Skip to content

សៀវភៅទី៣៖ មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ

សម្រាប់វគ្គសិក្សា ១ ឆមាស · ៤៥ ម៉ោង · ១៥ មេរៀន · ១៥ លំហាត់ · ជាភាសាខ្មែរ


សៀវភៅនេះជាឯកសារបង្រៀនសម្រាប់មុខវិជ្ជា ការយកព័ត៌មានពីចម្ងាយ (Remote Sensing) កម្រិតបរិញ្ញាបត្រ ឆ្នាំទី៣ ឆមាសទី១ ដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី។ វាមាន ១៥ មេរៀនទ្រឹស្ដី (៣ ម៉ោងក្នុងមួយមេរៀន) និង សៀវភៅអនុវត្ត ១៥ លំហាត់ លើ QGIS ដោយប្រើរូបភាព Sentinel-2 និង Landsat ឥតគិតថ្លៃលើតំបន់កម្ពុជា។

ទាញយកសៀវភៅ PDF ទិន្នន័យវគ្គ RS_Data.zip កំណែ offline (ZIP)

ស៊េរីសៀវភៅទាំង ៤

សៀវភៅ ចំណងជើង ឆ្នាំ/ឆមាស
ទី១ ផែនទីវិទ្យា ឆ្នាំទី២ ឆមាសទី១
ទី២ មូលដ្ឋានគ្រឹះនៃ GIS ឆ្នាំទី២ ឆមាសទី២
ទី៣ មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ ← សៀវភៅនេះ ឆ្នាំទី៣ ឆមាសទី១
ទី៤ អនុវត្តន៍ GIS និងការយកព័ត៌មានពីចម្ងាយ ឆ្នាំទី៣ ឆមាសទី២

មើលស៊េរីទាំងមូលនៅ khgeo.github.io។

អ្វីដែលសៀវភៅនេះបង្រៀន និងមិនបង្រៀន

សៀវភៅនេះបង្រៀន រូបវិទ្យានៃរលកអេឡិចត្រូម៉ាញេទិច ឧបករណ៍ចាប់សញ្ញា គុណភាពបង្ហាញ ការកែតម្រូវរូបភាព បន្សំក្រុមរលក សន្ទស្សន៍ស្ពិចត្រាល់ ការចាត់ថ្នាក់ ការវាយតម្លៃភាពត្រឹមត្រូវ ការរកការផ្លាស់ប្ដូរ និងការណែនាំអំពីរ៉ាដា SAR។

ការធ្វើផែនទី និងការរចនា យោងទៅសៀវភៅទី១ ឯការវិភាគលំហ និងការគ្រប់គ្រងទិន្នន័យ យោងទៅសៀវភៅទី២។ ការប្រើ Google Earth Engine សម្រាប់ការវិភាគទ្រង់ទ្រាយធំ ជាខ្លឹមសារសៀវភៅទី៤។

អានដោយគ្មានអ៊ីនធឺណិត

  • ទូរសព្ទ ឬកុំព្យូទ័រផ្ទាល់ខ្លួន៖ ចុចប៊ូតុងខាងលើម្ដង ពេលមាន Wi-Fi។ ក្រោយមក បើកតំណ khgeo.github.io/remote-sensing ដដែល ទោះគ្មានអ៊ីនធឺណិតក៏បាន។ មេរៀន លំហាត់ ស្លាយបង្រៀន និងពិសោធន៍ ត្រូវបានរក្សាទុកទាំងអស់។ លើទូរសព្ទ ប្រើ «Add to Home screen» ដើម្បីបើកដូចកម្មវិធី។
  • កុំព្យូទ័របន្ទប់ពិសោធន៍ ឬគ្មានអ៊ីនធឺណិតសោះ៖ ទាញយក កំណែ offline (ZIP) ចម្លងតាម USB ពន្លា (Extract) ហើយបើក START_HERE.html ក្នុង Chrome, Edge ឬ Firefox។ មិនចាំបាច់ដំឡើងអ្វីទេ។
  • ស្លាយបើកជារបៀបបញ្ចាំង (slide show) ពេញអេក្រង់បានទាំងពីររបៀប។ ផែនទីផ្ទៃក្រោយ OpenStreetMap ក្នុងលំហាត់ តំណខាងក្រៅ និង Earth Engine នៅតែត្រូវការអ៊ីនធឺណិត។

ចាប់ផ្ដើមពីណា?

អាជ្ញាបណ្ណ

ខ្លឹមសារចេញផ្សាយក្រោម CC BY-SA 4.0។ រូបភាព Sentinel-2 និង Landsat ជាទិន្នន័យបើកចំហ (Copernicus · USGS)។