សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS (Fundamentals of GIS)

សំណួរតាមគុណលក្ខណៈ និងតាមលំហ

មេរៀនទី៩ នៃ ១៥ · ៣ ម៉ោង
យាំ សារដ្ឋ · YAM Sarath
A intersects BA touches BA within BA contains BA overlaps BA disjoint BA equals Bខៀវ = Aទឹកក្រូច = B
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩១

ផែនការមេរៀន ៣ ម៉ោង

  1. ស្ថានភាពបើកមេរៀន៖ ផែនការជម្លៀស១៥ នាទី
  2. សំណួរតាមគុណលក្ខណៈ និងល្បែង៣០ នាទី
  3. ទំនាក់ទំនងលំហ និងពិសោធន៍៤៥ នាទី
  4. សំណួរតាមចម្ងាយ១៥ នាទី
  5. ការផ្សំសំណួរ២៥ នាទី
  6. គុណលក្ខណៈ ទល់នឹង ទីតាំង និងឧទាហរណ៍៤៥ នាទី
  7. សង្ខេប និងណែនាំលំហាត់៥ នាទី
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩២

គោលបំណងសិក្សា

បន្ទាប់ពីបញ្ចប់មេរៀន និស្សិតអាច៖

  • សរសេរសំណួរតាមគុណលក្ខណៈដោយប្រើប្រមាណវិធីប្រៀបធៀប តក្កវិជ្ជា LIKE និង IN។
  • ពន្យល់ទំនាក់ទំនងលំហ intersects within contains touches disjoint overlaps និង distance។
  • ជ្រើសទំនាក់ទំនងលំហត្រឹមត្រូវសម្រាប់សំណួរមួយ។
  • ផ្សំសំណួរតាមគុណលក្ខណៈ និងលំហ ដោយប្រើការជ្រើសថ្មី បន្ថែម ដក និងក្នុងការជ្រើសបច្ចុប្បន្ន។
  • ពន្យល់ថាហេតុអ្វីលទ្ធផលពីគុណលក្ខណៈ និងពីទីតាំង អាចខុសគ្នា។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៣

ចំណេះដឹងមុនត្រូវមាន

  • ខ្លឹមសារមេរៀនទី៤៖ កន្សោម និងប្រភេទវាល។
  • ខ្លឹមសារមេរៀនទី២៖ ឋានលេខា។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៤
មេរៀនទី៩

ស្ថានភាពបើកមេរៀន

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៥

ស្ថានភាពបើកមេរៀន

ក្រោយទឹកជំនន់ឆ្នាំ ២០១១ មន្ទីរអប់រំខេត្តកំពង់ឆ្នាំងចង់រៀបចំផែនការសម្រាប់រដូវវស្សាខាងមុខ។ គេត្រូវការបញ្ជីបី៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៦

ស្ថានភាពបើកមេរៀន

គ្មានវាលណាក្នុងតារាងសាលាដែលមានឈ្មោះ «លិចទឹក» ទេ។ ចម្លើយត្រូវមកពីទីតាំង។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៧

សំណួរដែលមេរៀននេះឆ្លើយ

  • សាលាបឋមសិក្សាដែលស្ថិតក្នុងតំបន់លិចទឹកឆ្នាំ ២០១១។
  • ក្នុងចំណោមនោះ សាលាដែលនៅក្នុងចម្ងាយ ១ គម ពីផ្លូវជាតិ ដែលអាចជម្លៀសបានលឿន។
  • ឃុំដែលជាប់ព្រំសង្កាត់ខ្សាម ដែលអាចទទួលសិស្សបណ្ដោះអាសន្ន។
  • តើសំណួរណាឆ្លើយបានដោយតារាង និងណាត្រូវការទីតាំង?
  • តើ within intersects និង touches ខុសគ្នាដូចម្ដេច?
  • តើផ្សំលក្ខខណ្ឌច្រើនតាមលំដាប់ណា?
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៨

គិត · ចែករំលែក

សាលាបឋមសិក្សាដែលស្ថិតក្នុងតំបន់លិចទឹកឆ្នាំ ២០១១។

គិតម្នាក់ឯង ១ នាទី · ពិភាក្សាជាគូ ២ នាទី · ចែករំលែកជាមួយថ្នាក់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៩

