សៀវភៅទី១ · ផែនទីវិទ្យា (Cartography)

ផែនទីអ៊ីសូលីន និងការបង្ហាញរលកដី

មេរៀនទី១១ នៃ ១៥ · ៣ ម៉ោង
យាំ សារដ្ឋ · YAM Sarath
១៧៥០១៤០០១២៥០១៦០០១១៥០២១០០១៩០០តំបន់គ្មានស្ថានីយ៍ខ្សែអ៊ីសូលីន (isohyet)ខ្សែគោល ក្រាស់ និងមានលេខស្ថានីយ៍វាស់ជាមួយតម្លៃតំបន់ដែលការប៉ាន់ស្មានមិនច្បាស់ចន្លោះខ្សែ ៥០ មម · ខ្សែគោលរៀងរាល់ ២០០ មមខ្សែអ៊ីសូលីនមិនកាត់គ្នា ដូចខ្សែរយៈកម្ពស់ដែរទិន្នន័យទឹកភ្លៀងជាតម្លៃគំរូសម្រាប់បង្រៀន
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១១

ផែនការមេរៀន ៣ ម៉ោង

  1. ស្ថានភាពបើកមេរៀន៖ ស្ថានីយ៍ប្រាំពីរ១៥ នាទី
  2. បាតុភូតបន្ត និងខ្សែអ៊ីសូលីន៣០ នាទី
  3. ពីចំណុចទៅខ្សែ និងពិសោធន៍៤០ នាទី
  4. ការបង្ហាញភាពមិនច្បាស់២៥ នាទី
  5. ការបង្ហាញរលកដី៣៥ នាទី
  6. ការផ្សំវិធី និងឧទាហរណ៍៣០ នាទី
  7. សង្ខេប និងណែនាំលំហាត់៥ នាទី
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១២

គោលបំណងសិក្សា

បន្ទាប់ពីបញ្ចប់មេរៀន និស្សិតអាច៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៣

ចំណេះដឹងមុនត្រូវមាន

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៤
មេរៀនទី១១

ស្ថានភាពបើកមេរៀន

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៥

ស្ថានភាពបើកមេរៀន

ក្រសួងធនធានទឹកមានស្ថានីយ៍វាស់ទឹកភ្លៀងប្រាំពីរក្នុងតំបន់មួយ។ អ្នកវិភាគបង្កើតផែនទីខ្សែអ៊ីសូលីនដ៏ស្អាត ដែលមានខ្សែរលោងពេញផែនទី។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៦

ស្ថានភាពបើកមេរៀន

អ្នកគ្រប់គ្រងសួរថា៖ «តំបន់ភាគអាគ្នេយ៍បង្ហាញទឹកភ្លៀង ១ ២០០ មម។ តើយើងទុកចិត្តលេខនេះបានទេ?» តំបន់នោះនៅឆ្ងាយពីស្ថានីយ៍ទាំងអស់ប្រហែល ៦០ គីឡូម៉ែត្រ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៧

សំណួរដែលមេរៀននេះឆ្លើយ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៨

គិត · ចែករំលែក

ខ្សែអ៊ីសូលីនបង្កើតឡើងយ៉ាងណា ហើយអានយ៉ាងណា?

គិតម្នាក់ឯង ១ នាទី · ពិភាក្សាជាគូ ២ នាទី · ចែករំលែកជាមួយថ្នាក់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៩
មេរៀនទី១១

ទ្រឹស្ដីស្នូល

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១១០

បាតុភូតបន្ត និងខ្សែអ៊ីសូលីន

បាតុភូតបន្ត (Continuous phenomenon) មានតម្លៃនៅគ្រប់ចំណុច៖ កម្ពស់ ទឹកភ្លៀង សីតុណ្ហភាព។

ខ្សែអ៊ីសូលីន (Isoline) ភ្ជាប់ចំណុចដែលមានតម្លៃស្មើគ្នា។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១១១

បាតុភូតបន្ត និងខ្សែអ៊ីសូលីន

ឈ្មោះបាតុភូត
ខ្សែរយៈកម្ពស់ (Contour)កម្ពស់
Isohyetទឹកភ្លៀង
Isothermសីតុណ្ហភាព
Isobarសម្ពាធបរិយាកាស
Isochroneពេលវេលាធ្វើដំណើរ
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១១២

បាតុភូតបន្ត និងខ្សែអ៊ីសូលីន

ក្បួនដូចខ្សែរយៈកម្ពស់៖ ខ្សែមិនកាត់គ្នា · បិទជុំវិញខ្លួនឯង ឬចេញក្រៅផែនទី · ខ្សែជិតគ្នា = ការប្រែប្រួលលឿន។

