សៀវភៅទី១ · ផែនទីវិទ្យា (Cartography)

អថេរមើលឃើញ និងការរចនានិមិត្តសញ្ញា

មេរៀនទី៦ នៃ ១៥ · ៣ ម៉ោង
យាំ សារដ្ឋ · YAM Sarath
អថេរមើលឃើញNominalOrdinalQuantitativeទំហំ✗✓✓តម្លៃពន្លឺ✗✓⚠ពណ៌✓✗✗រាង✓✗✗ទិសដៅ⚠✗✗វាយនភាព⚠⚠✗✓ សមស្រប · ⚠ ប្រើដោយប្រុងប្រយ័ត្ន · ✗ មិនសមស្រប
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦១

ផែនការមេរៀន ៣ ម៉ោង

  1. ស្ថានភាពបើកមេរៀន៖ ផែនទីសាលា១៥ នាទី
  2. អថេរមើលឃើញ និងពិសោធន៍៤០ នាទី
  3. ការរចនានិមិត្តសញ្ញា៣០ នាទី
  4. សញ្ញាសមាមាត្រ២០ នាទី
  5. ឋានានុក្រមមើលឃើញ២៥ នាទី
  6. និមិត្តសញ្ញាក្នុង QGIS និងឧទាហរណ៍៤៥ នាទី
  7. សង្ខេប និងណែនាំលំហាត់៥ នាទី
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦២

គោលបំណងសិក្សា

បន្ទាប់ពីបញ្ចប់មេរៀន និស្សិតអាច៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៣

ចំណេះដឹងមុនត្រូវមាន

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៤
មេរៀនទី៦

ស្ថានភាពបើកមេរៀន

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៥

ស្ថានភាពបើកមេរៀន

មន្ត្រីម្នាក់ធ្វើផែនទីសាលារៀនក្នុងខេត្ត។ គាត់ប្រើ រង្វង់ធំតូច តំណាង ប្រភេទសាលា៖ រង្វង់ធំសម្រាប់វិទ្យាល័យ រង្វង់តូចសម្រាប់សាលាបឋមសិក្សា។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៦

ស្ថានភាពបើកមេរៀន

អ្នកអានយល់ថា រង្វង់ធំ = សាលាសំខាន់ជាង ឬមានសិស្សច្រើនជាង។ តាមពិត សាលាបឋមសិក្សាមួយចំនួនមានសិស្សច្រើនជាងវិទ្យាល័យតូចៗ។ ផែនទីនិយាយរឿងមួយ ទិន្នន័យនិយាយរឿងមួយទៀត។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៧

សំណួរដែលមេរៀននេះឆ្លើយ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៨

គិត · ចែករំលែក

អថេរមើលឃើញណាដែលប្រាប់ «ច្រើនជាង» និងណាដែលប្រាប់តែ «ខុសគ្នា»?

គិតម្នាក់ឯង ១ នាទី · ពិភាក្សាជាគូ ២ នាទី · ចែករំលែកជាមួយថ្នាក់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៩
មេរៀនទី៦

ទ្រឹស្ដីស្នូល

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦១០

អថេរមើលឃើញ

អ្នកផែនទីវិទ្យាបារាំង Jacques Bertin បានរៀបរាប់អថេរមើលឃើញ ដែលអាចប្រើតំណាងទិន្នន័យ៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦១១

អថេរមើលឃើញ

អថេរឧទាហរណ៍អ្វីដែលភ្នែកអានបាន
ទីតាំងកន្លែងដែលសញ្ញាស្ថិតនៅទាំងអស់ (ជាមូលដ្ឋាននៃផែនទី)
ទំហំរង្វង់ធំ ↔ តូចលំដាប់ និងសមាមាត្រ
តម្លៃពន្លឺស្រាល ↔ ដិតលំដាប់
ពណ៌ក្រហម ខៀវ បៃតងភាពខុសគ្នា (ប្រភេទ)
រាងរង្វង់ ការ៉េ ត្រីកោណភាពខុសគ្នា
ទិសដៅបន្ទាត់ទ្រេត ↔ ឈរភាពខុសគ្នា (កម្រិតតិច)
វាយនភាពចំណុចក្រាស់ ↔ រង្គាសលំដាប់ខ្លះ និងភាពខុសគ្នា
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦១២

អថេរមើលឃើញ Bertin

អថេរមើលឃើញរបស់ Bertinចំណុច · បន្ទាត់ · ផ្ទៃ × ទំហំ រាង តម្លៃ ពណ៌ ទិស វាយនភាពទំហំរាងតម្លៃពន្លឺពណ៌ (hue)ទិសវាយនភាពចំណុចបន្ទាត់ផ្ទៃ
សង្កេត
  • ទំហំ និងតម្លៃពន្លឺ បង្ហាញលំដាប់ (ច្រើន–តិច)។
  • រាង និងពណ៌ (hue) បង្ហាញប្រភេទខុសគ្នា មិនមែនលំដាប់ទេ។
  • ជ្រើសអថេរឱ្យត្រូវនឹងកម្រិតទិន្នន័យ៖ nominal · ordinal · interval/ratio។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦១៣

