សៀវភៅសិក្សាភាសាខ្មែរ · ថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២ និងទី៣

ស៊េរីសៀវភៅ GIS និង
ការយកព័ត៌មានពីចម្ងាយ

A Khmer-language textbook series in Cartography, GIS and Remote Sensing

សៀវភៅ ៤ ក្បាល សម្រាប់ ៤ ឆមាស។ សៀវភៅនីមួយៗមាន ១៥ មេរៀនទ្រឹស្ដី ១៥ លំហាត់អនុវត្ត ពិសោធន៍អន្តរកម្ម និងទិន្នន័យពិតរបស់កម្ពុជា។ អានអនឡាញ ឬទាញយក PDF ដោយឥតគិតថ្លៃ។

យាំ សារដ្ឋ YAM Sarath
ដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី
សៀវភៅទី១ · ឆ្នាំទី២ ឆមាសទី១
ផែនទីវិទ្យា
ផែនដី កូអរដោនេ ចំណោល មាត្រដ្ឋាន និមិត្តសញ្ញា ពណ៌ ផែនទីប្រធានបទ និងប្លង់ផែនទី
សៀវភៅទី២ · ឆ្នាំទី២ ឆមាសទី២
មូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ
គំរូទិន្នន័យ មូលទិន្នន័យ គុណភាព សំណួរលំហ បាហ្វ័រ ការត្រួតស្រទាប់ រ៉ាស្ទ័រ និង MCDA
សៀវភៅទី៣ · ឆ្នាំទី៣ ឆមាសទី១
មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ
រលកអេឡិចត្រូម៉ាញេទិច ឧបករណ៍ចាប់សញ្ញា គុណភាពបង្ហាញ ការកែតម្រូវ និងការចាត់ថ្នាក់រូបភាព
សៀវភៅទី៤ · ឆ្នាំទី៣ ឆមាសទី២
អនុវត្តន៍ GIS និងការយកព័ត៌មានពីចម្ងាយ
Google Earth Engine ទឹកជំនន់ គ្រោះរាំងស្ងួត ព្រៃឈើ ស្រែ ទីក្រុង និងកម្មវិធីវេប

លំដាប់សិក្សា

១ · ផែនទីវិទ្យាធ្វើផែនទីឲ្យត្រឹមត្រូវ និងច្បាស់
២ · GISរៀបចំ និងវិភាគទិន្នន័យលំហ
៣ · ការយកព័ត៌មានពីចម្ងាយបង្កើតទិន្នន័យពីរូបភាពផ្កាយរណប
៤ · GIS និង RS អនុវត្តន៍ដោះស្រាយបញ្ហាពិតរបស់កម្ពុជា

អ្វីដែលមានក្នុងសៀវភៅនីមួយៗ

១៥ មេរៀន × ៣ ម៉ោងស្ថានភាពជាក់ស្ដែង ទ្រឹស្ដី ឧទាហរណ៍ដែលបានដោះស្រាយ និងសំណួររំលឹក
១៥ លំហាត់អនុវត្តជំហាន QGIS ឬ Google Earth Engine ជាមួយប្រអប់ពិនិត្យលទ្ធផលដោយខ្លួនឯង
ពិសោធន៍អន្តរកម្មផែនទី ល្បែង និងការក្លែងធ្វើ ដែលធ្វើឲ្យគោលគំនិតងាយយល់
ទិន្នន័យពិតរបស់កម្ពុជាសំណុំទិន្នន័យ ៤៣ ស្រទាប់ ដែលប្រើរួមគ្នាគ្រប់សៀវភៅ
វាក្យសព្ទរួមពាក្យបច្ចេកទេសខ្មែរ–អង់គ្លេសតែមួយសម្រាប់ស៊េរីទាំងមូល
ឥតគិតថ្លៃ និងបើកចំហCC BY-SA 4.0 · អាចបោះពុម្ព ចែករំលែក និងកែសម្រួល