១៧៥០១៤០០១២៥០១៦០០១១៥០២១០០១៩០០តំបន់គ្មានស្ថានីយ៍ខ្សែអ៊ីសូលីន (isohyet)ខ្សែគោល ក្រាស់ និងមានលេខស្ថានីយ៍វាស់ជាមួយតម្លៃតំបន់ដែលការប៉ាន់ស្មានមិនច្បាស់ចន្លោះខ្សែ ៥០ មម · ខ្សែគោលរៀងរាល់ ២០០ មមខ្សែអ៊ីសូលីនមិនកាត់គ្នា ដូចខ្សែរយៈកម្ពស់ដែរទិន្នន័យទឹកភ្លៀងជាតម្លៃគំរូសម្រាប់បង្រៀន

រូបទី១១.១៖ កាយវិភាគផែនទីអ៊ីសូលីន៖ ខ្សែតភ្ជាប់ចំណុចតម្លៃស្មើ គណនាពីស្ថានីយ៍។ តំបន់ដែលឆ្ងាយពីស្ថានីយ៍ មានភាពមិនច្បាស់ខ្ពស់ ទោះខ្សែមើលទៅច្បាស់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១១៣

ពីចំណុចទៅខ្សែ

ខ្សែអ៊ីសូលីនមិនត្រូវបានវាស់ទេ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១១៤

ទិន្នន័យបន្ត ឬដាច់?

បាតុភូតបន្ត ធៀបនឹងបាតុភូតដាច់បន្ត៖ ទឹកភ្លៀង សីតុណ្ហភាព កម្ពស់ដាច់តាមឯកតា៖ ប្រជាជនក្នុងខេត្ត
សង្កេត
  • ទឹកភ្លៀងមានតម្លៃនៅគ្រប់ចំណុច និងប្រែប្រួលបន្តិចម្ដងៗ → isoline ឬរ៉ាស្ទ័រ។
  • ប្រជាជនរាប់តាមឯកតារដ្ឋបាល → choropleth ឬសញ្ញា។
  • កុំគូស isoline ពីទិន្នន័យខេត្ត ព្រោះព្រំខេត្តមិនមែនជាបាតុភូតបន្ត។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១១៥

ពីចំណុចទៅខ្សែ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១១៦

ពិសោធន៍៖ ស្ថានីយ៍ និងខ្សែអ៊ីសូលីន

អូសស្ថានីយ៍ ហើយសង្កេតថាខ្សែប្ដូរយ៉ាងណា។ ចុចទ្វេដងដើម្បីបន្ថែមស្ថានីយ៍ថ្មីក្នុងតំបន់ទទេ។ ប្ដូរចន្លោះខ្សែ ហើយពិនិត្យថាផែនទីងាយអានឬទេ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១១៧

សំណួររហ័ស

ផ្ដល់ឧទាហរណ៍បីនៃបាតុភូតបន្ត និងពីរនៃបាតុភូតដាច់។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១១៨

ការបង្ហាញភាពមិនច្បាស់

ផែនទីអ៊ីសូលីនងាយបំភាន់ ព្រោះខ្សែមើលទៅច្បាស់ ទោះទិន្នន័យតិច។

វិធីស្មោះត្រង់៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១១៩

ការបង្ហាញភាពមិនច្បាស់

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១២០

ការបង្ហាញរលកដី

ខ្សែរយៈកម្ពស់អានកម្ពស់ជាលេខបានស្រមោលភ្នំមើលឃើញរូបរាងភ្លាមៗពណ៌តាមកម្ពស់ + ខ្សែរយៈកម្ពស់បញ្ចូលទាំងពីរកម្ពស់សំយោគសម្រាប់បង្រៀន · តំបន់ខេត្តកំពង់ស្ពឺ

រូបទី១១.២៖ វិធីបីសម្រាប់បង្ហាញរលកដី។ ការបញ្ចូលពណ៌តាមកម្ពស់ ស្រមោលភ្នំ និងខ្សែរយៈកម្ពស់ ផ្ដល់ទាំងរូបរាង ទាំងតម្លៃលេខ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១២១

ពីចំណុចទៅខ្សែអ៊ីសូលីន

ពីចំណុចទៅផ្ទៃ ពីផ្ទៃទៅខ្សែអ៊ីសូលីនទឹកភ្លៀងប្រចាំឆ្នាំ (មម) · ស្ថានីយគំរូ១៤០០១៥០០១៣៥០១៨០០២១០០១៣០០១២៥០១៦០០២៦០០១៧០០១៤៥០១៩០០១. ស្ថានីយ (ចំណុច)២. អន្តរប៉ូល IDW (ផ្ទៃ)៣. ខ្សែអ៊ីសូលីន ២០០ មមទិន្នន័យស្ថានីយជាគំរូបង្រៀន មិនមែនទិន្នន័យអាកាសធាតុផ្លូវការ
សង្កេត
  • យើងវាស់តែនៅស្ថានីយ ប៉ុន្តែទឹកភ្លៀងជាបាតុភូតបន្តគ្រប់កន្លែង។
  • អន្តរប៉ូល (interpolation) ប៉ាន់តម្លៃនៅចន្លោះស្ថានីយ។
  • ខ្សែអ៊ីសូលីនភ្ជាប់ចំណុចដែលមានតម្លៃស្មើគ្នា ដូចខ្សែរយៈកម្ពស់។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១២២

