Skip to content

លំហាត់ទី៨៖ អ្នកស៊ើបអង្កេតទិន្នន័យ៖ រកកំហុសប្រាំ

ព័ត៌មានលំហាត់

មេរៀនពាក់ព័ន្ធ៖ មេរៀនទី៨៖ គុណភាពទិន្នន័យ កំហុស និងមេតាទិន្នន័យ ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១០០ នាទី

ស្ថានភាព

មុនប្រើសំណុំទិន្នន័យ Cambodia ក្នុងរបាយការណ៍ផ្លូវការ អ្នកត្រូវធ្វើ សវនកម្មគុណភាព។ ទិន្នន័យពិតតែងមានកំហុស។ ភារកិច្ចរបស់អ្នក គឺរក កត់ត្រា ពន្យល់ផលប៉ះពាល់ និងស្នើវិធីកែ ដោយ មិនលុបទិន្នន័យដើម។

គោលបំណង

  • ពិនិត្យភាពពេញលេញ ភាពស៊ីសង្វាក់ ភាពត្រឹមត្រូវទីតាំង និងភាពត្រឹមត្រូវគុណលក្ខណៈ។
  • ប្រើឧបករណ៍ Check Validity និង Fix Geometries។
  • ប្រៀបធៀបស្រទាប់ពីរ ដើម្បីរកភាពមិនស៊ីគ្នា។
  • សរសេរមេតាទិន្នន័យ និងរបាយការណ៍កំហុស។

ឯកសារដែលប្រើ

ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។ ស្រទាប់ទាំងអស់ប្រើ EPSG:32648។

ស្រទាប់ ថត
Census_Prov_point Kh_Province_Boundary Census_2008/ Admin/
Kh_Health_Center Health/
Water/Flood2011 Water/
KKG_LC1997 KKG_LC2003 KKG_LC2015 Landuse/
Kh_School School/

ពិសោធន៍មុនចាប់ផ្ដើម · ៥ នាទី

ករណីទី១៖ ខេត្តស្ទួន · ២០ នាទី

  1. បើក Attribute Table នៃ Census_Prov_point។
  2. Processing → List unique values លើវាល ProvGis។ មានលេខកូដប៉ុន្មាន? រំពឹងប៉ុន្មាន?
  3. ប្រៀបធៀបជួរដែលមានលេខកូដស្ទួន ជាមួយ Kh_Province_Boundary (ឈ្មោះ លេខកូដ ផ្ទៃ ប្រជាជន)។
  4. ពិនិត្យថាទីតាំងចំណុចត្រឹមត្រូវឬទេ ដោយដាក់ស្រទាប់ទាំងពីរលើគ្នា។

កត់ត្រា៖ ជួរណាខុស · វាលណាខុស · ប្រភេទកំហុស (ទីតាំង ឬ គុណលក្ខណៈ) · ផលប៉ះពាល់ បើយកទៅធ្វើផែនទីប្រជាជន។

ករណីទី២៖ ឈ្មោះខេត្តមិនស៊ីនឹងលេខកូដ · ២០ នាទី

  1. Processing → Statistics by categories លើ Kh_Health_Center៖ Field(s) with categories PCODE និង PNAME។
  2. រកលេខ PCODE ដែលមាន PNAME ច្រើនជាងមួយ។
  3. ជ្រើសកំណត់ត្រាខុស ឧទាហរណ៍៖

    "PCODE" = 2 AND "PNAME" <> 'Battambang'
    
  4. ប្រើ Select by Location ជាមួយ Kh_Province_Boundary ដើម្បីដឹងថាចំណុចនោះនៅខេត្តណាពិតប្រាកដ។

សំណួរ៖ វាលមួយណាដែលអ្នកជឿ៖ PCODE PNAME ឬទីតាំង? ហេតុអ្វី?

ករណីទី៣៖ ធរណីមាត្រមិនត្រឹមត្រូវ · ២០ នាទី

  1. Vector → Geometry Tools → Check Validity៖ Input Flood2011 · Method GEOS។
  2. រាប់វត្ថុក្នុងលទ្ធផល Invalid output។ បើកស្រទាប់ Error output ដើម្បីមើលទីតាំងកំហុស។
  3. សាកល្បង Clip Flood2011 ជាមួយខេត្តមួយ។ តើមានសារកំហុសឬទេ?
  4. Processing → Fix geometries → flood2011_fixed.gpkg ។ ធ្វើ Check Validity ម្ដងទៀត។

ករណីទី៤៖ ឈ្មោះថ្នាក់មិនស៊ីគ្នា · ១៥ នាទី

  1. List unique values លើ LC97 LC03 LC15 ក្នុងស្រទាប់កោះកុងទាំងបី។
  2. រកឈ្មោះថ្នាក់ដែលមានអត្ថន័យដូចគ្នា ប៉ុន្តែសរសេរខុសគ្នា និងអក្ខរាវិរុទ្ធខុស។
  3. សរសេរកន្សោម Field Calculator ដែលកែឈ្មោះទាំងនោះទៅជាឈ្មោះស្តង់ដារ។

ករណីទី៥៖ សាលាដែលនៅក្រៅខេត្តខ្លួន · ១០ នាទី

  1. ជ្រើស Kh_School ដោយ "PROVINCE" = 'Kampong Chhnang' → កត់ត្រាចំនួន។
  2. Select by Location៖ Kh_School ដែល are within ខេត្ត KH04 → កត់ត្រាចំនួន។
  3. រកសាលាដែលមានក្នុងការជ្រើសទីមួយ ប៉ុន្តែមិនមានក្នុងទីពីរ។ ពង្រីកមើលទីតាំងរបស់វា។

របាយការណ៍ និងមេតាទិន្នន័យ · ១៥ នាទី

  1. បំពេញរបាយការណ៍កំហុស៖

    # ស្រទាប់ កំហុស ប្រភេទគុណភាព ផលប៉ះពាល់ វិធីកែដែលស្នើ
    ១

    ប្រភេទគុណភាព៖ ភាពត្រឹមត្រូវទីតាំង · ភាពត្រឹមត្រូវគុណលក្ខណៈ · ភាពស៊ីសង្វាក់តក្កវិជ្ជា · ភាពពេញលេញ · ប្រភពដើម (lineage)

  2. បើក Layer Properties → Metadata នៃ flood2011_fixed។ បំពេញ Title · Abstract · Keywords · Contact · Lineage (សរសេរថាបានកែធរណីមាត្រដោយ Fix geometries ថ្ងៃណា)។ Save as Default។

លទ្ធផលត្រូវប្រគល់

  • របាយការណ៍កំហុសយ៉ាងតិច ៥ ជួរ។
  • flood2011_fixed.gpkg ជាមួយមេតាទិន្នន័យ។
  • កន្សោមកែឈ្មោះថ្នាក់ក្រប់ដី។

ពិនិត្យលទ្ធផលដោយខ្លួនឯង

អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។

១. ក្នុង Census_Prov_point លេខកូដ ProvGis ណាលេចឡើងពីរដង?

២. Flood2011 មានធរណីមាត្រមិនត្រឹមត្រូវប៉ុន្មាន?

៣. ចំនួនលេខ PCODE ដែលមាន PNAME ច្រើនជាងមួយ?

៤. ឈ្មោះសាលាដែល PROVINCE = Kampong Chhnang ប៉ុន្តែទីតាំងនៅក្រៅព្រំខេត្ត?