សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS (Fundamentals of GIS)

ការវិភាគរ៉ាស្ទ័រ និងពីជគណិតផែនទី

មេរៀនទី១២ នៃ ១៥ · ៣ ម៉ោង
យាំ សារដ្ឋ · YAM Sarath
Localក្រឡាដដែលA + B · A > 20Focalក្រឡាជុំវិញ ៣×៣មធ្យមផ្លាស់ទី · ជម្រាលZonalក្រឡាក្នុងតំបន់ដូចគ្នាមធ្យមតាមស្រុកGlobalក្រឡាទាំងអស់ចម្ងាយ · មធ្យមទាំងស្រទាប់ក្រឡាដិត = ក្រឡាលទ្ធផល · ក្រឡាស្រាល = ក្រឡាដែលប្រើក្នុងការគណនា
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២១

ផែនការមេរៀន ៣ ម៉ោង

  1. ស្ថានភាពបើកមេរៀន៖ កន្សោមមួយបន្ទាត់១៥ នាទី
  2. ការតម្រឹមរ៉ាស្ទ័រ និង Resampling៣០ នាទី
  3. ប្រតិបត្តិការបួនកម្រិត និងពិសោធន៍៤០ នាទី
  4. Raster Calculator និង Reclassify២៥ នាទី
  5. រ៉ាស្ទ័រចម្ងាយ និង Zonal statistics២៥ នាទី
  6. NoData និងឧទាហរណ៍កំពង់ឆ្នាំង៤០ នាទី
  7. សង្ខេប និងណែនាំលំហាត់៥ នាទី
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២២

គោលបំណងសិក្សា

បន្ទាប់ពីបញ្ចប់មេរៀន និស្សិតអាច៖

  • ពន្យល់លក្ខខណ្ឌតម្រឹមរ៉ាស្ទ័រ៖ CRS ទំហំក្រឡា វិសាលភាព និងការតម្រឹមក្រឡា។
  • បែងចែកប្រតិបត្តិការ Local Focal Zonal និង Global ដោយឧទាហរណ៍។
  • សរសេរកន្សោម Raster Calculator ដែលប្រើនព្វន្ធ ប្រៀបធៀប និងតក្កវិជ្ជា។
  • ពន្យល់ការចាត់ថ្នាក់ឡើងវិញ (Reclassify) និងរ៉ាស្ទ័រចម្ងាយ។
  • ពន្យល់ការរីករាលដាលនៃ NoData និងជ្រើសវិធី Resampling ត្រឹមត្រូវ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៣

ចំណេះដឹងមុនត្រូវមាន

  • ខ្លឹមសារមេរៀនទី៣៖ ក្រឡា គុណភាពបង្ហាញ NoData ប្រភេទរ៉ាស្ទ័រ។
  • ខ្លឹមសារមេរៀនទី១០ និងមេរៀនទី១១។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៤
មេរៀនទី១២

ស្ថានភាពបើកមេរៀន

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៥

ស្ថានភាពបើកមេរៀន

ក្រសួងកសិកម្មចង់ដឹងថាក្នុងខេត្តកំពង់ឆ្នាំង ដីកសិកម្មប៉ុន្មានហិកតាស្ថិតក្នុងវិសាលភាពទឹកជំនន់ឆ្នាំ ២០១១ និងប៉ុន្មានហិកតាដែលនៅឆ្ងាយពីមណ្ឌលសុខភាពជាង ៥ គីឡូម៉ែត្រ ដែលកសិករពិបាកទទួលសេវាពេលមានគ្រោះទឹកជំនន់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៦

ស្ថានភាពបើកមេរៀន

ដោយវ៉ិចទ័រ ការងារនេះត្រូវការ Intersection ច្រើនជំហាន និងបាហ្វ័រ។ ដោយរ៉ាស្ទ័រ ១០០ ម៉ែត្រ វាក្លាយជាកន្សោមតែមួយបន្ទាត់៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៧

សំណួរដែលមេរៀននេះឆ្លើយ

  • ហេតុអ្វីកន្សោមបែបនេះធ្វើការបាន?
  • តើរ៉ាស្ទ័រត្រូវរៀបចំយ៉ាងណាមុនគណនា?
  • ក្រៅពីក្រឡាទល់ក្រឡា តើការវិភាគរ៉ាស្ទ័រអាចធ្វើអ្វីទៀត?
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៨

គិត · ចែករំលែក

ហេតុអ្វីកន្សោមបែបនេះធ្វើការបាន?

