លំហាត់ទី១៖ ទាញយករូបភាព Sentinel-2 និងបង្កើតបន្សំពណ៌¶
ព័ត៌មានលំហាត់
មេរៀនពាក់ព័ន្ធ៖ មេរៀនទី១៖ ការយកព័ត៌មានពីចម្ងាយជាអ្វី ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១៣០ នាទី
ស្ថានភាព¶
អ្នកត្រូវមើលតំបន់មួយក្នុងខេត្តរបស់អ្នកពីលើ ដើម្បីដឹងថាមានស្រែ ព្រៃ ទឹក និងតំបន់សាងសង់នៅឯណា។ លំហាត់នេះនាំអ្នកពីការបង្កើតគណនី ដល់ការបង្កើតបន្សំពណ៌ដំបូង ហើយសំខាន់ជាងនេះ វាបង្រៀនអ្នក អានរូបភាព មិនមែនត្រឹមតែបើកវាទេ។
អ្វីដែលអ្នកនឹងរៀនធ្វើ
- ស្វែងរក និងវាយតម្លៃរូបភាពមុនទាញយក (ថ្ងៃ ពពក tile កម្រិត)
- យល់រចនាសម្ព័ន្ធឯកសារ
.SAFEនិងឈ្មោះរបស់វា - បើកក្រុមរលកជាស្រទាប់ ហើយអានមេតាទិន្នន័យដែលសំខាន់
- បង្កើតបន្សំពណ៌ និងកែ stretch ដោយយល់ថាវាធ្វើអ្វី
- កាត់រូបភាពតាមតំបន់សិក្សា និងរក្សាទុកឱ្យត្រឹមត្រូវ
គោលបំណង¶
- បង្កើតគណនី Copernicus និងស្វែងរករូបភាព Sentinel-2 L2A តាមលក្ខខណ្ឌ។
- អានមេតាទិន្នន័យ៖ ថ្ងៃ ម៉ោង UTC ពពក tile CRS និងកម្រិតផលិតផល។
- ពិនិត្យទំហំក្រឡានៃក្រុមរលកនីមួយៗ និងភ្ជាប់វាទៅរលក។
- បង្កើតបន្សំពណ៌ពិត ពណ៌សន្មត និង SWIR ហើយពន្យល់ភាពខុសគ្នា។
- កាត់រូបភាពតាមតំបន់សិក្សា ដោយរក្សា CRS ឱ្យត្រឹមត្រូវ។
ឯកសារដែលប្រើ¶
- រូបភាព Sentinel-2 L2A មួយ (ឧបសម្ព័ន្ធ ខ)
- ស្រទាប់
Kh_Province_Boundaryពីសំណុំទិន្នន័យCambodia
ពិសោធន៍មុនចាប់ផ្ដើម · ២០ នាទី¶
ពិសោធន៍ទាំងពីរនេះជួយអ្នកទាយមុនថា រូបភាពពិតនឹងមើលទៅយ៉ាងណា។
សាកល្បងទាយ៖ ក្នុងរូបភាពពិតរបស់អ្នក តើទន្លេនឹងមានពណ៌អ្វីក្នុងបន្សំ B8-B4-B3? តើស្រែ និងព្រៃនឹងបែកពីគ្នាទេ?
