សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS (Fundamentals of GIS)

ការត្រួតស្រទាប់ និង Spatial join

មេរៀនទី១១ នៃ ១៥ · ៣ ម៉ោង
យាំ សារដ្ឋ · YAM Sarath
ABIntersectionវាល A + BABUnionវាល A + B (NULL)ABDifferenceវាល AABSym. differenceវាល A + BABClipវាល A តែប៉ុណ្ណោះ
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១១

ផែនការមេរៀន ៣ ម៉ោង

  1. ស្ថានភាពបើកមេរៀន៖ ព្រៃកោះកុង១៥ នាទី
  2. ប្រតិបត្តិការត្រួតស្រទាប់ និងពិសោធន៍៤០ នាទី
  3. ការរកការផ្លាស់ប្ដូរ និងម៉ាទ្រីស៣០ នាទី
  4. Spatial join២០ នាទី
  5. ការត្រួតស្រទាប់ ទល់នឹង Spatial join និងល្បែង២៥ នាទី
  6. ធាតុផ្សំនៃការត្រួតស្រទាប់ល្អ និងឧទាហរណ៍៤៥ នាទី
  7. សង្ខេប និងណែនាំលំហាត់៥ នាទី
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១២

គោលបំណងសិក្សា

បន្ទាប់ពីបញ្ចប់មេរៀន និស្សិតអាច៖

  • ពន្យល់ប្រតិបត្តិការ Intersection Union Difference Symmetrical difference និង Clip រួមទាំងធរណីមាត្រ និងគុណលក្ខណៈលទ្ធផល។
  • បង្កើតស្រទាប់ការផ្លាស់ប្ដូរ និងម៉ាទ្រីសផ្លាស់ប្ដូរ ពីស្រទាប់ពីរឆ្នាំ។
  • ពន្យល់ថាហេតុអ្វីត្រូវគណនាផ្ទៃឡើងវិញក្រោយការត្រួតស្រទាប់។
  • ពន្យល់ Spatial join ទំនាក់ទំនងមួយទល់ច្រើន និងការសង្ខេប។
  • ជ្រើសរវាងការត្រួតស្រទាប់ និង Spatial join តាមសំណួរ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៣

ចំណេះដឹងមុនត្រូវមាន

  • ខ្លឹមសារមេរៀនទី៥៖ ការភ្ជាប់តារាង និងទំនាក់ទំនងមួយទល់ច្រើន។
  • ខ្លឹមសារមេរៀនទី៩៖ ទំនាក់ទំនងលំហ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៤
មេរៀនទី១១

ស្ថានភាពបើកមេរៀន

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៥

ស្ថានភាពបើកមេរៀន

ខេត្តកោះកុងមានស្រទាប់ក្រប់ដីពីរឆ្នាំ៖ ១៩៩៧ និង ២០១៥។ ពេលមើលផែនទីទាំងពីរក្បែរគ្នា ភ្នែកឃើញថាពណ៌បៃតងថយចុះ។ ប៉ុន្តែអង្គការបរិស្ថានត្រូវការចម្លើយជាលេខ៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៦

ស្ថានភាពបើកមេរៀន

និស្សិតម្នាក់ប្រើ Spatial join ដើម្បីឆ្លើយសំណួរទី៣ ហើយបានលទ្ធផលថា ឃុំជាច្រើនបាត់បង់ព្រៃ ១៥៩ ៨៨៦ ហ.ត ស្មើគ្នា ដែលជាផ្ទៃបាត់បង់ទាំងខេត្ត។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៧

សំណួរដែលមេរៀននេះឆ្លើយ

  • ព្រៃឈើប៉ុន្មានហិកតា ប្ដូរទៅជាក្រប់ដីអ្វីខ្លះ?
  • តំបន់ការពារបាត់បង់ព្រៃតិចជាងតំបន់ក្រៅតំបន់ការពារឬទេ?
  • ឃុំណាបាត់បង់ព្រៃច្រើនជាងគេ?
  • ប្រតិបត្តិការត្រួតស្រទាប់នីមួយៗផ្ដល់លទ្ធផលអ្វី?
  • ហេតុអ្វី Spatial join ផ្ដល់ចម្លើយខុសក្នុងករណីនេះ?
  • តើត្រូវប្រៀបធៀបផែនទីពីរឆ្នាំដោយស្មោះត្រង់ដូចម្ដេច?
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៨

គិត · ចែករំលែក

ព្រៃឈើប៉ុន្មានហិកតា ប្ដូរទៅជាក្រប់ដីអ្វីខ្លះ?

