សៀវភៅទី១ · ផែនទីវិទ្យា (Cartography)

ចំណោលផែនទី និងការបង្ខូចទ្រង់ទ្រាយ

មេរៀនទី៣ នៃ ១៥ · ៣ ម៉ោង
យាំ សារដ្ឋ · YAM Sarath
ស៊ីឡាំង (Cylindrical)Mercator · UTMឧត្តមសម្រាប់តំបន់ជិតអេក្វាទ័រកោណ (Conic)Lambert Conformal Conic · Albersឧត្តមសម្រាប់រយៈទទឹងមធ្យមផ្ទៃរាបស្មើ (Azimuthal)Stereographic · Orthographicឧត្តមសម្រាប់តំបន់ប៉ូល ឬកណ្ដាលចំណុចមួយ
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១

ផែនការមេរៀន ៣ ម៉ោង

  1. ស្ថានភាពបើកមេរៀន៖ ផ្ទៃកម្ពុជា១៥ នាទី
  2. ចំណោល និងក្រុមចំណោល៣០ នាទី
  3. ការបង្ខូចទ្រង់ទ្រាយ និងពិសោធន៍ Tissot៤០ នាទី
  4. ប្រព័ន្ធ UTM៣០ នាទី
  5. ចំណោលក្នុង GIS និងការជ្រើស២៥ នាទី
  6. ឧទាហរណ៍៖ ផ្ទៃក្នុងចំណោលបួន៣៥ នាទី
  7. សង្ខេប និងណែនាំលំហាត់៥ នាទី
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣២

គោលបំណងសិក្សា

បន្ទាប់ពីបញ្ចប់មេរៀន និស្សិតអាច៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៣

ចំណេះដឹងមុនត្រូវមាន

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៤
មេរៀនទី៣

ស្ថានភាពបើកមេរៀន

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៥

ស្ថានភាពបើកមេរៀន

និស្សិតម្នាក់ធ្វើរបាយការណ៍ ហើយគណនាផ្ទៃប្រទេសកម្ពុជាពីស្រទាប់ Kh_Country_area ក្នុងផែនទីអនឡាញ ដែលប្រើ Web Mercator (EPSG:3857)។ លទ្ធផល៖ ១៩២ ១៥០ គម²។ មិត្តម្នាក់ទៀតគណនាក្នុង UTM zone 48N បាន ១៨១ ៦៣៣ គម²។ ភាពខុសគ្នាជិត ១០ ៥០០ គម² ជាភាពខុសគ្នាធំដែលប៉ះពាល់ដល់ការបកស្រាយ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៦

ស្ថានភាពបើកមេរៀន

ទិន្នន័យដូចគ្នា។ ចំណោលខុសគ្នា។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៧

សំណួរដែលមេរៀននេះឆ្លើយ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៨

គិត · ចែករំលែក

ហេតុអ្វីផ្ទៃប្ដូរ ពេលប្ដូរចំណោល?

គិតម្នាក់ឯង ១ នាទី · ពិភាក្សាជាគូ ២ នាទី · ចែករំលែកជាមួយថ្នាក់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៩
មេរៀនទី៣

ទ្រឹស្ដីស្នូល

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១០

ចំណោលជាអ្វី

ចំណោលផែនទី គឺជាសំណុំរូបមន្តដែលបម្លែង (រយៈទទឹង, រយៈបណ្ដោយ) ទៅជា (X, Y) លើប្លង់។

ប្រព័ន្ធដែលផ្សំដាទុម និងចំណោល ហៅថា ចំណោលកូអរដោនេ (Projected coordinate system) ដែលមានឯកតាជាម៉ែត្រ ឬហ្វីត។

ស្រមៃថាមានភ្លើងនៅកណ្ដាលផែនដីថ្លា ហើយស្រមោលនៃក្រឡាភូមិសាស្ត្រធ្លាក់លើផ្ទៃក្រដាសដែលរុំជុំវិញ។ រាងក្រដាសកំណត់ក្រុមចំណោល៖

ស៊ីឡាំង (Cylindrical)Mercator · UTMឧត្តមសម្រាប់តំបន់ជិតអេក្វាទ័រកោណ (Conic)Lambert Conformal Conic · Albersឧត្តមសម្រាប់រយៈទទឹងមធ្យមផ្ទៃរាបស្មើ (Azimuthal)Stereographic · Orthographicឧត្តមសម្រាប់តំបន់ប៉ូល ឬកណ្ដាលចំណុចមួយ

រូបទី៣.១៖ ក្រុមចំណោលទាំងបី តាមផ្ទៃដែលផែនដីត្រូវបានចំណោលទៅលើ។ UTM ជាចំណោលស៊ីឡាំងផ្ទៀង (transverse) ដែលស៊ីឡាំងប៉ះផែនដីតាមខ្សែមេរីឌាន។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១១

ចំណោលជាអ្វី

ទីតាំងដែលក្រដាសប៉ះផែនដី ហៅថា ខ្សែប៉ះ (Standard line) ដែលមិនមានការបង្ខូចទ្រង់ទ្រាយ។

កាន់តែឆ្ងាយពីខ្សែប៉ះ ការបង្ខូចទ្រង់ទ្រាយកាន់តែធំ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១២

ការបង្ខូចទ្រង់ទ្រាយ និងរង្វង់ Tissot

ចំណោលអាចរក្សាលក្ខណៈមួយ ឬពីរ ប៉ុន្តែមិនអាចរក្សាទាំងអស់ក្នុងពេលតែមួយបានទេ៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១៣

ការបង្ខូចទ្រង់ទ្រាយ និងរង្វង់ Tissot

ចំណោលរក្សាឈ្មោះឧទាហរណ៍ល្អសម្រាប់
រាង និងមុំក្នុងតំបន់តូចConformalMercator · UTM · Lambert Conformal Conicផែនទីទីសណ្ឋាន · នាវាចរណ៍ · ការវាស់វែង
ផ្ទៃEqual-areaAlbers · Lambert Azimuthal Equal-Area · Sinusoidalផែនទីប្រធានបទ ដង់ស៊ីតេ ផ្ទៃព្រៃឈើ
ចម្ងាយពីចំណុច ឬតាមខ្សែEquidistantAzimuthal Equidistant · Plate Carréeចម្ងាយពីចំណុចកណ្ដាល
សម្របសម្រួលCompromiseRobinson · Winkel Tripelផែនទីពិភពលោកទូទៅ
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១៤

