កម្មវិធីសិក្សា¶
ព័ត៌មានមុខវិជ្ជា¶
| ធាតុ | ព័ត៌មាន |
|---|---|
| ឈ្មោះមុខវិជ្ជា | មូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ |
| សៀវភៅ | ទី២ ក្នុងស៊េរីទាំង ៤ |
| ចំនួនក្រេឌីត | ៣ ក្រេឌីត · ៤៥ ម៉ោង |
| រចនាសម្ព័ន្ធ | ទ្រឹស្ដី ៤៥ ម៉ោង · ១៥ មេរៀន × ៣ ម៉ោង |
| ការអនុវត្ត QGIS | សៀវភៅអនុវត្តដាច់ដោយឡែក · និស្សិតធ្វើដោយខ្លួនឯង |
| កម្រិត | បរិញ្ញាបត្រ ឆ្នាំទី២ ឆមាសទី២ |
| មុខវិជ្ជាជាមុន | សៀវភៅទី១៖ ផែនទីវិទ្យា |
| កម្មវិធី | QGIS 3.34 LTR |
គោលដៅសិក្សា¶
នៅចុងវគ្គសិក្សា និស្សិតអាច៖
- ពន្យល់គោលគំនិត GIS និងបែងចែកគំរូទិន្នន័យវ៉ិចទ័រ និងរ៉ាស្ទ័រ។
- ប្រមូល រៀបចំ និងវាយតម្លៃគុណភាពទិន្នន័យភូមិសាស្ត្រ។
- អនុវត្តការវិភាគលំហមូលដ្ឋានដើម្បីឆ្លើយសំណួរជាក់ស្ដែង។
- រចនាលំហូរការងារពេញលេញ និងកត់ត្រាការសន្មត។
- បង្ហាញលទ្ធផលជាផែនទី និងរបាយការណ៍ដែលអាចវាយតម្លៃបាន។
ការបែងចែក ៤៥ ម៉ោងទ្រឹស្ដី¶
មេរៀនទាំង ១៥ មានរយៈពេលស្មើគ្នា ៣ ម៉ោង។
| មេរៀន | ចំណងជើង | ម៉ោង |
|---|---|---|
| ជំពូកទី១៖ ប្រព័ន្ធ GIS និងគំរូទិន្នន័យ | ៩ | |
| ១ | GIS និងការគិតតាមលំហ | ៣ |
| ២ | គំរូទិន្នន័យវ៉ិចទ័រ និងឋានលេខា | ៣ |
| ៣ | គំរូទិន្នន័យរ៉ាស្ទ័រ និងការជ្រើសរើសគំរូ | ៣ |
| ជំពូកទី២៖ គុណលក្ខណៈ និងមូលទិន្នន័យ | ៦ | |
| ៤ | គុណលក្ខណៈ និងតារាងទិន្នន័យ | ៣ |
| ៥ | មូលទិន្នន័យ ការភ្ជាប់តារាង និង Field Calculator | ៣ |
| ជំពូកទី៣៖ ទិន្នន័យ និងគុណភាព | ៩ | |
| ៦ | ប្រភព និងការប្រមូលទិន្នន័យ | ៣ |
| ៧ | ការបំប្លែងទៅឌីជីថល និង Georeferencing | ៣ |
| ៨ | គុណភាពទិន្នន័យ កំហុស និងមេតាទិន្នន័យ | ៣ |
| ជំពូកទី៤៖ ការវិភាគលំហ | ១៥ | |
| ៩ | សំណួរតាមគុណលក្ខណៈ និងតាមលំហ | ៣ |
| ១០ | បាហ្វ័រ និងការវិភាគភាពជិត | ៣ |
| ១១ | ការត្រួតស្រទាប់ និង Spatial join | ៣ |
| ១២ | ការវិភាគរ៉ាស្ទ័រ និងពីជគណិតផែនទី | ៣ |
| ១៣ | ផ្ទៃ ទីសណ្ឋាន និងអាំងទែប៉ូឡាស្យុង | ៣ |
| ជំពូកទី៥៖ ការអនុវត្ត និងគម្រោង | ៦ | |
| ១៤ | ការវិភាគសមស្របភាពពហុលក្ខខណ្ឌ | ៣ |
| ១៥ | ការគ្រប់គ្រងគម្រោង ការចែករំលែក និងគម្រោងបញ្ចប់វគ្គ | ៣ |
| សរុប | ៤៥ |
ការអនុវត្តលើ QGIS ស្ថិតក្នុង សៀវភៅអនុវត្ត ដាច់ដោយឡែក ហើយនិស្សិតធ្វើដោយខ្លួនឯងនៅក្រៅម៉ោងរៀន។
ការវាយតម្លៃ¶
| សមាសភាគ | ភាគរយ |
|---|---|
| វត្តមាន និងសកម្មភាពរៀនក្នុងថ្នាក់ | ២០% |
| កិច្ចការស្រាវជ្រាវ | ២០% |
| សំណួរត្រួតពិនិត្យ | ២០% |
| ប្រឡងបញ្ចប់ឆមាស | ៤០% |
| សរុប | ១០០% |
សំណួរត្រួតពិនិត្យ¶
សំណួររំលឹកនៅចុងមេរៀននីមួយៗ (ផ្នែក ក និង ខ) ជាមូលដ្ឋានសម្រាប់ពិន្ទុនេះ។ គ្រូអាចប្រើវាជាសំណួរខ្លីក្នុងថ្នាក់ ឬជាកិច្ចការផ្ទះ។
កិច្ចការស្រាវជ្រាវ¶
និស្សិត (ក្រុម ២ ទៅ ៣ នាក់) ជ្រើសរើសបញ្ហាជាក់ស្ដែងមួយនៅកម្ពុជា រួចដោះស្រាយដោយប្រើ GIS។ មេរៀនទី១៥ ណែនាំដំណើរការពេញលេញ។
| លក្ខណៈវិនិច្ឆ័យ | ពិន្ទុ |
|---|---|
| ភាពច្បាស់លាស់នៃសំណួរស្រាវជ្រាវ | ១៥ |
| ភាពសមស្របនៃទិន្នន័យ និងការចង្អុលប្រភព | ២០ |
| ភាពត្រឹមត្រូវនៃវិធីវិភាគ | ២៥ |
| គុណភាពផែនទី (តាមស្តង់ដារសៀវភៅទី១) | ២៥ |
| របាយការណ៍ និងការបញ្ជាក់ការសន្មត | ១៥ |
សូមមើល ឧបសម្ព័ន្ធ គ សម្រាប់ឯកសារយោង។