ព័ត៌មានមេរៀន

ព័ត៌មាន

រយៈពេលបង្រៀនដែលស្នើ៖ ៣ ម៉ោង · មេរៀនទី ៩ ក្នុងចំណោម ១៥

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩១០

:material-presentation-play: ស្លាយបង្រៀនមេរៀននេះ

មេរៀនមុនៗបានរៀបចំទិន្នន័យ។ ចាប់ពីមេរៀននេះ យើងចាប់ផ្ដើម វិភាគ។ ការវិភាគសាមញ្ញបំផុត និងប្រើញឹកញាប់បំផុតក្នុង GIS គឺ ការសួរសំណួរ (Query)៖ ជ្រើសវត្ថុដែលបំពេញលក្ខខណ្ឌ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩១១

លក្ខខណ្ឌអាចជាគុណលក្ខណៈ («ភូមិដែលមានប្រជាជនលើស ៣ ០០០») ឬជាទំនាក់ទំនងលំហ («សាលាដែលនៅក្នុងតំបន់លិចទឹក»)។

មេរៀននេះបង្រៀនទាំងពីរ និងរបៀបផ្សំពួកវា។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩១២

ជ្រើសតាមគុណលក្ខណៈ

សំណួរតាមគុណលក្ខណៈ"TOTPOP" > 3000"TOTPOP" > 3000បានជ្រើស ៦ ភូមិសំណួរនេះមិនប្រើទីតាំងទេ
សង្កេត
  • លក្ខខណ្ឌលើតារាង៖ ប្រៀបធៀបតម្លៃវាល។
  • លទ្ធផលជាការជ្រើសរើស (selection) ដែលអាចរក្សាទុកជាស្រទាប់ថ្មី។
  • ផ្សំលក្ខខណ្ឌដោយ AND / OR។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩១៣
មេរៀនទី៩

ទ្រឹស្ដីស្នូល

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩១៤

សំណួរតាមគុណលក្ខណៈ

សំណួរតាមគុណលក្ខណៈ ជ្រើសវត្ថុដោយពិនិត្យតែតម្លៃក្នុងតារាង។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩១៥

សំណួរតាមគុណលក្ខណៈ

ប្រមាណវិធីឧទាហរណ៍អត្ថន័យ
= <>"SCHOOL_TYP" = 'Primary'ស្មើ មិនស្មើ
> >= < <="TOTPOP" > 3000ប្រៀបធៀបលេខ
AND OR NOT"Location" = 'Rural' AND "SCHOOL_TYP" = 'Primary'ផ្សំលក្ខខណ្ឌ
IN"SCHOOL_TYP" IN ('Lycee G7-12', 'Lycee G10-12')ស្មើតម្លៃណាមួយក្នុងបញ្ជី
LIKE ILIKE"SCHOOL_NAM" ILIKE '%chrey%'ផ្គូផ្គងលំនាំ (% = តួអក្សរណាក៏បាន · ILIKE មិនប្រកាន់អក្សរធំតូច)
IS NULL"Name" IS NULLវាលទទេ
អនុគមន៍left("VILL_CODE", 2) = '04'២ តួដំបូង
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩១៦

សរសេរលក្ខខណ្ឌ

កាយវិភាគកន្សោម SQL"TOTPOP" > 2000 AND "COM_NAME" = 'Phsar Chhnang'វាលប្រតិបត្តិករតម្លៃតក្កវិជ្ជាវាល=អក្សរ 'ក្នុងសញ្ញាមួយ'
សង្កេត
  • ឈ្មោះវាល "ពីរ" · អក្សរ 'មួយ' · លេខគ្មានសញ្ញា។
  • AND ទាំងពីរពិត · OR មួយពិតគ្រប់គ្រាន់។
  • ប្រើវង់ក្រចក ពេលផ្សំ AND និង OR។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩១៧

សំណួរតាមគុណលក្ខណៈ

ប្រុងប្រយ័ត្នលំដាប់ AND និង OR៖ A OR B AND C មានន័យថា A OR (B AND C)។

ប្រើវង់ក្រចកជានិច្ច៖ ("SCHOOL_TYP" = 'Primary' OR "SCHOOL_TYP" = 'Pre school') AND "Location" = 'Rural'។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩១៨