ពិភពលោកតែមួយ ចំណោលប្រាំមួយ

ពិភពលោកដូចគ្នា ចំណោលប្រាំមួយPlate CarréeMercatorRobinsonMollweideSinusoidalOrthographicNatural Earth · ក្រហម = កម្ពុជា
សង្កេត
  • គ្មានចំណោលណារក្សាទុក រាង ផ្ទៃ ចម្ងាយ និងទិសដៅ ព្រមគ្នាបានទេ។
  • Mercator រក្សារាងក្នុងតំបន់តូច ប៉ុន្តែពង្រីកផ្ទៃនៅជិតប៉ូល។
  • Mollweide និង Sinusoidal រក្សាផ្ទៃ ប៉ុន្តែរាងខូចនៅគែម។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១៥

ការបង្ខូចទ្រង់ទ្រាយ និងរង្វង់ Tissot

ដើម្បីមើលការបង្ខូចទ្រង់ទ្រាយ អ្នកផែនទីវិទ្យាប្រើ រង្វង់ Tissot (Tissot's indicatrix)៖ រង្វង់តូចៗដែលមានទំហំស្មើគ្នាលើផែនដី ត្រូវបានគូសលើផែនទី។

បើរង្វង់ក្លាយជាអេលីប រាងខូច។ បើរង្វង់ធំ ឬតូចជាងគ្នា ផ្ទៃខូច។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១៦

ពិសោធន៍៖ រង្វង់ Tissot

ប្ដូររវាងចំណោលទាំងបួន។ ចំណោលណាដែលរង្វង់នៅតែជារង្វង់ ប៉ុន្តែទំហំប្ដូរ? ចំណោលណាដែលទំហំស្មើគ្នា ប៉ុន្តែរាងខូច? សង្កេតចំណុចកម្ពុជា ដែលនៅជិតអេក្វាទ័រ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១៧

សំណួររហ័ស

ហេតុអ្វីគ្មានចំណោលណាដែលគ្មានការបង្ខូចទ្រង់ទ្រាយ?

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១៨

ពិសោធន៍អូសផែនទី៖ ទំហំកម្ពុជានៅរយៈទទឹងផ្សេង

ផែនទី Web Mercator ពង្រីកតំបន់កាន់តែខ្លាំងនៅពេលទៅជិតប៉ូល។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១៩

ពីផែនដីមូលទៅក្រដាសរាប

ផ្ទៃលាតសន្ធឹងបានបីប្រភេទស៊ីឡាំង · កោណ · ប្លង់ស៊ីឡាំងMercator · UTMកោណLambert Conformal Conicប្លង់Azimuthal · Orthographic
សង្កេត
  • ចំណោលត្រូវបាន «ចាក់» ពីផ្ទៃផែនដីទៅលើផ្ទៃដែលអាចលាតរាបបាន។
  • ការបង្ខូចទ្រង់ទ្រាយតិចបំផុត នៅកន្លែងដែលផ្ទៃប៉ះផែនដី។
  • UTM ប្រើស៊ីឡាំងផ្ដេក (transverse) ប៉ះតាមខ្សែបណ្ដោយកណ្ដាល។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣២០

សាកល្បង និងព្យាករណ៍

ឧទាហរណ៍

1. មុនអូស សូមទាយថាកម្ពុជានឹងធំជាងប៉ុន្មាននៅរយៈទទឹង ៦០°N។ 2. អូសទៅ ០° ហើយប្រៀបធៀបជាមួយទីតាំងដើម ១២,៥°N។ 3. អូសទៅ ៦០°N។ មើលមេគុណប្រវែង និងផ្ទៃ។ ហេតុអ្វីផ្ទៃកើនលឿនជាងប្រវែង?

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣២១

ពិសោធន៍៖ ពិសោធន៍អន្តរកម្ម

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣២២

រូបមន្តសម្រាប់យល់

ចំណាំ

នៅ Web Mercator មេគុណមាត្រដ្ឋានមូលដ្ឋានប្រហែល k = 1 ÷ cos φ ដែល φ ជារយៈទទឹង។ ដូច្នេះការបង្ខូចទ្រង់ទ្រាយផ្ទៃកើនប្រហែល k²។ Simulation គណនាប្រៀបធៀបនឹងទីតាំងដើមរបស់កម្ពុជា មិនមែនប្រៀបនឹង globe ដោយផ្ទាល់ទេ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣២៣

ប្រព័ន្ធ UTM

UTM (Universal Transverse Mercator) បែងចែកផែនដីជា ៦០ តំបន់ ដែលនីមួយៗទទឹង ៦° រយៈបណ្ដោយ ពីរយៈទទឹង ៨០° S ដល់ ៨៤° N។

តំបន់នីមួយៗប្រើចំណោល Transverse Mercator ផ្ទាល់ខ្លួន ដែលខ្សែប៉ះនៅជិតមេរីឌានកណ្ដាលនៃតំបន់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣២៤

រង្វង់ Tissot៖ Mercator (រក្សារាង)

រង្វង់ Tissot លើ Mercator (រក្សារាង)រង្វង់ដែលមានទំហំស្មើគ្នាលើផែនដី
សង្កេត
  • រង្វង់នៅតែជារង្វង់ (រាងមិនខូច) ប៉ុន្តែធំឡើងខ្លាំងនៅរយៈទទឹងខ្ពស់។
  • នៅ ៦០° រង្វង់ធំជាងអេក្វាទ័រ ៤ ដងក្នុងផ្ទៃ (1/cos²60°)។
  • ល្អសម្រាប់ការធ្វើនាវាចរណ៍ និងផែនទីវេប មិនល្អសម្រាប់ប្រៀបធៀបផ្ទៃ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣២៥

ប្រព័ន្ធ UTM

ប៉ារ៉ាម៉ែត្រតម្លៃសម្រាប់តំបន់ ៤៨
រយៈបណ្ដោយ១០២° E ដល់ ១០៨° E
មេរីឌានកណ្ដាល១០៥° E
មេគុណមាត្រដ្ឋាននៅមេរីឌានកណ្ដាល (k₀)០,៩៩៩៦
False Easting៥០០ ០០០ ម (ដើម្បីកុំឱ្យ E អវិជ្ជមាន)
False Northing០ ម នៅអឌ្ឍគោលខាងជើង (N)
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣២៦