ការបង្ហាញរលកដី

វិធីអានតម្លៃមើលឃើញរូបរាងកំណត់សម្គាល់
ខ្សែរយៈកម្ពស់✓⚠ ត្រូវការការហ្វឹកហាត់ស្តង់ដារលើផែនទីទីសណ្ឋាន
ស្រមោលភ្នំ✗✓ព្រះអាទិត្យសន្មតពីភាគពាយ័ព្យ (៣១៥°)
ពណ៌តាមកម្ពស់⚠ តាមថ្នាក់✓ត្រូវការសញ្ញាសម្គាល់ផែនទីច្បាស់
ទិដ្ឋភាពបីវិមាត្រ✗✓✓ស្អាត ប៉ុន្តែលាក់តំបន់ខាងក្រោយ
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១២៣

ស្រមោលភ្នំបញ្ច្រាស

ប្រុងប្រយ័ត្ន

បើពន្លឺមកពីភាគអាគ្នេយ៍ (១៣៥°) ភ្នែកមនុស្សភាគច្រើនមើលឃើញភ្នំក្លាយជាជ្រលង។ នេះហៅថា relief inversion។ ដូច្នេះការអនុវត្តស្តង់ដារគឺដាក់ព្រះអាទិត្យនៅភាគពាយ័ព្យ ទោះជាមិនពិតខាងតារាសាស្ត្រនៅកម្ពុជាក៏ដោយ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១២៤

ការបង្ហាញរលកដី

ការគណនាស្រមោលភ្នំ និងជម្រាលពី DEM ស្ថិតក្នុងមេរៀនទី១៣ សៀវភៅទី២។

នៅទីនេះ យើងសិក្សាការជ្រើស និងការផ្សំវិធីទាំងនេះ ដើម្បីឱ្យផែនទីអានបាន។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១២៥

ការជ្រើសប៉ារ៉ាម៉ែត្រអន្តរប៉ូល

អំណាច IDW ប្ដូររូបរាងផ្ទៃPower ១ · ២ · ៤Power ១រលោង · ទូទៅPower ២សមតុល្យPower ៤«ភ្នំជុំវិញស្ថានីយ»
សង្កេត
  • Power ទាប៖ ស្ថានីយឆ្ងាយមានឥទ្ធិពលច្រើន → ផ្ទៃរលោង។
  • Power ខ្ពស់៖ ស្ថានីយជិតបំផុតគ្របដណ្ដប់ → រង្វង់ជុំវិញស្ថានីយ។
  • គ្មានតម្លៃ «ត្រឹមត្រូវ» តែមួយទេ៖ ត្រូវផ្ទៀងផ្ទាត់ដោយស្ថានីយដែលទុកចោល។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១២៦

សំណួររហ័ស

រាយឈ្មោះខ្សែអ៊ីសូលីនបួនប្រភេទ និងបាតុភូតរបស់វា។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១២៧

ផែនទីបីវិមាត្រ៖ គម្របដីលើរលកដី

ផែនទីបីវិមាត្រ (ឬ ២,៥ វិមាត្រ) ដាក់ស្រទាប់ប្រធានបទមួយ ដូចជាគម្របដី «គ្រប» (drape) លើផ្ទៃ DEM ហើយបង្ហាញពីមុំទំនោរ។

វាធ្វើឱ្យអ្នកអានឃើញភ្លាមថា ប្រភេទដីទាក់ទងនឹងរលកដីយ៉ាងណា៖ ព្រៃស្រោងស្រងនៅលើជួរភ្នំក្រវាញ និងខ្ពង់រាបភាគឦសាន ស្រែនៅវាលទំនាបជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ ហើយព្រៃលិចទឹក និងវាលភក់ព័ទ្ធជុំវិញបឹង។ ទំនាក់ទំនងនេះពិបាកមើលលើផែនទីពីរវិមាត្រ ដែលបង្ហាញតែគម្របដី។

រូបទី១១.៣៖ គម្របដីកម្ពុជា ឆ្នាំ ២០០៣ គ្របលើ DEM ពង្រីកកម្ពស់ ×១៥ មើលពីភាគខាងត្បូង មុំទំនោរ ៤២°។ បង្កើតដោយកម្មវិធីជំនួយ LULC Relief 3D សម្រាប់ QGIS របស់អ្នកនិពន្ធ។ …

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១២៨

ផែនទីបីវិមាត្រ៖ គម្របដីលើរលកដី

ផែនទីបីវិមាត្រមានការជ្រើសរើសបីដែលប៉ះពាល់ដល់ការអាន៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១២៩