សំណួររហ័ស

បែងចែកសំណួរតាមគុណលក្ខណៈ និងតាមលំហ ដោយលើកឧទាហរណ៍មួយសម្រាប់នីមួយៗ។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩១៩

ទំនាក់ទំនងលំហ

សំណួរតាមលំហ ជ្រើសវត្ថុក្នុងស្រទាប់មួយ ដោយប្រៀបធៀបធរណីមាត្ររបស់វាជាមួយវត្ថុក្នុងស្រទាប់មួយទៀត។

ទំនាក់ទំនងទាំងនេះហៅថា predicates ហើយកំណត់ដោយគំរូ DE-9IM ដែលពិនិត្យ ផ្ទៃខាងក្នុង និង ព្រំ នៃវត្ថុទាំងពីរ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩២០

ទំនាក់ទំនងលំហ

Predicateពិតពេលឧទាហរណ៍សំណួរ
intersectsមានចំណុចរួមណាមួយ (ខាងក្នុង ឬព្រំ)ផ្លូវណាខ្លះឆ្លងកាត់ឃុំនេះ?
disjointគ្មានចំណុចរួមសោះ (ផ្ទុយពី intersects)ភូមិណាខ្លះនៅក្រៅបាហ្វ័រ?
withinA នៅក្នុង B ទាំងស្រុងសាលាណាខ្លះនៅក្នុងខេត្ត?
containsB នៅក្នុង A ទាំងស្រុងឃុំណាខ្លះមានមណ្ឌលសុខភាព?
touchesប៉ះតែព្រំ ខាងក្នុងមិនត្រួតឃុំណាខ្លះជាប់ព្រំឃុំនេះ?
overlapsខាងក្នុងត្រួតមួយផ្នែក ប្រភេទធរណីមាត្រដូចគ្នាតំបន់ការពារណាត្រួតលើដីសម្បទាន?
equalsធរណីមាត្រដូចគ្នាទាំងស្រុងរកវត្ថុស្ទួន
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩២១

Select by location

ទំនាក់ទំនងលំហ (predicates)intersectswithincontainstouchesdisjointcrosses
សង្កេត
  • intersects៖ ប៉ះ ឬជាន់គ្នាតាមណាមួយ (ប្រើញឹកញាប់បំផុត)។
  • within / contains៖ នៅខាងក្នុងទាំងស្រុង។
  • touches៖ ប៉ះតែព្រំ · disjoint៖ មិនប៉ះគ្នាសោះ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩២២

ទំនាក់ទំនងលំហ

A intersects BA touches BA within BA contains BA overlaps BA disjoint BA equals Bខៀវ = Aទឹកក្រូច = B

រូបទី៩.១៖ ទំនាក់ទំនងលំហសំខាន់ៗ។ touches overlaps within contains និង equals សុទ្ធតែជាករណីនៃ intersects ឯ disjoint ជាផ្ទុយពី intersects។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩២៣

ពិសោធន៍៖ ទំនាក់ទំនងលំហ

អូសប្រអប់ A និង B ហើយមើលថាទំនាក់ទំនងណាពិត។ តើ touches និង intersects ខុសគ្នាដូចម្ដេច? ធ្វើឱ្យ A within B ហើយពិនិត្យ contains។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩២៤

ទំនាក់ទំនងលំហ

ចំណុចសំខាន់៖ touches ក៏ជា intersects ដែរ។

បើអ្នកជ្រើស «ឃុំដែល intersect ឃុំខ្សាម» អ្នកនឹងបានឃុំជិតខាង និងឃុំខ្សាមខ្លួនឯង។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩២៥

សំណួរលំហលើទិន្នន័យពិត

សាលាក្នុង ៣០០ ម ពីផ្លូវជាតិSelect by location · ទិន្នន័យលំហាត់ទី១១២ ក្នុង ១៧ សាលានៅជិតផ្លូវជាតិ (ហានិភ័យចរាចរណ៍)
សង្កេត
  • បាហ្វ័រផ្លូវជាតិ ៣០០ ម រួចជ្រើសសាលាដែលនៅខាងក្នុង។
  • លទ្ធផលជួយកំណត់សាលាដែលត្រូវការសញ្ញាចរាចរណ៍។
  • ចម្ងាយ ៣០០ ម ជាការសន្មត៖ ត្រូវពិភាក្សាជាមួយអ្នកជំនាញ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩២៦