ប្រព័ន្ធ UTM

មេរីឌានកណ្ដាល ១០៥° E · E = ៥០០ ០០០ ម១០២° E១០៨° Eតំបន់ UTM 48k ≈ ១,០០០៦ នៅគែមកម្ពុជាk = ០,៩៩៩៦ នៅមេរីឌានកណ្ដាលមេគុណមាត្រដ្ឋាន

រូបទី៣.២៖ កម្ពុជាទាំងមូលស្ថិតក្នុងតំបន់ UTM 48 (១០២° ដល់ ១០៨° E)។ មេគុណមាត្រដ្ឋាន (k) ប្រែប្រួលត្រឹម ០,៩៩៩៦ នៅមេរីឌានកណ្ដាល ដល់ប្រហែល ១,០០០៦ នៅគែមប្រទេស ពោលគឺចម្ងាយខុសមិនលើស ០,០៦%។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣២៧

ឧបករណ៍៖ ប្ដូរចំណោលដោយខ្លួនឯង

ចុចប៊ូតុងចំណោលនីមួយៗ ហើយសង្កេតរង្វង់ Tissot៖ តើចំណោលណារក្សារាង? ណារក្សាផ្ទៃ?

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣២៨

ប្រព័ន្ធ UTM

ដោយសារកម្ពុជា (១០២,៣៣° ដល់ ១០៧,៦៣° E) ស្ថិតក្នុងតំបន់ ៤៨ ទាំងស្រុង ទិន្នន័យជាតិទាំងអស់អាចប្រើ WGS 84 / UTM zone 48N (EPSG:32648) ដោយគ្មានបញ្ហាឆ្លងតំបន់។

ចម្ងាយ និងផ្ទៃក្នុងប្រព័ន្ធនេះ ខុសពីការពិតតិចជាង ០,១% នៅក្នុងប្រទេស។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣២៩

រង្វង់ Tissot៖ Mollweide (រក្សាផ្ទៃ)

រង្វង់ Tissot លើ Mollweide (រក្សាផ្ទៃ)រង្វង់ដែលមានទំហំស្មើគ្នាលើផែនដី
សង្កេត
  • រង្វង់ទាំងអស់មានផ្ទៃស្មើគ្នា ប៉ុន្តែរាងក្លាយជាអេលីបនៅគែម។
  • ល្អសម្រាប់ផែនទីដង់ស៊ីតេ ឬ choropleth ពិភពលោក។
  • គ្មានចំណោលណាធ្វើឱ្យរង្វង់ទាំងអស់ដូចគ្នាទាំងទំហំ និងរាងទេ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៣០

សំណួររហ័ស

បែងចែកចំណោល conformal និង equal-area ដោយផ្ដល់ឧទាហរណ៍មួយសម្រាប់នីមួយៗ។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៣១

ចំណោលក្នុងកម្មវិធី GIS

QGIS មាន CRS ពីរកម្រិត៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៣២

ចំណោលក្នុងកម្មវិធី GIS

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៣៣

ផ្ទៃបំភាន់៖ ហ្គ្រីនឡែន និងអាហ្វ្រិក

ហ្គ្រីនឡែន ធៀបនឹងអាហ្វ្រិកMercator ធ្វើឱ្យហ្គ្រីនឡែនមើលទៅធំប្រហាក់ប្រហែលអាហ្វ្រិកMercatorMollweide (ផ្ទៃពិត)ផ្ទៃពិត៖ អាហ្វ្រិក ≈ ៣០ លាន គម² · ហ្គ្រីនឡែន ≈ ២,២ លាន គម² (តូចជាង ១៤ ដង)
សង្កេត
  • លើ Mercator ហ្គ្រីនឡែនមើលទៅស្ទើរតែស្មើអាហ្វ្រិក។
  • ការពិត អាហ្វ្រិកធំជាងប្រហែល ១៤ ដង។
  • ផែនទីពិភពលោកសម្រាប់ប្រៀបធៀបទំហំ ត្រូវប្រើចំណោលរក្សាផ្ទៃ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៣៤

ចំណោលក្នុងកម្មវិធី GIS

On-the-fly ធ្វើឱ្យស្រទាប់ពីប្រព័ន្ធផ្សេងៗត្រួតគ្នាបាន ប៉ុន្តែ ឧបករណ៍វិភាគ ភាគច្រើនគណនាក្នុង CRS របស់ស្រទាប់។

ដូច្នេះត្រូវ Reproject ទិន្នន័យទៅប្រព័ន្ធតែមួយ មុនវាស់ ឬវិភាគ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៣៥

ផែនទីអនឡាញ និង Web Mercator

ប្រុងប្រយ័ត្ន

Google Maps OpenStreetMap និងកម្មវិធីអនឡាញភាគច្រើនប្រើ Web Mercator (EPSG:3857)។ វាល្អសម្រាប់ពង្រីក និងរាងផ្លូវ ប៉ុន្តែ មិនត្រូវប្រើវាស់ផ្ទៃ ឬចម្ងាយទេ។ នៅកម្ពុជា ផ្ទៃធំជាងពិតប្រហែល ៦%។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៣៦

Mercator ពង្រីកផ្ទៃតាមរយៈទទឹង

មេគុណពង្រីកផ្ទៃលើ Mercatorពណ៌ = ផ្ទៃលើផែនទី ÷ ផ្ទៃពិតការពង្រីកផ្ទៃ× ១ (អេក្វាទ័រ)× ~២× ~៥× ~១០× ≥ ២៥កម្ពុជា (១២°N)៖ × ១,០៤
សង្កេត
  • មេគុណពង្រីកផ្ទៃ = 1 / cos²φ។
  • នៅកម្ពុជា ផ្ទៃពង្រីកត្រឹមតែប្រហែល ៤% ប៉ុណ្ណោះ។
  • នៅ ៧០° ផ្ទៃពង្រីកជាង ៨ ដង ដូច្នេះអឺរ៉ុបខាងជើងមើលទៅធំខុសពីការពិត។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៣៧