ផែនទីបីវិមាត្រ៖ គម្របដីលើរលកដី

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៣០

ពិសោធន៍៖ ពិសោធន៍អន្តរកម្ម

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៣១

បង្ហាញភាពមិនច្បាស់

ភាពមិនច្បាស់៖ ចម្ងាយទៅស្ថានីយជិតបំផុតពណ៌ភ្លឺ = ឆ្ងាយពីស្ថានីយ→ តម្លៃអន្តរប៉ូលមិនសូវទុកចិត្តបង្ហាញភាពមិនច្បាស់ដោយ៖• ដាក់ចំណុចស្ថានីយលើផែនទី• ធ្វើឱ្យស្រាល (transparency) តំបន់ឆ្ងាយ• សរសេរចំនួនស្ថានីយក្នុងប្រភព
សង្កេត
  • ផ្ទៃដែលអន្តរប៉ូលមើលទៅច្បាស់ដូចគ្នាគ្រប់កន្លែង ប៉ុន្តែការពិតមិនមែនទេ។
  • តំបន់ឆ្ងាយពីស្ថានីយ (ភាគឦសាន) ទុកចិត្តតិចជាង។
  • អ្នកធ្វើផែនទីត្រូវប្រាប់អ្នកអានពីដែនកំណត់នេះ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៣២

សាកល្បង

គន្លឹះ

ដាក់ការពង្រីកកម្ពស់ ×១ ហើយប្រៀបធៀបជាមួយ ×៤០។ បន្ទាប់មកបង្វិលទិសមើលដល់ ១៨០° (មើលពីខាងជើង)៖ តើតំបន់ណាខ្លះបាត់ពីការមើលឃើញ? ចុចលើ «ស្រែ» ក្នុងសញ្ញាសម្គាល់ ដើម្បីមើលថាស្រែស្ថិតនៅកម្ពស់ណា។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៣៣

ផែនទីបីវិមាត្រ៖ គម្របដីលើរលកដី

ប្រើផែនទីបីវិមាត្រ ពេលប្រើផែនទីពីរវិមាត្រ ពេល
ចង់បង្ហាញទំនាក់ទំនងរវាងប្រធានបទ និងរលកដីត្រូវវាស់ចម្ងាយ ផ្ទៃ ឬទីតាំង
បង្ហាញលើអេក្រង់ដែលអ្នកអានបង្វិលបានបោះពុម្ពលើក្រដាស ដែលមុំមើលតែមួយលាក់ព័ត៌មាន
បទបង្ហាញ ឬការផ្សព្វផ្សាយទូទៅរបាយការណ៍បច្ចេកទេស ឬផែនទីយោង
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៣៤

ផែនទីបីវិមាត្រ៖ គម្របដីលើរលកដី

ក្នុង QGIS ផែនទីបីវិមាត្រធ្វើបានតាម View ▸ 3D Map Views (DEM ជា Terrain និងស្រទាប់គម្របដីជា texture) ឬកម្មវិធីជំនួយ LULC Relief 3D ដែលនាំចេញជាទំព័រ HTML អន្តរកម្ម។

ការគណនា DEM ស្រមោលភ្នំ និងជម្រាល មាននៅមេរៀនទី១៣ សៀវភៅទី២។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៣៥

សំណួររហ័ស

ហេតុអ្វីភាពរលោងនៃខ្សែមិនបញ្ជាក់ភាពត្រឹមត្រូវ?

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៣៦

ការផ្សំវិធីបង្ហាញ

ផែនទីរលកដីល្អបំផុតច្រើនតែផ្សំបីស្រទាប់៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៣៧

បង្ហាញរលកដី

វិធីបង្ហាញរលកដីបួនDEM ដូចគ្នាHillshadeពណ៌កម្ពស់ខ្សែរយៈកម្ពស់ខ្សែតាមជួរ (ridge lines)
សង្កេត
  • Hillshade និងពណ៌កម្ពស់ សម្រាប់ការយល់ឃើញទូទៅ។
  • ខ្សែរយៈកម្ពស់ សម្រាប់វាស់ និងអានកម្ពស់។
  • ខ្សែតាមជួរ ជាស្ទីលសិល្បៈ ល្អសម្រាប់ផ្ទាំងរូបភាព មិនមែនសម្រាប់វាស់។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៣៨

ការផ្សំវិធីបង្ហាញ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៣៩

ការផ្សំវិធីបង្ហាញ

ក្បួន៖ រលកដីជា បរិបទ ដូច្នេះវាមិនគួរលេចធ្លោជាងទិន្នន័យប្រធានបទទេ (មេរៀនទី៦ ឋានានុក្រមមើលឃើញ)។

សម្រាប់ផែនទីប្រធានបទ ប្រើស្រមោលភ្នំស្លេក ដើម្បីកុំលាក់ពណ៌ទិន្នន័យ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៤០

ខ្សែជម្រៅ និងលេខជម្រៅលើផែនទីសមុទ្រ

ផែនទីសមុទ្របង្ហាញ រលកដីក្រោមទឹក ដោយវិធីដូចផែនទីរលកដីលើគោក ប៉ុន្តែមានក្បួនខ្លះផ្ទុយគ្នា ព្រោះគោលបំណងគឺ កុំឱ្យនាវាជាប់ដី៖

