Skip to content

សៀវភៅទី១៖ ផែនទីវិទ្យា

សម្រាប់វគ្គសិក្សា ១ ឆមាស · ៤៥ ម៉ោង · ១៥ មេរៀន · ១៥ លំហាត់ QGIS · ជាភាសាខ្មែរ


សៀវភៅនេះជាឯកសារបង្រៀនសម្រាប់មុខវិជ្ជា ផែនទីវិទ្យា (Cartography) កម្រិតបរិញ្ញាបត្រ ឆ្នាំទី២ ឆមាសទី១ ដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី។ វាមាន ១៥ មេរៀនទ្រឹស្ដី (៣ ម៉ោងក្នុងមួយមេរៀន) និង សៀវភៅអនុវត្ត ១៥ លំហាត់ លើ QGIS ដែលប្រើទិន្នន័យពិតរបស់កម្ពុជា។ មេរៀន និងលំហាត់មានរូបភាព ពិសោធន៍អន្តរកម្ម និងប្រអប់ពិនិត្យខ្លួនឯង។

ខ្លឹមសារទាំងអស់ត្រូវបានសរសេរក្នុងបរិបទ កម្ពុជា។

ទាញយកសៀវភៅ PDF កំណែ offline (ZIP)

ស៊េរីសៀវភៅទាំង ៤

សៀវភៅនេះជាផ្នែកមួយនៃស៊េរីសម្រាប់ឆ្នាំទី២ និងទី៣។ មើលស៊េរីទាំងមូលនៅ khgeo.github.io។

សៀវភៅ ចំណងជើង ឆ្នាំ/ឆមាស
ទី១ ផែនទីវិទ្យា ← សៀវភៅនេះ ឆ្នាំទី២ ឆមាសទី១
ទី២ មូលដ្ឋានគ្រឹះនៃ GIS ឆ្នាំទី២ ឆមាសទី២
ទី៣ មូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីចម្ងាយ ឆ្នាំទី៣ ឆមាសទី១
ទី៤ អនុវត្តន៍ GIS និងការយកព័ត៌មានពីចម្ងាយ ឆ្នាំទី៣ ឆមាសទី២

អ្វីដែលសៀវភៅនេះបង្រៀន និងមិនបង្រៀន

សៀវភៅនេះបង្រៀន រាងផែនដី ប្រព័ន្ធកូអរដោនេ ចំណោល មាត្រដ្ឋាន ការអានផែនទីទីសណ្ឋាន និមិត្តសញ្ញា ការចាត់ថ្នាក់ ពណ៌ ផែនទីប្រធានបទ អក្សរ និងប្លង់ផែនទី។ សៀវភៅទី២ ប្រើខ្លឹមសារទាំងនេះជាឧបករណ៍ ដោយមិនបង្រៀនឡើងវិញ។

ការរក្សាទុក ការភ្ជាប់តារាង និងការវិភាគលំហ (បាហ្វ័រ ការត្រួតស្រទាប់ ពីជគណិតផែនទី) ជាខ្លឹមសារសៀវភៅទី២។ រូបភាពផ្កាយរណប ជាខ្លឹមសារសៀវភៅទី៣។

អានដោយគ្មានអ៊ីនធឺណិត

  • ទូរសព្ទ ឬកុំព្យូទ័រផ្ទាល់ខ្លួន៖ ចុចប៊ូតុងខាងលើម្ដង ពេលមាន Wi-Fi។ ក្រោយមក បើកតំណ khgeo.github.io/cartography ដដែល ទោះគ្មានអ៊ីនធឺណិតក៏បាន។ មេរៀន លំហាត់ ស្លាយបង្រៀន និងពិសោធន៍ ត្រូវបានរក្សាទុកទាំងអស់។ លើទូរសព្ទ ប្រើ «Add to Home screen» ដើម្បីបើកដូចកម្មវិធី។
  • កុំព្យូទ័របន្ទប់ពិសោធន៍ ឬគ្មានអ៊ីនធឺណិតសោះ៖ ទាញយក កំណែ offline (ZIP) ចម្លងតាម USB ពន្លា (Extract) ហើយបើក START_HERE.html ក្នុង Chrome, Edge ឬ Firefox។ មិនចាំបាច់ដំឡើងអ្វីទេ។
  • ស្លាយបើកជារបៀបបញ្ចាំង (slide show) ពេញអេក្រង់បានទាំងពីររបៀប។ ផែនទីផ្ទៃក្រោយ OpenStreetMap ក្នុងលំហាត់ តំណខាងក្រៅ និង Earth Engine នៅតែត្រូវការអ៊ីនធឺណិត។

ចាប់ផ្ដើមពីណា?

អាជ្ញាបណ្ណ

ខ្លឹមសារចេញផ្សាយក្រោម CC BY-SA 4.0។