លំហាត់ទី៣៖ បម្លែងការប្រើប្រាស់ដីទៅជារ៉ាស្ទ័រ តើអ្វីបាត់?¶
ព័ត៌មានលំហាត់
មេរៀនពាក់ព័ន្ធ៖ មេរៀនទី៣៖ គំរូទិន្នន័យរ៉ាស្ទ័រ និងការជ្រើសរើសគំរូ ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ៩០ នាទី
ស្ថានភាព¶
ក្រុមការងារមួយត្រូវការផែនទីការប្រើប្រាស់ដីខេត្តកំពង់ឆ្នាំងជា រ៉ាស្ទ័រ ដើម្បីប្រើក្នុងគំរូកសិកម្ម។ តើត្រូវជ្រើសទំហំក្រឡាប៉ុន្មាន? ក្រឡាតូច ត្រឹមត្រូវជាង ប៉ុន្តែឯកសារធំ។ ក្រឡាធំ លឿន ប៉ុន្តែព័ត៌មានអ្វីខ្លះបាត់?
គោលបំណង¶
- បម្លែងពហុកោណទៅជារ៉ាស្ទ័រ (Rasterize) ដោយប្រើវាលលេខ។
- ប្រៀបធៀបផ្ទៃពីវ៉ិចទ័រ និងពីរ៉ាស្ទ័រនៅទំហំក្រឡាខុសគ្នា។
- ពន្យល់ទំនាក់ទំនងរវាងទំហំក្រឡា ចំនួនក្រឡា និងទំហំឯកសារ។
- សម្រេចថាគំរូណាស័ក្ដិសមសម្រាប់ការងារណា។
ឯកសារដែលប្រើ¶
ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។ ស្រទាប់ទាំងអស់ប្រើ EPSG:32648។
| ស្រទាប់ | ថត | ខ្លឹមសារ |
|---|---|---|
Kh_Province_Boundary |
Admin/ |
ព្រំខេត្ត |
Kh_Landuse2003 |
Landuse/ |
ការប្រើប្រាស់ដី ២០០៣ · វាល CATEGORY (៧ ក្រុម) |
ពិសោធន៍មុនចាប់ផ្ដើម · ៥ នាទី¶
សកម្មភាពទី១៖ រៀបចំស្រទាប់វ៉ិចទ័រ · ២០ នាទី¶
- ទាញខេត្តកំពង់ឆ្នាំង៖ Extract by expression
"ProvGis" = 'KH04'→kc_province.gpkg - Clip
Kh_Landuse2003ជាមួយkc_province→kc_landuse.gpkg(អាចចំណាយពេល ១ ទៅ ២ នាទី) -
Rasterize ត្រូវការ វាលលេខ មិនមែនអក្សរទេ។ បង្កើតវាល Integer
cat_idដោយ Field Calculator៖CASE WHEN "CATEGORY" = 'Agricultural lands' THEN 1 WHEN "CATEGORY" = 'Forest covers' THEN 2 WHEN "CATEGORY" = 'Grasslands' THEN 3 WHEN "CATEGORY" = 'Shrublands' THEN 4 WHEN "CATEGORY" = 'Water Features' THEN 5 WHEN "CATEGORY" = 'Urban, Built-up Areas' THEN 6 WHEN "CATEGORY" = 'Soils and Rocks' THEN 7 END -
បង្កើតវាល
area_ha = $area / 10000ហើយប្រើ Statistics by categories (area_haតាមCATEGORY) ដើម្បីបានផ្ទៃវ៉ិចទ័រនៃក្រុមនីមួយៗ។ កត់ត្រាក្នុងតារាងខាងក្រោម។
សកម្មភាពទី២៖ Rasterize នៅ ៣០ ម និង ២៥០ ម · ២០ នាទី¶
- ចូល Raster → Conversion → Rasterize (Vector to Raster)។
-
កំណត់៖