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៤១

ខ្សែជម្រៅ និងលេខជម្រៅលើផែនទីសមុទ្រ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៤២

ខ្សែជម្រៅ និងលេខជម្រៅលើផែនទីសមុទ្រ

ខ្សែសុវត្ថិភាព ជ្រើសតាមនាវា៖ ជម្រៅលិចនាវា (draught) + ចន្លោះក្រោមកប៉ាល់ (under-keel clearance) − កម្ពស់ជំនោរដែលទុកចិត្តបាន។

បើលទ្ធផលមិនត្រូវនឹងខ្សែជម្រៅដែលមាន គេជ្រើស ខ្សែជម្រៅបន្ទាប់ដែលជ្រៅជាង។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៤៣

ពិសោធន៍៖ ពិសោធន៍អន្តរកម្ម

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៤៤

សាកល្បង

គន្លឹះ

ដាក់ draught ៤ ម ហើយជ្រើស «ផ្លូវ ខ»។ ហេតុអ្វីផ្លូវខ្លីជាងមានហានិភ័យ? បង្កើនកម្ពស់ជំនោរបន្តិចម្ដងៗ៖ ពេលណាវាឆ្លងកាត់បាន? ហេតុអ្វីអ្នកបើកនាវាមិនគួរពឹងលើជំនោរខ្ពស់សម្រាប់ផ្លូវធម្មតា?

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៤៥

ផែនទីសាកល្បងនេះ

ចំណាំ

ឈូងសមុទ្រក្នុងសិមុយឡាទ័រ គឺបង្កើតសម្រាប់បង្រៀន មិនមែនទីតាំងពិតទេ។ សម្រាប់ទិន្នន័យជម្រៅពិតនៃឈូងសមុទ្រថៃ មើល GEBCO (ក្រឡា ១៥ វិនាទី) ឬផែនទីសមុទ្រផ្លូវការ (ENC) ពីស្ថាប័នជលសាស្ត្រ។ កម្មវិធីជំនួយ NautiChart KH របស់អ្នកនិពន្ធ គូសផែនទីសមុទ្រសម្រាប់បង្រៀនតាមក្បួនខាងលើ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៤៦
មេរៀនទី១១

ឧទាហរណ៍ដែលបានដោះស្រាយ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៤៧

ឧទាហរណ៍៖ ស្ថានភាព

ស្ថានីយ៍ប្រាំពីរ តម្លៃពី ១ ១៥០ ដល់ ២ ១០០ មម (តម្លៃគំរូសម្រាប់បង្រៀន)។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៤៨

ជំហានទី១៖ ជ្រើសចន្លោះខ្សែ

១

ជួរទិន្នន័យ ៩៥០ មម។

ចន្លោះ ៥០ មម → ប្រហែល ១៩ ខ្សែ ដែលច្រើនពេកសម្រាប់ផែនទីតូច។ ចន្លោះ ១០០ មម → ១០ ខ្សែ ដែលសមរម្យ ហើយខ្សែគោលរៀងរាល់ ២០០ មម។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៤៩

ជំហានទី២៖ បង្ហាញស្ថានីយ៍

២

ដាក់ចំណុចស្ថានីយ៍ជាមួយតម្លៃ។

អ្នកអានឃើញភ្លាមថាតំបន់ណាមានទិន្នន័យ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៥០

ជំហានទី៣៖ សម្គាល់តំបន់មិនច្បាស់

៣

តំបន់ភាគអាគ្នេយ៍ឆ្ងាយពីស្ថានីយ៍ជាង ៥០ គម។

ធ្វើឱ្យតំបន់នោះស្លេក (ភាពថ្លា) ហើយបន្ថែមស្លាក «ទិន្នន័យតិច»។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៥១

ជំហានទី៤៖ សរសេរកំណត់សម្គាល់

៤

«ខ្សែអ៊ីសូលីនគណនាដោយ IDW (p = ២) ពីស្ថានីយ៍ ៧ · ចន្លោះ ១០០ មម · តំបន់ស្លេកមានស្ថានីយ៍ក្នុងចម្ងាយលើស ៥០ គម»។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៥២

អ្វីដែលយើងមិនអាចសន្និដ្ឋាន

ប្រុងប្រយ័ត្ន

យើងមិនអាចប្រើតម្លៃ ១ ២០០ មម នៅភាគអាគ្នេយ៍ជាតួលេខផ្លូវការទេ។ វាជាការប៉ាន់ស្មានពីស្ថានីយ៍ឆ្ងាយ ដែលមិនគិតពីភ្នំ ឬលំនាំខ្យល់ក្នុងតំបន់។ ដើម្បីទុកចិត្ត ត្រូវមានស្ថានីយ៍នៅទីនោះ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៥៣
មេរៀនទី១១

សិក្ខាសាលារូបភាព៖ ផ្ទៃរលោងមិនស្មើព័ត៌មានពេញលេញ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៥៤