អថេរមើលឃើញ

អថេរមើលឃើញNominalOrdinalQuantitativeទំហំ✗✓✓តម្លៃពន្លឺ✗✓⚠ពណ៌✓✗✗រាង✓✗✗ទិសដៅ⚠✗✗វាយនភាព⚠⚠✗✓ សមស្រប · ⚠ ប្រើដោយប្រុងប្រយ័ត្ន · ✗ មិនសមស្រប

រូបទី៦.១៖ អថេរមើលឃើញ និងកម្រិតរង្វាស់ដែលវាសមស្រប។ ទំហំ និងតម្លៃពន្លឺបង្ហាញលំដាប់ ឯពណ៌ និងរាងបង្ហាញប្រភេទ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦១៤

ពិសោធន៍៖ អថេរណាសមនឹងទិន្នន័យណា

ជ្រើសអថេរ និងប្រភេទទិន្នន័យ ហើយអានការវិនិច្ឆ័យ។ សាកល្បង «ទំហំ + Nominal» ដើម្បីមើលបញ្ហាក្នុងស្ថានភាពបើកមេរៀន។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦១៥

ផ្គូផ្គងអថេរមើលឃើញជាមួយកម្រិតទិន្នន័យ

អថេរណាសមនឹងទិន្នន័យណា?Nominal (ប្រភេទ)Ordinal (លំដាប់)បរិមាណទំហំ✗✓✓✓តម្លៃពន្លឺ✗✓✓✓ពណ៌ (hue)✓✓✗✗រាង✓✓✗✗វាយនភាព✓✓✗
សង្កេត
  • ✓✓ = ល្អបំផុត · ✓ = ប្រើបាន · ✗ = បំភាន់។
  • ពណ៌ក្រហម–ខៀវ–បៃតង មិនបង្ហាញថាអ្វី «ច្រើនជាង» ទេ។
  • សម្រាប់ដង់ស៊ីតេ ប្រើតម្លៃពន្លឺ (ពណ៌តែមួយ ពីស្រាលទៅដិត)។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦១៦

ការរចនានិមិត្តសញ្ញាចំណុច បន្ទាត់ និងផ្ទៃ

ធរណីមាត្រអថេរដែលប្រើញឹកញាប់ការអនុវត្តល្អ
ចំណុចទំហំ រាង ពណ៌សញ្ញារូបភាព (សាលា មន្ទីរពេទ្យ) ងាយចាំ · ទំហំអប្បបរមា ២ មម លើក្រដាស
បន្ទាត់ទទឹង តម្លៃពន្លឺ ពណ៌ លំនាំ (ដាច់ៗ)ថ្នាក់ផ្លូវតាមទទឹង · ទន្លេពណ៌ខៀវ · ព្រំដែនដាច់ៗ
ផ្ទៃតម្លៃពន្លឺ ពណ៌ វាយនភាពផ្ទៃពណ៌ស្រាល ដើម្បីកុំលាក់ធាតុផ្សេង
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦១៧

ការរចនានិមិត្តសញ្ញាចំណុច បន្ទាត់ និងផ្ទៃ

ក្បួនជាក់ស្ដែង៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦១៨

ការរចនានិមិត្តសញ្ញាចំណុច បន្ទាត់ និងផ្ទៃ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦១៩

និមិត្តសញ្ញាស្តង់ដារ៖ ពេលដែលអ្នកមិនគួររចនាថ្មី

ព័ត៌មាន

ផែនទីខ្លះត្រូវអានដោយមនុស្សពីប្រទេសផ្សេងៗ ក្នុងពេលប្រញាប់ ដូចជាផែនទីអាកាសចរណ៍ និងផែនទីសមុទ្រ។ ផែនទីទាំងនេះប្រើ និមិត្តសញ្ញាស្តង់ដារអន្តរជាតិ៖ ICAO Annex 4 សម្រាប់អាកាសចរណ៍ និង IHO INT 1 សម្រាប់សមុទ្រ។ ឧទាហរណ៍ ព្រលានយន្តហោះផ្លូវរត់រឹងពណ៌ខៀវ ដែនអាកាសថ្នាក់ C ជាខ្សែពណ៌ស្វាយក្រាស់ និងផ្កាត្រីវិស័យជុំវិញស្ថានីយ៍ VOR (រូបទី៣.៣)។ លើផែនទីសមុទ្រ លេខជម្រៅជាអក្សរទ្រេត ហើយតំបន់រាក់ជាងខ្សែសុវត្ថិភាពពណ៌ខៀវខ្លាំង (មេរៀនទី១១)។ ក្នុងករណីនេះ ភាពស៊ាំរបស់អ្នកអានសំខាន់ជាងភាពច្នៃប្រឌិត៖ …

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦២០

សំណួររហ័ស

រាយអថេរមើលឃើញប្រាំមួយ និងប្រាប់ថាមួយណាបង្ហាញលំដាប់។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦២១

