លំហាត់ទី១២៖ ស្រែណាខ្លះលិចទឹក ហើយនៅឆ្ងាយពីមណ្ឌលសុខភាព?¶
ព័ត៌មានលំហាត់
មេរៀនពាក់ព័ន្ធ៖ មេរៀនទី១២៖ ការវិភាគរ៉ាស្ទ័រ និងពីជគណិតផែនទី ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១០០ នាទី
ស្ថានភាព¶
ក្រសួងកសិកម្មចង់ដឹងថា ស្រែប៉ុន្មានហិកតាក្នុងខេត្តកំពង់ឆ្នាំងលិចក្នុងទឹកជំនន់ឆ្នាំ ២០១១ ហើយស្រុកណានៅឆ្ងាយពីមណ្ឌលសុខភាពជាងគេ។ លំហាត់នេះប្រើ រ៉ាស្ទ័រ ដែលបង្កើតចេញពីវ៉ិចទ័រ ដើម្បីអនុវត្តប្រតិបត្តិការក្នុងតំបន់ (local) ជិតខាង/ចម្ងាយ (distance) និងតាមតំបន់ (zonal)។
គោលបំណង¶
- Rasterize វ៉ិចទ័រ ឱ្យតម្រឹមគ្នាលើក្រឡាតែមួយ។
- គណនារ៉ាស្ទ័រចម្ងាយ (Proximity)។
- ប្រើ Raster Calculator ជាមួយកន្សោមតក្កវិជ្ជា។
- គណនាស្ថិតិតាមតំបន់ (Zonal statistics)។
ឯកសារដែលប្រើ¶
ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។ ស្រទាប់ទាំងអស់ប្រើ EPSG:32648។
| ស្រទាប់ | ថត |
|---|---|
Kh_Province_Boundary Kh_District_area |
Admin/ |
Kh_Landuse2003 |
Landuse/ |
Flood2011 |
Water/ |
Kh_Health_Center |
Health/ |
ពិសោធន៍មុនចាប់ផ្ដើម · ១០ នាទី¶
សកម្មភាពទី១៖ រៀបចំវ៉ិចទ័រ · ១៥ នាទី¶
kc_province.gpkg("ProvGis" = 'KH04')។ Vector → Geoprocessing Tools → Buffer ១០ គម →kc_buf10.gpkg(តំបន់ពង្រីក ដើម្បីរាប់បញ្ចូលមណ្ឌលសុខភាពខេត្តជិតខាង)។kc_landuse.gpkgពី លំហាត់ទី៣ (ឬ ClipKh_Landuse2003ជាមួយkc_provinceម្ដងទៀត)។flood2011_fixed.gpkgពី លំហាត់ទី៨ → Clip ជាមួយkc_province→kc_flood.gpkg- Extract by expression លើ
kc_landuse៖"CATEGORY" = 'Agricultural lands'→kc_agri.gpkg
សកម្មភាពទី២៖ Rasterize · ២០ នាទី¶
ក្បួនសំខាន់៖ រ៉ាស្ទ័រទាំងអស់ត្រូវតម្រឹមគ្នា
Raster Calculator គណនាក្រឡាទល់ក្រឡា។ រ៉ាស្ទ័រគ្រប់ស្រទាប់ត្រូវមាន CRS ដូចគ្នា ទំហំក្រឡាដូចគ្នា និងវិសាលភាពដូចគ្នា។ ក្នុងលំហាត់នេះ ពេល Rasterize ត្រូវកំណត់ Output extent = kc_buf10 និងទំហំក្រឡា 100 ជានិច្ច។ ក្រឡា ១០០ × ១០០ ម = ១ ហិកតា ដូច្នេះចំនួនក្រឡា = ផ្ទៃជាហិកតា។
- Raster → Conversion → Rasterize៖ Input
kc_province· A fixed value to burn1· Output raster size units Georeferenced units · Width/Height100· Output extent Calculate from layer →kc_buf10· Pre-initialize the output image with value0· Output data type Byte →prov.tif - Raster → Conversion → Rasterize៖ Input
kc_agri· A fixed value to burn1· Output raster size units Georeferenced units · Width/Height100· Output extent Calculate from layer →kc_buf10· Pre-initialize the output image with value0· Output data type Byte →agri.tif - Raster → Conversion → Rasterize៖ Input