សំណួរតាមចម្ងាយ

សំណួរជាច្រើនសួរពី ភាពជិត មិនមែនការប៉ះទេ៖ «សាលាក្នុងចម្ងាយ ១ គម ពីផ្លូវជាតិ»។

QGIS មានវិធីពីរ៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩២៧

សំណួរតាមចម្ងាយ

  • Select within distance ជ្រើសដោយផ្ទាល់ តាមចម្ងាយពីវត្ថុក្នុងស្រទាប់មួយទៀត។
  • Buffer បន្ទាប់មក Select by Location (intersects/within) ដែលបង្កើតស្រទាប់បាហ្វ័រដែលអាចមើល និងប្រើឡើងវិញបាន (មេរៀនទី១០)។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩២៨

សំណួរតាមចម្ងាយ

ចម្ងាយត្រូវគណនាក្នុង CRS ដែលមានឯកតាម៉ែត្រ (ឧ. EPSG:32648)។

បើស្រទាប់នៅក្នុង EPSG:4326 «១០០០» មានន័យថា ១ ០០០ ដឺក្រេ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩២៩

ជ្រើសតាមចម្ងាយ

សំណួរតាមចម្ងាយភូមិក្នុង ៣ គម ពីមណ្ឌលសុខភាព២៨០ ភូមិក្នុង ៣ គមពី ៥៦៨ ភូមិសរុប
សង្កេត
  • Select within distance ត្រូវការ CRS ជាម៉ែត្រ (UTM 48N)។
  • ចម្ងាយត្រង់មិនស្មើចម្ងាយធ្វើដំណើរតាមផ្លូវ។
  • ផ្សំជាមួយគុណលក្ខណៈ៖ ភូមិធំ AND ឆ្ងាយពីមណ្ឌល។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៣០

សំណួររហ័ស

ពន្យល់ភាពខុសគ្នារវាង within និង intersects សម្រាប់ចំណុចដែលនៅចំព្រំពហុកោណ។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៣១

ការផ្សំសំណួរ និងលំដាប់

ឧបករណ៍ជ្រើសក្នុង QGIS មានជម្រើស Modify current selection៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៣២

ឧបករណ៍៖ សំណួរតាមគុណលក្ខណៈ និងចម្ងាយ

ប្ដូរកម្រិតប្រជាជន និងចម្ងាយពីមណ្ឌលសុខភាព ហើយមើលភូមិដែលត្រូវបានជ្រើស។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៣៣

ការផ្សំសំណួរ និងលំដាប់

ជម្រើសអត្ថន័យតក្កវិជ្ជា
creating new selectionចាប់ផ្ដើមថ្មី
adding to current selectionOR
removing from current selectionAND NOT
selecting within current selectionAND
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៣៤

ការផ្សំសំណួរ និងលំដាប់

ឧទាហរណ៍ «សាលាបឋមសិក្សាក្នុងតំបន់ជំនន់»៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៣៥

ការផ្សំសំណួរ និងលំដាប់

  • Select by Location៖ សាលា within ជំនន់ → creating new selection
  • Select by expression៖ "SCHOOL_TYP" = 'Primary' → selecting within current selection (Filter current selection)
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៣៦

ពីសំណួរទៅការសម្រេចចិត្ត

ផ្សំសំណួរ៖ ធំ AND ឆ្ងាយភូមិ > ២ ០០០ នាក់ AND ឆ្ងាយជាង ៥ គម ពីមណ្ឌល១ ភូមិជាអាទិភាពសម្រាប់មណ្ឌលថ្មី ឬសេវាចល័ត
សង្កេត
  • លក្ខខណ្ឌពីរ (គុណលក្ខណៈ + លំហ) កាត់បន្ថយពី ៥៦៨ មកត្រឹមប៉ុន្មានភូមិ។
  • លំដាប់៖ ជ្រើសដំបូង → ជ្រើសពីក្នុងការជ្រើស (select from selection)។
  • លទ្ធផលត្រូវពិនិត្យនៅទីវាល មុនសម្រេចចិត្ត។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៣៧

