លំហាត់ទី១៤៖ ជ្រើសទីតាំងសាលាបឋមសិក្សាថ្មី¶
ព័ត៌មានលំហាត់
មេរៀនពាក់ព័ន្ធ៖ មេរៀនទី១៤៖ ការវិភាគសមស្របភាពពហុលក្ខខណ្ឌ ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១១០ នាទី
ស្ថានភាព¶
មន្ទីរអប់រំខេត្តកំពង់ឆ្នាំងមានថវិកាសាងសង់សាលាបឋមសិក្សាថ្មី។ ទីតាំងល្អត្រូវ៖ នៅជិតផ្លូវជាតិ (ងាយធ្វើដំណើរ) · នៅឆ្ងាយពីសាលាបឋមសិក្សាដែលមានស្រាប់ (បម្រើតំបន់ខ្វះសាលា) · មិនលិចទឹក និង មិនមែនជាផ្ទៃទឹក។ អ្នកត្រូវរកតំបន់ដែលសមស្របបំផុត ហើយពិនិត្យថាលទ្ធផលប្រែប្រួលប៉ុណ្ណា ពេលប្ដូរទម្ងន់។
គោលបំណង¶
- បែងចែករវាងលក្ខខណ្ឌ (constraint) និងកត្តា (factor)។
- បម្លែងកត្តាឱ្យមានមាត្រដ្ឋានដូចគ្នា ០ ដល់ ១ (standardisation)។
- គណនាផលបូកមានទម្ងន់ (weighted linear combination)។
- ធ្វើការវិភាគភាពរសើប (sensitivity) ចំពោះទម្ងន់។
ឯកសារដែលប្រើ¶
ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។ ស្រទាប់ទាំងអស់ប្រើ EPSG:32648។
| ស្រទាប់ | ថត |
|---|---|
Kh_Province_Boundary |
Admin/ |
Kh_Main_Roads_MPWT2014 |
Infrastructure/ |
Kh_School |
School/ |
Kh_Landuse2003 Flood2011 |
Landuse/ Water/ |
ពិសោធន៍មុនចាប់ផ្ដើម · ១០ នាទី¶
សកម្មភាពទី១៖ រៀបចំស្រទាប់ · ១៥ នាទី¶
kc_province.gpkg("ProvGis" = 'KH04')។ Vector → Geoprocessing Tools → Buffer ១០ គម →kc_buf10.gpkg(តំបន់ពង្រីក ដើម្បីរាប់បញ្ចូលមណ្ឌលសុខភាពខេត្តជិតខាង)។kc_landuse.gpkgពី លំហាត់ទី៣ (ឬ ClipKh_Landuse2003ជាមួយkc_provinceម្ដងទៀត)។flood2011_fixed.gpkgពី លំហាត់ទី៨ → Clip ជាមួយkc_province→kc_flood.gpkgkc_water.gpkg៖kc_landuseដែល"CATEGORY" = 'Water Features'primary.gpkg៖Kh_Schoolដែល"SCHOOL_TYP" = 'Primary'(ទូទាំងប្រទេស ដើម្បីរាប់សាលាខេត្តជិតខាង)
សកម្មភាពទី២៖ រ៉ាស្ទ័រមូលដ្ឋាន · ២០ នាទី¶
ក្បួនសំខាន់៖ រ៉ាស្ទ័រទាំងអស់ត្រូវតម្រឹមគ្នា
Raster Calculator គណនាក្រឡាទល់ក្រឡា។ រ៉ាស្ទ័រគ្រប់ស្រទាប់ត្រូវមាន CRS ដូចគ្នា ទំហំក្រឡាដូចគ្នា និងវិសាលភាពដូចគ្នា។ ក្នុងលំហាត់នេះ ពេល Rasterize ត្រូវកំណត់ Output extent = kc_buf10 និងទំហំក្រឡា 100 ជានិច្ច។ ក្រឡា ១០០ × ១០០ ម = ១ ហិកតា ដូច្នេះចំនួនក្រឡា = ផ្ទៃជាហិកតា។
- Raster → Conversion → Rasterize៖ Input
kc_province· A fixed value to burn1· Output raster size units Georeferenced units · Width/Height100· Output extent Calculate from layer →kc_buf10· Pre-initialize the output image with value0· Output data type Byte →prov.tif - Raster → Conversion → Rasterize៖ Input
kc_flood· A fixed value to burn1· Output raster size units Georeferenced units · Width/Height100· Output extent Calculate from layer →kc_buf10· Pre-initialize the output image with value0· Output data type Byte →flood.tif - Raster → Conversion → Rasterize៖ Input
kc_water· A fixed value to burn1· Output raster size units Georeferenced units · Width/Height100· Output extent Calculate from layer →kc_buf10· Pre-initialize the output image with value0· Output data type Byte →water.tif - Raster → Conversion → Rasterize៖ Input