គិតម្នាក់ឯង ១ នាទី · ពិភាក្សាជាគូ ២ នាទី · ចែករំលែកជាមួយថ្នាក់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៩

ព័ត៌មានមេរៀន

ព័ត៌មាន

រយៈពេលបង្រៀនដែលស្នើ៖ ៣ ម៉ោង · មេរៀនទី ១១ ក្នុងចំណោម ១៥

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១១០

Clip · Intersect · Union · Difference

ប្រតិបត្តិការត្រួតស្រទាប់ClipIntersectUnionDifferenceSym. difference
សង្កេត
  • Clip៖ កាត់តាមព្រំ យកតែគុណលក្ខណៈស្រទាប់ទីមួយ។
  • Intersect៖ យកតែផ្ទៃរួម ជាមួយគុណលក្ខណៈទាំងពីរ។
  • Union៖ រក្សាគ្រប់ផ្ទៃ · Difference៖ ដកផ្ទៃរួមចេញ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១១១

:material-presentation-play: ស្លាយបង្រៀនមេរៀននេះ

គំនិតដើមនៃ GIS គឺការដាក់ផែនទីច្រើនលើគ្នា ដើម្បីរកកន្លែងដែលលក្ខខណ្ឌច្រើនកើតឡើងព្រមគ្នា។ មុនមានកុំព្យូទ័រ អ្នករៀបចំផែនការប្រើក្រដាសថ្លាដាក់លើតុភ្លើង។ ឥឡូវ យើងធ្វើវាដោយ ការត្រួតស្រទាប់ (Overlay)។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១១២

មេរៀននេះបង្រៀនប្រតិបត្តិការត្រួតស្រទាប់វ៉ិចទ័រ និង Spatial join ដែលផ្ទេរគុណលក្ខណៈតាមទីតាំង។

យើងនឹងឃើញថា ឧបករណ៍ទាំងពីរមើលទៅស្រដៀង ប៉ុន្តែឆ្លើយសំណួរខុសគ្នា ហើយការប្រើខុសអាចផ្ដល់ចម្លើយធំជាងការពិតបួនដង។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១១៣
មេរៀនទី១១

ទ្រឹស្ដីស្នូល

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១១៤

ស្រទាប់ពីរកាលបរិច្ឆេទ

គម្របដី ១៩៩៧ ធៀបនឹង ២០១៥ខេត្តកោះកុង១៩៩៧២០១៥
សង្កេត
  • ព្រៃ (បៃតងចាស់) ថយចុះយ៉ាងច្បាស់ពី ១៩៩៧ ដល់ ២០១៥។
  • ដីកសិកម្ម (លឿង) ពង្រីកតាមផ្លូវ និងឆ្នេរ។
  • ការត្រួតស្រទាប់ (overlay) រកកន្លែងដែលប្ដូរពីប្រភេទមួយទៅប្រភេទមួយទៀត។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១១៥

ប្រតិបត្តិការត្រួតស្រទាប់

ការត្រួតស្រទាប់វ៉ិចទ័របង្កើត ធរណីមាត្រថ្មី ពីស្រទាប់បញ្ចូល (A) និងស្រទាប់ត្រួត (B)។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១១៦

ប្រតិបត្តិការត្រួតស្រទាប់

ប្រតិបត្តិការធរណីមាត្រលទ្ធផលគុណលក្ខណៈលទ្ធផលសំណួរឧទាហរណ៍
Intersectionតែផ្ទៃរួម A ∩ Bពី A និង Bព្រៃណាខ្លះនៅក្នុងតំបន់ការពារ?
Clipតែផ្ទៃរួម A ∩ Bពី A តែប៉ុណ្ណោះកាត់ក្រប់ដីឱ្យនៅត្រឹមព្រំខេត្ត
Unionផ្ទៃទាំងអស់ A ∪ B បំបែកតាមព្រំទាំងពីរពីទាំងពីរ (NULL កន្លែងមិនត្រួត)បញ្ចូលស្រទាប់ពីរដោយរក្សាផ្ទៃទាំងអស់
DifferenceA ដែលនៅក្រៅ Bពី Aព្រៃណាខ្លះនៅក្រៅតំបន់ការពារ?
Symmetrical differenceផ្ទៃដែលមានក្នុងស្រទាប់តែមួយពីទាំងពីរកន្លែងណាដែលផែនទីពីរមិនយល់ស្រប?
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១១៧

