សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ (Fundamentals of Remote Sensing)

ការកែតម្រូវរ៉ាដ្យូម៉ែត្រ និងបរិយាកាស

មេរៀនទី៧ នៃ ១៥ · ៣ ម៉ោង
យាំ សារដ្ឋ · YAM Sarath
DN ឆៅតម្លៃលេខពីឧបករណ៍ចាប់ (០–៤០៩៥ សម្រាប់ ១២ ប៊ីត)ការចាំងផ្លាត TOADN × Gain + Offset · នៅតែមានឥទ្ធិពលបរិយាកាសការកែតម្រូវបរិយាកាសដកពន្លឺផ្លូវ · កែតាមមុំព្រះអាទិត្យ · ការចាំងផ្លាត BOAត្រៀមសម្រាប់វិភាគសន្ទស្សន៍ · ការចាត់ថ្នាក់ · ការប្រៀបធៀបចម្រុះកាលបរិច្ឆេទL1C = TOA (Sentinel-2) · L2A = BOA (Sentinel-2) · Collection 2 L1/L2 (Landsat)
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧១

ផែនការមេរៀន ៣ ម៉ោង

  1. ស្ថានភាពបើកមេរៀន៖ NDVI ខុសគ្នារវាងឧបករណ៍១៥ នាទី
  2. ពី DN ទៅ TOA២៥ នាទី
  3. ការកែតម្រូវមុំព្រះអាទិត្យ២០ នាទី
  4. ការកែតម្រូវបរិយាកាស · ពិសោធន៍៤០ នាទី
  5. បញ្ហារូបភាព និងការគ្រប់គ្រងគុណភាព៣០ នាទី
  6. ជ្រើសកម្រិតកែតម្រូវ · ឧទាហរណ៍៣៥ នាទី
  7. សង្ខេប១៥ នាទី
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧២

គោលបំណងសិក្សា

បន្ទាប់ពីបញ្ចប់មេរៀន និស្សិតអាច៖

  • សរសេររូបមន្តបម្លែង DN ទៅជាការចាំងផ្លាត TOA សម្រាប់ Sentinel-2 និង Landsat។
  • ពន្យល់ការកែតម្រូវមុំព្រះអាទិត្យ និងហេតុអ្វីវាចាំបាច់សម្រាប់ការប្រៀបធៀបរូបភាព។
  • ពន្យល់វិធីកែតម្រូវបរិយាកាសសំខាន់ៗ រួមទាំង Dark Object Subtraction។
  • កំណត់បញ្ហារូបភាព (ស្នាមឆ្នូត ចន្លោះទិន្នន័យ ភាពត្រឹមត្រូវធរណីមាត្រ) និងវិធីរកឃើញ។
  • ជ្រើសកម្រិតកែតម្រូវសមស្របតាមប្រភេទការវិភាគ។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៣

ចំណេះដឹងមុនត្រូវមាន

  • ខ្លឹមសារមេរៀនទី២៖ ការស្រូប ការខ្ចាត់ខ្ចាយ និងពន្លឺផ្លូវ។
  • ខ្លឹមសារមេរៀនទី៦៖ TOA/BOA និងកម្រិតផលិតផល។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៤
មេរៀនទី៧

ស្ថានភាពបើកមេរៀន

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៥

ស្ថានភាពបើកមេរៀន

អ្នកស្រាវជ្រាវម្នាក់គណនា NDVI នៃចម្ការតែមួយ ដោយប្រើរូបភាព Sentinel-2 និង Landsat 8 ដែលថតក្នុងចន្លោះពេលបីថ្ងៃ។ លទ្ធផល៖ Sentinel-2 ផ្ដល់ NDVI ០,៨២ ចំណែក Landsat ផ្ដល់ ០,៧៦។ ភាពខុសគ្នា ០,០៦ តូច ប៉ុន្តែធំល្មមក្នុងការសិក្សាដែលប្រៀបធៀបនិន្នាការតូចៗ។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៦

ស្ថានភាពបើកមេរៀន

ភាពខុសគ្នានេះមិនមកពីរុក្ខជាតិផ្លាស់ប្ដូរក្នុងបីថ្ងៃទេ។ វាមកពីកត្តាបច្ចេកទេសយ៉ាងតិចបី៖ ទទឹងក្រុមរលកខុសគ្នាបន្តិចរវាងឧបករណ៍ · មុំព្រះអាទិត្យខុសគ្នាបន្តិចនៅពេលថត · និងកម្រិតកែតម្រូវបរិយាកាសខុសគ្នា។ ការវិភាគដ៏ត្រឹមត្រូវ ត្រូវការការកែតម្រូវឱ្យបានស៊ីគ្នា មុននឹងប្រៀបធៀប។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៧

