Skip to content

លំហាត់ទី៤៖ សាលារៀនខេត្តកំពង់ឆ្នាំងក្នុងតារាងគុណលក្ខណៈ

ព័ត៌មានលំហាត់

មេរៀនពាក់ព័ន្ធ៖ មេរៀនទី៤៖ គុណលក្ខណៈ និងតារាងទិន្នន័យ ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ៨០ នាទី

ស្ថានភាព

មន្ទីរអប់រំខេត្តសុំតារាងសង្ខេបសាលារៀនតាមប្រភេទ និងតាមស្រុក។ អ្នកមិនចាំបាច់គូរផែនទីទេ ប៉ុន្តែត្រូវស្គាល់តារាងគុណលក្ខណៈឱ្យច្បាស់៖ ប្រភេទវាល ការជ្រើសរើស ការតម្រៀប និងស្ថិតិ។

គោលបំណង

  • អានរចនាសម្ព័ន្ធតារាង៖ វាល ប្រភេទវាល និងកំណត់ត្រា។
  • ប្រើ Select by expression និងកន្សោមលក្ខខណ្ឌ។
  • គណនាស្ថិតិ និងតារាងសង្ខេបតាមប្រភេទ។
  • រកកំហុសប្រភេទវាលដែលប៉ះពាល់លេខកូដ។

ឯកសារដែលប្រើ

ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។ ស្រទាប់ទាំងអស់ប្រើ EPSG:32648។

ស្រទាប់ ថត វាលសំខាន់ៗ
Kh_School School/ SCHOOL_COD SCHOOL_NAM SCHOOL_TYP Location PROVINCE DISTRICT

ពិសោធន៍មុនចាប់ផ្ដើម · ១០ នាទី

សកម្មភាពទី១៖ ស្គាល់រចនាសម្ព័ន្ធតារាង · ១៥ នាទី

  1. បន្ថែម Kh_School ហើយបើក Layer Properties → Fields។
  2. បំពេញតារាង៖

    វាល ប្រភេទ (Type) ប្រវែង កម្រិតរង្វាស់ (Nominal/Ordinal/Interval/Ratio)
    SCHOOL_COD
    SCHOOL_TYP
    Location
    PROVINCE
  3. បើក Attribute Table ហើយមើលតម្លៃ SCHOOL_COD មួយចំនួន។

សំណួរ៖ SCHOOL_COD រក្សាទុកជាប្រភេទអ្វី? ហេតុអ្វីនេះជាបញ្ហាសម្រាប់លេខកូដ? (ជំនួយ៖ សាកល្បងលេខ 020404 ក្នុងពិសោធន៍ខាងលើ)

សកម្មភាពទី២៖ ជ្រើសរើសដោយកន្សោម · ២០ នាទី

  1. ក្នុង Attribute Table ចុច Select features using an expression (ε)។
  2. ជ្រើសសាលារៀនក្នុងខេត្តកំពង់ឆ្នាំង៖

    "PROVINCE" = 'Kampong Chhnang'
    

    កត់ត្រាចំនួនដែលបានជ្រើស។ ចុច Show Selected Features នៅខាងក្រោមតារាង។

  3. ជ្រើសតែសាលាបឋមសិក្សាជនបទក្នុងខេត្តនេះ៖

    "PROVINCE" = 'Kampong Chhnang'
    AND "SCHOOL_TYP" = 'Primary'
    AND "Location" = 'Rural'
    
  4. សាកល្បងកន្សោមខុសៗ ហើយសង្កេតសារកំហុស៖ "PROVINCE" = "Kampong Chhnang" (សញ្ញាសម្រង់ពីរជាន់) · "PROVINCE" = 'kampong chhnang' (អក្សរតូច)។

សញ្ញាសម្រង់ពីរប្រភេទ

ក្នុង QGIS "ឈ្មោះវាល" ប្រើសញ្ញាសម្រង់ពីរជាន់ ឯ 'តម្លៃអក្សរ' ប្រើសញ្ញាសម្រង់មួយជាន់។ ការប្រៀបធៀបអក្សរ ប្រកាន់អក្សរធំតូច។

សកម្មភាពទី៣៖ តារាងសង្ខេប · ២០ នាទី

  1. ជ្រើសសាលារៀនខេត្តកំពង់ឆ្នាំងម្ដងទៀត ហើយ Export → Save Selected Features As → kc_schools.gpkg
  2. Processing → Statistics by categories៖ Input kc_schools · Field to calculate statistics on៖ ទុកទទេ · Field(s) with categories៖ SCHOOL_TYP → បានចំនួនតាមប្រភេទ។
  3. ធ្វើម្ដងទៀតដោយប្រើ DISTRICT និង SCHOOL_TYP ទាំងពីរ ដើម្បីបានតារាងពីរវិមាត្រ។
  4. ក្នុង Attribute Table ចុចចំណងជើង DISTRICT ដើម្បីតម្រៀប ហើយពិនិត្យថាឈ្មោះស្រុកសរសេរស៊ីគ្នាឬទេ។

សំណួរ៖ តើស្រុកណាមានសាលារៀនច្រើនជាងគេ? · ភាគរយសាលាជនបទប៉ុន្មាន?

សកម្មភាពទី៤៖ បង្កើតវាលថ្មី · ១៥ នាទី

  1. បើក Toggle editing លើ kc_schools។
  2. ក្នុង Field Calculator បង្កើតវាលអក្សរ code_txt ប្រវែង ១០៖

    lpad(to_string(to_int("SCHOOL_COD")), 10, '0')
    
  3. ប្រៀបធៀប SCHOOL_COD និង code_txt ក្នុងតារាង។ រក្សាទុក ហើយបិទការកែ។

លទ្ធផលត្រូវប្រគល់

  • តារាងរចនាសម្ព័ន្ធវាល។
  • kc_schools.gpkg ជាមួយវាល code_txt។
  • តារាងសង្ខេបតាមប្រភេទ និងតាមស្រុក។
  • ចម្លើយសំណួរ។

ពិនិត្យលទ្ធផលដោយខ្លួនឯង

អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។

១. សាលារៀនដែល PROVINCE = 'Kampong Chhnang' មានប៉ុន្មាន?

២. សាលាបឋមសិក្សា (Primary) ក្នុងខេត្តនេះមានប៉ុន្មាន?

៣. សាលា Lycee G7-12 មានប៉ុន្មាន?

៤. វាល SCHOOL_COD ជាប្រភេទអ្វី?