ប្រតិបត្តិការត្រួតស្រទាប់

ABIntersectionវាល A + BABUnionវាល A + B (NULL)ABDifferenceវាល AABSym. differenceវាល A + BABClipវាល A តែប៉ុណ្ណោះ

រូបទី១១.១៖ ប្រតិបត្តិការត្រួតស្រទាប់ទាំងប្រាំ៖ ពណ៌បៃតង = ធរណីមាត្រលទ្ធផល។ Intersection និង Clip មានធរណីមាត្រដូចគ្នា ប៉ុន្តែគុណលក្ខណៈខុសគ្នា។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១១៨

ពិសោធន៍៖ ប្រតិបត្តិការត្រួតស្រទាប់

ចុចប្រតិបត្តិការនីមួយៗ ហើយប្រៀបធៀបធរណីមាត្រ និងវាលក្នុងលទ្ធផល។ អូស B ឱ្យចេញពី A ទាំងស្រុង ហើយពិនិត្យលទ្ធផល Intersection និង Difference។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១១៩

សំណួររហ័ស

ពន្យល់ភាពខុសគ្នារវាង Clip និង Intersection ទាំងធរណីមាត្រ និងគុណលក្ខណៈ។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១២០

Intersect ឆ្លើយសំណួរគោលនយោបាយ

ការបាត់បង់ព្រៃ និងតំបន់ការពារIntersect៖ ការបាត់បង់ព្រៃក្នុងតំបន់ការពារ៦២% នៃការបាត់បង់ព្រៃកើតក្នុងតំបន់ការពារតំបន់ការពារបាត់បង់ព្រៃ ១៩៩៧–២០១៥បាត់បង់ក្នុងតំបន់ការពារ
សង្កេត
  • ការបាត់បង់ព្រៃ ត្រួតជាមួយតំបន់ការពារ → ផ្ទៃដែលបាត់ក្នុងតំបន់ការពារ។
  • ចម្លើយជាហិកតា និងភាគរយ អាចប្រើក្នុងរបាយការណ៍។
  • ភាពត្រឹមត្រូវអាស្រ័យលើស្រទាប់ទាំងពីរ (កំហុសផ្គុំគ្នា)។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១២១

ការរកការផ្លាស់ប្ដូរ និងម៉ាទ្រីសផ្លាស់ប្ដូរ

ពេល Intersection ក្រប់ដីឆ្នាំ ១ និងឆ្នាំ ២ ពហុកោណលទ្ធផលនីមួយៗមានថ្នាក់ពីរ៖ LC97 និង LC15។

ដោយបូកផ្ទៃតាមគូថ្នាក់ យើងបាន ម៉ាទ្រីសផ្លាស់ប្ដូរ (Change matrix)៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១២២

ការរកការផ្លាស់ប្ដូរ និងម៉ាទ្រីសផ្លាស់ប្ដូរ

  • ជួរដេក = ថ្នាក់ឆ្នាំដំបូង · ជួរឈរ = ថ្នាក់ឆ្នាំក្រោយ
  • អង្កត់ទ្រូង = ផ្ទៃដែលមិនប្ដូរ
  • ក្រៅអង្កត់ទ្រូង = ការផ្លាស់ប្ដូរពីថ្នាក់មួយទៅថ្នាក់មួយ
  • ផលបូកជួរដេក = ផ្ទៃថ្នាក់ឆ្នាំដំបូង · ផលបូកជួរឈរ = ផ្ទៃថ្នាក់ឆ្នាំក្រោយ
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១២៣

ការរកការផ្លាស់ប្ដូរ និងម៉ាទ្រីសផ្លាស់ប្ដូរ

ម៉ាទ្រីសបង្ហាញអ្វីដែលតួលេខសរុបលាក់៖ ផ្ទៃព្រៃអាចថយតិច ប៉ុន្តែការបាត់បង់ និងការកើតឡើងវិញច្រើនអាចកើតនៅកន្លែងផ្សេងគ្នា។

ប្រុងប្រយ័ត្ន៖ ផែនទីពីរឆ្នាំត្រូវមាន ថ្នាក់ដូចគ្នា វិសាលភាពដូចគ្នា និងវិធីផលិតស្រដៀងគ្នា។ បើមិនដូច្នោះទេ ម៉ាទ្រីសវាស់ភាពខុសគ្នានៃផែនទី មិនមែនការផ្លាស់ប្ដូរលើដី (មេរៀនទី៨)។