និមិត្តសញ្ញាលើផែនទីពិត

និមិត្តសញ្ញាចំណុច បន្ទាត់ និងផ្ទៃស្រទាប់លំហាត់ទី១ · ឃុំគំរូសាលារៀន (ចំណុច · រាងការ៉េ)មណ្ឌលសុខភាព (ចំណុច · សញ្ញា +)ផ្លូវធំ (បន្ទាត់ដិត)ផ្លូវតូច (បន្ទាត់ស្ដើង)ទឹក (ផ្ទៃ/បន្ទាត់ខៀវ)ព្រំឃុំ (ផ្ទៃ)
សង្កេត
  • ចំណុច បន្ទាត់ ផ្ទៃ ត្រូវមានរចនាខុសគ្នាច្បាស់។
  • ផ្លូវធំ និងផ្លូវតូច បែងចែកដោយទទឹង (ទំហំ) និងពណ៌។
  • ស្រទាប់ផ្ទៃ (ឃុំ) ស្រាលបំផុត ដើម្បីទុកជាផ្ទៃខាងក្រោយ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦២២

ទំហំសញ្ញាសមាមាត្រ

ពេលប្រើទំហំតំណាងបរិមាណ (ឧ. ចំនួនប្រជាជន) ភ្នែកអានផ្ទៃ មិនមែនកាំទេ។

ដូច្នេះត្រូវ ធ្វើមាត្រដ្ឋានតាមផ្ទៃ៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦២៣

ទំហំសញ្ញាសមាមាត្រ

កាំ = k × √(តម្លៃ)
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦២៤

សញ្ញារូបភាព ឬរង្វង់?

សញ្ញារូបភាព ធៀបនឹងសញ្ញាធរណីមាត្រសាលារៀនមន្ទីរពេទ្យវត្តផ្សារប៉ុស្តិ៍ប៉ូលិសរូបភាពធរណីមាត្រ
សង្កេត
  • សញ្ញារូបភាពយល់ភ្លាមដោយគ្មានសញ្ញាសម្គាល់ ប៉ុន្តែត្រូវការទំហំធំ។
  • សញ្ញាធរណីមាត្រតូច និងស្អាត ល្អនៅពេលមានចំណុចច្រើន។
  • ប្រើសញ្ញាដែលអ្នកអានក្នុងស្រុកស្គាល់ (វត្ត ផ្សារ)។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦២៥

ទំហំសញ្ញាសមាមាត្រ

បើគុណកាំដោយផ្ទាល់នឹងតម្លៃ រង្វង់នៃតម្លៃ ៤ ដង នឹងមើលទៅធំជាង ១៦ ដង។

ការសិក្សាបានបង្ហាញថា អ្នកអានតែងប៉ាន់ស្មានទំហំរង្វង់ធំទាបជាងការពិត ដូច្នេះការធ្វើមាត្រដ្ឋានខ្លះកែតម្រូវបន្តិច (Flannery)។

និមិត្តសញ្ញាសមាមាត្រ និងផែនទីចំណុចដង់ស៊ីតេ នឹងសិក្សាលម្អិតក្នុងមេរៀនទី១០។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦២៦

ឋានានុក្រមមើលឃើញ

ឋានានុក្រមមើលឃើញ (Visual hierarchy) គឺជាលំដាប់ដែលភ្នែកមើលធាតុនានា។

ធាតុសំខាន់បំផុតត្រូវលេចធ្លោ ឯបរិបទត្រូវថយក្រោយ។

វិធីបង្កើតឋានានុក្រម៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦២៧

ធ្វើមាត្រដ្ឋានសញ្ញាឱ្យត្រូវ

ទំហំសញ្ញា៖ តាមផ្ទៃ មិនមែនតាមកាំតម្លៃ ១តម្លៃ ៤តម្លៃ ៩ផ្ទៃសមាមាត្រ (ត្រឹមត្រូវ)តម្លៃ ១តម្លៃ ៤តម្លៃ ៩កាំសមាមាត្រ (ផ្ទៃធំហួស)
សង្កេត
  • កាំ ∝ √តម្លៃ ដូច្នេះផ្ទៃរង្វង់ ∝ តម្លៃ។
  • បើកាំ ∝ តម្លៃ តម្លៃ ៩ មើលទៅធំជាង ៨១ ដង ជំនួសឱ្យ ៩ ដង។
  • QGIS៖ Size scale method = Flannery ឬ Area (មេរៀនទី១០)។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦២៨

ឋានានុក្រមមើលឃើញ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦២៩

ឋានានុក្រមមើលឃើញ

ឋានានុក្រមខ្សោយព្រំដិត ផ្ទៃពណ៌ខ្លាំង ⇒ ភ្នែកមើលផ្ទៃមុនចំណុចឋានានុក្រមល្អផ្ទៃស្រាល ព្រំស្ដើង ⇒ ភ្នែកមើលចំណុចមុន