ព័ត៌មានមេរៀន

ព័ត៌មាន

រយៈពេលបង្រៀនដែលស្នើ៖ ៣ ម៉ោង · មេរៀនទី ៧ ក្នុងចំណោម ១៥

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៨

:material-presentation-play: ស្លាយបង្រៀនមេរៀននេះ

តម្លៃ DN ដែលមកជាមួយរូបភាព មិនមែនជាការចាំងផ្លាតផ្ទៃដីទេ។ វាជាចំនួនគត់ដែលឧបករណ៍ចាប់កត់ត្រា ដែលរួមបញ្ចូលទាំងភាពប្លែងគ្នារវាងឧបករណ៍ចាប់ ភាពប្រែប្រួលនៃពន្លឺព្រះអាទិត្យតាមរដូវ និងឥទ្ធិពលបរិយាកាសដែលបានឃើញក្នុងមេរៀនទី២។ ការកែតម្រូវគឺជាដំណើរការដែលបំប្លែង DN …

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៩

មេរៀននេះជាដំណើរការជាក់ស្ដែងចំនួនបួនជំហាន៖ ការកែតម្រូវរ៉ាដ្យូម៉ែត្រមូលដ្ឋាន ការកែតម្រូវពន្លឺព្រះអាទិត្យ ការកែតម្រូវបរិយាកាស និងការគ្រប់គ្រងគុណភាព។

គោលដៅមិនមែនត្រឹមតែដឹងឈ្មោះជំហានទេ ប៉ុន្តែយល់ថាហេតុអ្វីជំហាននីមួយៗចាំបាច់ និងអ្វីនឹងខុសបើមិនធ្វើវា។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧១០
មេរៀនទី៧

ទ្រឹស្ដីស្នូល

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧១១

ពី DN ទៅការចាំងផ្លាត TOA

DN ឆៅតម្លៃលេខពីឧបករណ៍ចាប់ (០–៤០៩៥ សម្រាប់ ១២ ប៊ីត)ការចាំងផ្លាត TOADN × Gain + Offset · នៅតែមានឥទ្ធិពលបរិយាកាសការកែតម្រូវបរិយាកាសដកពន្លឺផ្លូវ · កែតាមមុំព្រះអាទិត្យ · ការចាំងផ្លាត BOAត្រៀមសម្រាប់វិភាគសន្ទស្សន៍ · ការចាត់ថ្នាក់ · ការប្រៀបធៀបចម្រុះកាលបរិច្ឆេទL1C = TOA (Sentinel-2) · L2A = BOA (Sentinel-2) · Collection 2 L1/L2 (Landsat)

រូបទី៧.១៖ ដំណើរការកែតម្រូវពី DN ដល់ការចាំងផ្លាតផ្ទៃដីដែលត្រៀមសម្រាប់វិភាគ។ ការវិភាគពហុកាលបរិច្ឆេទស្ទើរតែទាមទារកម្រិត BOA ជានិច្ច។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧១២

ពី DN ទៅការចាំងផ្លាត TOA

ជំហានដំបូងគឺបម្លែងចំនួនគត់ (DN) ទៅជាការចាំងផ្លាតកំពូលបរិយាកាស ដោយប្រើមេគុណដែលផ្ដល់ដោយភ្នាក់ងារ៖

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧១៣

ពី DN ទៅការចាំងផ្លាត TOA

ការចាំងផ្លាត TOA = DN × Gain + Offset
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧១៤

ពី DN ទៅការចាំងផ្លាត TOA

សម្រាប់ Sentinel-2 (ចាប់ពី baseline 04.00)៖ ការចាំងផ្លាត = (DN − ១ ០០០) ÷ ១០ ០០០។

សម្រាប់ Landsat Collection 2 Level-1៖ ការចាំងផ្លាត = DN × ០,០០០០២ + (−០,១)។ មេគុណទាំងនេះមកពី ការក្រិត (calibration) ឧបករណ៍ចាប់នៅមន្ទីរពិសោធន៍ មុនបញ្ជូនឡើងលើអវកាស និងត្រូវបានធ្វើបច្ចុប្បន្នភាពតាមកាលកំណត់ ដោយសារឧបករណ៍ចាប់ ចាស់ទៅតាមពេលវេលា (sensor degradation)។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧១៥

ពី DN ទៅការចាំងផ្លាត TOA

ចំណុចជាក់ស្ដែង៖ បើអ្នកប្រើ ផលិតផលដែលកែរួច (L2A · Collection 2 L2) ជំហាននេះត្រូវបានធ្វើរួចហើយ។

អ្នកគ្រាន់តែត្រូវដឹងរូបមន្តបំលែងខ្ទង់ត្រឹមត្រូវ ដើម្បីអានតម្លៃឱ្យបានត្រឹមត្រូវ (ដូចបានឃើញក្នុងលំហាត់ទី១ និងទី២)។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧១៦

ឧទាហរណ៍ពិត៖ Landsat 8 លើភ្នំពេញ (២០១៩-០២-១១)