ឆ្នាំ ២០១៥ →១៩៩៧ ↓ព្រៃកសិកម្មទឹកព្រៃ៨៥៧៧៦២៣កសិកម្ម៥២៤១ទឹក២០១០ពាន់ហិកតា (កោះកុង · បង្រួម)អង្កត់ទ្រូង = មិនប្ដូរក្រៅអង្កត់ទ្រូង = ប្ដូរពីជួរដេក ទៅជួរឈរផលបូកជួរដេក = ផ្ទៃឆ្នាំ ១៩៩៧ផលបូកជួរឈរ = ផ្ទៃឆ្នាំ ២០១៥

រូបទី១១.២៖ កាយវិភាគម៉ាទ្រីសផ្លាស់ប្ដូរ៖ ជួរដេកជាថ្នាក់ឆ្នាំដំបូង ជួរឈរជាថ្នាក់ឆ្នាំក្រោយ។ តួលេខបង្រួមពីក្រប់ដីខេត្តកោះកុង (ថ្នាក់តែ ៣)។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១២៤

គុណលក្ខណៈក្រោយការត្រួតស្រទាប់

Union៖ តារាងលទ្ធផលផ្សំគុណលក្ខណៈlc1997 · lc2015 · haព្រៃព្រៃ៤៥ ២០០ព្រៃកសិកម្ម១២ ៨០០ព្រៃវាលស្មៅ៨ ៤០០កសិកម្មសំណង់៩០០ជួរដេកនីមួយៗ = ផ្ទៃដែលមានបន្សំប្រភេទដូចគ្នាក្នុងឆ្នាំទាំងពីរ(តួលេខជាឧទាហរណ៍)
សង្កេត
  • Union/Intersect បំបែកពហុកោណតាមព្រំនៃស្រទាប់ទាំងពីរ។
  • គុណលក្ខណៈនៃស្រទាប់ទាំងពីរ មាននៅក្នុងជួរដេកតែមួយ។
  • គណនាផ្ទៃម្ដងទៀតក្រោយ overlay ព្រោះពហុកោណបានបំបែក។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១២៥

Spatial join

Spatial join ផ្ទេរ គុណលក្ខណៈ ពីស្រទាប់មួយទៅស្រទាប់មួយទៀត ដោយផ្អែកលើទំនាក់ទំនងលំហ មិនមែនលើវាលរួមទេ។

ធរណីមាត្រនៃស្រទាប់គោលដៅមិនប្ដូរ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១២៦

Spatial join

សំណួរស្រទាប់គោលដៅទំនាក់ទំនងលទ្ធផល
សាលានីមួយៗនៅឃុំណា?សាលាwithin ឃុំសាលាទទួលឈ្មោះឃុំ (ច្រើនទល់មួយ)
ឃុំនីមួយៗមានសាលាប៉ុន្មាន?ឃុំcontains សាលាឃុំទទួលចំនួន (មួយទល់ច្រើន → សង្ខេប)
មណ្ឌលសុខភាពជិតបំផុតនៃភូមិ?ភូមិnearestភូមិទទួលឈ្មោះ និងចម្ងាយ
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១២៧

Spatial join

ក្នុង QGIS៖ Join attributes by location (មួយទល់មួយ ឬច្រើនជួរ) និង Join attributes by location (summary) (រាប់ បូក មធ្យម សម្រាប់មួយទល់ច្រើន)។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១២៨

សរុបតាមឯកតារដ្ឋបាល

Spatial join៖ ការបាត់បង់ព្រៃតាមឃុំភាគរយនៃផ្ទៃឃុំភាគរយបាត់បង់០.០–៨.៩%៨.៩–១៦.២%១៦.២–២២.៦%២២.៦–២៨.៤%២៨.៤–៥៦.៧%
សង្កេត
  • Join attributes by location (summary) បូកផ្ទៃបាត់បង់ក្នុងឃុំនីមួយៗ។
  • ចែកដោយផ្ទៃឃុំ ដើម្បីបានភាគរយ (អត្រា)។
  • ផែនទីនេះងាយយល់សម្រាប់អាជ្ញាធរមូលដ្ឋាន។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១២៩

សំណួររហ័ស

ហេតុអ្វីត្រូវគណនាផ្ទៃឡើងវិញក្រោយការត្រួតស្រទាប់?