ជ្រើសចំណោលសមស្រប

សួរសំណួរបួន៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៣៨

ជ្រើសចំណោលសមស្រប

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៣៩

ជ្រើសចំណោលសមស្រប

ផែនទីចំណោលដែលស្នើ
ឃុំ ខេត្ត ប្រទេសកម្ពុជាWGS 84 / UTM zone 48N (EPSG:32648)
អាស៊ីអាគ្នេយ៍ ដង់ស៊ីតេប្រជាជនAlbers Equal-Area ដែលកំណត់តាមតំបន់
ពិភពលោក ផែនទីទូទៅRobinson ឬ Equal Earth
ផែនទីអនឡាញសម្រាប់មើលWeb Mercator (មិនវាស់)
ផែនទីអាកាសចរណ៍ (ធ្វើដំណើរតាមអាកាស)Lambert Conformal Conic ខ្សែស្របស្តង់ដារពីរ
ផែនទីសមុទ្រ (ធ្វើដំណើរតាមទឹក)Mercator
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៤០

សំណួររហ័ស

ពន្យល់ប៉ារ៉ាម៉ែត្រនៃ UTM zone 48N៖ មេរីឌានកណ្ដាល k₀ និង False Easting។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៤១

ផែនទីសម្រាប់ធ្វើដំណើរ៖ ផែនទីអាកាសចរណ៍ និងផែនទីសមុទ្រ

ផែនទីភាគច្រើនក្នុងសៀវភៅនេះ ជាផែនទីសម្រាប់ «អាន»។

ប៉ុន្តែមានផែនទីមួយក្រុមដែលគេប្រើសម្រាប់ «ធ្វើដំណើរ» ហៅថា chart៖ ផែនទីអាកាសចរណ៍ (aeronautical chart) សម្រាប់អ្នកបើកយន្តហោះ និង ផែនទីសមុទ្រ (nautical chart) សម្រាប់អ្នកបើកនាវា។ ផែនទីទាំងពីរនេះជាឧទាហរណ៍ច្បាស់បំផុតថា គោលបំណងកំណត់ចំណោល៖ ទាំងពីរត្រូវការចំណោលរក្សារាង (conformal) ដើម្បីឱ្យមុំ និងទិសដែលវាស់លើផែនទី ត្រូវនឹងទិសពិត ប៉ុន្តែវាជ្រើសចំណោលខុសគ្នា ព្រោះវិធីធ្វើដំណើរខុសគ្នា។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៤២

ផែនទីសម្រាប់ធ្វើដំណើរ៖ ផែនទីអាកាសចរណ៍ និងផែនទីសមុទ្រ

១២៣៤៥៦៧៨

រូបទី៣.៣៖ ផែនទីអាកាសចរណ៍កម្ពុជា (សម្រាប់បង្រៀន) មាត្រដ្ឋាន ១:១ ៩៥៤ ០០០ បង្កើតដោយកម្មវិធីជំនួយ AeroChart KH សម្រាប់ QGIS របស់អ្នកនិពន្ធ។ ទិន្នន័យ៖ OurAirports និង Natural Earth (សាធារណៈ) OpenAIP (CC BY-NC)។ ដែនអាកាសខ្លះជាឧទាហរណ៍ ហើយផែនទីនេះ …

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៤៣

ចំណោល និងរាងកម្ពុជា

រាងកម្ពុជាក្នុងចំណោលបួនPlate CarréeMercatorSinusoidalLAEA (លើអាស៊ី)នៅតំបន់តូចជិតអេក្វាទ័រ ភាពខុសគ្នាតិច ប៉ុន្តែមិនសូន្យ
សង្កេត
  • នៅរយៈទទឹង ១០°–១៥° ចំណោលភាគច្រើនផ្ដល់រាងស្រដៀងគ្នា។
  • Plate Carrée ពង្រីកទិសកើត–លិចតិច ប៉ុន្តែផ្ទៃ និងចម្ងាយខុស ព្រោះឯកតាជាដឺក្រេ។
  • សម្រាប់វាស់ចម្ងាយ និងផ្ទៃនៅកម្ពុជា ប្រើ UTM 48N (EPSG:32648)។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៤៤

ផែនទីសម្រាប់ធ្វើដំណើរ៖ ផែនទីអាកាសចរណ៍ និងផែនទីសមុទ្រ

របៀបអានរូបទី៣.៣ (លេខក្នុងរង្វង់ក្រហម)៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៤៥

ផែនទីសម្រាប់ធ្វើដំណើរ៖ ផែនទីអាកាសចរណ៍ និងផែនទីសមុទ្រ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៤៦

ផែនទីសម្រាប់ធ្វើដំណើរ៖ ផែនទីអាកាសចរណ៍ និងផែនទីសមុទ្រ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៤៧

ផែនទីសម្រាប់ធ្វើដំណើរ៖ ផែនទីអាកាសចរណ៍ និងផែនទីសមុទ្រ

**ហេតុអ្វីផែនទីអាកាសចរណ៍ប្រើ LCC?

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៤៨

ខ្សែត្រង់លើផែនទី មិនមែនផ្លូវខ្លីបំផុតទេ

ផ្លូវខ្លីបំផុត ធៀបនឹងខ្សែទិសថេរភ្នំពេញ → ប៉ារីស លើ Mercatorភ្នំពេញប៉ារីសខ្សែរង្វង់ធំ (ខ្លីបំផុត ~៩ ៩០០ គម)ខ្សែទិសថេរ (មើលទៅត្រង់ ប៉ុន្តែវែងជាង)
សង្កេត
  • ផ្លូវហោះហើរពិតដើរតាមខ្សែរង្វង់ធំ ដែលមើលទៅកោងលើ Mercator។
  • ខ្សែត្រង់លើ Mercator រក្សាទិសថេរ (rhumb line) ប៉ុន្តែវែងជាង។
  • ដូច្នេះត្រូវវាស់ចម្ងាយលើអេលីបសូអ៊ីត មិនមែនលើផែនទីពិភពលោកទេ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៤៩

