Skip to content

លំហាត់ទី៩៖ សួរទិន្នន័យ៖ សាលាណាខ្លះប្រឈមទឹកជំនន់?

ព័ត៌មានលំហាត់

មេរៀនពាក់ព័ន្ធ៖ មេរៀនទី៩៖ សំណួរតាមគុណលក្ខណៈ និងតាមលំហ ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ៩០ នាទី

ស្ថានភាព

ក្រោយទឹកជំនន់ឆ្នាំ ២០១១ មន្ទីរអប់រំខេត្តកំពង់ឆ្នាំងចង់ដឹង៖ សាលាណាខ្លះស្ថិតក្នុងតំបន់លិចទឹក សាលាណានៅជិតផ្លូវជាតិ (ងាយជម្លៀស) និងឃុំណាខ្លះនៅជាប់សង្កាត់ខ្សាម (ទីរួមខេត្ត)។ អ្នកត្រូវឆ្លើយដោយប្រើសំណួរ តាមគុណលក្ខណៈ និង តាមលំហ។

គោលបំណង

  • សរសេរ Select by expression ដែលមានលក្ខខណ្ឌច្រើន។
  • ជ្រើសរើសតាមទីតាំងដោយប្រើ within intersect touches និង distance។
  • រួមបញ្ចូលសំណួរតាមគុណលក្ខណៈ និងតាមលំហ ក្នុងលំដាប់ត្រឹមត្រូវ។
  • បែងចែករវាងលទ្ធផលពីគុណលក្ខណៈ និងលទ្ធផលពីទីតាំង។

ឯកសារដែលប្រើ

ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។ ស្រទាប់ទាំងអស់ប្រើ EPSG:32648។

ស្រទាប់ ថត
Kh_Province_Boundary Kh_Commune_area Admin/
Kh_School School/
Census_Village Census_2008/
Flood2011 Water/
Kh_Main_Roads_MPWT2014 Infrastructure/

ពិសោធន៍មុនចាប់ផ្ដើម · ១០ នាទី

សកម្មភាពទី១៖ រៀបចំ · ១០ នាទី

  1. kc_province.gpkg ("ProvGis" = 'KH04') និង kc_communes.gpkg ("ProvGis" = 'KH04')។
  2. Fix geometries លើ Flood2011 → flood2011_fixed.gpkg (មើល លំហាត់ទី៨)។
  3. Extract by location៖ Kh_School are within kc_province → kc_schools.gpkg

សកម្មភាពទី២៖ សំណួរតាមគុណលក្ខណៈ · ១៥ នាទី

  1. ភូមិធំ៖ Census_Village ដោយ left("VILL_CODE", 2) = '04' AND "TOTPOP" > 3000
  2. សាលាបឋមសិក្សាជនបទ៖ kc_schools ដោយ "SCHOOL_TYP" = 'Primary' AND "Location" = 'Rural'
  3. សាលាដែលឈ្មោះមានពាក្យ «Chrey»៖ "SCHOOL_NAM" ILIKE '%chrey%'

សំណួរ៖ LIKE និង ILIKE ខុសគ្នាដូចម្ដេច? · % មានន័យអ្វី?

សកម្មភាពទី៣៖ សំណួរតាមលំហ · ២៥ នាទី

សំណួរ ឧបករណ៍ ការកំណត់
ក. សាលាណាខ្លះនៅក្នុងតំបន់ជំនន់ ២០១១? Select by Location kc_schools are within flood2011_fixed
ខ. សាលាណាខ្លះនៅក្នុងចម្ងាយ ១ គម ពីផ្លូវជាតិ? Select within distance kc_schools · Kh_Main_Roads_MPWT2014 · 1000 ម
គ. ឃុំណាខ្លះប៉ះព្រំសង្កាត់ខ្សាម? Select by Location kc_communes touch សង្កាត់ KH040304 (ជ្រើសខ្សាមមុន ហើយធីក Selected features only)
ឃ. ដូចសំណួរ គ ប៉ុន្តែប្រើ intersect Select by Location ដូចខាងលើ ប្ដូរ touch → intersect

កត់ត្រាចំនួនលទ្ធផលនីមួយៗ។

សំណួរ៖ ហេតុអ្វីសំណួរ ឃ មានលទ្ធផលច្រើនជាងសំណួរ គ មួយ?

សកម្មភាពទី៤៖ រួមបញ្ចូលគុណលក្ខណៈ និងលំហ · ២០ នាទី

សំណួរ៖ សាលាបឋមសិក្សាណាខ្លះនៅក្នុងតំបន់ជំនន់ ២០១១?

  1. ធ្វើសំណួរ ក ម្ដងទៀត (សាលាក្នុងជំនន់)។
  2. ក្នុង Attribute Table ប្រើ Select by expression "SCHOOL_TYP" = 'Primary' ជាមួយ Filter current selection (ជម្រើសនៅខាងក្រោមប៊ូតុង Select Features)។
  3. រក្សាទុកលទ្ធផលជា kc_primary_flood.gpkg
  4. Statistics by categories តាម DISTRICT ដើម្បីដឹងស្រុកដែលមានសាលាប្រឈមច្រើនជាងគេ។

Modify current selection

Select by Location មានជម្រើស៖ creating new selection · adding to · removing from · selecting within current selection។ ភ្លេចប្ដូរជម្រើស គឺជាមូលហេតុទូទៅដែលលទ្ធផលខុស។

សកម្មភាពទី៥៖ គុណលក្ខណៈ ទល់នឹង ទីតាំង · ១០ នាទី

  1. រាប់ Kh_School ដែល "PROVINCE" = 'Kampong Chhnang' (តាមគុណលក្ខណៈ)។
  2. ប្រៀបធៀបជាមួយចំនួនក្នុង kc_schools (តាមទីតាំង)។
  3. ពន្យល់ភាពខុសគ្នា។

លទ្ធផលត្រូវប្រគល់

  • តារាងចំនួនលទ្ធផលនៃសំណួរទាំងអស់ ជាមួយកន្សោម ឬការកំណត់ដែលបានប្រើ។
  • kc_primary_flood.gpkg និងតារាងតាមស្រុក។
  • ផែនទីមួយបង្ហាញសាលាក្នុងជំនន់ និងផ្លូវជាតិ។

ពិនិត្យលទ្ធផលដោយខ្លួនឯង

អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។

១. ភូមិក្នុងខេត្តកំពង់ឆ្នាំងដែលមានប្រជាជនលើស ៣ ០០០ នាក់?

២. សាលាទាំងអស់ក្នុងតំបន់ជំនន់ ២០១១ (សំណួរ ក)?

៣. សាលាក្នុងចម្ងាយ ១ គម ពីផ្លូវជាតិ (សំណួរ ខ)?

៤. ឃុំដែល touch សង្កាត់ខ្សាម (សំណួរ គ)?

៥. សាលាបឋមសិក្សាក្នុងតំបន់ជំនន់?

៦. សាលាក្នុងខេត្តតាមទីតាំង (kc_schools)?