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៣០

ពេលណាប្រើការត្រួតស្រទាប់ ពេលណាប្រើ Spatial join

ក្បួនសម្រេច៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៣១

ពេលណាប្រើការត្រួតស្រទាប់ ពេលណាប្រើ Spatial join

  • សំណួរអំពី ផ្ទៃ ឬប្រវែងដែលត្រួតគ្នា («ព្រៃប៉ុន្មានហិកតាក្នុងឃុំនីមួយៗ?» «ផ្លូវប៉ុន្មានគីឡូម៉ែត្រក្នុងឃុំ?») → ការត្រួតស្រទាប់ រួចគណនាផ្ទៃ ឬប្រវែងឡើងវិញ។
  • សំណួរអំពី ការផ្ទេរឈ្មោះ ឬរាប់វត្ថុ («សាលានៅឃុំណា?» «ឃុំមានសាលាប៉ុន្មាន?») → Spatial join។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៣២

ពេលណាប្រើការត្រួតស្រទាប់ ពេលណាប្រើ Spatial join

Spatial join summary បូក តម្លៃទាំងមូល នៃវត្ថុដែលប៉ះ មិនមែនផ្នែកដែលត្រួតទេ។

បើពហុកោណ «ព្រៃ → កសិកម្ម» ដ៏ធំមួយប៉ះឃុំ ២៩ ឃុំ ឃុំនីមួយៗនឹងទទួលផ្ទៃទាំងមូលនៃពហុកោណនោះ។

Spatial join (summary)ឃុំ កឃុំ ខព្រៃបាត់ ១០០ ហ.តឃុំ ក៖ ១០០ ហ.តឃុំ ខ៖ ១០០ ហ.តសរុប ២០០ ✗Intersection + $areaឃុំ កឃុំ ខ៦០ | ៤០ឃុំ ក៖ ៦០ ហ.តឃុំ ខ៖ ៤០ ហ.តសរុប ១០០ ✓

រូបទី១១.៣៖ ពហុកោណបាត់បង់ព្រៃមួយ (១០០ ហ.ត) ឆ្លងកាត់ឃុំពីរ។ Spatial join ផ្ដល់ផ្ទៃទាំងមូលដល់ឃុំនីមួយៗ ឯ Intersection កាត់ផ្ទៃតាមឃុំ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៣៣

ព្រៃប្ដូរទៅជាអ្វី?

ម៉ាទ្រីសការផ្លាស់ប្ដូរ ១៩៩៧ → ២០១៥ (ហិកតា)ព្រៃ → Baren land១៩ ២៧៥ ១២០.០ព្រៃ → Agricultural land១៧ ១៧១ ៤៨០.០ព្រៃ → Water២ ៩៥៦ ៤១៦.០ព្រៃ → Urban or built-up area១១១ ២២៥.០
សង្កេត
  • តារាងការផ្លាស់ប្ដូរប្រាប់ «ពី → ទៅ» និងទំហំ។
  • ផ្ទៃធំបំផុតប្ដូរទៅជាដីកសិកម្ម ឬវាលស្មៅ/គុម្ពោត។
  • ធ្វើពី Intersect នៃ lc1997 និង lc2015 រួច Group by ប្រភេទ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៣៤

ធាតុផ្សំនៃការត្រួតស្រទាប់ល្អ

មុនត្រួតស្រទាប់ ពិនិត្យ៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៣៥

ធាតុផ្សំនៃការត្រួតស្រទាប់ល្អ

  • CRS ដូចគ្នា និងមានឯកតាម៉ែត្រ ដើម្បីគណនាផ្ទៃ។
  • ធរណីមាត្រត្រឹមត្រូវ៖ ពហុកោណមិនត្រឹមត្រូវធ្វើឱ្យឧបករណ៍បរាជ័យ ឬផ្ដល់លទ្ធផលខុស (Fix geometries)។
  • វិសាលភាពដូចគ្នា៖ Clip តាមតំបន់សិក្សាជាមុន។
  • ចន្លោះស្ដើង (Sliver)៖ ព្រំដែនពីរស្រទាប់ដែលគួរតែដូចគ្នា ប៉ុន្តែគូសខុសគ្នាបន្តិច បង្កើតពហុកោណតូចស្ដើងរាប់ពាន់ ដែលមិនមែនជាការផ្លាស់ប្ដូរពិត។ អាចលុបពហុកោណតូចជាងកម្រិតមួយ (ឧ. …
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៣៦

ធាតុផ្សំនៃការត្រួតស្រទាប់ល្អ

  • ពេលវេលា៖ ព្រំតំបន់ការពារឆ្នាំ ២០១៨ ជាមួយការផ្លាស់ប្ដូរ ១៩៩៧–២០១៥ មិនប្រាប់ពីឥទ្ធិពលនៃការការពារក្នុងរយៈពេលនោះទេ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៣៧
មេរៀនទី១១