រៀនដោយសាកល្បង · 35–45 នាទី

ចំណាំ

ផ្នែកនេះប្រើជំនួសពេលពិភាក្សា និងសកម្មភាពក្នុងម៉ោង 180 នាទី មិនមែនបន្ថែមលើម៉ោងទាំងអស់ទេ។ លេខដែលសរសេរថា «សន្មត» និងរូបប្រៀបធៀបថ្មីជាគំរូបង្រៀន មិនមែនស្ថិតិផ្លូវការ ឬផែនទីសម្រាប់នាវាចរណ៍ទេ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៥៥

សំណួររហ័ស

រាយវិធីបីដើម្បីបង្ហាញភាពមិនច្បាស់លើផែនទីអ៊ីសូលីន។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៥៦

បញ្ហាដែលត្រូវដោះស្រាយ

ស្ថានីយ៍ភ្លៀងមានច្រើននៅជិតផ្លូវ តែតិចនៅតំបន់ភ្នំ។

ផែនទីអាំងទែប៉ូឡាស្យុង មើលទៅពេញលេញដូចគ្នាគ្រប់ទីកន្លែង។ តើភាពប្រាកដប្រជាក៏ស្មើគ្នាឬ?

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៥៧

ពន្យល់ឱ្យឃើញមូលហេតុ

អាំងទែប៉ូឡាស្យុង (Interpolation) ប៉ាន់ស្មានតម្លៃនៅចន្លោះចំណុចវាស់តាមសន្មតរបស់ម៉ូដែល។

Hillshade បង្ហាញរូបរាងដីតាមទិសពន្លឺសិប្បនិម្មិត មិនមែនទិន្នន័យកម្ពស់ផ្ទាល់។ តំបន់ងងឹតអាចជាមុខភ្នំបែរចេញពីពន្លឺ មិនមែនកម្ពស់ទាប។ ប្រើ hillshade ជាបរិបទស្រាល ហើយដាក់កម្ពស់ ឬ contour សម្រាប់ការអានលេខ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៥៨

មើល → ប្រៀបធៀប → ពន្យល់

មុន · ខ្សោយ
Lesson 11: design problemSmooth surface hides data gaps

បញ្ហា / Before — ផ្ទៃរលោងគ្មានស្ថានីយ៍ ធ្វើឱ្យអ្នកអានយល់ថាទិន្នន័យស្មើគ្នាគ្រប់ទី។

ក្រោយ · ល្អ
Lesson 11: improved designSparse observations → uncertainty

កែលម្អ / After — បង្ហាញទីតាំងស្ថានីយ៍ វិធីប៉ាន់ស្មាន និងតំបន់ព័ត៌មានតិច។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៥៩

ពិភាក្សា ២ នាទី

តើភាពខុសគ្នាពីរចំណុចណា ដែលប៉ះពាល់ដល់ការបកស្រាយរបស់អ្នកអានផែនទី?

សរសេរចម្លើយមុន រួចប្រៀបធៀបជាមួយដៃគូ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៦០

មើល → ប្រៀបធៀប → ពន្យល់

រូបថ្មីទាំងនេះជាគំនូរបង្ហាញគោលគំនិត។

ស្លាកបច្ចេកទេសខ្លីជាភាសាអង់គ្លេសមានការពន្យល់ជាភាសាខ្មែរខាងក្រោមរូបនីមួយៗ។ មុនអានចម្លើយ សរសេរភាពខុសគ្នាដែលប៉ះពាល់ដល់ការបកស្រាយពីរចំណុច។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៦១

គណនា និងសម្រេចចិត្តមួយជំហានម្ដង

ចំណុចភ្លៀង A=100 មម ចម្ងាយ 1 គម និង B=200 មម ចម្ងាយ 2 គម។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៦២

សំណួររហ័ស

ហេតុអ្វីស្រមោលភ្នំប្រើពន្លឺពីភាគពាយ័ព្យ?

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៦៣

ពិសោធន៍ដោយមានសំណួរណែនាំ

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៦៤

ពិសោធន៍ដោយមានសំណួរណែនាំ

សាកល្បងការព្យាករណ៍មុនចុចអ្វីដែលឃើញមូលហេតុ
លក្ខខណ្ឌដើមសរសេរការរំពឹងកត់តម្លៃ/លំនាំភ្ជាប់ទៅគោលគំនិត
ប្ដូរអថេរមួយព្យាករណ៍ម្ដងទៀតប្រៀបធៀបនឹងដើមពន្យល់ដោយភស្តុតាង
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៦៥

បញ្ហាប្រឈមតូច និងការផ្ទេរទៅ QGIS

បញ្ហាប្រឈម៖ ពន្យល់ភាពខុសគ្នារវាងគុណភាពបង្ហាញ (resolution) និងភាពត្រឹមត្រូវ (accuracy) ដោយប្រើផែនទីភ្លៀងដែលមាន pixel 10 ម ប៉ុន្តែស្ថានីយ៍ឆ្ងាយ 20 គម។