រូបទី៦.២៖ ឋានានុក្រមមើលឃើញ៖ ធាតុសំខាន់បំផុត (នៅទីនេះ ចំណុចទីតាំង) ត្រូវលេចធ្លោជាងផ្ទៃបរិបទ។ ផែនទីខាងឆ្វេងធ្វើឱ្យបរិបទលេចធ្លោជាងទិន្នន័យ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៣០

តេស្តរហ័ស

គន្លឹះ

មើលផែនទីរបស់អ្នក ៣ វិនាទី រួចបិទភ្នែក។ អ្វីដែលអ្នកចាំបានមុនគេ គឺជាកំពូលនៃឋានានុក្រម។ បើនោះមិនមែនជាសាររបស់អ្នក ត្រូវកែការរចនា។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៣១

សំណួររហ័ស

ហេតុអ្វីមិនគួរប្រើទំហំសម្រាប់ទិន្នន័យប្រភេទ?

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៣២

និមិត្តសញ្ញាក្នុង QGIS

ប្រភេទ Symbologyប្រើពេលណា
Single Symbolស្រទាប់បរិបទ (ព្រំដែន ទឹក ផ្លូវ)
Categorizedទិន្នន័យប្រភេទ (Nominal) ដូចជា SCHOOL_TYP Zone_Sch
Graduatedទិន្នន័យបរិមាណ (មេរៀនទី៧ និងមេរៀនទី៩)
Rule-basedលក្ខខណ្ឌស្មុគស្មាញ ឬតាមមាត្រដ្ឋាន
Data-defined overrideទំហំ ឬពណ៌មកពីវាល (សញ្ញាសមាមាត្រ)
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៣៣

និមិត្តសញ្ញាក្នុង QGIS

លក្ខណៈពិសេសមានប្រយោជន៍៖ Scale-dependent visibility (បង្ហាញស្រទាប់តែនៅមាត្រដ្ឋានជាក់លាក់) និង Draw effects ដែលគួរប្រើដោយសន្សំសំចៃ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៣៤

ឋានានុក្រមមើលឃើញ

ឋានានុក្រមមើលឃើញ៖ ខ្សោយ ធៀបនឹង ល្អគ្រប់យ៉ាងដិតស្មើគ្នា → រកប្រធានបទមិនឃើញប្រធានបទដិត · ផ្ទៃខាងក្រោយស្រាល
សង្កេត
  • ផែនទីឆ្វេង៖ ពណ៌ចៃដន្យ ព្រំខ្មៅដិត និងផ្លូវក្រហម ប្រកួតគ្នាទាក់ទាញភ្នែក។
  • ផែនទីស្ដាំ៖ ប្រធានបទ (ដង់ស៊ីតេ) លេចធ្លោ ផ្លូវ និងព្រំស្រាល។
  • សួរ៖ តើអ្នកអានឃើញអ្វីមុនគេ? វាគួរជាប្រធានបទ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៣៥

ផែនទីស្ថានការណ៍៖ ចំណុច ខ្សែ និងផ្ទៃ ក្នុងស្តង់ដារតែមួយ

ផែនទីស្ថានការណ៍ (tactical situation map ឬ operational overlay) ជាស្រទាប់សញ្ញាដែលគូសពីលើផែនទីទីសណ្ឋាន ដើម្បីបង្ហាញទីតាំងអង្គភាព ព្រំដែនទទួលខុសត្រូវ ផ្លូវចលនា និងតំបន់សំខាន់ៗ។

គេប្រើវាក្នុងយោធា ការការពារស៊ីវិល និងការឆ្លើយតបគ្រោះមហន្តរាយ។ ផែនទីប្រភេទនេះជាឧទាហរណ៍ច្បាស់នៃគ្រប់គោលគំនិតក្នុងមេរៀននេះ៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៣៦

ផ្ទៃមុខ និងផ្ទៃក្រោយ

ផ្ទៃមុខ និងផ្ទៃក្រោយ (figure–ground)ដីនិងសមុទ្រពណ៌ដូចគ្នាទឹកខៀវ · ដីភ្លឺ · ព្រំស្ដើង
សង្កេត
  • ភ្នែកត្រូវដឹងភ្លាមថា «ដី» នៅឯណា និង «ទឹក» នៅឯណា។
  • ពណ៌ទឹកស្រាលខៀវ និងដីភ្លឺ ជួយបំបែកផ្ទៃមុខ។
  • ស្រមោលស្រាល ឬគែមមួយជុំ ក៏ជួយឱ្យតំបន់សិក្សាលេចឡើង។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៣៧

ផែនទីស្ថានការណ៍៖ ចំណុច ខ្សែ និងផ្ទៃ ក្នុងស្តង់ដារតែមួយ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៣៨

ផែនទីស្ថានការណ៍៖ ចំណុច ខ្សែ និងផ្ទៃ ក្នុងស្តង់ដារតែមួយ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៣៩