ឧទាហរណ៍ដែលបានដោះស្រាយ

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៣៨

ឧទាហរណ៍៖ ស្ថានភាព

យើងប្រើ KKG_LC1997 KKG_LC2015 Kh_PA_MOE2018 និង Kh_Commune_area (ដូចលំហាត់ទី១១)។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៣៩

ជំហានទី១៖ Clip តាមព្រំខេត្ត

១

ស្រទាប់ក្រប់ដីមានផ្ទៃ ១ ២៦៤ ១៧២ ហ.ត ឯខេត្តមាន ១ ០៩៧ ២០២ ហ.ត។

ផ្ទៃ ១៦៦ ៩៧៥ ហ.ត ស្ថិតក្នុងខេត្តពោធិ៍សាត់ ព្រះសីហនុ និងកំពង់ស្ពឺ។ ក្រោយ Clip ព្រៃឈើ៖ ១៩៩៧ = ១ ០១៧ ១២៩ ហ.ត · ២០១៥ = ៨៧១ ១៤៧ ហ.ត (−១៤,៤%)។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៤០

ជំហានទី២៖ Intersection និងម៉ាទ្រីស

២

Intersection ផ្ដល់ ២៥ វត្ថុ។

ក្រោយគណនាផ្ទៃឡើងវិញ ជួរ «ព្រៃឈើ ១៩៩៧»៖ ព្រៃបាត់បង់សរុប ១៥៩ ៨៨៦ ហ.ត ឯព្រៃកើតវិញ ១៣ ៩០៣ ហ.ត។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៤១

ជំហានទី៣៖ តំបន់ការពារ

៣

Intersection ការបាត់បង់ជាមួយតំបន់ការពារ៖ ក្នុង ១០១ ២៨៤ ហ.ត · ក្រៅ ៥៨ ៦០២ ហ.ត។

  • ចំនួនដុលបង្ហាញថាក្នុងតំបន់ការពារបាត់បង់ច្រើនជាង។
  • ប៉ុន្តែតំបន់ការពារមានព្រៃឆ្នាំ ១៩៩៧ ៩០៨ ៤១០ ហ.ត ឯក្រៅមានតែ ១០៨ ៧១៨ ហ.ត។
  • អត្រាបាត់បង់៖ ក្នុង ១១,១% · ក្រៅ ៥៣,៩%។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៤២

ជំហានទី៤៖ ឃុំ៖ Spatial join ទល់នឹង ការត្រួតស្រទាប់

៤

Join attributes by location (summary) បូកផ្ទៃពហុកោណបាត់បង់ទាំង ៤ ដែលប៉ះឃុំ៖ ឃុំជាច្រើនបាន ១៥៩ ៨៨៦ ហ.ត ហើយផលបូកទាំង ២៩ ឃុំ = ៤ ២៦៨ ៤៨៨ ហ.ត ធំជាងខេត្តបួនដង។

Intersection ជាមួយឃុំ រួចគណនាផ្ទៃ ផ្ដល់ផលបូក ១៥៩ ៨៨៧ ហ.ត ដែលត្រឹមត្រូវ ហើយឃុំដងពែងបាត់បង់ច្រើនជាងគេ ២៤ ៨៥៧ ហ.ត។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៤៣

ឧទាហរណ៍៖ តារាង

២០១៥ →ព្រៃឈើកសិកម្មដីទំនេរទឹកទីក្រុង
ព្រៃឈើ ១៩៩៧៨៥៧ ២៤៤៧៥ ៩៨០៥៦ ៣៦០២៣ ០៩៧៤ ៤៤៩
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៤៤

អ្វីដែលយើងមិនអាចសន្និដ្ឋាន

ប្រុងប្រយ័ត្ន

យើងមិនអាចសន្និដ្ឋានថាតំបន់ការពារ «បណ្ដាល» ឱ្យព្រៃនៅគង់ទេ ព្រោះតំបន់ខ្លះបង្កើតនៅឆ្នាំ ២០១៦ ហើយព្រៃក្រៅតំបន់ការពារនៅជិតផ្លូវ និងទីប្រជុំជនស្រាប់។ យើងក៏មិនអាចនិយាយថា ១៦០ ពាន់ហ.ត ទាំងអស់ជាការកាប់ព្រៃពិតប្រាកដដែរ ព្រោះស្រទាប់ទាំងពីរមកពី MRC និងក្រសួងបរិស្ថាន ដែលប្រើវិធីចាត់ថ្នាក់ខុសគ្នា។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៤៥