QGIS៖ ប្រើ Interpolation → IDW ជាមួយចំណុចសាកល្បង និង power 1/2។ ទុកចំណុចមួយចេញ ហើយប្រៀបធៀបតម្លៃព្យាករណ៍នឹងតម្លៃវាស់។ ប្រើ DEM សំយោគក្នុងវគ្គសម្រាប់ Hillshade ហើយប្ដូរ azimuth 315° និង 135°។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៦៦

បញ្ហាប្រឈមតូច និងការផ្ទេរទៅ QGIS

លទ្ធផលត្រូវប្រគល់៖ រូបភាពមុន/ក្រោយមួយគូ តារាងតម្លៃ ឬការកំណត់ដែលបានប្ដូរ និងការពន្យល់ 3–5 ប្រយោគ។

ពិនិត្យថាអ្នកអានម្នាក់ទៀតអាចធ្វើការគណនាឡើងវិញបាន។ បន្តទៅ លំហាត់ QGIS 11 សម្រាប់ការអនុវត្តពេញលេញ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៦៧

សាកល្បងចំណេះដឹង

1. IDW ក្នុងឧទាហរណ៍ power 2 បាន?
មើលហេតុផល / Explanation

120 មម — (100+50)/1.25=120។

2. Pixel តូចធានា accuracy ខ្ពស់ឬ?
មើលហេតុផល / Explanation

ទេ — Resolution និង accuracy ជាគំនិតខុសគ្នា។

3. តំបន់ងងឹតក្នុង hillshade មានន័យ?
មើលហេតុផល / Explanation

បែរចេញពីពន្លឺគំរូ — ទិស និងមុំភ្លើងកំណត់ស្រមោល។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៦៨

សាកល្បងចំណេះដឹងដោយខ្លួនឯង

សំណួរចាកចេញ៖ ជម្រើសណាមួយរបស់អ្នកអាចធ្វើឱ្យអ្នកអានយល់ខុស?

ពន្យល់ការកែ និងដែនកំណត់ដែលនៅសល់។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៦៩

សកម្មភាពអនុវត្ត

ធ្វើ លំហាត់ទី១១ ក្នុង QGIS នៅសៀវភៅអនុវត្ត។

លំហាត់ប្រើទិន្នន័យកម្ពុជាពិត ហើយមានប្រអប់ពិនិត្យលទ្ធផលដោយខ្លួនឯង។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៧០
មេរៀនទី១១

ការយល់ច្រឡំដែលត្រូវប្រុងប្រយ័ត្ន

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៧១

ការយល់ច្រឡំទី១

✗ «ខ្សែអ៊ីសូលីនត្រូវបានវាស់»
↓
✓ វាត្រូវបានគណនាពីចំណុច។ ភាពត្រឹមត្រូវអាស្រ័យលើដង់ស៊ីតេ និងគុណភាពស្ថានីយ៍។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៧២

ការយល់ច្រឡំទី២

✗ «ខ្សែរលោង = ទិន្នន័យល្អ»
↓
✓ ភាពរលោងមកពីវិធីអាំងទែប៉ូឡាស្យុង។ ខ្សែអាចរលោង ទោះមានស្ថានីយ៍តែបី។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៧៣

ការយល់ច្រឡំទី៣

✗ «Choropleth ប្រើបានសម្រាប់ទឹកភ្លៀង»
↓
✓ ទឹកភ្លៀងមិនប្ដូរភ្លាមៗនៅព្រំឃុំទេ។ ប្រើអ៊ីសូលីន ឬរ៉ាស្ទ័រ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៧៤

ការយល់ច្រឡំទី៤

✗ «ស្រមោលភ្នំបង្ហាញស្រមោលពិត»
↓
✓ វាជាការគណនាពីព្រះអាទិត្យសន្មត ជាធម្មតាពីភាគពាយ័ព្យ ដើម្បីកុំឱ្យភ្នែកមើលបញ្ច្រាស។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៧៥

ការយល់ច្រឡំទី៥

✗ «ពណ៌តាមកម្ពស់បង្ហាញប្រភេទដី ឬរុក្ខជាតិ»
↓
✓ វាបង្ហាញតែកម្ពស់។ បៃតងនៅទីទាបមិនមានន័យថាមានព្រៃទេ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៧៦

ការយល់ច្រឡំទី៦

✗ «ផែនទីបីវិមាត្រត្រឹមត្រូវជាង ព្រោះមើលទៅដូចពិត»
↓
✓ វាត្រូវបានពង្រីកកម្ពស់ លាក់តំបន់ខាងក្រោយ ហើយមាត្រដ្ឋានមិនថេរ។ វាល្អសម្រាប់មើលទំនាក់ទំនង ប៉ុន្តែមិនសម្រាប់វាស់ទេ។
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៧៧

សេចក្ដីសង្ខេប

បាតុភូតបន្តត្រូវបង្ហាញដោយខ្សែអ៊ីសូលីន មិនមែន Choropleth ទេ។ ខ្សែអ៊ីសូលីនគណនាពីចំណុច ដូច្នេះដង់ស៊ីតេស្ថានីយ៍កំណត់ភាពត្រឹមត្រូវ ហើយភាពរលោងមិនមែនជាភស្តុតាងនៃគុណភាពទេ។