ផែនទីសម្រាប់ធ្វើដំណើរ៖ ផែនទីអាកាសចរណ៍ និងផែនទីសមុទ្រ

**ហេតុអ្វីផែនទីសមុទ្រប្រើ Mercator?

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៥០

ផែនទីសម្រាប់ធ្វើដំណើរ៖ ផែនទីអាកាសចរណ៍ និងផែនទីសមុទ្រ

ផែនទីអាកាសចរណ៍ផែនទីសមុទ្រ
ចំណោលLambert Conformal ConicMercator
ខ្សែត្រង់លើផែនទី≈ រង្វង់ធំ ក្នុងតំបន់ផែនទីខ្សែទិសថេរ (rhumb line)
វាស់ចម្ងាយរបារមាត្រដ្ឋាន (ម៉ាយសមុទ្រ)ខ្នាតរយៈទទឹង (១′ = ១ NM)
កម្ពស់ ឬជម្រៅកម្ពស់ដី និងដែនអាកាស ជាហ្វីតជម្រៅទឹកជាម៉ែត្រ ក្រោម Chart Datum (មេរៀនទី១១)
ស្តង់ដារICAO Annex 4IHO S-4 / INT 1
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៥១

ពិសោធន៍៖ ពិសោធន៍អន្តរកម្ម

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៥២

សាកល្បង

គន្លឹះ

ជ្រើស ប៉ារីស ហើយប្ដូររវាង Mercator និង Gnomonic។ ខ្សែណាត្រង់លើផែនទីនីមួយៗ? ហេតុអ្វីលើ Mercator ផ្លូវខ្លីបំផុតពត់ឡើងទៅខាងជើង ហើយវាខ្លីជាងខ្សែទិសថេរប៉ុន្មានភាគរយ? បន្ទាប់មកជ្រើស បាងកក លើ LCC៖ ហេតុអ្វីសម្រាប់ផ្លូវខ្លីក្នុងតំបន់ ខ្សែទាំងពីរស្ទើរត្រួតគ្នា?

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៥៣

សំណួររហ័ស

រង្វង់ Tissot បង្ហាញអ្វីខ្លះ?

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៥៤

ផែនទីផ្កាយ៖ ចំណោលពីខាងក្នុងស្វ៊ែរ

គ្រប់ផែនទីក្នុងសៀវភៅនេះ មើលផ្ទៃផែនដីពី ខាងក្រៅ។

ផែនទីផ្កាយ (star chart) ផ្ទុយពីនេះ៖ យើងឈរនៅកណ្ដាលស្វ៊ែរ ហើយមើលផ្ទៃមេឃពី ខាងក្នុង។ ទោះយ៉ាងណា ផែនទីផ្កាយប្រើគោលគំនិតដូចផែនទីផែនដីដែរ៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៥៥

UTM ត្រឹមត្រូវប៉ុណ្ណា?

មេគុណមាត្រដ្ឋានក្នុងតំបន់ UTMk = 0.9996 នៅខ្សែកណ្ដាល ១០៥°Ek = 1១០២°E១០៣°E១០៤°E១០៥°E១០៦°E១០៧°E១០៨°Eភ្នំពេញ (១០៤,៩°E) ជិតខ្សែកណ្ដាល → កំហុសចម្ងាយ < ០,០៥%
សង្កេត
  • នៅខ្សែកណ្ដាល ចម្ងាយលើផែនទីខ្លីជាងការពិត ០,០៤%។
  • នៅគែមតំបន់ (±៣°) ចម្ងាយវែងជាងការពិតប្រហែល ០,១%។
  • សម្រាប់ផែនទីកម្ពុជា កំហុសនេះតូចជាងកំហុសទិន្នន័យច្រើនដង។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៥៦

ផែនទីផ្កាយ៖ ចំណោលពីខាងក្នុងស្វ៊ែរ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៥៧

ផែនទីផ្កាយ៖ ចំណោលពីខាងក្នុងស្វ៊ែរ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៥៨

ផែនទីផ្កាយ៖ ចំណោលពីខាងក្នុងស្វ៊ែរ

រូបទី៣.៤៖ មេឃលើភ្នំពេញ ថ្ងៃទី ១៥ ធ្នូ ម៉ោង ២១:០០ ក្នុងចំណោលអាស៊ីមុយតាល់ចម្ងាយស្មើ៖ ក្រុមផ្កាយ Orion រះនៅទិសកើត (ខាងឆ្វេង) ហើយផ្កាយប៉ូលខាងជើងនៅទាបជិតជើងមេឃ។ ទិន្នន័យផ្កាយ Hipparcos (ពន្លឺ ≤ ៤) និងខ្សែក្រុមផ្កាយ IAU ពី d3-celestial។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៥៩

ពិសោធន៍៖ ពិសោធន៍អន្តរកម្ម

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៦០

សាកល្បង

គន្លឹះ

1. ប្ដូររវាងចំណោលទាំងបី។ ក្រុមផ្កាយ Orion នៅជិតជើងមេឃប្ដូររាងយ៉ាងណា? ចំណោលណាដែលរក្សារាងវា? 2. ចុច «មើលពីក្រៅ»៖ ទិសកើត និងលិចប្ដូរកន្លែង។ ហេតុអ្វីផែនទីផ្កាយសម្រាប់កាន់មើលមេឃ ត្រូវប្រើទិដ្ឋភាព «មើលឡើងលើ»? 3. បន្ថយពន្លឺអប្បបរមាដល់ ២ ដូចមេឃភ្នំពេញ៖ ផ្កាយនៅសល់ប៉ុន្មាន? ក្រុមផ្កាយណាដែលនៅតែស្គាល់បាន?

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៦១

ផែនទីផ្កាយ៖ ចំណោលពីខាងក្នុងស្វ៊ែរ

ក្នុង QGIS កម្មវិធីជំនួយ StarChart KH របស់អ្នកនិពន្ធ គូសផែនទីផ្កាយដោយចំណោលមើលពីខាងក្នុង និងទំហំចំណុចតាមពន្លឺផ្កាយ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៦២
មេរៀនទី៣

ឧទាហរណ៍ដែលបានដោះស្រាយ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៦៣

ឧទាហរណ៍៖ ស្ថានភាព

យើងគណនាផ្ទៃពហុកោណ Kh_Country_area ដដែល ក្នុងប្រព័ន្ធផ្សេងៗ (ដូចលំហាត់ទី៣)។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៦៤

ជំហានទី១៖ គណនាលើអេលីបសូអ៊ីត (យោង)

១

ផ្ទៃលើអេលីបសូអ៊ីត WGS 84 (Geodesic)៖ ១៨១ ៦៨៥ គម²។

យើងប្រើតម្លៃនេះជាឯកសារយោង។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៦៥