សកម្មភាពអនុវត្ត

ធ្វើ លំហាត់ទី១១ ក្នុង QGIS នៅសៀវភៅអនុវត្ត។

លំហាត់ប្រើទិន្នន័យកម្ពុជាពិត ហើយមានប្រអប់ពិនិត្យលទ្ធផលដោយខ្លួនឯង។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៤៦
មេរៀនទី១១

ការយល់ច្រឡំដែលត្រូវប្រុងប្រយ័ត្ន

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៤៧

ការយល់ច្រឡំទី១

✗ «Clip និង Intersection ដូចគ្នា»
↓
✓ ធរណីមាត្រដូចគ្នា ប៉ុន្តែ Clip រក្សាតែគុណលក្ខណៈពី A។ ប្រើ Clip សម្រាប់កាត់តំបន់សិក្សា ប្រើ Intersection ពេលត្រូវការគុណលក្ខណៈពីស្រទាប់ទាំងពីរ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៤៨

ការយល់ច្រឡំទី២

✗ «វាលផ្ទៃក្រោយការត្រួតស្រទាប់ ត្រឹមត្រូវ»
↓
✓ វាលផ្ទៃត្រូវបានចម្លងពីស្រទាប់ដើម។ ត្រូវគណនា $area ឡើងវិញ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៤៩

ការយល់ច្រឡំទី៣

✗ «Spatial join summary បូកផ្ទៃដែលត្រួត»
↓
✓ វាបូកតម្លៃទាំងមូលនៃវត្ថុដែលប៉ះ។ សម្រាប់ផ្ទៃត្រួត ត្រូវប្រើ Intersection។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៥០

ការយល់ច្រឡំទី៤

✗ «ផ្ទៃក្រៅអង្កត់ទ្រូងទាំងអស់ ជាការផ្លាស់ប្ដូរពិត»
↓
✓ ផ្នែកមួយជាចន្លោះស្ដើង កំហុសចាត់ថ្នាក់ ឬភាពខុសគ្នានៃវិធីផលិតផែនទី។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៥១

ការយល់ច្រឡំទី៥

✗ «ចំនួនដុលគ្រប់គ្រាន់សម្រាប់ប្រៀបធៀបតំបន់»
↓
✓ តំបន់ដែលមានព្រៃច្រើន បាត់បង់ច្រើនជាងដោយធម្មជាតិ។ ត្រូវប្រៀបធៀបអត្រា។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៥២

សេចក្ដីសង្ខេប

ការត្រួតស្រទាប់បង្កើតធរណីមាត្រថ្មីពីស្រទាប់ពីរ៖ Intersection Clip Union Difference និង Symmetrical difference ដែលខុសគ្នាទាំងធរណីមាត្រ និងគុណលក្ខណៈលទ្ធផល។ Intersection ក្រប់ដីពីរឆ្នាំបង្កើតម៉ាទ្រីសផ្លាស់ប្ដូរ។ ផ្ទៃត្រូវគណនាឡើងវិញក្រោយការត្រួតស្រទាប់ជានិច្ច។

Spatial join ផ្ទេរគុណលក្ខណៈតាមទីតាំងដោយមិនប្ដូរធរណីមាត្រ ហើយស័ក្ដិសមសម្រាប់ផ្ទេរឈ្មោះ និងរាប់វត្ថុ មិនមែនសម្រាប់វាស់ផ្ទៃត្រួតគ្នាទេ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៥៣

គំនិតស្នូលនៃមេរៀន

ឧបករណ៍ពីរអាចផ្ដល់តារាងដែលមើលទៅស្រដៀងគ្នា ប៉ុន្តែឆ្លើយសំណួរពីរខុសគ្នា។ មុនចុច Run ត្រូវសួរថា «ខ្ញុំចង់ដឹងផ្ទៃដែលត្រួតគ្នា ឬចង់ដឹងថាវត្ថុណាប៉ះវត្ថុណា?»