ឧទាហរណ៍

ឯកសារ MTL នៃរូបភាព LC08_L1TP_126052_20190211 ផ្ដល់ REFLECTANCE_MULT_BAND_4 = 2.0E-05 · REFLECTANCE_ADD_BAND_4 = -0.1 · SUN_ELEVATION = 51.564°។ ក្រឡាធម្មតា (មធ្យមភាគ) លើទន្លេមេគង្គមាន DN = ៨ ៦៦០៖ - TOA = ៨ ៦៦០ × ០,០០០០២ − ០,១ = ០,០៧៣ - កែមុំព្រះអាទិត្យ៖ ០,០៧៣ ÷ sin(៥១,៥៦៤°) = ០,០៧៣ ÷ ០,៧៨៤ = ០,០៩៣ (៩,៣%) តម្លៃ ៩,៣% ក្នុងក្រុមរលកក្រហមខ្ពស់ជាងទឹកស្អាតច្រើន ព្រោះទន្លេមេគង្គមានល្បាប់ច្រើន ហើយពន្លឺផ្លូវនៅតែរួមបញ្ចូល (TOA)។ អ្នកនឹងធ្វើការគណនានេះលើរូបភាពទាំងមូលក្នុងលំហាត់ទី៧។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧១៧

រូបរាងដូចគ្នា តម្លៃខុសគ្នា

DN ធៀបនឹងការចាំងផ្លាត TOA (B5)DN៖ ៥ ៩០២ – ៤៥ ១៦៧ρ TOA៖ ០ – ០,៥ (គ្មានឯកតា)
សង្កេត
  • រូបភាពពីរមើលទៅដូចគ្នា ព្រោះការបម្លែងជាលីនេអ៊ែរ។
  • ប៉ុន្តែតែ ρ ទេដែលអាចប្រៀបធៀបរវាងឧបករណ៍ និងកាលបរិច្ឆេទ។
  • សន្ទស្សន៍ (NDVI) ត្រូវគណនាពី ρ មិនមែន DN។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧១៨

សំណួររហ័ស

សរសេររូបមន្តបម្លែង DN ទៅជាការចាំងផ្លាត TOA សម្រាប់ Sentinel-2។

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧១៩

ការកែតម្រូវមុំព្រះអាទិត្យ

បរិមាណថាមពលដែលមកដល់ផ្ទៃដី អាស្រ័យលើ មុំព្រះអាទិត្យពីកំពូល (solar zenith angle) ដែលប្ដូរតាមរដូវ ម៉ោង និងទីតាំង។

ថ្ងៃត្រង់ខែមករា មុំតូចជាង (ព្រះអាទិត្យខ្ពស់ជាង) ធៀបនឹងអុសខែកក្កដា ដូច្នេះថាមពលមកដល់ច្រើនជាង ទោះជាផ្ទៃដីដូចគ្នា។

ការកែតម្រូវធ្វើដោយចែកនឹង cosine នៃមុំនោះ៖

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧២០

ការកែតម្រូវមុំព្រះអាទិត្យ

ការចាំងផ្លាតកែមុំ = ការចាំងផ្លាត TOA ÷ cos(មុំព្រះអាទិត្យ)
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧២១

ការកែតម្រូវមុំព្រះអាទិត្យ

ដោយគ្មានការកែនេះ រូបភាពពីរថ្ងៃខុសគ្នា (ជាពិសេសរដូវខុសគ្នា) នឹងមានកម្រិតពន្លឺខុសគ្នា ដោយមិនទាក់ទងនឹងផ្ទៃដីសោះ ដែលបំភាន់ការវិភាគស៊េរីពេលវេលា (មេរៀនទី១៤)។

ភ្នាក់ងារភាគច្រើនផ្ដល់ជាមួយរូបភាពនូវមុំព្រះអាទិត្យ ក្នុងឯកសារមេតាទិន្នន័យ ដូច្នេះការគណនានេះមិនចាំបាច់ធ្វើដោយដៃទេ ក្នុងផលិតផលកម្រិត L2A/Collection 2 L2។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧២២

ហេតុអ្វីត្រូវកែតម្រូវមុំព្រះអាទិត្យ

មុំព្រះអាទិត្យនៅភ្នំពេញ ម៉ោង ១០:៣០ (ប្រហាក់ប្រហែល)០៦០១២០១៨០២៤០៣០០៣៦៥៤០៥០៦០៧០៨០៩០ថ្ងៃក្នុងឆ្នាំមុំ (ដឺក្រេ)រូបភាពរបស់យើង ៥១,៦°
សង្កេត
  • រដូវប្រាំង ព្រះអាទិត្យទាប → ពន្លឺតិច → រូបភាពងងឹតជាង។
  • បើមិនកែតម្រូវ ការប្រៀបធៀបរូបភាពខែកុម្ភៈ និងខែមេសា នឹងខុស។
  • ρ = π·L·d² / (ESUN·sin θ)៖ θ ពីឯកសារ MTL។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧២៣