ការផ្សំសំណួរ និងលំដាប់

លទ្ធផលដូចគ្នា ទោះធ្វើតាមលំដាប់ផ្ទុយក៏ដោយ។

ប៉ុន្តែការធ្វើសំណួរគុណលក្ខណៈមុន (លឿន) ជួយកាត់បន្ថយវត្ថុសម្រាប់សំណួរលំហ (យឺត) ក្នុងទិន្នន័យធំ។

មុនថ្មីcreating new selectionថ្មីមុនថ្មីadding toORមុនថ្មីremoving fromAND NOTមុនថ្មីselecting withinAND

រូបទី៩.២៖ ជម្រើស Modify current selection ជាប្រមាណវិធីតក្កវិជ្ជា៖ រង្វង់ឆ្វេង = ការជ្រើសមុន · រង្វង់ស្ដាំ = លទ្ធផលសំណួរថ្មី · ពណ៌ = លទ្ធផលចុងក្រោយ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៣៨

គុណលក្ខណៈ ទល់នឹង ទីតាំង

សំណួរ «សាលាណាខ្លះនៅខេត្តកំពង់ឆ្នាំង?

» អាចឆ្លើយបានពីរវិធី៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៣៩

គុណលក្ខណៈ ទល់នឹង ទីតាំង

វិធីកន្សោមលទ្ធផល
គុណលក្ខណៈ"PROVINCE" = 'Kampong Chhnang'៤១៦
ទីតាំងសាលា within ព្រំខេត្ត KH04៤១៥
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៤០

គុណលក្ខណៈ ទល់នឹង ទីតាំង

ភាពខុសគ្នាមកពីសាលា Yukunthor ដែលវាល PROVINCE និងទីតាំងមិនស៊ីគ្នា (មេរៀនទី៨)។

គ្មានវិធីណា «ត្រឹមត្រូវជានិច្ច» ទេ៖ គុណលក្ខណៈអាចវាយខុស ឯទីតាំងអាចវាស់ខុស ឬព្រំដែនអាចជាកំណែផ្សេង។ ពេលវិធីទាំងពីរខុសគ្នា ត្រូវពិនិត្យករណីនោះម្ដងមួយៗ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៤១
មេរៀនទី៩

ឧទាហរណ៍ដែលបានដោះស្រាយ

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៤២

ឧទាហរណ៍៖ ស្ថានភាព

យើងឆ្លើយបញ្ជីទាំងបីក្នុងស្ថានភាពបើកមេរៀន ដោយប្រើ Kh_School Flood2011 (កែធរណីមាត្ររួច) Kh_Main_Roads_MPWT2014 និង Kh_Commune_area។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៤៣

ជំហានទី១៖ កំណត់សាលាក្នុងខេត្ត

១

Select by Location៖ Kh_School within ព្រំខេត្ត KH04 → ៤១៥ សាលា។

យើងប្រើទីតាំង ព្រោះសំណួរជាសំណួរលំហ (ទឹកជំនន់មិនដឹងពីវាល PROVINCE ទេ)។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៤៤

ជំហានទី២៖ សាលាក្នុងជំនន់

២

Select by Location៖ within flood2011_fixed selecting within current selection → ៨០ សាលា។

បន្ទាប់មក "SCHOOL_TYP" = 'Primary' selecting within current selection → ៦៥ សាលាបឋមសិក្សា។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៤៥

ជំហានទី៣៖ សាលាជិតផ្លូវជាតិ

៣

ជាឯករាជ្យ៖ Select within distance ពីផ្លូវជាតិ ១ ០០០ ម ក្នុងចំណោមសាលា ៤១៥ → ១១៩ សាលា។

ផ្សំជាមួយបញ្ជីទី២ (AND) ដើម្បីបានសាលាលិចទឹកដែលជម្លៀសបានលឿន។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៤៦

ជំហានទី៤៖ ឃុំជាប់ខ្សាម

៤

ជ្រើសឃុំខ្សាម (KH040304)។

Select by Location ឃុំ touches ឃុំដែលបានជ្រើស → ៤ ឃុំ៖ Svay Chrum · Phsar Chhnang · Srae Thmei · B'er។ បើប្រើ intersects បាន ៥ ព្រោះរាប់ខ្សាមខ្លួនឯង។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៤៧