ជំហានទី២៖ គណនាក្នុងប្រព័ន្ធផ្សេងៗ

២
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៦៦

ជំហានទី៣៖ ពន្យល់

៣

Web Mercator ពង្រីកមាត្រដ្ឋានតាម 1/cos(រយៈទទឹង)។

  • នៅរយៈទទឹង ១០,៤° ដល់ ១៤,៧° មាត្រដ្ឋានលីនេអ៊ែរធំជាងពិត ១,៧% ដល់ ៣,៤% ហើយផ្ទៃ (ការ៉េនៃមាត្រដ្ឋាន) ធំជាង ៣% ដល់ ៧%។
  • UTM មានកំហុសតិចបំផុត ព្រោះកម្ពុជានៅជិតមេរីឌានកណ្ដាល ១០៥°។
  • ផ្ទៃជាដឺក្រេការ៉េ (EPSG:4326) មិនអាចបម្លែងទៅគម² ដោយគុណលេខថេរបានទេ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៦៧

ឧទាហរណ៍៖ តារាង

ប្រព័ន្ធផ្ទៃ (គម²)ខុសពីយោង
WGS 84 / UTM zone 48N១៨១ ៦៣៣−០,០៣%
EASE-Grid 2.0 Global (Equal-Area, EPSG:6933)១៨១ ៦៨៥០,០០%
Web Mercator (EPSG:3857)១៩២ ១៥០+៥,៨%
WGS 84 ជាដឺក្រេ (EPSG:4326)«១៥,១២៣»គ្មានន័យជាផ្ទៃ
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៦៨

អ្វីដែលយើងមិនអាចសន្និដ្ឋាន

ប្រុងប្រយ័ត្ន

យើងមិនអាចនិយាយថា ១៨១ ៦៨៥ គម² ជាផ្ទៃផ្លូវការរបស់កម្ពុជាទេ។ តួលេខនេះអាស្រ័យលើព្រំដែនក្នុងស្រទាប់ ដែលត្រូវបានធ្វើឱ្យសាមញ្ញ និងអាចខុសពីព្រំដែនផ្លូវការ។ ផ្ទៃផ្លូវការរបស់ប្រទេសកម្ពុជាគឺ ១៨១ ០៣៥ គម²។ ភាពខុសគ្នាប្រហែល ៦៥០ គម² (០,៤%) មកពីព្រំដែនដែលធ្វើឱ្យសាមញ្ញក្នុងស្រទាប់ មិនមែនមកពីចំណោលទេ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៦៩
មេរៀនទី៣

សិក្ខាសាលារូបភាព៖ ជ្រើសចំណោលតាមការវាស់ដែលត្រូវរក្សា

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៧០

រៀនដោយសាកល្បង · 35–45 នាទី

ចំណាំ

ផ្នែកនេះប្រើជំនួសពេលពិភាក្សា និងសកម្មភាពក្នុងម៉ោង 180 នាទី មិនមែនបន្ថែមលើម៉ោងទាំងអស់ទេ។ លេខដែលសរសេរថា «សន្មត» និងរូបប្រៀបធៀបថ្មីជាគំរូបង្រៀន មិនមែនស្ថិតិផ្លូវការ ឬផែនទីសម្រាប់នាវាចរណ៍ទេ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៧១

សំណួររហ័ស

ហេតុអ្វីមិនគួរវាស់ផ្ទៃក្នុង Web Mercator?

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៧២

បញ្ហាដែលត្រូវដោះស្រាយ

អ្នកចង់ប្រៀបធៀបផ្ទៃព្រៃកម្ពុជា និងប្រទេសនៅរយៈទទឹងខ្ពស់។

ផែនទី Web Mercator មើលស្គាល់ងាយ ប៉ុន្តែទំហំលើអេក្រង់មិនអាចប្រៀបធៀបជាផ្ទៃពិតដោយផ្ទាល់បាន។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៧៣

ពន្យល់ឱ្យឃើញមូលហេតុ

Conformal រក្សាមុំក្នុងតំបន់តូច មិនរក្សាផ្ទៃ។

ការគណនាលើប្លង់ និងលើអេលីបសូអ៊ីតអាចផ្ដល់លទ្ធផលខុសគ្នា។ ក្នុង QGIS ត្រូវកត់ measurement ellipsoid និងរូបមន្តដែលប្រើ។ area($geometry) គណនាផ្ទៃតាមប្លង់នៃធរណីមាត្រ ខណៈ $area គោរពការកំណត់អេលីបសូអ៊ីត និងឯកតារបស់គម្រោង។ ការប្ដូរតែ Project CRS មិនគ្រប់គ្រាន់សម្រាប់ពិសោធន៍ប្រៀបធៀបផ្ទៃទេ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៧៤

មើល → ប្រៀបធៀប → ពន្យល់

មុន · ខ្សោយ
Lesson 3: design problem0°30°60°Mercator: area grows

បញ្ហា / Before — បកស្រាយតំបន់ជិតប៉ូលថាធំជាង ដោយផ្អែកលើទំហំ Mercator។

ក្រោយ · ល្អ
Lesson 3: improved design0°30°60°Equal area: shape changes, area stays

កែលម្អ / After — ប្រើចំណោលផ្ទៃស្មើសម្រាប់ប្រៀបធៀបផ្ទៃ និងប្រាប់លក្ខណៈដែលបាត់បង់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៧៥

ពិភាក្សា ២ នាទី

តើភាពខុសគ្នាពីរចំណុចណា ដែលប៉ះពាល់ដល់ការបកស្រាយរបស់អ្នកអានផែនទី?

