Skip to content

មេរៀន ២.១៖ ធាតុផ្សំពីរនៃទិន្នន័យភូមិសាស្ត្រ

ស្ថានភាព៖ គ្រោងមេរៀន

ខ្លឹមសារពេញលេញកំពុងសរសេរ។ សូមមើល មេរៀន ១.១ សម្រាប់ទម្រង់ពេញលេញ។

២.១.០ ពីទិន្នន័យ ទៅព័ត៌មាន ទៅព័ត៌មានលំហ

មុននឹងនិយាយអំពីប្រភេទទិន្នន័យ យើងត្រូវបែងចែកពាក្យបីដែលមនុស្សច្រើនប្រើជំនួសគ្នា ប៉ុន្តែមិនមានន័យដូចគ្នាទេ។

ទិន្នន័យData«មណ្ឌលសុខភាពចំការដូង»ឈ្មោះមួយឯង។ យើងមិនដឹងថាវាធ្វើអ្វីឬនៅទីណាទេ។+ព័ត៌មានInformationបើក ៧:០០ ដល់ ១១:៣០ · ឆ្មប ២ នាក់បម្រើ ៨ ភូមិ · មានទូរទឹកកកវ៉ាក់សាំងឥឡូវយើងដឹងថាវាធ្វើអ្វី។ តែនៅតែមិនអាចរកឃើញវាលើផែនទីបានទេ។+ព័ត៌មានលំហSpatial Informationរយៈទទឹង ១១.៥៥៦៤° ខាងជើងរយៈបណ្ដោយ ១០៤.៩២៨២° ខាងកើតឥឡូវយើងអាចសួរបានថា៖ តើភូមិណាខ្លះនៅឆ្ងាយពីមណ្ឌលនេះលើសពី១០ គីឡូម៉ែត្រ?កូអរដោនេជាជំហានដែលប្រែព័ត៌មានធម្មតាទៅជាព័ត៌មានដែល GIS អាចគណនាបាន។

រូបភាព ២.១៖ កូអរដោនេជាជំហានដែលប្រែព័ត៌មានធម្មតាទៅជាអ្វីដែល GIS គណនាបាន។
  • ទិន្នន័យ (Data) ជាការកត់ត្រាដើម មិនទាន់បកស្រាយ។ ឈ្មោះមួយ លេខមួយ ការវាស់មួយ។
  • ព័ត៌មាន (Information) កើតឡើងនៅពេលមនុស្សបកស្រាយទិន្នន័យនោះ រួចវាឆ្លើយសំណួរអ្វីមួយ។
  • ព័ត៌មានលំហ (Spatial Information) គឺព័ត៌មានដែលភ្ជាប់ជាមួយទីតាំងលើផែនដី។

ជំហានទីបីនេះជាចំណុចសំខាន់។ តារាងឈ្មោះមណ្ឌលសុខភាពជាព័ត៌មាន តែវាមិនអាចឆ្លើយសំណួរអំពីចម្ងាយបានទេ។ ពេលបន្ថែមកូអរដោនេចូល ទិន្នន័យដដែលនោះក្លាយជាអ្វីដែល GIS អាចវាស់ ប្រៀបធៀប និងគូសផែនទីបាន។

ចំណាំសម្រាប់និស្សិត

កុំច្រឡំ «ទិន្នន័យច្រើន» ជាមួយ «ព័ត៌មានច្រើន»។ ឯកសារ Excel ដែលមានជួរដេក ១០០.០០០ ប៉ុន្តែគ្មានកូអរដោនេ នៅតែឥតប្រយោជន៍សម្រាប់សំណួរលំហ។

២.១ ធាតុផ្សំពីរនៃទិន្នន័យភូមិសាស្ត្រ

គ្រោង៖ ទីតាំង + គុណលក្ខណៈ + ពេលវេលា; គំនិត 'តារាងមានផែនទី'

២.២ បាតុភូតដាច់ពីគ្នា ទល់នឹង បាតុភូតជាប់គ្នា

គ្រោង៖ ផ្ទះ/ផ្លូវ/ស្រែ ទល់នឹង កម្ពស់/សីតុណ្ហភាព/ទឹកភ្លៀង; ហេតុអ្វីវាកំណត់ជម្រើសវ៉ិចទ័រ/រ៉ាស្ទ័រ

សំណួរពិនិត្យ

(សរសេរក្រោយបំពេញខ្លឹមសារ)