អ្វីដែលយើងមិនអាចសន្និដ្ឋាន

ប្រុងប្រយ័ត្ន

យើងមិនអាចនិយាយថាសាលាទាំង ៨០ នឹងលិចទឹកនៅឆ្នាំក្រោយទេ។ ស្រទាប់នេះបង្ហាញជំនន់ឆ្នាំតែមួយ ហើយមិនប្រាប់ពីជម្រៅទឹក ឬថាអគារសាលាខ្ពស់ជាងកម្រិតទឹកឬទេ។ ចម្ងាយ ១ គម ពីផ្លូវក៏ជាចម្ងាយបន្ទាត់ត្រង់ ដែលអាចឆ្លងកាត់ទន្លេ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៤៨

សកម្មភាពអនុវត្ត

ធ្វើ លំហាត់ទី៩ ក្នុង QGIS នៅសៀវភៅអនុវត្ត។

លំហាត់ប្រើទិន្នន័យកម្ពុជាពិត ហើយមានប្រអប់ពិនិត្យលទ្ធផលដោយខ្លួនឯង។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៤៩
មេរៀនទី៩

ការយល់ច្រឡំដែលត្រូវប្រុងប្រយ័ត្ន

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៥០

ការយល់ច្រឡំទី១

✗ «within និង intersects ដូចគ្នា»
↓
✓ within តម្រូវឱ្យនៅខាងក្នុងទាំងស្រុង។ intersects ពិតភ្លាមពេលមានចំណុចរួមមួយ រួមទាំងការប៉ះព្រំ។ សម្រាប់ចំណុចលើព្រំពហុកោណ within មិនពិតទេ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៥១

ការយល់ច្រឡំទី២

✗ «touches មិនមែនជា intersects»
↓
✓ touches គឺជាករណីពិសេសនៃ intersects។ ឃុំជិតខាងដែលប៉ះព្រំ នឹងត្រូវជ្រើសដោយ intersects ដែរ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៥២

ការយល់ច្រឡំទី៣

✗ «សំណួរតាមលំហ តែងត្រឹមត្រូវជាងគុណលក្ខណៈ»
↓
✓ ទីតាំងក៏អាចខុស ហើយព្រំដែនអាចជាកំណែផ្សេង។ ពេលវិធីទាំងពីរខុសគ្នា ត្រូវស៊ើបអង្កេត។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៥៣

ការយល់ច្រឡំទី៤

✗ «ចម្ងាយ ១០០០ គឺ ១ គម ជានិច្ច»
↓
✓ ឯកតាអាស្រ័យលើ CRS។ ក្នុង EPSG:4326 ឯកតាគឺដឺក្រេ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៥៤

ការយល់ច្រឡំទី៥

✗ «ធ្វើការជ្រើសម្ដងទៀត រក្សាលទ្ធផលមុន»
↓
✓ ជម្រើសលំនាំដើម «creating new selection» លុបលទ្ធផលមុន។ ត្រូវជ្រើសជម្រើសត្រឹមត្រូវ ឬរក្សាទុកលទ្ធផលជាស្រទាប់។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៥៥

សេចក្ដីសង្ខេប

សំណួរតាមគុណលក្ខណៈ ពិនិត្យតម្លៃក្នុងតារាង ដោយប្រើប្រមាណវិធីប្រៀបធៀប តក្កវិជ្ជា និងអនុគមន៍។ សំណួរតាមលំហ ពិនិត្យទំនាក់ទំនងធរណីមាត្រ៖ intersects within contains touches disjoint overlaps និងចម្ងាយ។

សំណួរពិតច្រើនតែផ្សំទាំងពីរ ដោយប្រើជម្រើស Modify current selection។ លទ្ធផលពីគុណលក្ខណៈ និងពីទីតាំង អាចខុសគ្នា ហើយភាពខុសគ្នានោះជាសញ្ញាឱ្យពិនិត្យគុណភាពទិន្នន័យ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៥៦

គំនិតស្នូលនៃមេរៀន

សំណួរត្រឹមត្រូវ ចាប់ផ្ដើមពីការបកប្រែពាក្យធម្មតា («ក្នុង» «ជិត» «ជាប់») ទៅជាទំនាក់ទំនងលំហជាក់លាក់ ហើយពាក្យតែមួយអាចមានន័យច្រើនយ៉ាង។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៥៧