ពី DN ទៅការចាំងផ្លាតផ្ទៃ

សមីការកែតម្រូវរ៉ាដ្យូម៉ែត្រDNតម្លៃលេខដើមρ' = M·DN + ATOA គ្មានមុំρ = ρ' / sin θកែមុំព្រះអាទិត្យρs = ρ − ρ_darkDOSM = 2·10⁻⁵ · A = −0,1 · θ = ៥១,៥៦° (ពីឯកសារ MTL)
សង្កេត
  • ជំហានទាំងបួនអាចធ្វើក្នុង Raster Calculator។
  • ពិនិត្យតម្លៃ៖ ρ ត្រូវនៅចន្លោះ ០–១ (ភាគច្រើន ០–០,៥)។
  • SCP ធ្វើជំហានទាំងនេះដោយស្វ័យប្រវត្តិ (ឯកសារ RT_)។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧២៤

ការកែតម្រូវបរិយាកាស

ការកែតម្រូវនេះព្យាយាមដកឥទ្ធិពលនៃការស្រូប និងការខ្ចាត់ខ្ចាយ (មេរៀនទី២) ដើម្បីទទួលបានការចាំងផ្លាតផ្ទៃដីពិត។

វិធីសំខាន់ៗមានកម្រិតស្មុគស្មាញខុសគ្នា៖

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧២៥

ការកែតម្រូវបរិយាកាស

វិធីគោលការណ៍ភាពត្រឹមត្រូវ
Dark Object Subtraction (DOS)រកក្រឡាងងឹតបំផុត (ស្រមោល ឬទឹកជ្រៅ) សន្មតថាវាគួរមានតម្លៃជិតសូន្យ ដកតម្លៃនោះចេញពីគ្រប់ក្រឡាសាមញ្ញ រហ័ស ធ្វើដោយខ្លួនឯងបាន ប៉ុន្តែសង្កត់សម្មតិកម្មសាមញ្ញ
6S · MODTRAN (Radiative transfer models)គណនាពិតប្រាកដតាមរូបវិទ្យា ដោយប្រើទិន្នន័យបរិយាកាសជាក់ស្ដែង (ចំហាយទឹក អាកាសត្រាត)ត្រឹមត្រូវបំផុត ប៉ុន្តែស្មុគស្មាញ និងត្រូវការទិន្នន័យបន្ថែម
Sen2Cor (Sentinel-2 L2A)ដំណើរការស្វ័យប្រវត្តិដោយ ESA ដោយប្រើគំរូ atmosphere-specificស្ដង់ដារឧស្សាហកម្ម · ធ្វើរួចហើយក្នុងផលិតផល L2A
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧២៦

ពិសោធន៍៖ ការកែតម្រូវ DOS

ពិសោធន៍នេះប្រើ DN ពិតនៃ Landsat 8 លើភ្នំពេញ និងមេគុណពិតពីឯកសារ MTL។ ចុចជំហានទាំងបួនតាមលំដាប់ ហើយសង្កេតអ៊ីស្តូក្រាម តម្លៃអប្បបរមា និង NDVI នៃដើមឈើ នៅជំហាននីមួយៗ។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧២៧

ការកែតម្រូវបរិយាកាស

ចំណុចសំខាន់៖ ការកែតម្រូវបរិយាកាសមិនអាចដកអ័ព្ទចេញ ១០០% ទេ។

វិធីទាំងអស់សង្កត់លើសម្មតិកម្មខ្លះ ដែលអាចខុសក្នុងករណីជាក់លាក់ (ឧទាហរណ៍ DOS ខុសកាលណាគ្មានក្រឡាងងឹតពិតប្រាកដក្នុងទិដ្ឋភាព)។ ដូច្នេះការប្រៀបធៀបរូបភាពពីរដែលកែតម្រូវខុសវិធី គួរធ្វើដោយប្រយ័ត្នប្រយែង។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧២៨

ការកែតម្រូវនីមួយៗប្ដូរតម្លៃ

សញ្ញាណដើមឈើ មុន និងក្រោយកែតម្រូវLandsat 8 · មធ្យមក្រឡាដើមឈើ០.៥១.០១.៥២.០០០.១០.២០.៣០.៤TOA (គ្មានមុំព្រះអាទិត្យ)TOA + មុំព្រះអាទិត្យក្រោយ DOSរលកចម្ងាយ (µm)ការចាំងផ្លាត
សង្កេត
  • ចែកដោយ sin(មុំព្រះអាទិត្យ) បង្កើនតម្លៃទាំងអស់ ~២៧% (មុំ ៥១,៦°)។
  • DOS ដកផ្លូវពន្លឺបរិយាកាស៖ ប្រែប្រួលច្រើនក្នុងខៀវ តិចក្នុង SWIR។
  • រូបរាងសញ្ញាណកាន់តែជិតនឹងការចាំងផ្លាតផ្ទៃពិត។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧២៩

សំណួររហ័ស

ហេតុអ្វីត្រូវកែតម្រូវតាមមុំព្រះអាទិត្យ?