គិតម្នាក់ឯង ១ នាទី · ពិភាក្សាជាគូ ២ នាទី · ចែករំលែកជាមួយថ្នាក់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៩

ព័ត៌មានមេរៀន

ព័ត៌មាន

រយៈពេលបង្រៀនដែលស្នើ៖ ៣ ម៉ោង · មេរៀនទី ១២ ក្នុងចំណោម ១៥

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២១០

:material-presentation-play: ស្លាយបង្រៀនមេរៀននេះ

មេរៀនទី៣ បានណែនាំរ៉ាស្ទ័រជាគំរូទិន្នន័យ។ មេរៀននេះប្រើរ៉ាស្ទ័រសម្រាប់ ការវិភាគ។ ពេលស្រទាប់ទាំងអស់ចែករំលែកក្រឡាដូចគ្នា ការត្រួតស្រទាប់ក្លាយជាលេខនព្វន្ធ៖ ក្រឡានីមួយៗបូក ដក គុណ ឬប្រៀបធៀបជាមួយក្រឡានៅទីតាំងដដែលក្នុងស្រទាប់ផ្សេង។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២១១

ភាសានៃការគណនានេះហៅថា ពីជគណិតផែនទី (Map algebra)។

យើងនឹងសិក្សាប្រតិបត្តិការបួនកម្រិត៖ ក្នុងក្រឡា ជិតខាង តាមតំបន់ និងទូទាំងស្រទាប់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២១២

Raster Calculator ក្រឡាទល់ក្រឡា

ពីជគណិតផែនទី៖ ប្រតិបត្តិការមូលដ្ឋាន (local)២៣៥១៤៦០២៧កម្ពស់ (A)×១១០០១១១០១ស្រែ (B)=២៣០០៤៦០០៧A × B
សង្កេត
  • ក្រឡានីមួយៗនៃលទ្ធផល គណនាពីក្រឡានៅទីតាំងដូចគ្នា។
  • គុណដោយរ៉ាស្ទ័រ ០/១ (mask) រក្សាតែតំបន់ដែលចាប់អារម្មណ៍។
  • រ៉ាស្ទ័រទាំងអស់ត្រូវមានទំហំក្រឡា វិសាលភាព និង CRS ដូចគ្នា។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២១៣
មេរៀនទី១២

ទ្រឹស្ដីស្នូល

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២១៤

លក្ខខណ្ឌតម្រឹមរ៉ាស្ទ័រ

ពីជគណិតផែនទីគណនាក្រឡាទល់ក្រឡា។

ដូច្នេះរ៉ាស្ទ័របញ្ចូលទាំងអស់ត្រូវមាន៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២១៥

លក្ខខណ្ឌតម្រឹមរ៉ាស្ទ័រ

លក្ខខណ្ឌបើមិនដូចគ្នា
CRS ដូចគ្នាក្រឡាដែល «ត្រូវគ្នា» មិនមែនជាទីតាំងដដែល
ទំហំក្រឡាដូចគ្នាកម្មវិធី resample ដោយស្វ័យប្រវត្តិ តាមវិធីដែលអ្នកមិនបានជ្រើស
វិសាលភាពដូចគ្នាលទ្ធផលត្រូវកាត់ ឬបំពេញ NoData
ការតម្រឹមក្រឡា (snap)ក្រឡារំកិលពាក់កណ្ដាល ធ្វើឱ្យព្រំដែនរំកិល
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២១៦

លក្ខខណ្ឌតម្រឹមរ៉ាស្ទ័រ

វិធីងាយបំផុត៖ កំណត់ ក្រឡាគោល មួយ (ទំហំ និងវិសាលភាព) ហើយបង្កើត ឬ Resample រ៉ាស្ទ័រទាំងអស់ទៅតាមក្រឡានោះ។

ក្រឡា ១០០ × ១០០ ម មានផ្ទៃ ១ ហិកតា ដែលធ្វើឱ្យការរាប់ក្រឡាស្មើផ្ទៃជាហិកតា។

Resampling ពេលប្ដូរទំហំក្រឡា៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២១៧