kc_flood· A fixed value to burn1· Output raster size units Georeferenced units · Width/Height100· Output extent Calculate from layer →kc_buf10· Pre-initialize the output image with value0· Output data type Byte →flood.tif - Raster → Conversion → Rasterize៖ Input
Kh_Health_Center· A fixed value to burn1· Output raster size units Georeferenced units · Width/Height100· Output extent Calculate from layer →kc_buf10· Pre-initialize the output image with value0· Output data type Byte →hc.tif - ពិនិត្យ Layer Properties → Information នៃរ៉ាស្ទ័រទាំងបួន៖ Width Height និង Extent ត្រូវដូចគ្នាទាំងអស់។
សកម្មភាពទី៣៖ រ៉ាស្ទ័រចម្ងាយ · ១៥ នាទី¶
-
Raster → Analysis → Proximity (Raster Distance)៖
ប៉ារ៉ាម៉ែត្រ តម្លៃ Input layer hc.tifA list of pixel values to use as target 1Distance units Georeferenced coordinates Output data type Float32 →
hc_dist.tif(ឯកតា ម៉ែត្រ) -
ដាក់និមិត្តសញ្ញា Singleband pseudocolor ហើយប្រើ Identify ចុចលើក្រឡាផ្សេងៗ។
សកម្មភាពទី៤៖ Raster Calculator · ២០ នាទី¶
Raster → Raster Calculator បង្កើតរ៉ាស្ទ័របី៖
| លទ្ធផល | កន្សោម | អត្ថន័យ |
|---|---|---|
agri_flood.tif |
("agri@1" = 1) AND ("flood@1" = 1) |
ស្រែដែលលិចទឹក |
agri_far.tif |
("agri@1" = 1) AND ("hc_dist@1" > 5000) AND ("prov@1" = 1) |
ស្រែដែលនៅឆ្ងាយពីមណ្ឌលសុខភាពជាង ៥ គម |
agri_flood_far.tif |
("agri_flood@1" = 1) AND ("agri_far@1" = 1) |
ស្រែលិចទឹក ហើយនៅឆ្ងាយ |
បន្ទាប់មក ប្រើ Raster layer unique values report លើរ៉ាស្ទ័រនីមួយៗ។ ចំនួនក្រឡាដែលមានតម្លៃ 1 = ផ្ទៃជាហិកតា។
សំណួរ៖ ហេតុអ្វីកន្សោម agri_far ត្រូវមាន "prov@1" = 1? · ភាគរយស្រែដែលលិចទឹកប៉ុន្មាន?
សកម្មភាពទី៥៖ ស្ថិតិតាមតំបន់ · ២០ នាទី¶
- Extract by expression លើ
Kh_District_area៖"ProvGis" = 'KH04'→kc_districts.gpkg - Processing → Zonal statistics៖ Raster
hc_dist· Vectorkc_districts· Statistics Mean និង Max · Prefixhc_→kc_districts_dist.gpkg - បង្កើតវាល
mean_km = "hc_mean" / 1000ហើយតម្រៀប។ - ធ្វើផែនទី Graduated លើ
mean_km។
សំណួរ៖ ស្រុកណាឆ្ងាយពីមណ្ឌលសុខភាពជាងគេជាមធ្យម? · ប្រៀបធៀបជាមួយលទ្ធផល លំហាត់ទី១០។ វិធីទាំងពីរ (វ៉ិចទ័រ និងរ៉ាស្ទ័រ) យល់ស្របគ្នាឬទេ?
លទ្ធផលត្រូវប្រគល់¶
- រ៉ាស្ទ័រ
provagrifloodhc_distagri_floodagri_faragri_flood_far។ - តារាងផ្ទៃ (ហ.ត) និង
kc_districts_dist.gpkg។ - ផែនទីមួយ និងការបកស្រាយ ៥ ទៅ ៨ ប្រយោគ។
ពិនិត្យលទ្ធផលដោយខ្លួនឯង¶
អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។
១. ផ្ទៃស្រែ (agri.tif = 1) ប៉ុន្មានហិកតា?
២. ស្រែដែលលិចទឹក (agri_flood) ប៉ុន្មានហិកតា?
៣. ស្រែដែលនៅឆ្ងាយពីមណ្ឌលសុខភាពជាង ៥ គម ប៉ុន្មានហិកតា?
៤. ស្រុកណាមានចម្ងាយមធ្យមទៅមណ្ឌលសុខភាពវែងជាងគេ?
៥. ចម្ងាយមធ្យមនៃស្រុកនោះ (គម ទសភាគ ១ ខ្ទង់)?