ពាក្យគន្លឹះខ្មែរ–អង់គ្លេស

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
សំណួរQueryការជ្រើសវត្ថុតាមលក្ខខណ្ឌ
សំណួរតាមគុណលក្ខណៈAttribute queryជ្រើសតាមតម្លៃក្នុងតារាង
សំណួរតាមលំហSpatial queryជ្រើសតាមទំនាក់ទំនងធរណីមាត្រ
ទំនាក់ទំនងលំហSpatial predicateintersects within touches ...
ប្រសព្វIntersectsមានចំណុចរួម
នៅក្នុងWithinនៅខាងក្នុងទាំងស្រុង
ប៉ះគ្នាTouchesប៉ះតែព្រំ
ដាច់ពីគ្នាDisjointគ្មានចំណុចរួម
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៥៨

ពាក្យគន្លឹះខ្មែរ–អង់គ្លេស (ត)

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
ការជ្រើសបច្ចុប្បន្នCurrent selectionវត្ថុដែលកំពុងជ្រើស
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៥៩

សំណួររំលឹក

  • ហេតុអ្វីសំណួរ «ឃុំដែល intersect ឃុំខ្សាម» ផ្ដល់លទ្ធផលច្រើនជាង touches មួយ?
  • LIKE និង ILIKE ខុសគ្នាដូចម្ដេច? % មានន័យអ្វី?
  • ពន្យល់ជម្រើស Modify current selection ទាំងបួន ជាប្រមាណវិធីតក្កវិជ្ជា។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៦០

សំណួររំលឹក

  • សរសេរកន្សោមជ្រើសភូមិក្នុងខេត្តកំពង់ឆ្នាំងដែលមានអក្ខរកម្មទាបជាង ៦០% ឬមានប្រជាជនលើស ៣ ០០០ នាក់។
  • បកប្រែសំណួរ «មណ្ឌលសុខភាពដែលនៅជាប់ទន្លេ» ទៅជាសំណួរលំហ។ តើមានការបកប្រែប៉ុន្មានយ៉ាង ហើយមួយណាសមហេតុផល?
  • រៀបរាប់ជំហានរកឃុំដែលគ្មានសាលាបឋមសិក្សាសោះ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៦១

សំណួររំលឹក

  • ក្រោយសំណួរពីរជំហាន អ្នកបានសាលា ៤១៥ ជំនួសឱ្យ ៦៥។ តើអ្នកទំនងជាធ្វើកំហុសអ្វី?
  • ពន្យល់ថាហេតុអ្វីផ្លូវមួយខ្សែអាច intersect ប៉ុន្តែមិន within ឃុំណាមួយ ហើយរឿងនេះប៉ះពាល់ដល់ការគណនាប្រវែងផ្លូវតាមឃុំដូចម្ដេច។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៦២

កិច្ចការខ្លី

សរសេរសំណួរ GIS ចំនួន ៥ សម្រាប់ខេត្តរបស់អ្នក ដែលអាចឆ្លើយបានដោយសំណុំទិន្នន័យ Cambodia។ សម្រាប់នីមួយៗ៖ សំណួរជាភាសាធម្មតា · ប្រភេទ (គុណលក្ខណៈ លំហ ឬផ្សំ) · ស្រទាប់ · កន្សោម ឬ predicate · ជម្រើស Modify selection · ការបកប្រែខុសដែលអាចកើត។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៦៣

មេរៀនបន្ទាប់

សំណួរតាមចម្ងាយក្នុងមេរៀននេះ គ្រាន់តែជ្រើសវត្ថុ។ ប៉ុន្តែអ្នកសម្រេចចិត្តច្រើនតែចង់បាន តំបន់ ដែលស្ថិតក្នុងចម្ងាយមួយ ឬចម្ងាយពិតប្រាកដទៅសេវាជិតបំផុត។ ចូរបញ្ចប់ដោយសួរ៖

«តើភូមិណាខ្លះនៅឆ្ងាយពីមណ្ឌលសុខភាពជាង ៥ គីឡូម៉ែត្រ ហើយមានប្រជាជនប៉ុន្មាន?»

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៦៤

អរគុណ

អានមេរៀនពេញ និងធ្វើលំហាត់ទី៩

https://khgeo.github.io/gis-fundamentals/lessons/lesson-09/

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី៩៦៥