លក្ខខណ្ឌតម្រឹមរ៉ាស្ទ័រ

វិធីប្រើសម្រាប់ហេតុផល
Nearest neighbourរ៉ាស្ទ័រថ្នាក់ (ក្រប់ដី)មិនបង្កើតលេខកូដថ្មី
Bilinear · Cubicរ៉ាស្ទ័របន្ត (កម្ពស់ សីតុណ្ហភាព)ផ្ដល់តម្លៃរលោង
Average · Modeបង្រួមក្រឡា (ពី ១០ ម ទៅ ១០០ ម)សង្ខេបក្រឡាតូចៗ
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២១៨

Focal៖ ក្រឡា និងអ្នកជិតខាង

ប្រតិបត្តិការជិតខាង (focal)៖ មធ្យម ៣ × ៣ផ្ទៃ ៧ × ៧ដើមរលោង (focal mean)
សង្កេត
  • តម្លៃថ្មី = ស្ថិតិនៃក្រឡាក្នុងបង្អួចជុំវិញ។
  • ប្រើសម្រាប់រលោង ជម្រាល រកគែម។
  • បង្អួចធំ → រលោងច្រើន ប៉ុន្តែបាត់លម្អិត។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២១៩

សំណួររហ័ស

រាយលក្ខខណ្ឌបួនដែលរ៉ាស្ទ័រត្រូវមាន មុនប្រើ Raster Calculator។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២២០

ប្រតិបត្តិការបួនកម្រិត

កម្រិតក្រឡាលទ្ធផលពឹងលើឧទាហរណ៍
Local (ក្នុងក្រឡា)តែក្រឡានៅទីតាំងដដែល ក្នុងស្រទាប់មួយ ឬច្រើន"dem@1" * 3.28 · ("agri@1" = 1) AND ("flood@1" = 1)
Focal (ជិតខាង)ក្រឡា និងក្រឡាជុំវិញ (ឧ. ៣×៣)មធ្យមផ្លាស់ទី · ជម្រាលពី DEM
Zonal (តាមតំបន់)ក្រឡាទាំងអស់ដែលស្ថិតក្នុងតំបន់ដូចគ្នាចម្ងាយមធ្យមតាមស្រុក · កម្ពស់អតិបរមាតាមឃុំ
Global (ទូទាំង)ក្រឡាទាំងអស់ ឬទីតាំងលក្ខណៈចម្ងាយពីមណ្ឌលសុខភាពជិតបំផុត · មធ្យមទាំងស្រទាប់
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២២១

ប្រតិបត្តិការបួនកម្រិត

Localក្រឡាដដែលA + B · A > 20Focalក្រឡាជុំវិញ ៣×៣មធ្យមផ្លាស់ទី · ជម្រាលZonalក្រឡាក្នុងតំបន់ដូចគ្នាមធ្យមតាមស្រុកGlobalក្រឡាទាំងអស់ចម្ងាយ · មធ្យមទាំងស្រទាប់ក្រឡាដិត = ក្រឡាលទ្ធផល · ក្រឡាស្រាល = ក្រឡាដែលប្រើក្នុងការគណនា

រូបទី១២.១៖ ប្រតិបត្តិការរ៉ាស្ទ័របួនកម្រិត ខុសគ្នាដោយក្រឡាដែលចូលរួមក្នុងការគណនាក្រឡាលទ្ធផលមួយ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២២២

ពិសោធន៍៖ ពីជគណិតផែនទី

ជ្រើសប្រតិបត្តិការ ហើយចុចលើក្រឡាលទ្ធផល ដើម្បីមើលក្រឡាដែលប្រើក្នុងការគណនា។ សង្កេតក្រឡា NoData (ND) ក្នុងប្រតិបត្តិការ Local និង Focal។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២២៣

Raster Calculator និងតក្កវិជ្ជា

Raster Calculator គណនាកន្សោមលើក្រឡានីមួយៗ៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២២៤

Raster Calculator និងតក្កវិជ្ជា

ប្រភេទកន្សោមលទ្ធផល
នព្វន្ធ"a@1" + "b@1" · "dem@1" / 1000តម្លៃថ្មី
ប្រៀបធៀប"hc_dist@1" > 5000១ (ពិត) ឬ ០ (មិនពិត)
តក្កវិជ្ជា("agri@1" = 1) AND ("flood@1" = 1)១ ឬ ០
លក្ខខណ្ឌជាគុណ"suit@1" * ("ok@1" = 1)តម្លៃ ឬ ០ កន្លែងហាមឃាត់
អនុគមន៍min(1, "d@1" / 3000)កំណត់ដែនខាងលើ
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២២៥