សកម្មភាពទី១៖ ស្វែងរក និងវាយតម្លៃរូបភាព · ៣០ នាទី¶
- បើក Copernicus Browser ហើយបង្កើតគណនីឥតគិតថ្លៃ។
- រុករកទៅខេត្តរបស់អ្នក រួចចុច Search៖
- Data source៖ Sentinel-2
- Product type៖ L2A (ការចាំងផ្លាតផ្ទៃដី)
- កាលបរិច្ឆេទ៖ ចន្លោះ ៣ ខែក្នុងរដូវប្រាំង (ធ្នូ ដល់ មីនា)
- Max cloud coverage៖ ១០%
-
មុនទាញយក ចូរ ប្រៀបធៀបយ៉ាងតិច ៣ រូបភាព ក្នុងលទ្ធផលស្វែងរក ហើយបំពេញតារាង៖
រូបភាព ថ្ងៃ និងម៉ោង UTC ពពក % លេខ tile មតិ (អ័ព្ទ? ស្រមោលពពក?) ១ ២ ៣ ភាគរយពពកអាចបំភាន់
តម្លៃពពកគិតលើ tile ទាំងមូល (១០០ × ១០០ គម)។ រូបភាពដែលមានពពក ១៥% អាចគ្មានពពកសោះលើតំបន់សិក្សារបស់អ្នក ហើយរូបភាព ៥% អាចមានពពកចំតំបន់របស់អ្នក។ ត្រូវ មើលដោយភ្នែក មុនទាញយក។
-
ជ្រើសរូបភាពល្អបំផុត ហើយកត់ត្រាហេតុផលមួយប្រយោគ។
- ទាញយក៖ ជ្រើស Download → ទម្រង់
.SAFEឬទាញយកតែក្រុមរលក B2 B3 B4 B8 B11 B12 (JP2)។
អានឈ្មោះឯកសារ
S2A_MSIL2A_20250115T033121_N0511_R118_T48PVU_20250115T072225
S2A ផ្កាយរណប · MSIL2A ឧបករណ៍ MSI កម្រិត L2A · 20250115T033121 ថ្ងៃ និងម៉ោងថត UTC · R118 លេខគន្លង · T48PVU លេខ tile។
ម៉ោង ០៣:៣១ UTC = ប្រហែល ១០:៣១ ព្រឹក នៅកម្ពុជា ដែលត្រូវនឹងគន្លងព្រះអាទិត្យសមកាល (មេរៀនទី១)។
សកម្មភាពទី២៖ បើកក្រុមរលក និងអានមេតាទិន្នន័យ · ២៥ នាទី¶
- បន្ថែមក្រុមរលកនីមួយៗជាស្រទាប់រ៉ាស្ទ័រ (
B02.jp2B03.jp2B04.jp2B08.jp2B11.jp2B12.jp2)។ -
សម្រាប់នីមួយៗ បើក Layer Properties → Information ហើយបំពេញ៖
ក្រុមរលក រលក (nm) ទំហំក្រឡា ទំហំរូបភាព (ក្រឡា) តម្លៃអប្បបរមា តម្លៃអតិបរមា B2 ខៀវ ~៤៩០ B3 បៃតង ~៥៦០ B4 ក្រហម ~៦៦៥ B8 NIR ~៨៤២ B11 SWIR ~១ ៦១០ B12 SWIR ~២ ១៩០ -
សំណួរ៖ ហេតុអ្វី B11 និង B12 មានចំនួនក្រឡាតិចជាង B4? ភ្ជាប់ចម្លើយទៅនឹងបរិមាណថាមពលនៅរលកវែង (មេរៀនទី២ និងទី៤)។
- ពិនិត្យ CRS។ Sentinel-2 ប្រើ UTM · តើ zone ណាសម្រាប់តំបន់របស់អ្នក?
- ប្រើ Identify Features ចុចលើទន្លេ រួចលើព្រៃ ហើយកត់តម្លៃ DN នៃ B4 និង B8។ បម្លែងទៅការចាំងផ្លាត (DN ÷ ១០ ០០០)។ តើតម្លៃទាំងនោះស្របនឹងសញ្ញាណដែលអ្នកបានឃើញក្នុងពិសោធន៍ឬទេ?