Kh_Main_Roads_MPWT2014· A fixed value to burn1· Output raster size units Georeferenced units · Width/Height100· Output extent Calculate from layer →kc_buf10· Pre-initialize the output image with value0· Output data type Byte →road.tif· ធីក Burn all pixels touched ផង - Raster → Conversion → Rasterize៖ Input
primary· A fixed value to burn1· Output raster size units Georeferenced units · Width/Height100· Output extent Calculate from layer →kc_buf10· Pre-initialize the output image with value0· Output data type Byte →school.tif - Proximity លើ
road.tif→road_dist.tifនិងលើschool.tif→school_dist.tif(Georeferenced coordinates · Float32)
សកម្មភាពទី៣៖ បម្លែងកត្តាទៅ ០–១ · ២០ នាទី¶
Raster Calculator៖
| លទ្ធផល | កន្សោម | ន័យ |
|---|---|---|
road_s.tif |
max(0, 1 - "road_dist@1" / 5000) |
១ នៅលើផ្លូវ ថយចុះដល់ ០ នៅចម្ងាយ ៥ គម |
school_s.tif |
min(1, "school_dist@1" / 3000) |
០ នៅសាលាស្រាប់ កើនដល់ ១ នៅចម្ងាយ ៣ គមឡើង |
ok.tif |
("prov@1" = 1) AND ("flood@1" = 0) AND ("water@1" = 0) |
១ = អាចសាងសង់ · ០ = ហាមឃាត់ |
សំណួរ៖ ហេតុអ្វីកត្តាទាំងពីរត្រូវបម្លែងមក ០–១ មុនបូក? (ជំនួយ៖ ចម្ងាយផ្លូវជាម៉ែត្រ អាចដល់ ២០ ០០០ ឯពិន្ទុគ្មានឯកតា) · តើ ៥ គម និង ៣ គម ជាការសម្រេចចិត្តរបស់នរណា?
សកម្មភាពទី៤៖ ផលបូកមានទម្ងន់ · ២០ នាទី¶
-
Raster Calculator៖
→
suit_40_60.tif -
ដាក់និមិត្តសញ្ញា Singleband pseudocolor (ក្រហម → បៃតង) ០ ដល់ ១។
- Raster Calculator៖
"suit_40_60@1" >= 0.8→best_40_60.tifហើយប្រើ Raster layer unique values report ដើម្បីរាប់ផ្ទៃ។ - Raster → Conversion → Polygonize លើ
best_40_60→ ពហុកោណ → រកតំបន់ធំៗបី ហើយដាក់ចំណុចបេក្ខភាព ៣ ក្នុងស្រទាប់candidates.gpkg(វាលrankreason)។
សកម្មភាពទី៥៖ ភាពរសើបនៃទម្ងន់ · ២០ នាទី¶
- ធ្វើម្ដងទៀតជាមួយទម្ងន់ ០,៧ (ផ្លូវ) និង ០,៣ (សាលា) →
suit_70_30.tifនិងbest_70_30.tif - Raster Calculator៖
("best_40_60@1" = 1) AND ("best_70_30@1" = 1)→best_both.tif - រាប់ផ្ទៃ
best_both។ ភាគរយនៃbest_40_60ដែលនៅតែល្អ ពេលប្ដូរទម្ងន់?
សំណួរ៖ ចំណុចបេក្ខភាពរបស់អ្នក នៅតែល្អទាំងពីរសេណារីយ៉ូឬទេ? · បើតំបន់ «ល្អបំផុត» ប្រែប្រួលខ្លាំងតាមទម្ងន់ តើអ្នកត្រូវរាយការណ៍ទៅអ្នកសម្រេចចិត្តដូចម្ដេច?
សកម្មភាពទី៦៖ ផែនទី និងអនុសាសន៍ · ៥ នាទី¶
ផែនទី A4 ដែលមាន suit_40_60 · ចំណុចបេក្ខភាព ៣ · សាលាស្រាប់ · ផ្លូវជាតិ · តារាងទម្ងន់ និងលក្ខខណ្ឌ។ សរសេរអនុសាសន៍ ១ កថាខណ្ឌ ព្រមទាំងកត្តាដែលមិនបានរាប់បញ្ចូល (ដង់ស៊ីតេកុមារ ម្ចាស់ដី ថវិកា)។
លទ្ធផលត្រូវប្រគល់¶
- រ៉ាស្ទ័រ
road_sschool_soksuit_40_60suit_70_30best_both។ candidates.gpkgជាមួយ ៣ ចំណុច។- តារាងផ្ទៃ ផែនទី និងអនុសាសន៍។
ពិនិត្យលទ្ធផលដោយខ្លួនឯង¶
អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។
១. ភាគរយនៃខេត្តដែលត្រូវហាមឃាត់ (ok = 0 ក្នុងខេត្ត)?
២. ផ្ទៃ best_40_60 (ពិន្ទុ ≥ ០,៨) ប្រហែលប៉ុន្មានហិកតា?
៣. ផ្ទៃ best_70_30 ប្រហែលប៉ុន្មានហិកតា?
៤. ទម្ងន់ទាំងអស់ត្រូវបូកបានប៉ុន្មាន?