ផែនទីស្ថានការណ៍៖ ចំណុច ខ្សែ និងផ្ទៃ ក្នុងស្តង់ដារតែមួយ

រូបទី៦.៣៖ ផែនទីស្ថានការណ៍សម្រាប់បង្រៀន (សេណារីយ៉ូប្រឌិត) គូសលើផែនទីមូលដ្ឋាន ២០ × ១៥ គម ក្នុង WGS 84 / UTM 48N ដោយកម្មវិធីជំនួយ TacMap KH សម្រាប់ QGIS របស់អ្នកនិពន្ធ។ អនុសញ្ញាខ្មែរ/សូវៀត៖ កម្លាំងយើងពណ៌ក្រហម សត្រូវពណ៌ខៀវ សញ្ញាទូទៅពណ៌ខ្មៅ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៤០

ផែនទីស្ថានការណ៍៖ ចំណុច ខ្សែ និងផ្ទៃ ក្នុងស្តង់ដារតែមួយ

ក្នុង QGIS ផែនទីប្រភេទនេះប្រើមុខងារពី §៦.៣.៥ ទាំងអស់៖ Categorized តាមវាល sym (ប្រភេទសញ្ញា) និង Data-defined override តាមវាល side (កម្លាំង) សម្រាប់ពណ៌។

ពណ៌ទាំងបីរក្សាទុកជា project variables ដូច្នេះការប្ដូរអនុសញ្ញាពណ៌ ប្ដូរពណ៌ផែនទីទាំងមូលក្នុងពេលតែមួយ។ សិមុយឡាទ័រខាងក្រោម ជាកំណែក្នុងកម្មវិធីរុករកនៃកម្មវិធីជំនួយនេះ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៤១

ពិសោធន៍៖ ពិសោធន៍អន្តរកម្ម

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៤២

សាកល្បង

គន្លឹះ

1. ចុច បើកឧទាហរណ៍ រួចប្ដូររវាង ខ្មែរ/សូវៀត និង NATO APP-6។ អ្វីខ្លះប្ដូរ ហើយអ្វីខ្លះមិនប្ដូរ? ហេតុអ្វីសញ្ញាសម្គាល់ត្រូវប្ដូរតាម? 2. ជ្រើស ខ្សែ ▸ លេណដ្ឋាន ហើយគូសខ្សែមួយពីឆ្វេងទៅស្ដាំ និងមួយទៀតពីស្ដាំទៅឆ្វេង។ សញ្ញាគូសនៅខាងណា? 3. ពង្រីកផែនទី (+)៖ ផ្ទៃផែនទីធំឡើង ប៉ុន្តែទង់អង្គភាពនៅតែប៉ុនដដែល។ ហេតុអ្វី? 4. ចុច ⬇ GeoJSON ហើយបើកឯកសារក្នុង QGIS។ វាលអ្វីខ្លះដែលអ្នកអាចប្រើសម្រាប់ Categorized និង Data-defined override?

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៤៣
មេរៀនទី៦

ឧទាហរណ៍ដែលបានដោះស្រាយ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៤៤

ឧទាហរណ៍៖ ស្ថានភាព

យើងកែផែនទីក្នុងស្ថានភាពបើកមេរៀន ដែលមានទិន្នន័យពីរ៖ ប្រភេទសាលា (Nominal) និង ចំនួនសិស្ស (Quantitative)។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៤៥

ជំហានទី១៖ កំណត់ប្រភេទទិន្នន័យ

១

ប្រភេទសាលា = Nominal → ត្រូវការអថេរដែលបង្ហាញភាពខុសគ្នា៖ ពណ៌ ឬ រាង។

ចំនួនសិស្ស = Quantitative → ត្រូវការ ទំហំ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៤៦

ជំហានទី២៖ ជ្រើសនិមិត្តសញ្ញា

២

ប្រភេទសាលាតាម រាង (រង្វង់ = បឋមសិក្សា · ការ៉េ = អនុវិទ្យាល័យ · ត្រីកោណ = វិទ្យាល័យ) ហើយចំនួនសិស្សតាម ទំហំ ដោយកាំ = k × √(សិស្ស)។

ពណ៌រក្សាតែមួយ ដើម្បីកុំបន្ថែមអថេរដែលមិនចាំបាច់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៤៧

ជំហានទី៣៖ បង្កើតឋានានុក្រម

៣

ព្រំខេត្តពណ៌ប្រផេះស្ដើង · ផ្លូវជាតិពណ៌ត្នោតស្រាល · សាលាពណ៌ដិត នៅស្រទាប់លើគេ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៤៨

ជំហានទី៤៖ សាកល្បង និងកែ

៤

បោះពុម្ព A4 ហើយសួរមិត្តបីនាក់ថា «សញ្ញាធំមានន័យអ្វី?