សរសេរចម្លើយមុន រួចប្រៀបធៀបជាមួយដៃគូ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៧៦

មើល → ប្រៀបធៀប → ពន្យល់

រូបថ្មីទាំងនេះជាគំនូរបង្ហាញគោលគំនិត។

ស្លាកបច្ចេកទេសខ្លីជាភាសាអង់គ្លេសមានការពន្យល់ជាភាសាខ្មែរខាងក្រោមរូបនីមួយៗ។ មុនអានចម្លើយ សរសេរភាពខុសគ្នាដែលប៉ះពាល់ដល់ការបកស្រាយពីរចំណុច។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៧៧

គណនា និងសម្រេចចិត្តមួយជំហានម្ដង

លើស្វ៊ែរ Mercator មានមេគុណមាត្រដ្ឋាន k = 1/cos(φ)។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៧៨

ពិសោធន៍ដោយមានសំណួរណែនាំ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៧៩

ពិសោធន៍ដោយមានសំណួរណែនាំ

សាកល្បងការព្យាករណ៍មុនចុចអ្វីដែលឃើញមូលហេតុ
លក្ខខណ្ឌដើមសរសេរការរំពឹងកត់តម្លៃ/លំនាំភ្ជាប់ទៅគោលគំនិត
ប្ដូរអថេរមួយព្យាករណ៍ម្ដងទៀតប្រៀបធៀបនឹងដើមពន្យល់ដោយភស្តុតាង
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៨០

បញ្ហាប្រឈមតូច និងការផ្ទេរទៅ QGIS

បញ្ហាប្រឈម៖ រៀបចំតារាងសេចក្ដីសម្រេចសម្រាប់ផែនទីក្រុង ភូមិភាគអាស៊ីអាគ្នេយ៍ និងពិភពលោក។

កត់លក្ខណៈដែលចង់រក្សា CRS និងវិធីវាស់។

QGIS៖ រក្សាទុកពហុកោណដូចគ្នាជាពីរស្រទាប់៖ EPSG:32648 និង EPSG:3857។ បង្កើតវាល area($geometry)/1000000 ក្នុងស្រទាប់នីមួយៗ។ គណនា $area ជាយោងដោយកំណត់ WGS 84 ellipsoid និងឯកតាផ្ទៃឱ្យច្បាស់។ កុំប្រៀបធៀបលេខដែលមានឯកតាខុសគ្នា។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៨១

បញ្ហាប្រឈមតូច និងការផ្ទេរទៅ QGIS

លទ្ធផលត្រូវប្រគល់៖ រូបភាពមុន/ក្រោយមួយគូ តារាងតម្លៃ ឬការកំណត់ដែលបានប្ដូរ និងការពន្យល់ 3–5 ប្រយោគ។

ពិនិត្យថាអ្នកអានម្នាក់ទៀតអាចធ្វើការគណនាឡើងវិញបាន។ បន្តទៅ លំហាត់ QGIS 3 សម្រាប់ការអនុវត្តពេញលេញ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៨២

សាកល្បងចំណេះដឹង

1. Mercator នៅ 60° ក្នុងគំរូស្វ៊ែរ ពង្រីកផ្ទៃប៉ុន្មានដង?
មើលហេតុផល / Explanation

4 — មាត្រដ្ឋានលីនេអ៊ែរ 2 ដូច្នេះផ្ទៃ 2² = 4។

2. Equal-area ធានាអ្វី?
មើលហេតុផល / Explanation

សមាមាត្រផ្ទៃ — ការរក្សាផ្ទៃមិនមានន័យថារក្សារាងទេ។

3. មេរីឌានកណ្ដាល UTM 48N គឺ?
មើលហេតុផល / Explanation

105° E — តំបន់ 48 មានវិសាលភាពធម្មតា 102°–108° E។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៨៣

សាកល្បងចំណេះដឹងដោយខ្លួនឯង

សំណួរចាកចេញ៖ ជម្រើសណាមួយរបស់អ្នកអាចធ្វើឱ្យអ្នកអានយល់ខុស?

ពន្យល់ការកែ និងដែនកំណត់ដែលនៅសល់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៨៤

សកម្មភាពអនុវត្ត

ធ្វើ លំហាត់ទី៣ ក្នុង QGIS នៅសៀវភៅអនុវត្ត។

លំហាត់ប្រើទិន្នន័យកម្ពុជាពិត ហើយមានប្រអប់ពិនិត្យលទ្ធផលដោយខ្លួនឯង។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៨៥
មេរៀនទី៣

ការយល់ច្រឡំដែលត្រូវប្រុងប្រយ័ត្ន

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៨៦

ការយល់ច្រឡំទី១

✗ «EPSG:4326 គឺជាចំណោល»
↓
✓ EPSG:4326 ជាប្រព័ន្ធកូអរដោនេភូមិសាស្ត្រជាដឺក្រេ។ ពេលបង្ហាញលើអេក្រង់ QGIS គូសវាដូច Plate Carrée ប៉ុន្តែឯកតានៅតែជាដឺក្រេ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៨៧

ការយល់ច្រឡំទី២

✗ «Web Mercator ត្រឹមត្រូវ ព្រោះ Google ប្រើ»
↓
✓ Web Mercator រក្សារាងក្នុងតំបន់តូច ដែលល្អសម្រាប់មើល ប៉ុន្តែផ្ទៃ និងចម្ងាយខុស។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៨៨

ការយល់ច្រឡំទី៣

✗ «On-the-fly reprojection ធ្វើឱ្យគ្រប់ការគណនាត្រឹមត្រូវ»
↓
✓ វាធ្វើឱ្យស្រទាប់ត្រួតគ្នាលើអេក្រង់ ប៉ុន្តែឧបករណ៍ភាគច្រើនគណនាក្នុង CRS របស់ស្រទាប់។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៨៩

ការយល់ច្រឡំទី៤

✗ «មានចំណោលល្អបំផុតមួយសម្រាប់គ្រប់ផែនទី»
↓
✓ ចំណោលល្អអាស្រ័យលើវិសាលភាព ទីតាំង និងលក្ខណៈដែលត្រូវរក្សា។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៩០

ការយល់ច្រឡំទី៥

✗ «UTM ប្រើបានទូទាំងពិភពលោកដោយតំបន់តែមួយ»
↓
✓ UTM មាន ៦០ តំបន់។ ទិន្នន័យដែលឆ្លងតំបន់ ត្រូវជ្រើសតំបន់តែមួយ ឬចំណោលផ្សេង។ កម្ពុជាសំណាងល្អ ដែលនៅក្នុងតំបន់ ៤៨ ទាំងស្រុង។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៩១

ការយល់ច្រឡំទី៦

✗ «ខ្សែត្រង់លើផែនទីតែងជាផ្លូវខ្លីបំផុត»
↓
✓ លើ Mercator ខ្សែត្រង់ជាខ្សែទិសថេរ ដែលវែងជាងរង្វង់ធំ។ ផ្លូវខ្លីបំផុតលើផែនដី មើលទៅកោងលើផែនទីភាគច្រើន។ មានតែលើចំណោល gnomonic ទេ ដែលគ្រប់រង្វង់ធំជាខ្សែត្រង់។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៩២