សកម្មភាពទី៣៖ បន្សំពណ៌ · ៣០ នាទី¶
- Raster → Miscellaneous → Build Virtual Raster៖ ជ្រើស B4 B3 B2 · ធីក Place each input file into a separate band →
rgb_true.vrt - Layer Properties → Symbology → Multiband color៖ Red = Band 1 (B4) · Green = Band 2 (B3) · Blue = Band 3 (B2)។
-
កំណត់ Contrast enhancement → Stretch to MinMax ជាមួយ Cumulative count cut ២% – ៩៨%។ សាកល្បងផងដែរ Min/Max = ០ ដល់ ៣ ០០០ ហើយប្រៀបធៀប។
ហេតុអ្វីត្រូវ stretch
តម្លៃភាគច្រើនប្រមូលផ្ដុំនៅផ្នែកទាបនៃជួរដែលអាចផ្ទុកបាន ដូច្នេះរូបភាពមើលទៅខ្មៅ។ ការ stretch ប្ដូរតែ ការបង្ហាញ មិនប្ដូរតម្លៃទិន្នន័យទេ។ នេះមានន័យថា ការ stretch ខុសគ្នាធ្វើឱ្យរូបភាពពីរមើលទៅខុសគ្នា ទោះទិន្នន័យដូចគ្នា ដែលជាហេតុផលដែលមិនត្រូវប្រៀបធៀបរូបភាពពីរដោយភ្នែក ដោយប្រើ stretch ខុសគ្នា។
-
ធ្វើម្ដងទៀតជាមួយ B8 B4 B3 →
rgb_false.vrtនិង B12 B8 B4 →rgb_swir.vrt។ -
បំពេញតារាងសង្កេត៖
វត្ថុ ពណ៌ពិត ពណ៌សន្មត SWIR ទឹក (ទន្លេ ឬបឹង) ព្រៃឈើ ស្រែ តំបន់សាងសង់ ដីទទេ -
ប្រៀបធៀបជាមួយការទាយរបស់អ្នកពីពិសោធន៍។ តើមានអ្វីខុសពីការរំពឹងទុក? ហេតុអ្វី?
សកម្មភាពទី៤៖ កាត់តាមតំបន់សិក្សា · ២០ នាទី¶
- បន្ថែម
Kh_Province_Boundaryហើយ Extract by expression យកខេត្តរបស់អ្នក →aoi។ - ពិនិត្យថា
aoiនិងរូបភាពមាន CRS ដូចគ្នា។ បើមិនដូច Reprojectaoiទៅ CRS នៃរូបភាព (មិនមែនផ្ទុយវិញទេ ព្រោះការ reproject រ៉ាស្ទ័របន្ថែមកំហុស)។ - Raster → Extraction → Clip Raster by Mask Layer លើ
rgb_true.vrtជាមួយaoi៖- ធីក Match the extent of the clipped raster to the extent of the mask layer
- Nodata value៖
0→aoi_true.tif
- ធ្វើដូចគ្នាសម្រាប់ពណ៌សន្មត និង SWIR។
- ពិនិត្យទំហំឯកសារ និងចំនួនក្រឡាមុន និងក្រោយកាត់។
សកម្មភាពទី៥៖ ការសង្កេត និងការវិនិច្ឆ័យ · ១៥ នាទី¶
សរសេរ ៥ ទៅ ៧ ប្រយោគ៖
- អ្វីដែលអ្នកសម្គាល់បានយ៉ាងច្បាស់ក្នុងរូបភាព (វត្ថុបី)។
- អ្វីដែលមើលមិនច្បាស់ ឬច្រឡំគ្នា។
- បន្សំណាដែលមានប្រយោជន៍បំផុតសម្រាប់តំបន់របស់អ្នក និងហេតុអ្វី។