ឆ្លើយក្នុង ១ នាទី មុនបន្តទៅផ្នែកបន្ទាប់។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៣០

បញ្ហារូបភាព និងការគ្រប់គ្រងគុណភាព

មុននឹងវិភាគ ត្រូវពិនិត្យរូបភាពរកបញ្ហាទូទៅ៖

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៣១

បញ្ហារូបភាព និងការគ្រប់គ្រងគុណភាព

បញ្ហាមូលហេតុរបៀបរកឃើញ
ស្នាមឆ្នូត (Striping)ការក្រិតឧបករណ៍ចាប់មិនស៊ីគ្នា (ជាពិសេស whiskbroom ចាស់)បន្ទាត់ស្រប ឬកែងច្បាស់ក្នុងផ្ទៃរាបស្មើ
ចន្លោះទិន្នន័យបាត់ (Scan-line gaps)Landsat 7 ចាប់ពី ២០០៣ ដោយសារបញ្ហាឧបករណ៍ (SLC-off)ឆ្នូតខ្មៅចាំង ២ ទាំងសងខាងរូបភាព
ស្រមោលពពកពពកបាំងពន្លឺមុនដល់ដីតំបន់ងងឹតជាមួយពពកពណ៌សនៅជិត
កំហុសធរណីមាត្រការក្រិតទីតាំងមិនត្រឹមត្រូវវត្ថុមិនត្រូវគ្នាជាមួយផែនទីមូលដ្ឋាន
Bowtie effectជាយរូបភាពខូចទ្រង់ទ្រាយ (MODIS)ក្រឡាធំជាងនៅជាយទទឹងថត
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៣២

បញ្ហារូបភាព និងការគ្រប់គ្រងគុណភាព

សម្រាប់ Landsat 7 ចាប់ពីខែឧសភា ២០០៣ ឧបករណ៍ Scan Line Corrector (SLC) បានខូច ដែលបណ្ដាលឱ្យបាត់ទិន្នន័យប្រហែល ២២% នៃរូបភាពនីមួយៗ ជាឆ្នូតឆ្លាស់។

រូបភាព Landsat 7 ចាប់ពីពេលនោះមក អាចប្រើបានសម្រាប់ការវិភាគមួយចំនួន ប៉ុន្តែត្រូវជៀសវាងសម្រាប់ការវាស់ផ្ទៃជាក់លាក់។

ការត្រួតពិនិត្យគុណភាពជាទម្លាប់៖ បើកមើលរូបភាពសព្វបន្សំពណ៌ជានិច្ចមុនចាប់ផ្ដើមវិភាគ · ពិនិត្យអ៊ីស្តូក្រាមរកតម្លៃខុសប្រក្រតី (០ ឬតម្លៃអតិបរមាដដែលៗ) · និងប្រៀបធៀបជាមួយផែនទីមូលដ្ឋានដើម្បីពិនិត្យទីតាំង។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៣៣

Dark Object Subtraction

រកវត្ថុងងឹត (Dark Object) ក្នុងអ៊ីស្តូក្រាម B2០០.១០.២០.៣០០.៥១មុន DOSក្រោយ DOSការចាំងផ្លាត B2ភាគចំណែកងងឹតបំផុត ≈ ០.១០៣
សង្កេត
  • ទឹកជ្រៅ ឬស្រមោល គួរមានការចាំងផ្លាតជិតសូន្យ។
  • បើក្រឡាងងឹតបំផុតនៅតែមានតម្លៃ តម្លៃនោះមកពីបរិយាកាស។
  • ដកតម្លៃនោះពីគ្រប់ក្រឡា → អ៊ីស្តូក្រាមរំកិលទៅឆ្វេង។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៣៤

ជ្រើសកម្រិតកែតម្រូវសមស្រប

មិនមែនការវិភាគទាំងអស់ត្រូវការកម្រិតកែតម្រូវដូចគ្នាទេ៖

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៣៥

ជ្រើសកម្រិតកែតម្រូវសមស្រប

ប្រភេទការវិភាគកម្រិតដែលត្រូវការ
មើលរូបភាពម្ដង (visual interpretation)L1C/TOA ក៏បានដែរ
គណនាសន្ទស្សន៍ក្នុងកាលបរិច្ឆេទតែមួយL2A/BOA ណែនាំ
ប្រៀបធៀបចម្រុះកាលបរិច្ឆេទ ឬស៊េរីពេលវេលាL2A/BOA ចាំបាច់ ព្រមទាំងកែមុំព្រះអាទិត្យ
ផ្សំរូបភាពពីឧបករណ៍ខុសគ្នា (Sentinel-2 + Landsat)ត្រូវការការកែតម្រូវឱ្យស៊ីគ្នា (cross-calibration) បន្ថែម
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៣៦