»។ បើពួកគេឆ្លើយថា «សាលាសំខាន់» ត្រូវកែសញ្ញាសម្គាល់ផែនទី ដោយបន្ថែមរង្វង់គំរូជាមួយលេខសិស្ស។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៤៩

អ្វីដែលយើងមិនអាចសន្និដ្ឋាន

ប្រុងប្រយ័ត្ន

ការរចនាល្អមិនធ្វើឱ្យទិន្នន័យខ្វះខាតក្លាយជាពេញលេញទេ។ បើទិន្នន័យចំនួនសិស្សមកពីឆ្នាំផ្សេងគ្នា ផែនទីនៅតែបំភាន់ ទោះនិមិត្តសញ្ញាត្រឹមត្រូវ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៥០
មេរៀនទី៦

សិក្ខាសាលារូបភាព៖ សញ្ញាប្រាប់ប្រភេទ ឬបរិមាណ?

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៥១

រៀនដោយសាកល្បង · 35–45 នាទី

ចំណាំ

ផ្នែកនេះប្រើជំនួសពេលពិភាក្សា និងសកម្មភាពក្នុងម៉ោង 180 នាទី មិនមែនបន្ថែមលើម៉ោងទាំងអស់ទេ។ លេខដែលសរសេរថា «សន្មត» និងរូបប្រៀបធៀបថ្មីជាគំរូបង្រៀន មិនមែនស្ថិតិផ្លូវការ ឬផែនទីសម្រាប់នាវាចរណ៍ទេ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៥២

សំណួររហ័ស

សរសេររូបមន្តកាំនៃសញ្ញាសមាមាត្រ ហើយពន្យល់ហេតុផល។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៥៣

បញ្ហាដែលត្រូវដោះស្រាយ

ផែនទីសេវាសាធារណៈមានសាលា មណ្ឌលសុខភាព និងផ្សារ។

ផែនទីមួយទៀតបង្ហាញចំនួនអ្នកប្រើសេវា។ តើគួរប្ដូររាង ពណ៌ ឬទំហំ?

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៥៤

ពន្យល់ឱ្យឃើញមូលហេតុ

ទិន្នន័យ nominal មានប្រភេទ ប៉ុន្តែគ្មានលំដាប់។

Visual hierarchy គឺការកំណត់អ្វីឱ្យអ្នកអានមើលឃើញមុន។ ផ្ទៃក្រោយពណ៌ស្រាល ផ្លូវរងស្ដើង និងសញ្ញាប្រធានបទច្បាស់ អាចធ្វើឱ្យសំណួរសំខាន់អានបានលឿន។ សញ្ញាធំ និងពណ៌ឆ្អែតគ្រប់ស្រទាប់ធ្វើឱ្យគ្មានអ្វីលេចធ្លោ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៥៥

មើល → ប្រៀបធៀប → ពន្យល់

មុន · ខ្សោយ
Lesson 6: design problemMapWhat do these symbols mean?

បញ្ហា / Before — ផ្លូវ ព្រំ និងសេវាមានទម្ងន់មើលឃើញស្មើគ្នា។

ក្រោយ · ល្អ
Lesson 6: improved designSchoolSchoolSchoolSchoolSchool access · teaching map● School ━ Road ~ River

កែលម្អ / After — សេវាដែលជាប្រធានបទលេចធ្លោ ខណៈបរិបទនៅអានបាន។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៥៦

ពិភាក្សា ២ នាទី

តើភាពខុសគ្នាពីរចំណុចណា ដែលប៉ះពាល់ដល់ការបកស្រាយរបស់អ្នកអានផែនទី?

សរសេរចម្លើយមុន រួចប្រៀបធៀបជាមួយដៃគូ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៥៧

មើល → ប្រៀបធៀប → ពន្យល់

រូបថ្មីទាំងនេះជាគំនូរបង្ហាញគោលគំនិត។

ស្លាកបច្ចេកទេសខ្លីជាភាសាអង់គ្លេសមានការពន្យល់ជាភាសាខ្មែរខាងក្រោមរូបនីមួយៗ។ មុនអានចម្លើយ សរសេរភាពខុសគ្នាដែលប៉ះពាល់ដល់ការបកស្រាយពីរចំណុច។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៥៨

គណនា និងសម្រេចចិត្តមួយជំហានម្ដង

សន្មតថាសេវា A មានអ្នកប្រើ 100 នាក់ និង B មាន 400 នាក់។

បើប្រើរង្វង់សមាមាត្រ ផ្ទៃ B ត្រូវធំ 4 ដង ប៉ុន្តែកាំត្រូវធំតែ 2 ដង។ បើគ្រាន់តែបង្ហាញប្រភេទ A និង B កុំប្រើរង្វង់ទំហំ 4 និង 8 មម ព្រោះអ្នកអានអាចយល់ថា B មានសារៈសំខាន់ ឬបរិមាណច្រើនជាង។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៥៩

សំណួររហ័ស

រាយវិធីបីដើម្បីបង្កើតឋានានុក្រមមើលឃើញ។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៦០

ពិសោធន៍ដោយមានសំណួរណែនាំ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៦១

ពិសោធន៍ដោយមានសំណួរណែនាំ

សាកល្បងការព្យាករណ៍មុនចុចអ្វីដែលឃើញមូលហេតុ
លក្ខខណ្ឌដើមសរសេរការរំពឹងកត់តម្លៃ/លំនាំភ្ជាប់ទៅគោលគំនិត
ប្ដូរអថេរមួយព្យាករណ៍ម្ដងទៀតប្រៀបធៀបនឹងដើមពន្យល់ដោយភស្តុតាង
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៦២