- សំណួរមួយអំពីតំបន់របស់អ្នក ដែលរូបភាពនេះ មិនអាច ឆ្លើយបាន ព្រមទាំងប្រភេទទិន្នន័យដែលត្រូវការជំនួស។
លទ្ធផលដែលរំពឹងទុក¶
ប្រៀបធៀបលទ្ធផលរបស់អ្នកជាមួយរូបខាងក្រោម ដែលបង្កើតពីទិន្នន័យវគ្គ (Landsat 8 ភ្នំពេញ ឬ Sentinel-2 ក្រុងព្រះសីហនុ)។ លទ្ធផលរបស់អ្នកមិនចាំបាច់ដូចបេះបិទទេ ប៉ុន្តែលំនាំគួរតែស្រដៀងគ្នា។
អ្វីដែលត្រូវពិនិត្យ
- ពណ៌ពិត (B4-B3-B2) ងាយស្គាល់ ប៉ុន្តែទឹកល្អក់ និងដំណាំស្រដៀងគ្នា។
- ពណ៌សន្មត (B5-B4-B3) រុក្ខជាតិភ្លឺក្រហម ព្រោះចាំង NIR ខ្លាំង។
- SWIR បំបែកទឹក ដីសើម និងសំណង់ បានច្បាស់ជាង។
អ្វីដែលត្រូវពិនិត្យ
- MSIL2A = ការចាំងផ្លាតផ្ទៃ (surface) · MSIL1C = TOA។
- T48PUV = ក្រឡាក្នុងតំបន់ UTM ៤៨។
- កាលបរិច្ឆេទថតជា UTC៖ បូក ៧ ម៉ោងសម្រាប់ម៉ោងកម្ពុជា។
កំហុសទូទៅ និងដំណោះស្រាយ¶
| បញ្ហាដែលឃើញ | មូលហេតុទូទៅ | ដំណោះស្រាយ |
|---|---|---|
| រូបភាពមានពពកលើតំបន់សិក្សា | តម្រងពពកគិតលើ tile ទាំងមូល | មើល quicklook មុនទាញយក · ជ្រើសថ្ងៃផ្សេង |
| បន្សំពណ៌ខុស (ពណ៌ចម្លែក) | ក្រុមរលកដាក់ក្នុងឆានែលខុស | ពិនិត្យ Red = B4 · Green = B3 · Blue = B2 |
| រូបភាពងងឹតខ្លាំង | គ្មាន stretch | Min/Max → Cumulative count cut ២–៩៨% |
| Clip មិនត្រូវតំបន់ | CRS នៃពហុកោណ និងរូបភាពខុសគ្នា | ប្ដូរពហុកោណទៅ EPSG:32648 មុន clip |
លទ្ធផលត្រូវប្រគល់¶
- តារាងប្រៀបធៀបរូបភាពបី និងហេតុផលនៃការជ្រើស។
- តារាងក្រុមរលក (ក្រឡា ទំហំ តម្លៃ) និងចម្លើយសំណួរ។
aoi_true.tifaoi_false.tifaoi_swir.tifនិងរូបថតអេក្រង់ទាំងបី។- តារាងសង្កេតពណ៌ និងការវិនិច្ឆ័យ ៥ ទៅ ៧ ប្រយោគ។
ពិនិត្យលទ្ធផលដោយខ្លួនឯង¶
អាចវាយលេខខ្មែរ ឬលេខអារ៉ាប់។
១. រូបភាព Sentinel-2 L2A មានក្រុមរលកប៉ុន្មាន?
២. ក្រុមរលកប៉ុន្មានមានក្រឡា ១០ ម?
៣. ទំហំក្រឡានៃ B11 (ម)?
៤. ទំហំ tile នៃ Sentinel-2 (គម ក្នុងមួយជ្រុង)?
៥. រយៈពេលមកម្ដងទៀតនៃ Sentinel-2 ជាមួយផ្កាយរណបពីរ (ថ្ងៃ)?
៦. កម្ពុជាភាគច្រើនស្ថិតក្នុង UTM zone ណា?
៧. ដើម្បីបម្លែង DN ទៅការចាំងផ្លាត ត្រូវចែកនឹងប៉ុន្មាន?
៨. ក្នុងឈ្មោះ T48PVU អក្សរទាំងនេះតំណាងអ្វី?
៩. ម៉ោង ០៣:៣១ UTC ស្មើនឹងម៉ោងប៉ុន្មាននៅកម្ពុជា (ម៉ោង)?