ប៉ារ៉ាម៉ែត្រ តម្លៃ Input layer kc_landuseField to use for a burn-in value cat_idOutput raster size units Georeferenced units Width / Horizontal resolution 30Height / Vertical resolution 30Output extent Calculate from layer → kc_landuseAssign a specified NoData value 0Output data type Byte -
រក្សាទុកជា
kc_lu_30m.tif។ ធ្វើម្ដងទៀតជាមួយ250→kc_lu_250m.tif។ - ពិនិត្យ Layer Properties → Information៖ កត់ត្រាចំនួនជួរឈរ (Width) ជួរដេក (Height) និងទំហំឯកសារក្នុង File Explorer។
សកម្មភាពទី៣៖ វាស់ផ្ទៃពីរ៉ាស្ទ័រ · ២០ នាទី¶
- Processing Toolbox → Raster layer unique values report៖ Input
kc_lu_30m→ បើកតារាងលទ្ធផល។ - តារាងមាន
valuecountនិងm2។ ផ្ទៃ (ហ.ត) =m2 / 10000។ - ធ្វើដូចគ្នាសម្រាប់
kc_lu_250m។ -
បំពេញតារាង៖
ក្រុម វ៉ិចទ័រ (ហ.ត) ៣០ ម (ហ.ត) ២៥០ ម (ហ.ត) ខុសគ្នា ២៥០ ម (%) Agricultural lands Forest covers Grasslands Shrublands Water Features Urban, Built-up Areas Soils and Rocks -
ពង្រីកផែនទីទៅក្រុងកំពង់ឆ្នាំង ហើយប្រៀបធៀបរ៉ាស្ទ័រទាំងពីរជាមួយព្រំវ៉ិចទ័រ។ តើតំបន់ទីក្រុងតូចៗ និងស្ទឹងស្ដើងៗ មើលទៅដូចម្ដេចនៅ ២៥០ ម?
សំណួរ៖ ហេតុអ្វីផ្ទៃសរុបនៃក្រុមធំៗ នៅជិតផ្ទៃវ៉ិចទ័រ ទោះក្រឡា ២៥០ ម ក៏ដោយ? · ក្រុមណាខុសភាគរយច្រើនជាងគេ ហើយហេតុអ្វី? · ផ្ទៃសរុបត្រឹមត្រូវ មានន័យថាទីតាំងក្រឡានីមួយៗត្រឹមត្រូវឬទេ?
សកម្មភាពទី៤៖ ជ្រើសរើសគំរូ · ១៥ នាទី¶
សម្រាប់ការងារនីមួយៗ ជ្រើស «វ៉ិចទ័រ» ឬ «រ៉ាស្ទ័រ» ហើយសរសេរហេតុផលមួយប្រយោគ៖
| ការងារ | គំរូ | ហេតុផល |
|---|---|---|
| ចុះបញ្ជីក្បាលដីស្រែ ដើម្បីចេញប្លង់ | ||
| គណនាជម្រាលពី DEM | ||
| ផែនទីសីតុណ្ហភាពផ្ទៃដីពីផ្កាយរណប | ||
| បណ្ដាញផ្លូវសម្រាប់រកផ្លូវខ្លីបំផុត | ||
| គំរូហានិភ័យទឹកជំនន់ដែលបូកស្រទាប់ ៥ |
លទ្ធផលត្រូវប្រគល់¶
- រ៉ាស្ទ័រ
kc_lu_30m.tifនិងkc_lu_250m.tif។ - តារាងប្រៀបធៀបផ្ទៃ និងព័ត៌មានទំហំឯកសារ។
- ចម្លើយសំណួរ និងតារាងជ្រើសរើសគំរូ។
ពិនិត្យលទ្ធផលដោយខ្លួនឯង¶
អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។
១. ផ្ទៃ Agricultural lands ពីវ៉ិចទ័រក្នុងខេត្តកំពង់ឆ្នាំង (ហ.ត)?
២. រ៉ាស្ទ័រ ៣០ ម មានចំនួនជួរឈរ (Width) ប្រហែលប៉ុន្មាន?
៣. ផ្ទៃ Water Features ពីរ៉ាស្ទ័រ ២៥០ ម (ហ.ត)?
៤. បើកាត់ទំហំក្រឡាពី ៣០ ម មក ១៥ ម ចំនួនក្រឡាកើនប៉ុន្មានដង?