Reclassify

ចាត់ថ្នាក់ឡើងវិញ (Reclassify)០–៨០ ម → ១៨០–១៦០ → ២១៦០–២៤០ → ៣> ២៤០ → ៤
សង្កេត
  • បម្លែងតម្លៃបន្តទៅជាថ្នាក់ដែលមានន័យ។
  • ជំហានចាំបាច់មុន MCDA (មេរៀនទី១៤)។
  • ពិនិត្យព្រំថ្នាក់៖ តម្លៃ ៨០ ធ្លាក់ថ្នាក់ណា?
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២២៦

Raster Calculator និងតក្កវិជ្ជា

"agri@1" មានន័យថា band ទី១ នៃរ៉ាស្ទ័រ agri។

រ៉ាស្ទ័រ ០/១ (Boolean) ជាឧបករណ៍ដ៏មានឥទ្ធិពល ព្រោះការគុណរ៉ាស្ទ័រ ០/១ ស្មើនឹង AND ហើយការរាប់ក្រឡាតម្លៃ ១ ស្មើនឹងផ្ទៃ។

ការចាត់ថ្នាក់ឡើងវិញ (Reclassify) ប្ដូរតម្លៃ ឬជួរតម្លៃ ទៅជាតម្លៃថ្មី ឧ. ចម្ងាយ ០–២ ០០០ ម → ១ · ២ ០០០–៥ ០០០ → ២ · លើស ៥ ០០០ → ៣។ វាជាជំហានសំខាន់មុនការវិភាគសមស្របភាព (មេរៀនទី១៤)។

agri (ស្រែ = ១)១១០០១១១០០១១១០០១១×flood (ជំនន់ = ១)០១១០០១១០០០១១១០០១=agri AND flood០១០០០១១០០០១១០០០១រ៉ាស្ទ័រ ០/១៖ AND = គុណ · ក្រឡា ១០០ ម = ១ ហ.ត → ចំនួនក្រឡាតម្លៃ ១ = ផ្ទៃ

រូបទី១២.២៖ ពីជគណិតផែនទីដោយរ៉ាស្ទ័រ ០/១៖ ស្រែដែលលិចទឹក = ក្រឡាដែលមានតម្លៃ ១ ក្នុងស្រទាប់ទាំងពីរ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២២៧

សំណួររហ័ស

បែងចែក Local Focal Zonal Global ដោយឧទាហរណ៍មួយសម្រាប់នីមួយៗ។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២២៨

ឧបករណ៍៖ Reclassify និង Raster Calculator

ប្ដូរព្រំថ្នាក់កម្ពស់ និងជម្រាល ហើយមើលផ្ទៃដែលបំពេញលក្ខខណ្ឌ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២២៩

រ៉ាស្ទ័រចម្ងាយ និងការបម្លែងពីវ៉ិចទ័រ

ទិន្នន័យវគ្គសិក្សាភាគច្រើនជាវ៉ិចទ័រ។

ដើម្បីវិភាគរ៉ាស្ទ័រ ត្រូវ៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៣០

រ៉ាស្ទ័រចម្ងាយ និងការបម្លែងពីវ៉ិចទ័រ

  • Rasterize ពហុកោណ (ស្រែ ជំនន់) ជារ៉ាស្ទ័រ ០/១ (មេរៀនទី៣)។
  • Proximity (Raster distance) ពីក្រឡាគោលដៅ (មណ្ឌលសុខភាព ផ្លូវ)៖ ក្រឡានីមួយៗទទួលចម្ងាយបន្ទាត់ត្រង់ទៅក្រឡាគោលដៅជិតបំផុត។
  • Zonal statistics សង្ខេបរ៉ាស្ទ័រតាមពហុកោណ (ស្រុក ឃុំ)។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៣១

