Skip to content

លំហាត់ទី៥៖ ភ្ជាប់ជំរឿនប្រជាជនទៅព្រំឃុំ

ព័ត៌មានលំហាត់

មេរៀនពាក់ព័ន្ធ៖ មេរៀនទី៥៖ មូលទិន្នន័យ ការភ្ជាប់តារាង និង Field Calculator ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ៩០ នាទី

ស្ថានភាព

ព្រំឃុំ Kh_Commune_area មានឈ្មោះ និងលេខកូដ ប៉ុន្តែគ្មានប្រជាជន។ ជំរឿនឆ្នាំ ២០០៨ មានប្រជាជន និងអក្ខរកម្ម ប៉ុន្តែលេខកូដមានទម្រង់ខុសគ្នា។ អ្នកត្រូវភ្ជាប់ពួកវា ហើយធ្វើផែនទីដង់ស៊ីតេប្រជាជនខេត្តកំពង់ឆ្នាំង។

គោលបំណង

  • ពិនិត្យវាលភ្ជាប់ និងកែទម្រង់លេខកូដឱ្យដូចគ្នា។
  • ភ្ជាប់តារាងតាមគុណលក្ខណៈ (Join) និងពិនិត្យកំណត់ត្រាដែលគ្មានដៃគូ។
  • គណនាដង់ស៊ីតេ ដោយប្រើផ្ទៃពីធរណីមាត្រ។
  • ជៀសវាងផែនទី choropleth ពីចំនួនដុល។

ឯកសារដែលប្រើ

ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។ ស្រទាប់ទាំងអស់ប្រើ EPSG:32648។

ស្រទាប់ ថត វាលសំខាន់ៗ
Kh_Commune_area Admin/ CommGis (ឧ. KH040301) COM_NAME ProvGis
Census_Commune Census_2008/ COMM_CODE (ឧ. 040301) TOTPOP T_LIT15

ពិសោធន៍មុនចាប់ផ្ដើម · ៥ នាទី

សកម្មភាពទី១៖ រៀបចំស្រទាប់ · ១៥ នាទី

  1. Extract by expression លើ Kh_Commune_area៖ "ProvGis" = 'KH04' → kc_communes.gpkg · កត់ត្រាចំនួនឃុំ។
  2. បើក Attribute Table នៃ kc_communes និង Census_Commune។ ប្រៀបធៀបតម្លៃ CommGis និង COMM_CODE។ តើខុសគ្នាត្រង់ណា?
  3. ក្នុង Census_Commune (បើក Toggle editing) បង្កើតវាលអក្សរ join_code ប្រវែង ៨៖

    'KH' || "COMM_CODE"
    

    រក្សាទុកការកែ។

សកម្មភាពទី២៖ ភ្ជាប់តារាង · ២០ នាទី

  1. Layer Properties នៃ kc_communes → Joins → ចុច +។
  2. កំណត់៖

    ប៉ារ៉ាម៉ែត្រ តម្លៃ
    Join layer Census_Commune
    Join field join_code
    Target field CommGis
    Joined fields TOTPOP T_LIT15
    Custom field name prefix c08_
  3. បើក Attribute Table នៃ kc_communes។ ប្រើ Select by expression៖ "c08_TOTPOP" IS NULL ដើម្បីរាប់ឃុំដែលគ្មានដៃគូ។

  4. Join ក្នុង Layer Properties ជាការភ្ជាប់ បណ្ដោះអាសន្ន។ ដើម្បីរក្សាទុកជាអចិន្ត្រៃយ៍ ចុចស្ដាំ → Export → Save Features As → kc_communes_pop.gpkg

ពេលភ្ជាប់មិនបាន

ពិនិត្យ៖ ប្រភេទវាលដូចគ្នាឬទេ (អក្សរ និងលេខ) · មានដកឃ្លានៅខាងមុខ ឬខាងក្រោយឬទេ · លេខ ០ ខាងមុខបាត់ឬទេ · ឆ្នាំនៃព្រំដែន និងឆ្នាំនៃតារាងដូចគ្នាឬទេ។

សកម្មភាពទី៣៖ Field Calculator · ២០ នាទី

នៅក្នុង kc_communes_pop បង្កើតវាលទាំងនេះ៖

វាល ប្រភេទ កន្សោម
area_km2 Decimal $area / 1000000
dens Decimal "c08_TOTPOP" / "area_km2"
dens_class Text CASE WHEN "dens" < 100 THEN 'ទាប' WHEN "dens" < 500 THEN 'មធ្យម' ELSE 'ខ្ពស់' END

សំណួរ៖ ហេតុអ្វីមិនប្រើផ្ទៃពីវាល AREA ក្នុងតារាងជំរឿន? · ឃុំណាមានដង់ស៊ីតេខ្ពស់ជាងគេ?

សកម្មភាពទី៤៖ ផែនទីពីរ ប្រៀបធៀប · ២០ នាទី

  1. ចម្លងស្រទាប់ kc_communes_pop (Duplicate Layer)។
  2. ស្រទាប់ទី១៖ Graduated លើ c08_TOTPOP (ចំនួនដុល)។ ស្រទាប់ទី២៖ Graduated លើ dens។ ប្រើ ៥ ថ្នាក់ Quantile ទាំងពីរ។
  3. បិទ/បើកស្រទាប់ទាំងពីរ ហើយប្រៀបធៀប។

សំណួរ៖ ឃុំណាដែលមើលទៅ «សំខាន់» ក្នុងផែនទីចំនួនដុល ដោយសារតែមានផ្ទៃធំ? · ផែនទីមួយណាឆ្លើយសំណួរ «តើមនុស្សរស់នៅក្រាស់នៅឯណា?» បានត្រឹមត្រូវ?

លទ្ធផលត្រូវប្រគល់

  • kc_communes_pop.gpkg ជាមួយវាល c08_TOTPOP T_LIT15 area_km2 dens dens_class។
  • ផែនទីពីរ (ចំនួនដុល និងដង់ស៊ីតេ) និងការពន្យល់ ៣ ទៅ ៥ ប្រយោគ។

ពិនិត្យលទ្ធផលដោយខ្លួនឯង

អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។

១. ខេត្តកំពង់ឆ្នាំងមានឃុំ សង្កាត់ប៉ុន្មានក្នុង Kh_Commune_area?

២. បើភ្ជាប់ CommGis = COMM_CODE ដោយផ្ទាល់ (គ្មាន 'KH') តើត្រូវគ្នាប៉ុន្មាន?

៣. ក្រោយប្រើ join_code តើមានឃុំប៉ុន្មានដែលគ្មានដៃគូ?

៤. ឃុំណាមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ (ឈ្មោះឡាតាំង)?

៥. ឃុំណាមានអត្រាអក្ខរកម្មទាបជាងគេ?