សេចក្ដីសង្ខេប

ចំណោលផែនទីបម្លែងកូអរដោនេពីអេលីបសូអ៊ីតទៅប្លង់ ហើយតែងបង្កើតការបង្ខូចទ្រង់ទ្រាយ។ ក្រុមចំណោលស៊ីឡាំង កោណ និងផ្ទៃរាបស្មើ ខុសគ្នាដោយផ្ទៃចំណោល ហើយចំណោលអាចរក្សារាង ផ្ទៃ ឬចម្ងាយ ប៉ុន្តែមិនទាំងអស់ទេ។

UTM បែងចែកផែនដីជា ៦០ តំបន់។ កម្ពុជាស្ថិតក្នុងតំបន់ ៤៨ ទាំងស្រុង ដូច្នេះ EPSG:32648 មានកំហុសតិចជាង ០,១%។ Web Mercator ល្អសម្រាប់មើល ប៉ុន្តែមិនសម្រាប់វាស់។

ផែនទីសម្រាប់ធ្វើដំណើរ បង្ហាញថាគោលបំណងកំណត់ចំណោល៖ ផែនទីអាកាសចរណ៍ប្រើ LCC ព្រោះរង្វង់ធំស្ទើរត្រង់ ហើយខ្នាតស្ទើរថេរ។ ផែនទីសមុទ្រប្រើ Mercator ព្រោះខ្សែទិសថេរត្រង់ ហើយវាស់ចម្ងាយលើខ្នាតរយៈទទឹង។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៩៣

គំនិតស្នូលនៃមេរៀន

ផែនទីសំប៉ែតតែងកុហកបន្តិច។ ផែនទីវិទូល្អ ជ្រើសការកុហកដែលមិនប៉ះពាល់ដល់គោលបំណងរបស់ផែនទី ហើយប្រាប់អ្នកអានថាបានជ្រើសចំណោលអ្វី។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៩៤

ពាក្យគន្លឹះខ្មែរ–អង់គ្លេស

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
ចំណោលផែនទីMap projectionបម្លែងពីផ្ទៃកោងទៅប្លង់
ការបង្ខូចទ្រង់ទ្រាយDistortionផ្ទៃ រាង ចម្ងាយ ឬទិសខុស
ចំណោលរក្សារាងConformal projectionរក្សាមុំ និងរាងក្នុងតំបន់តូច
ចំណោលផ្ទៃស្មើEqual-area projectionរក្សាផ្ទៃ
ចំណោលចម្ងាយស្មើEquidistant projectionរក្សាចម្ងាយពីចំណុច ឬខ្សែ
រង្វង់ TissotTissot's indicatrixបង្ហាញការបង្ខូចទ្រង់ទ្រាយ
មេរីឌានកណ្ដាលCentral meridianខ្សែកណ្ដាលនៃតំបន់ UTM
មេគុណមាត្រដ្ឋានScale factor (k)សមាមាត្រមាត្រដ្ឋានពិតធៀបនឹងឈ្មោះ
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៩៥

ពាក្យគន្លឹះខ្មែរ–អង់គ្លេស (ត)

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
ចម្ងាយខាងកើតសន្មតFalse Easting៥០០ ០០០ ម ក្នុង UTM
ការបំប្លែងពេលបង្ហាញOn-the-fly reprojectionQGIS បំប្លែងពេលគូស
ផែនទីអាកាសចរណ៍Aeronautical chartផែនទីសម្រាប់អ្នកបើកយន្តហោះ
ផែនទីសមុទ្រNautical chartផែនទីសម្រាប់អ្នកបើកនាវា
ខ្សែស្របស្តង់ដារStandard parallelខ្សែស្របដែលខ្នាតពិត (k = ១)
រង្វង់ធំGreat circleផ្លូវខ្លីបំផុតលើផ្ទៃស្វ៊ែរ
ខ្សែទិសថេរRhumb line / loxodromeផ្លូវកាត់មេរីឌានដោយមុំថេរ
ម៉ាយសមុទ្រNautical mile (NM)១ ៨៥២ ម = ១′ រយៈទទឹង
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៩៦

ពាក្យគន្លឹះខ្មែរ–អង់គ្លេស (ត)

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
ផែនទីផ្កាយStar chart / planisphereផែនទីមេឃមើលពីខាងក្នុងស្វ៊ែរ
ពន្លឺផ្កាយMagnitudeលេខតូច = ភ្លឺ (មាត្រដ្ឋានលោការីត)
កំពូលមេឃZenithចំណុចត្រង់ពីលើក្បាល
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៩៧

សំណួររំលឹក

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៩៨

សំណួររំលឹក

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣៩៩

កិច្ចការខ្លី

បើកគេហទំព័រ thetruesize.com ឬប្រៀបធៀបផែនទីពិភពលោកពីរ (Mercator និង Equal Earth)។ រកប្រទេសមួយនៅអឺរ៉ុបខាងជើង និងប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ដែលមើលទៅប្រហាក់ប្រហែលគ្នាលើ Mercator។ ស្វែងរកផ្ទៃពិតរបស់ពួកវា ហើយសរសេរមួយកថាខណ្ឌពន្យល់ដោយប្រើគោលគំនិតក្នុងមេរៀននេះ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១០០

មេរៀនបន្ទាប់

ពេលនេះ ផែនទីរបស់យើងមានកូអរដោនេជាម៉ែត្រ។ ប៉ុន្តែផែនទីក្រដាសមួយទំព័រ ត្រូវតំណាងចម្ងាយរាប់គីឡូម៉ែត្រ។ ចូរបញ្ចប់ដោយបង្ហាញផែនទី ១ : ៥០ ០០០ ហើយសួរ៖

«ចម្ងាយ ៤ សង់ទីម៉ែត្រលើផែនទីនេះ ស្មើប៉ុន្មានលើដី? បើថតចម្លងពង្រីក តើចម្លើយប្ដូរឬទេ?»

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១០១

អរគុណ

អានមេរៀនពេញ និងធ្វើលំហាត់ទី៣

https://khgeo.github.io/cartography/lessons/lesson-03.html

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៣១០២