ជ្រើសកម្រិតកែតម្រូវសមស្រប

សម្រាប់វគ្គសិក្សានេះ ការប្រើ L2A / Collection 2 Level-2 ជានិច្ច ធានាថាការកែតម្រូវជំហានទី១ ដល់ទី៣ ត្រូវបានធ្វើរួច។

កិច្ចការសំខាន់នៅសល់សម្រាប់អ្នកវិភាគគឺ ការត្រួតពិនិត្យគុណភាព (ជំហានទី៤) និងការយល់ដឹងពីដែនកំណត់ដែលនៅសល់។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៣៧

កែតម្រូវតាមតម្រូវការ

ជ្រើសកម្រិតកែតម្រូវមើលរូបភាពដោយភ្នែកDN ឬ TOAចាត់ថ្នាក់រូបភាពតែមួយTOAសន្ទស្សន៍ និងប្រៀបធៀបពីរកាលបរិច្ឆេទSurface (L2A) ឬ DOSគំរូជីវរូបវិទ្យា (LAI ជីវម៉ាស)Surface ត្រឹមត្រូវ
សង្កេត
  • មិនមែនគ្រប់ការងារត្រូវការការកែតម្រូវបរិយាកាសពេញលេញទេ។
  • ការប្រៀបធៀបពេលវេលា ត្រូវការ surface reflectance។
  • ប្រើ Level-2 ដែលមានស្រាប់ ពេលអាចធ្វើបាន។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៣៨
មេរៀនទី៧

ឧទាហរណ៍ដែលបានដោះស្រាយ

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៣៩

ឧទាហរណ៍៖ ស្ថានភាព

ត្រឡប់ទៅស្ថានភាពបើកមេរៀន៖ ត្រូវប្រៀបធៀប NDVI ចម្ការមួយពី Sentinel-2 និង Landsat 8។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៤០

ជំហានទី១៖ ពិនិត្យកម្រិតផលិតផល

១

ប្រើ Sentinel-2 L2A និង Landsat Collection 2 Level-2 ទាំងពីរ ដើម្បីធានាថាការកែតម្រូវ TOA→BOA ត្រូវបានធ្វើរួច។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៤១

ជំហានទី២៖ ពិនិត្យមុំព្រះអាទិត្យ

២

អានពីមេតាទិន្នន័យ៖ Sentinel-2 មុំ ៣២° · Landsat មុំ ៣៥° (ខុសគ្នាបន្តិចដោយសារពេលថតផ្សេងគ្នា)។

ភាពខុសគ្នាតូចនេះនៅតែអាចមានឥទ្ធិពលបន្តិចលើតម្លៃ ទោះជា L2A បានកែរួច។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៤២

ជំហានទី៣៖ ពិនិត្យគុណភាព

៣

បើករូបភាពទាំងពីរជាបន្សំពណ៌ពិត។

ពិនិត្យថាគ្មានស្នាមឆ្នូត ស្រមោលពពក ឬកំហុសធរណីមាត្រនៅលើតំបន់ចម្ការ។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៤៣

ជំហានទី៤៖ ពិចារណាភាពខុសគ្នាស្ពិចត្រាល់

៤

ក្រុមរលកក្រហម និង NIR របស់ Sentinel-2 (665 · 842 nm) ខុសពី Landsat (655 · 865 nm) បន្តិច។

ភាពខុសគ្នានេះនៅតែបន្សល់ទុកភាពខុសគ្នាតូចក្នុង NDVI ដែលមិនអាចកែបានទាំងស្រុង ដោយគ្មានការកែតម្រូវឱ្យស៊ីគ្នារវាងឧបករណ៍ (cross-sensor harmonization)។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៤៤

ជំហានទី៥៖ សេចក្ដីសន្និដ្ឋាន

៥

ភាពខុសគ្នា NDVI ០,០៦ អាចពន្យល់ដោយផ្សំគ្នានៃ (ក) ភាពខុសគ្នាតូចនៃមុំព្រះអាទិត្យ (ខ) ភាពខុសគ្នាតូចនៃទីតាំងក្រុមរលក និង (គ) ភាពខុសគ្នាតូចនៃកម្រិតកែតម្រូវបរិយាកាស។

សម្រាប់ការសិក្សានេះ ភាពខុសគ្នា ០,០៦ គួរចាត់ទុកជា ភាពមិនប្រាកដប្រជានៃវិធីសាស្ត្រ មិនមែនភាពខុសគ្នាពិតនៃរុក្ខជាតិទេ។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៤៥