ចន្លោះខ្សែត្រូវសមនឹងជួរទិន្នន័យ។ រលកដីអាចបង្ហាញដោយខ្សែរយៈកម្ពស់ ស្រមោលភ្នំ ពណ៌តាមកម្ពស់ ឬការផ្សំទាំងបី ដោយរក្សារលកដីជាបរិបទ។

ផែនទីបីវិមាត្របង្ហាញទំនាក់ទំនងរវាងប្រធានបទ និងរលកដីបានល្អ ប៉ុន្តែត្រូវប្រាប់កត្តាពង្រីកកម្ពស់ ហើយមិនប្រើវាស់។ ផែនទីសមុទ្របង្ហាញរលកដីក្រោមទឹកដោយលេខជម្រៅ និងខ្សែជម្រៅ ដែលធ្វើឱ្យសាមញ្ញទៅខាងរាក់ ដើម្បីសុវត្ថិភាព។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៧៨

គំនិតស្នូលនៃមេរៀន

ខ្សែនៅលើផែនទីអ៊ីសូលីនច្បាស់ជាងទិន្នន័យដែលបង្កើតវា។ ការងាររបស់អ្នកធ្វើផែនទី គឺបង្ហាញឱ្យអ្នកអានដឹងថាទិន្នន័យពិតនៅឯណា។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៧៩

ពាក្យគន្លឹះខ្មែរ–អង់គ្លេស

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
បាតុភូតបន្តContinuous phenomenonមានតម្លៃគ្រប់ចំណុច
ខ្សែអ៊ីសូលីនIsolineខ្សែតម្លៃស្មើ
IsohyetIsohyetខ្សែទឹកភ្លៀងស្មើ
IsothermIsothermខ្សែសីតុណ្ហភាពស្មើ
IsochroneIsochroneខ្សែពេលធ្វើដំណើរស្មើ
ចន្លោះខ្សែIsoline intervalភាពខុសគ្នារវាងខ្សែ
ស្រមោលភ្នំHillshadeការបង្ហាញរលកដីដោយពន្លឺ
ពណ៌តាមកម្ពស់Hypsometric tintsពណ៌តាមកម្រិតកម្ពស់
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៨០

ពាក្យគន្លឹះខ្មែរ–អង់គ្លេស (ត)

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
ការបញ្ច្រាសរលកដីRelief inversionភ្នំមើលទៅជាជ្រលង
ការពង្រីកកម្ពស់Vertical exaggerationគុណកម្ពស់ឱ្យរលកដីមើលឃើញ
គ្រប (លើផ្ទៃ)Drapeដាក់ស្រទាប់លើផ្ទៃ DEM
លេខជម្រៅSoundingជម្រៅវាស់នៅចំណុចមួយ
ខ្សែជម្រៅIsobath / depth contourខ្សែជម្រៅស្មើ
ខ្សែសុវត្ថិភាពSafety contourខ្សែដែលនាវាមិនគួរឆ្លងចូលខាងរាក់
កម្រិតគោលជម្រៅChart Datumកម្រិតទឹកទាបដែលជម្រៅគិតពី
សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៨១

សំណួររំលឹក

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៨២

សំណួររំលឹក

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៨៣

កិច្ចការខ្លី

រកផែនទីអ៊ីសូលីនមួយ (ទឹកភ្លៀង សីតុណ្ហភាព ឬអាកាសធាតុ) ក្នុងរបាយការណ៍ ឬអ៊ីនធឺណិត។ កំណត់៖ បាតុភូត · ចន្លោះខ្សែ · ថាតើស្ថានីយ៍បង្ហាញឬទេ · វិធីអាំងទែប៉ូឡាស្យុងបើបានប្រាប់ · និងកន្លែងដែលអ្នកគិតថាការប៉ាន់ស្មានមិនច្បាស់។ សរសេរការវាយតម្លៃមួយកថាខណ្ឌ។

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៨៤

មេរៀនបន្ទាប់

យើងបានបង្ហាញបាតុភូតដែលប្រែប្រួលលើលំហ។ ប៉ុន្តែទិន្នន័យខ្លះមានទាំង ទិសដៅ (ចំណាកស្រុកពីខេត្តទៅរាជធានី) ឬមាន អថេរច្រើន ឬប្រែប្រួល តាមពេលវេលា។ ចូរបញ្ចប់ដោយសួរ៖

«តើយើងបង្ហាញចលនារបស់មនុស្ស ឬទំនិញរវាងកន្លែងពីរ លើផែនទីដោយរបៀបណា?»

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៨៥

អរគុណ

អានមេរៀនពេញ និងធ្វើលំហាត់ទី១១

https://khgeo.github.io/cartography/lessons/lesson-11.html

សៀវភៅទី១ · ផែនទីវិទ្យា · មេរៀនទី១១៨៦