បញ្ហាប្រឈមតូច និងការផ្ទេរទៅ QGIS

បញ្ហាប្រឈម៖ ធ្វើ Legend សម្រាប់ប្រភេទសេវា 3 និងកម្រិតចំនួនអ្នកប្រើ 3។

សាកល្បងជាមួយមិត្តម្នាក់ដោយមិនពន្យល់ ហើយកត់ការបកស្រាយរបស់គាត់។

QGIS៖ ប្រើ Categorized លើប្រភេទសេវា និង Graduated លើបរិមាណ។ កំណត់ symbol size ជាមមសម្រាប់សញ្ញាដែលត្រូវមានទំហំថេរនៅលើក្រដាស។ ពិនិត្យនៅមាត្រដ្ឋានគោលដៅ មុន Export។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៦៣

បញ្ហាប្រឈមតូច និងការផ្ទេរទៅ QGIS

លទ្ធផលត្រូវប្រគល់៖ រូបភាពមុន/ក្រោយមួយគូ តារាងតម្លៃ ឬការកំណត់ដែលបានប្ដូរ និងការពន្យល់ 3–5 ប្រយោគ។

ពិនិត្យថាអ្នកអានម្នាក់ទៀតអាចធ្វើការគណនាឡើងវិញបាន។ បន្តទៅ លំហាត់ QGIS 6 សម្រាប់ការអនុវត្តពេញលេញ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៦៤

សាកល្បងចំណេះដឹង

1. ប្រភេទសាលាគ្មានលំដាប់៖ គួរប្រើ?
មើលហេតុផល / Explanation

Hue ឬ Shape — Hue និង shape អាចបែងចែកប្រភេទដោយមិនបង្កើតលំដាប់។

2. Visual hierarchy ជួយអ្វី?
មើលហេតុផល / Explanation

នាំភ្នែកទៅប្រធានបទ — ការកាត់បន្ថយទម្ងន់បរិបទជួយឱ្យប្រធានបទច្បាស់។

3. Ordinal មានអ្វី?
មើលហេតុផល / Explanation

លំដាប់ តែចន្លោះមិនចាំបាច់ស្មើ — ល្អ–មធ្យម–ខូច មានលំដាប់ តែមិនមានចន្លោះលេខថេរ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៦៥

សាកល្បងចំណេះដឹងដោយខ្លួនឯង

សំណួរចាកចេញ៖ ជម្រើសណាមួយរបស់អ្នកអាចធ្វើឱ្យអ្នកអានយល់ខុស?

ពន្យល់ការកែ និងដែនកំណត់ដែលនៅសល់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៦៦

សកម្មភាពអនុវត្ត

ធ្វើ លំហាត់ទី៦ ក្នុង QGIS នៅសៀវភៅអនុវត្ត។

លំហាត់ប្រើទិន្នន័យកម្ពុជាពិត ហើយមានប្រអប់ពិនិត្យលទ្ធផលដោយខ្លួនឯង។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៦៧
មេរៀនទី៦

ការយល់ច្រឡំដែលត្រូវប្រុងប្រយ័ត្ន

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៦៨

ការយល់ច្រឡំទី១

✗ «ពណ៌ច្រើន ធ្វើឱ្យផែនទីស្អាតជាង»
↓
✓ ពណ៌ច្រើនពេកបំបាត់ឋានានុក្រម។ ប្រើពណ៌តិច ហើយឱ្យវាមានន័យ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៦៩

ការយល់ច្រឡំទី២

✗ «ទំហំសញ្ញាគួរគុណនឹងតម្លៃដោយផ្ទាល់»
↓
✓ ភ្នែកអានផ្ទៃ។ កាំត្រូវគុណនឹងឫសការ៉េនៃតម្លៃ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៧០

ការយល់ច្រឡំទី៣

✗ «អថេរច្រើនក្នុងសញ្ញាតែមួយ ផ្ដល់ព័ត៌មានច្រើនជាង»
↓
✓ ទំហំ + ពណ៌ + រាងក្នុងសញ្ញាតែមួយ ធ្វើឱ្យអ្នកអានច្រឡំ។ ប្រើមួយ ឬពីរ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៧១

ការយល់ច្រឡំទី៤

✗ «សញ្ញាលំនាំដើមរបស់ QGIS គ្រប់គ្រាន់»
↓
✓ លំនាំដើមមិនស្គាល់ទិន្នន័យ ឬអ្នកអានរបស់អ្នកទេ។ វាជាចំណុចចាប់ផ្ដើម មិនមែនលទ្ធផលទេ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៧២

ការយល់ច្រឡំទី៥

✗ «សញ្ញាដែលច្បាស់លើអេក្រង់ ច្បាស់លើក្រដាស»
↓
✓ អេក្រង់មានពន្លឺ និងភាពច្បាស់ខុសពីក្រដាស។ ត្រូវសាកល្បងបោះពុម្ពទំហំពិត។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៧៣