អ្វីដែលយើងមិនអាចសន្និដ្ឋាន

ប្រុងប្រយ័ត្ន

ការកែតម្រូវមិនអាចលុបបំបាត់ភាពខុសគ្នារវាងឧបករណ៍ចាប់ខុសគ្នាទាំងស្រុងបានទេ។ ការសិក្សាដែលត្រូវការភាពត្រឹមត្រូវខ្ពស់ណាស់ (ដូចជាការតាមដានការផ្លាស់ប្ដូរតូចៗ) ត្រូវប្រើឧបករណ៍តែមួយប្រភេទ ឬអនុវត្តវិធីកែតម្រូវឱ្យស៊ីគ្នារវាងឧបករណ៍ ដែលជាប្រធានបទស្រាវជ្រាវទំនើប។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៤៦

លំហាត់ទី៧ ក្នុង QGIS

លំដាប់ការងារ លំហាត់ទី៧បម្លែង DN ទៅការចាំងផ្លាត និងកែតម្រូវបរិយាកាសអានឯកសារ MTL១៥ នាទីDN → TOA → កែមុំព្រះអាទិ…២៥ នាទីDark Object Subtraction២៥ នាទីការត្រួតពិនិត្យគុណភាព២០ នាទីសេចក្ដីសន្និដ្ឋាន១០ នាទីសរុបប្រហែល ៩៥ នាទី

លំហាត់ប្រើទិន្នន័យវគ្គ RS_Data (Landsat 8 ភ្នំពេញ · Sentinel-2 ក្រុងព្រះសីហនុ) ហើយមានរូបលទ្ធផលគំរូ តារាងកំហុសទូទៅ និងប្រអប់ពិនិត្យលទ្ធផលដោយខ្លួនឯង។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៤៧
មេរៀនទី៧

ការយល់ច្រឡំដែលត្រូវប្រុងប្រយ័ត្ន

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៤៨

ការយល់ច្រឡំទី១

✗ «ការកែតម្រូវធ្វើឱ្យរូបភាពត្រឹមត្រូវ ១០០%»
↓
✓ វិធីទាំងអស់សង្កត់លើសម្មតិកម្ម ដែលអាចខុសក្នុងករណីជាក់លាក់។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៤៩

ការយល់ច្រឡំទី២

✗ «L2A មិនចាំបាច់កែតម្រូវអ្វីទៀត»
↓
✓ L2A បានកែតម្រូវរួច ប៉ុន្តែអ្នកនៅតែត្រូវត្រួតពិនិត្យគុណភាព (ស្នាមឆ្នូត ស្រមោលពពក)។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៥០

ការយល់ច្រឡំទី៣

✗ «Landsat 7 ចាប់ពី ២០០៣ លែងប្រើការបានទាំងស្រុង»
↓
✓ វានៅតែប្រើបានសម្រាប់ការវិភាគមួយចំនួន ជាពិសេសបើផ្សំពីរូបភាពច្រើនសន្លឹក ប៉ុន្តែមិនសមស្របសម្រាប់ការវាស់ផ្ទៃជាក់លាក់។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៥១

ការយល់ច្រឡំទី៤

✗ «ការប្រៀបធៀបរូបភាពពីរឧបករណ៍ខុសគ្នា មិនចាំបាច់ប្រយ័ត្ន បើទាំងពីរជា L2A/L2»
↓
✓ ភាពខុសគ្នាតូចនៃទីតាំងក្រុមរលក និងមុំមើល នៅតែបន្សល់ទុកភាពខុសគ្នាបន្តិចដែលត្រូវរាយការណ៍។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៥២

ការយល់ច្រឡំទី៥

✗ «Dark Object Subtraction ត្រូវការទិន្នន័យបរិយាកាសបន្ថែម»
↓
✓ DOS គឺជាវិធីសាមញ្ញបំផុត ដែលប្រើតែរូបភាពខ្លួនឯង គ្មានទិន្នន័យបន្ថែម។ វិធីស្មុគស្មាញជាង (6S) ទើបត្រូវការទិន្នន័យបរិយាកាស។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៥៣

សេចក្ដីសង្ខេប

ការកែតម្រូវរូបភាពមានបួនជំហាន៖ បម្លែង DN ទៅជាការចាំងផ្លាត TOA · កែតាមមុំព្រះអាទិត្យ · កែតម្រូវបរិយាកាសទៅជាការចាំងផ្លាត BOA · និងត្រួតពិនិត្យគុណភាព។

ផលិតផលកម្រិត L2A/Collection 2 L2 បានធ្វើបីជំហានដំបូងរួចហើយ ប៉ុន្តែការត្រួតពិនិត្យគុណភាព (ស្នាមឆ្នូត ស្រមោលពពក បញ្ហា SLC-off) នៅតែជាការទទួលខុសត្រូវរបស់អ្នកវិភាគ។ ការកែតម្រូវធ្វើឱ្យទិន្នន័យអាចប្រៀបធៀបបានច្រើនជាង ប៉ុន្តែមិនលុបបំបាត់ភាពមិនប្រាកដប្រជាទាំងអស់ទេ ជាពិសេសរវាងឧបករណ៍ខុសគ្នា។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៥៤