NoData ឆ្លងកាត់ការគណនា

NoData ក្នុងការគណនា៥៣∅២∅៤១៦២A + 10 → ∅ + 10 = ∅មធ្យម focal៖ មិនរាប់ ∅∅ ≠ ០ ៖ កុំជំនួសដោយសូន្យ
សង្កេត
  • ក្រឡា NoData ផ្ដល់លទ្ធផល NoData ក្នុងប្រតិបត្តិការមូលដ្ឋាន។
  • ពពកលើរូបភាពផ្កាយរណប ជាឧទាហរណ៍ NoData ទូទៅ។
  • កំណត់តម្លៃ NoData ឱ្យត្រូវ មុនគណនា។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៣២

Zonal statistics

ស្ថិតិតាមតំបន់ (zonal)៖ ការបាត់បង់ព្រៃតាមឃុំខេត្តកោះកុង · ៨ ឃុំខ្ពស់ជាងគេដងពែង២៤ ៨៥៧ ហ.តប៉ាក់ខ្លង១៤ ៨២៩ ហ.តជី ខ លើ១១ ៤២៨ ហ.តជ្រោយប្រស់១០ ៤៩៩ ហ.តជ្រោយស្វាយ៩ ៥៩៧ ហ.តអណ្ដូងទឹក៩ ៣២៤ ហ.តព្រែកខ្សាច់៨ ២៣៣ ហ.តត្រពាំងរូង៨ ០២៩ ហ.ត
សង្កេត
  • តំបន់ (ឃុំ) ជាវ៉ិចទ័រ · តម្លៃ (ការបាត់បង់) ជារ៉ាស្ទ័រ ឬផ្ទៃ។
  • លទ្ធផល៖ ផលបូក មធ្យម អតិបរមា ក្នុងតំបន់នីមួយៗ។
  • QGIS៖ Raster analysis → Zonal statistics។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៣៣

រ៉ាស្ទ័រចម្ងាយ និងការបម្លែងពីវ៉ិចទ័រ

រ៉ាស្ទ័រចម្ងាយប្រហាក់ប្រហែលការវិភាគចម្ងាយវ៉ិចទ័រ (មេរៀនទី១០) ប៉ុន្តែគ្របដណ្ដប់ គ្រប់ទីតាំង មិនមែនតែភូមិទេ។

ភាពត្រឹមត្រូវកំណត់ដោយទំហំក្រឡា៖ ក្រឡា ១០០ ម ធ្វើឱ្យចម្ងាយខុសរហូតដល់ប្រហែល ៧០ ម។

បើចង់បានចម្ងាយដែលគិតពីការលំបាកធ្វើដំណើរ (ទឹក ភ្នំ ផ្លូវ) ប្រើ Cost distance ដែលក្រឡានីមួយៗមានតម្លៃ «ថ្លៃ» ក្នុងការឆ្លងកាត់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៣៤

NoData ក្នុងការគណនា

ក្នុងការគណនា Local ភាគច្រើន NoData + តម្លៃណាក៏ដោយ = NoData។

ក្រឡាតែមួយដែលគ្មានទិន្នន័យក្នុងស្រទាប់មួយ ធ្វើឱ្យក្រឡាលទ្ធផលគ្មានទិន្នន័យ។

បញ្ហាទូទៅ៖

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៣៥

ចម្ងាយជារ៉ាស្ទ័របន្ត

រ៉ាស្ទ័រចម្ងាយ (Proximity)ចម្ងាយទៅមណ្ឌល< ៣ គម៣–៦៦–៩៩–១២> ១២ គម
សង្កេត
  • ក្រឡានីមួយៗរក្សាចម្ងាយទៅមណ្ឌលជិតបំផុត។
  • អាចប្រើជាលក្ខខណ្ឌក្នុង MCDA។
  • QGIS៖ Raster → Analysis → Proximity (Raster Distance)។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៣៦

ពីជគណិតផែនទីលើរូបភាពពិត

Raster Calculator ពិត៖ NDVI ពី Landsat 8(B5 − B4) / (B5 + B4)B4 ក្រហមB5 NIRNDVI៖ បៃតង = រុក្ខជាតិ
សង្កេត
  • NDVI គណនាក្រឡាទល់ក្រឡាពីក្រុមរលកពីរ។
  • ទឹកមាន NDVI អវិជ្ជមាន · ទីក្រុងជិតសូន្យ · ដើមឈើខ្ពស់។
  • រូបមន្តក្នុង QGIS៖ ("B5@1" - "B4@1") / ("B5@1" + "B4@1")។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៣៧

