Skip to content

កម្មវិធីសិក្សា

ព័ត៌មានមុខវិជ្ជា

ធាតុ ព័ត៌មាន
ឈ្មោះមុខវិជ្ជា មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ
សៀវភៅ ទី៣ ក្នុងស៊េរីទាំង ៤
ចំនួនក្រេឌីត ៣ ក្រេឌីត · ៤៥ ម៉ោង
រចនាសម្ព័ន្ធ ទ្រឹស្ដី ៤៥ ម៉ោង · ១៥ មេរៀន × ៣ ម៉ោង
ការអនុវត្ត QGIS សៀវភៅអនុវត្តដាច់ដោយឡែក · និស្សិតធ្វើដោយខ្លួនឯង
កម្រិត បរិញ្ញាបត្រ ឆ្នាំទី៣ ឆមាសទី១
មុខវិជ្ជាជាមុន សៀវភៅទី១ ផែនទីវិទ្យា និងសៀវភៅទី២ មូលដ្ឋានគ្រឹះនៃ GIS
កម្មវិធី QGIS 3.34 LTR

គោលដៅសិក្សា

នៅចុងវគ្គសិក្សា និស្សិតអាច៖

  1. ពន្យល់រូបវិទ្យានៃរលកអេឡិចត្រូម៉ាញេទិច និងអន្តរកម្មជាមួយបរិយាកាស និងផ្ទៃដី។
  2. ជ្រើសរូបភាពផ្កាយរណបសមស្រប តាមគុណភាពបង្ហាញទាំងបួន និងទាញយកពីប្រភពបើកចំហ។
  3. ត្រៀមរូបភាព៖ ការកែតម្រូវ ការរួមផ្សំ ការកាត់ និងការបង្ហាញដោយបន្សំក្រុមរលក។
  4. គណនាសន្ទស្សន៍ស្ពិចត្រាល់ និងធ្វើការចាត់ថ្នាក់ក្រប់ដី ព្រមទាំងវាយតម្លៃភាពត្រឹមត្រូវ។
  5. រកការផ្លាស់ប្ដូរតាមពេលវេលា និងពន្យល់ដែនកំណត់នៃលទ្ធផល។

ការបែងចែក ៤៥ ម៉ោងទ្រឹស្ដី

មេរៀនទាំង ១៥ មានរយៈពេលស្មើគ្នា ៣ ម៉ោង។

មេរៀន ចំណងជើង ម៉ោង
ជំពូកទី១៖ មូលដ្ឋានរូបវិទ្យា ៩
១ ការយកព័ត៌មានពីចម្ងាយជាអ្វី ៣
២ រលកអេឡិចត្រូម៉ាញេទិច និងបរិយាកាស ៣
៣ អន្តរកម្មជាមួយផ្ទៃដី និងសញ្ញាណស្ពិចត្រាល់ ៣
ជំពូកទី២៖ ឧបករណ៍ចាប់សញ្ញា និងទិន្នន័យ ៩
៤ ឧបករណ៍ចាប់សញ្ញា និងគន្លងផ្កាយរណប ៣
៥ គុណភាពបង្ហាញទាំងបួន ៣
៦ ប្រភពរូបភាព និងការទាញយក ៣
ជំពូកទី៣៖ ការត្រៀមរូបភាព ៩
៧ ការកែតម្រូវរ៉ាដ្យូម៉ែត្រ និងបរិយាកាស ៣
៨ ការកែតម្រូវធរណីមាត្រ និងការរួមផ្សំរូបភាព ៣
៩ ការបង្ហាញរូបភាព និងបន្សំក្រុមរលក ៣
ជំពូកទី៤៖ ការវិភាគរូបភាព ១២
១០ សន្ទស្សន៍ស្ពិចត្រាល់ ៣
១១ ការចាត់ថ្នាក់គ្មានការណែនាំ ៣
១២ ការចាត់ថ្នាក់មានការណែនាំ ៣
១៣ ការវាយតម្លៃភាពត្រឹមត្រូវ ៣
ជំពូកទី៥៖ ការអនុវត្ត ៦
១៤ ការរកការផ្លាស់ប្ដូរ និងស៊េរីពេលវេលា ៣
១៥ រ៉ាដា SAR និងគម្រោងបញ្ចប់វគ្គ ៣
សរុប ៤៥

ការអនុវត្តលើ QGIS ស្ថិតក្នុង សៀវភៅអនុវត្ត ដាច់ដោយឡែក ហើយនិស្សិតធ្វើដោយខ្លួនឯងនៅក្រៅម៉ោងរៀន។

ការវាយតម្លៃ

សមាសភាគ ភាគរយ
វត្តមាន និងសកម្មភាពរៀនក្នុងថ្នាក់ ២០%
កិច្ចការស្រាវជ្រាវ ២០%
សំណួរត្រួតពិនិត្យ ២០%
ប្រឡងបញ្ចប់ឆមាស ៤០%
សរុប ១០០%

សំណួរត្រួតពិនិត្យ

សំណួររំលឹកនៅចុងមេរៀននីមួយៗ (ផ្នែក ក និង ខ) ជាមូលដ្ឋានសម្រាប់ពិន្ទុនេះ។ គ្រូអាចប្រើវាជាសំណួរខ្លីក្នុងថ្នាក់ ឬជាកិច្ចការផ្ទះ។

កិច្ចការស្រាវជ្រាវ

និស្សិត (ក្រុម ២ ទៅ ៣ នាក់) ជ្រើសរើសប្រធានបទជាក់ស្ដែងមួយនៅកម្ពុជា រួចធ្វើការវិភាគរូបភាពផ្កាយរណបពេញលេញ ចាប់ពីការទាញយករូបភាព ដល់ការវាយតម្លៃភាពត្រឹមត្រូវ។ មេរៀនទី១៥ ណែនាំដំណើរការពេញលេញ។

លក្ខណៈវិនិច្ឆ័យ ពិន្ទុ
ភាពច្បាស់លាស់នៃសំណួរស្រាវជ្រាវ ១៥
ភាពសមស្របនៃទិន្នន័យ និងការចង្អុលប្រភព ២០
ភាពត្រឹមត្រូវនៃវិធីវិភាគ ២៥
គុណភាពផែនទី និងការវាយតម្លៃភាពត្រឹមត្រូវ ២៥
របាយការណ៍ និងការបញ្ជាក់ការសន្មត ១៥

សូមមើល ឧបសម្ព័ន្ធ គ សម្រាប់ឯកសារយោង។