គំនិតស្នូលនៃមេរៀន

ការកែតម្រូវមិនមែនជាជំហានដែលអាចរំលងបានទេ។ វាជាភ្នាក់ការពារដែលធ្វើឱ្យអ្នកអាចជឿទុកចិត្តថាការផ្លាស់ប្ដូរដែលអ្នកឃើញ គឺមកពីផ្ទៃដីពិត មិនមែនពីឧបករណ៍ ឬបរិយាកាសទេ។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៥៥

ពាក្យគន្លឹះខ្មែរ–អង់គ្លេស

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
ការចាំងផ្លាត TOATop-of-atmosphere reflectanceតម្លៃមុនកែបរិយាកាស
ការចាំងផ្លាត BOABottom-of-atmosphere reflectanceតម្លៃក្រោយកែបរិយាកាស
Gain/OffsetGain and offsetមេគុណបម្លែង DN
មុំព្រះអាទិត្យពីកំពូលSolar zenith angleមុំរវាងព្រះអាទិត្យ និងបញ្ឈរ
Dark Object SubtractionDark Object Subtraction (DOS)វិធីកែតម្រូវសាមញ្ញ
Sen2CorSen2Corកម្មវិធីកែតម្រូវ Sentinel-2 ស្វ័យប្រវត្តិ
ស្នាមឆ្នូតStripingបញ្ហាការក្រិតឧបករណ៍ចាប់
SLC-offScan Line Corrector offបញ្ហាឧបករណ៍ Landsat 7
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៥៦

ពាក្យគន្លឹះខ្មែរ–អង់គ្លេស (ត)

ពាក្យខ្មែរពាក្យអង់គ្លេសអត្ថន័យខ្លី
ការក្រិតឱ្យស៊ីគ្នាCross-sensor calibrationការសម្របទិន្នន័យរវាងឧបករណ៍
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៥៧

សំណួររំលឹក

  • ពន្យល់គោលការណ៍នៃ Dark Object Subtraction។
  • រាយបញ្ហារូបភាពទូទៅបួន និងរបៀបរកឃើញ។
  • ជំហានកែតម្រូវមួយណាដែលបានធ្វើរួចហើយក្នុងផលិតផល L2A?
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៥៨

សំណួររំលឹក

  • រូបភាព Landsat 7 ឆ្នាំ ២០១០ មានឆ្នូតខ្មៅចាំង។ ពន្យល់មូលហេតុ និងផលវិបាកចំពោះការវិភាគ។
  • ការសិក្សាមួយប្រៀបធៀប NDVI រវាង Sentinel-2 និង Landsat។ ស្នើជំហានបីដើម្បីកាត់បន្ថយភាពខុសគ្នាមិនចាំបាច់។
  • រូបភាពមួយប្រើ DOS ប៉ុន្តែគ្មានក្រឡាណាដែលជាទឹកជ្រៅ ឬស្រមោលពិត។ តើវិធីនេះនឹងដំណើរការត្រឹមត្រូវទេ? ពន្យល់។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៥៩

សំណួររំលឹក

  • ហេតុអ្វីការវិភាគស៊េរីពេលវេលា (មេរៀនទី១៤) ទាមទារកម្រិតកែតម្រូវខ្ពស់ជាងការមើលរូបភាពម្ដង?
  • សរសេរបញ្ជីត្រួតពិនិត្យគុណភាព ៤ ចំណុច ដែលអ្នកនឹងអនុវត្តមុនចាប់ផ្ដើមវិភាគរូបភាពថ្មីមួយ។
សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៦០

កិច្ចការខ្លី

យកតម្លៃ DN ដែលអ្នកកត់ត្រាបានពីលំហាត់ទី១ (ចំណុចលើទន្លេ និងព្រៃ)។ គណនាការចាំងផ្លាត TOA ដោយប្រើរូបមន្តត្រឹមត្រូវ។ បើអ្នកមានទាំង L1C ទាំង L2A នៃចំណុចដូចគ្នា ប្រៀបធៀបលទ្ធផល ហើយសរសេរការពន្យល់ភាពខុសគ្នា ២ ទៅ ៣ ប្រយោគ។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៦១

មេរៀនបន្ទាប់

រូបភាពរបស់យើងកែតម្រូវរួច និងស្អាតហើយ។ ជំហានបន្ទាប់គឺធានាថាវាមាន ទីតាំងត្រឹមត្រូវ លើផែនដី ហើយអាចផ្សំជាមួយរូបភាពផ្សេងទៀត។

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៦២

អរគុណ

អានមេរៀនពេញ និងធ្វើលំហាត់ទី៧

https://khgeo.github.io/remote-sensing/lessons/lesson-07/

សៀវភៅទី៣ · មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ · មេរៀនទី៧៦៣