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៥៤

ពាក្យគន្លឹះខ្មែរ–អង់គ្លេស

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
ការត្រួតស្រទាប់Overlayបង្កើតធរណីមាត្រថ្មីពីស្រទាប់ច្រើន
ផ្ទៃរួមIntersectionផ្ទៃដែលមាននៅក្នុងទាំងពីរ
កាត់Clipកាត់ A តាម B រក្សាគុណលក្ខណៈ A
ផ្ទៃបូករួមUnionផ្ទៃទាំងអស់ពីទាំងពីរ
ផលដកDifferenceA ដែលនៅក្រៅ B
ម៉ាទ្រីសផ្លាស់ប្ដូរChange matrixតារាងផ្ទៃពីថ្នាក់ទៅថ្នាក់
ការភ្ជាប់តាមទីតាំងSpatial joinផ្ទេរគុណលក្ខណៈតាមទំនាក់ទំនងលំហ
ចន្លោះស្ដើងSliver polygonពហុកោណតូចពីព្រំមិនស៊ីគ្នា
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៥៥

សំណួររំលឹក

  • ក្នុងម៉ាទ្រីសផ្លាស់ប្ដូរ ផលបូកជួរដេក និងជួរឈរមានន័យអ្វី?
  • ពន្យល់ថាហេតុអ្វី Join attributes by location (summary) ផ្ដល់ផ្ទៃបាត់បង់ ១៥៩ ៨៨៦ ហ.ត ដល់ឃុំជាច្រើន។
  • ចន្លោះស្ដើងកើតឡើងដោយរបៀបណា ហើយប៉ះពាល់ម៉ាទ្រីសផ្លាស់ប្ដូរដូចម្ដេច?
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៥៦

សំណួររំលឹក

  • សម្រាប់សំណួរនីមួយៗ ជ្រើសឧបករណ៍៖ (ក) ផ្លូវប៉ុន្មានគម ក្នុងឃុំនីមួយៗ (ខ) សាលានីមួយៗនៅឃុំណា (គ) ដីកសិកម្មក្រៅតំបន់លិចទឹក (ឃ) ឃុំនីមួយៗមានមណ្ឌលសុខភាពប៉ុន្មាន។
  • ពីជួរ «ព្រៃឈើ» ក្នុងឧទាហរណ៍ គណនាភាគរយនៃព្រៃឆ្នាំ ១៩៩៧ ដែលក្លាយជាទឹក ហើយស្នើមូលហេតុពិតពីរ និងមូលហេតុពីកំហុសផែនទីមួយ។
  • រៀបរាប់ជំហានរកផ្ទៃស្រែដែលលិចទឹកឆ្នាំ ២០១១ តាមឃុំ ក្នុងខេត្តមួយ ដោយប្រើវ៉ិចទ័រ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៥៧

សំណួររំលឹក

  • ពន្យល់ទៅកាន់អ្នកសារព័ត៌មានថា ហេតុអ្វី «តំបន់ការពារបាត់បង់ព្រៃ ១០១ ពាន់ហិកតា» មិនមែនមានន័យថាតំបន់ការពារបរាជ័យ។
  • អ្នកមានផែនទីក្រប់ដីពីរឆ្នាំដែលមានថ្នាក់ ៥ និង ៨។ តើត្រូវធ្វើអ្វីមុនបង្កើតម៉ាទ្រីសផ្លាស់ប្ដូរ?
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៥៨

កិច្ចការខ្លី

ស្វែងរកផែនទីក្រប់ដី ឬព្រៃឈើពីរឆ្នាំនៃតំបន់ណាមួយក្នុងកម្ពុជា (ពីឧបសម្ព័ន្ធ ខ ឬរបាយការណ៍)។ សរសេរមួយទំព័រ៖ ប្រភព និងវិធីផលិតនៃផែនទីនីមួយៗ · ថ្នាក់អាចផ្គូផ្គងគ្នាឬទេ · ឧបករណ៍ត្រួតស្រទាប់ដែលអ្នកនឹងប្រើ · កំហុសដែលអាចធ្វើឱ្យម៉ាទ្រីសបំភាន់ · សេចក្ដីសន្និដ្ឋានមួយដែលអ្នក មិនអាច ធ្វើបាន។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៥៩

មេរៀនបន្ទាប់

ការត្រួតស្រទាប់វ៉ិចទ័របង្កើតពហុកោណតូចៗរាប់ពាន់ ហើយយឺតណាស់ពេលមានស្រទាប់ ៥ ឬ ១០។ ចូរបញ្ចប់ដោយសួរ៖

«បើយើងបំប្លែងស្រទាប់ទាំងអស់ទៅជាក្រឡាដូចគ្នា តើការត្រួតស្រទាប់នឹងក្លាយជាលេខនព្វន្ធសាមញ្ញបានទេ?»

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៦០

អរគុណ

អានមេរៀនពេញ និងធ្វើលំហាត់ទី១១

https://khgeo.github.io/gis-fundamentals/lessons/lesson-11/

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១១៦១