NoData ក្នុងការគណនា

  • Rasterize ដោយកំណត់ NoData = ០ ធ្វើឱ្យ «មិនមែនស្រែ» និង «គ្មានទិន្នន័យ» ក្លាយជារឿងតែមួយ។ ក្នុងករណីខ្លះល្អ ក្នុងករណីខ្លះបំភាន់។
  • ក្រឡានៅក្រៅព្រំខេត្ត ដែលមានតម្លៃ ០ ជំនួសឱ្យ NoData ធ្វើឱ្យស្ថិតិ Zonal ខុស។
  • ក្នុង Focal ក្រឡានៅគែមរ៉ាស្ទ័រ មានក្រឡាជិតខាងតិច។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៣៨

NoData ក្នុងការគណនា

ច្បាប់៖ ត្រូវមាន របាំងតំបន់សិក្សា (ឧ. prov.tif = ១ ក្នុងខេត្ត) ហើយបញ្ចូលក្នុងកន្សោម AND ("prov@1" = 1) ជានិច្ច។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៣៩
មេរៀនទី១២

ឧទាហរណ៍ដែលបានដោះស្រាយ

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៤០

ឧទាហរណ៍៖ ស្ថានភាព

រ៉ាស្ទ័រទាំងអស់មានក្រឡា ១០០ ម (= ១ ហ.ត) វិសាលភាពដូចគ្នា (ខេត្ត + ១០ គម) និង EPSG:32648 (ដូចលំហាត់ទី១២)។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៤១

ជំហានទី១៖ រៀបចំរ៉ាស្ទ័រ

១

prov (ខេត្ត = ១) · agri (ដីកសិកម្មឆ្នាំ ២០០៣ = ១) · flood (ជំនន់ ២០១១ ក្នុងខេត្ត = ១) · hc_dist (ចម្ងាយពីមណ្ឌលសុខភាពជិតបំផុត ទូទាំងប្រទេស ជាម៉ែត្រ)។

ដីកសិកម្ម = ១៧០ ០១៥ ក្រឡា (ហ.ត) · ជំនន់ក្នុងខេត្ត = ១៦៧ ៧៥៣ ហ.ត (៣១,៧% នៃខេត្ត)។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៤២

ជំហានទី២៖ Local៖ ស្រែលិចទឹក

២

("agri@1" = 1) AND ("flood@1" = 1) → ៥៤ ២៩៦ ហ.ត ស្មើ ៣១,៩% នៃដីកសិកម្ម។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៤៣

ជំហានទី៣៖ Global + Local៖ ស្រែឆ្ងាយ

៣

("agri@1" = 1) AND ("hc_dist@1" > 5000) AND ("prov@1" = 1) → ៥៦ ០៦៥ ហ.ត។

ចម្ងាយអតិបរមាក្នុងខេត្ត ២៥,៣ គម។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៤៤

ជំហានទី៤៖ Zonal៖ ចម្ងាយមធ្យមតាមស្រុក

៤

លំនាំនេះស្របនឹងលទ្ធផលវ៉ិចទ័រក្នុងមេរៀនទី១០។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៤៥

ឧទាហរណ៍៖ តារាង

ស្រុកចម្ងាយមធ្យម (គម)
ទឹកផុស១០,០
កំពង់លែង៨,៥
សាមគ្គីមានជ័យ៦,៦
......
ក្រុងកំពង់ឆ្នាំង២,៦
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៤៦

អ្វីដែលយើងមិនអាចសន្និដ្ឋាន

ប្រុងប្រយ័ត្ន

យើងមិនអាចនិយាយថាស្រែ ៥៤ ពាន់ហិកតា «ខូចខាត» ដោយទឹកជំនន់ទេ។ ផែនទីក្រប់ដីមកពីឆ្នាំ ២០០៣ ជំនន់មកពីឆ្នាំ ២០១១ ហើយស្រែខ្លះត្រូវបានដាំដុះក្រោយទឹកស្រក ឬមិនបានដាំក្នុងរដូវនោះទេ។ ផ្ទៃក៏មានកំហុសពីទំហំក្រឡា ១០០ ម ដែរ។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៤៧

សកម្មភាពអនុវត្ត

ធ្វើ លំហាត់ទី១២ ក្នុង QGIS នៅសៀវភៅអនុវត្ត។

លំហាត់ប្រើទិន្នន័យកម្ពុជាពិត ហើយមានប្រអប់ពិនិត្យលទ្ធផលដោយខ្លួនឯង។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៤៨
មេរៀនទី១២