ការយល់ច្រឡំទី៦

✗ «ពណ៌ក្រហមតែងមានន័យថាសត្រូវ ឬគ្រោះថ្នាក់»
↓
✓ អត្ថន័យពណ៌អាស្រ័យលើអនុសញ្ញា។ លើផែនទីស្ថានការណ៍ខ្មែរ ក្រហមជាកម្លាំងយើង ប៉ុន្តែលើផែនទី NATO ក្រហមជាសត្រូវ។ គ្មានសញ្ញាសម្គាល់ទេ អ្នកអានអាចយល់ផ្ទុយទាំងស្រុង។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៧៤

សេចក្ដីសង្ខេប

អថេរមើលឃើញជាភាសានៃផែនទី។ ទំហំ និងតម្លៃពន្លឺបង្ហាញលំដាប់ និងបរិមាណ ឯពណ៌ រាង និងទិសដៅបង្ហាញភាពខុសគ្នា។ ការជ្រើសអថេរត្រូវផ្គូផ្គងនឹងកម្រិតរង្វាស់នៃទិន្នន័យ។

និមិត្តសញ្ញាចំណុច បន្ទាត់ និងផ្ទៃមានក្បួនផ្ទាល់ខ្លួន ហើយសញ្ញាសមាមាត្រត្រូវធ្វើមាត្រដ្ឋានតាមផ្ទៃ។ ឋានានុក្រមមើលឃើញធ្វើឱ្យធាតុសំខាន់លេចធ្លោ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៧៥

គំនិតស្នូលនៃមេរៀន

មុនជ្រើសពណ៌ ឬទំហំ ត្រូវសួរថា «ទិន្នន័យនេះជាប្រភេទ លំដាប់ ឬបរិមាណ?» ចម្លើយកំណត់អថេរដែលត្រឹមត្រូវ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៧៦

ពាក្យគន្លឹះខ្មែរ–អង់គ្លេស

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
អថេរមើលឃើញVisual variablesទំហំ ពណ៌ រាង ...
ផែនទីស្ថានការណ៍Tactical situation map / operational overlayស្រទាប់សញ្ញាលើផែនទីទីសណ្ឋាន
ខ្សែដំណាក់កាលPhase lineខ្សែយោងសម្រាប់គ្រប់គ្រងចលនា
អនុសញ្ញាពណ៌Colour conventionក្បួនកំណត់អត្ថន័យពណ៌ (ឧ. APP-6)
តម្លៃពន្លឺValue / lightnessស្រាល ↔ ដិត
ពណ៌Hueក្រហម ខៀវ បៃតង
វាយនភាពTexture / patternលំនាំចំណុច ឬខ្សែ
ឋានានុក្រមមើលឃើញVisual hierarchyលំដាប់ដែលភ្នែកមើល
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៧៧

ពាក្យគន្លឹះខ្មែរ–អង់គ្លេស (ត)

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
សញ្ញាសមាមាត្រProportional symbolទំហំតាមឫសការ៉េនៃតម្លៃ
និមិត្តសញ្ញាតាមប្រភេទCategorized symbologyពណ៌ ឬរាងតាមថ្នាក់
និមិត្តសញ្ញាតាមច្បាប់Rule-based symbologyតាមលក្ខខណ្ឌ
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៧៨

សំណួររំលឹក

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៧៩

សំណួររំលឹក

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៨០

កិច្ចការខ្លី

ជ្រើសផែនទីមួយពីរបាយការណ៍ ឬកាសែត។ រាយអថេរមើលឃើញដែលវាប្រើ និងទិន្នន័យដែលអថេរនីមួយៗតំណាង។ កំណត់ថាការផ្គូផ្គងត្រឹមត្រូវឬទេ ហើយគូសរូបព្រាងផែនទីដដែល ជាមួយនិមិត្តសញ្ញាដែលអ្នកស្នើ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៨១

មេរៀនបន្ទាប់

យើងអាចជ្រើសអថេរត្រឹមត្រូវហើយ។ ប៉ុន្តែពេលទិន្នន័យជាបរិមាណ (ដង់ស៊ីតេប្រជាជន) យើងត្រូវបែងចែកវាជាថ្នាក់មុនដាក់ពណ៌។ ចូរបញ្ចប់ដោយបង្ហាញផែនទីដដែលពីរ ដែលចាត់ថ្នាក់ខុសគ្នា ហើយសួរ៖

«ទិន្នន័យដូចគ្នា ប៉ុន្តែផែនទីមួយបង្ហាញវិសមភាពខ្លាំង មួយទៀតបង្ហាញស្មើៗគ្នា។ ហេតុអ្វី?»

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៨២

អរគុណ

អានមេរៀនពេញ និងធ្វើលំហាត់ទី៦

https://khgeo.github.io/cartography/lessons/lesson-06.html

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី៦៨៣