ការយល់ច្រឡំដែលត្រូវប្រុងប្រយ័ត្ន

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៤៩

ការយល់ច្រឡំទី១

✗ «Raster Calculator តម្រឹមរ៉ាស្ទ័រដោយស្វ័យប្រវត្តិ ដូច្នេះមិនបាច់ខ្វល់»
↓
✓ កម្មវិធីអាច resample ដោយវិធីដែលមិនសមស្រប (ឧ. bilinear លើក្រប់ដី)។ រៀបចំក្រឡាគោលដោយខ្លួនឯង។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៥០

ការយល់ច្រឡំទី២

✗ «០ និង NoData ដូចគ្នាក្នុងការគណនា»
↓
✓ ០ ចូលរួមក្នុងការគណនា NoData ធ្វើឱ្យលទ្ធផលជា NoData។ ការច្រឡំធ្វើឱ្យស្ថិតិខុស។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៥១

ការយល់ច្រឡំទី៣

✗ «ក្រឡាកាន់តែតូច ការវិភាគកាន់តែល្អ»
↓
✓ ក្រឡាតូចជាងគុណភាពទិន្នន័យដើម មិនបន្ថែមព័ត៌មាន ប៉ុន្តែធ្វើឱ្យគណនាយឺត ១០០ ដងពេលកាត់ទំហំ ១០ ដង។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៥២

ការយល់ច្រឡំទី៤

✗ «Focal និង Zonal ដូចគ្នា ព្រោះទាំងពីរមើលក្រឡាច្រើន»
↓
✓ Focal មើលក្រឡាជុំវិញក្រឡានីមួយៗ (បង្អួចផ្លាស់ទី)។ Zonal មើលក្រឡាទាំងអស់ក្នុងតំបន់ដូចគ្នា ទោះនៅឆ្ងាយគ្នាក៏ដោយ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៥៣

ការយល់ច្រឡំទី៥

✗ «រ៉ាស្ទ័រចម្ងាយ ផ្ដល់ចម្ងាយធ្វើដំណើរ»
↓
✓ Proximity ផ្ដល់ចម្ងាយបន្ទាត់ត្រង់។ ដើម្បីគិតផ្លូវ ទន្លេ ភ្នំ ត្រូវប្រើ Cost distance ឬការវិភាគបណ្ដាញ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៥៤

សេចក្ដីសង្ខេប

ពីជគណិតផែនទីគណនារ៉ាស្ទ័រក្រឡាទល់ក្រឡា លុះត្រាតែរ៉ាស្ទ័រមាន CRS ទំហំក្រឡា និងវិសាលភាពដូចគ្នា។ ប្រតិបត្តិការមានបួនកម្រិត៖ Local Focal Zonal និង Global។

Raster Calculator ប្រើនព្វន្ធ ប្រៀបធៀប និងតក្កវិជ្ជា ដែលរ៉ាស្ទ័រ ០/១ ធ្វើឱ្យការត្រួតស្រទាប់ក្លាយជាការគុណ ហើយការរាប់ក្រឡាក្លាយជាផ្ទៃ។ NoData រីករាលដាលក្នុងការគណនា ដូច្នេះត្រូវមានរបាំងតំបន់សិក្សា។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៥៥

គំនិតស្នូលនៃមេរៀន

ក្នុងរ៉ាស្ទ័រ ផែនទីក្លាយជាលេខ។ អំណាចនេះធ្វើឱ្យការវិភាគលឿន ប៉ុន្តែលេខតែងមើលទៅជាក់លាក់ជាងទិន្នន័យដែលវាមកពី។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៥៦

ពាក្យគន្លឹះខ្មែរ–អង់គ្លេស

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
ពីជគណិតផែនទីMap algebraការគណនាលើរ៉ាស្ទ័រ
ក្នុងក្រឡាLocal operationពឹងលើក្រឡាដដែល
ជិតខាងFocal operationពឹងលើក្រឡាជុំវិញ
តាមតំបន់Zonal operationពឹងលើក្រឡាក្នុងតំបន់ដូចគ្នា
ម៉ាស៊ីនគិតរ៉ាស្ទ័រRaster Calculatorឧបករណ៍គណនាកន្សោមរ៉ាស្ទ័រ
ចាត់ថ្នាក់ឡើងវិញReclassifyប្ដូរតម្លៃទៅជាថ្នាក់ថ្មី
រ៉ាស្ទ័រចម្ងាយProximity / distance rasterចម្ងាយពីក្រឡាទៅគោលដៅ
ស្ថិតិតាមតំបន់Zonal statisticsសង្ខេបរ៉ាស្ទ័រតាមពហុកោណ
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៥៧

ពាក្យគន្លឹះខ្មែរ–អង់គ្លេស (ត)

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
ការគណនាក្រឡាឡើងវិញResamplingប្ដូរទំហំ ឬការតម្រឹមក្រឡា
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៥៨

សំណួររំលឹក

  • ហេតុអ្វីក្រឡា ១០០ ម ងាយស្រួលសម្រាប់គណនាផ្ទៃ?
  • ពេល Resample រ៉ាស្ទ័រក្រប់ដី ហេតុអ្វីត្រូវប្រើ Nearest neighbour?
  • ពន្យល់ថាហេតុអ្វីកន្សោមត្រូវមាន AND ("prov@1" = 1)។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៥៩

សំណួររំលឹក

  • សរសេរកន្សោមរកក្រឡាដែលជាព្រៃ (lc = ២) មានកម្ពស់លើស ២០០ ម (dem) និងនៅឆ្ងាយពីផ្លូវជាង ២ គម (road_dist)។
  • DEM ៣០ ម និងក្រប់ដី ១០ ម ត្រូវប្រើរួមគ្នា។ តើអ្នកនឹងជ្រើសក្រឡាគោលអ្វី ហើយ Resample ស្រទាប់ណាដោយវិធីអ្វី?
  • ក្នុងពិសោធន៍ Map algebra ក្រឡា NoData មួយធ្វើឱ្យលទ្ធផល Focal នៃក្រឡាជុំវិញខុសដូចម្ដេច? ពន្យល់ដោយផ្អែកលើការគណនាដែលអ្នកឃើញ។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៦០

សំណួររំលឹក

  • រៀបរាប់ជំហានរ៉ាស្ទ័ររកផ្ទៃស្រែលិចទឹកតាមឃុំ ហើយប្រៀបធៀបជាមួយវិធីវ៉ិចទ័រក្នុងមេរៀនទី១១។
  • ស្ថិតិ Zonal បង្ហាញស្រុកមួយមានចម្ងាយមធ្យម ២,៦ គម។ តើមានន័យថាប្រជាជនស្រុកនោះធ្វើដំណើរ ២,៦ គម ជាមធ្យមឬទេ? ពន្យល់។
សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៦១

កិច្ចការខ្លី

រៀបចំផែនការវិភាគរ៉ាស្ទ័រមួយសម្រាប់សំណួរ «តំបន់ណាខ្លះប្រឈមការហូរដីខ្លាំង?» ក្នុងខេត្តមួយដែលមានភ្នំ។ សរសេរមួយទំព័រ៖ ស្រទាប់ដែលត្រូវការ និងប្រភព · ក្រឡាគោល · ជំហាន Rasterize/Resample · កន្សោម Raster Calculator (Local និង Focal) · ស្ថិតិ Zonal ដែលអ្នកនឹងរាយការណ៍ · ដែនកំណត់។

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៦២

មេរៀនបន្ទាប់

រ៉ាស្ទ័រក្នុងមេរៀននេះបង្កើតពីវ៉ិចទ័រ។ ប៉ុន្តែទិន្នន័យជាច្រើនប្រមូលបានតែនៅចំណុច៖ ស្ថានីយ៍ទឹកភ្លៀង អណ្ដូង ឬភូមិ។ ចូរបញ្ចប់ដោយបង្ហាញស្ថានីយ៍ទឹកភ្លៀង ១០ ក្នុងខេត្តមួយ ហើយសួរ៖

«តើទឹកភ្លៀងនៅចន្លោះស្ថានីយ៍ទាំងនេះ ប៉ុន្មាន?»

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៦៣

អរគុណ

អានមេរៀនពេញ និងធ្វើលំហាត់ទី១២

https://khgeo.github.io/gis-fundamentals/lessons/lesson-12/

សៀវភៅទី២ · មូលដ្ឋានគ្រឹះនៃ GIS · មេរៀនទី១២៦៤