Skip to content

លំហាត់ទី២៖ បរិយាកាស៖ ប្រៀបធៀប L1C និង L2A

ព័ត៌មានលំហាត់

មេរៀនពាក់ព័ន្ធ៖ មេរៀនទី២៖ រលកអេឡិចត្រូម៉ាញេទិច និងបរិយាកាស ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១១០ នាទី

ស្ថានភាព

អ្នកមានរូបភាពតំបន់តែមួយ ក្នុងកម្រិតពីរ៖ L1C (ការចាំងផ្លាតកំពូលបរិយាកាស) និង L2A (ការចាំងផ្លាតផ្ទៃដី)។ គោលបំណងគឺមើលឱ្យឃើញដោយភ្នែក និងដោយលេខ ថាបរិយាកាសបន្ថែមអ្វីទៅរូបភាព ហើយហេតុអ្វីការវិភាគត្រូវប្រើ L2A។

គោលបំណង

  • ទាញយករូបភាពតែមួយក្នុងកម្រិត L1C និង L2A។
  • ប្រៀបធៀបតម្លៃរវាងកម្រិតទាំងពីរ តាមក្រុមរលក។
  • វាស់ឥទ្ធិពលនៃពន្លឺផ្លូវ និងអ័ព្ទលើក្រុមរលកខ្លី។
  • ប្រើរបាំងពពក (SCL) ដើម្បីដកក្រឡាពពកចេញ។

លំដាប់ការងារ លំហាត់ទី២បរិយាកាស៖ ប្រៀបធៀប L1C និង L2Aទាញយករូបភាពពីរកម្រិត២៥ នាទីប្រៀបធៀបដោយភ្នែក២០ នាទីប្រៀបធៀបដោយលេខ៣០ នាទីរបាំងពពក២០ នាទីការសន្និដ្ឋាន១៥ នាទីសរុបប្រហែល ១១០ នាទី

លំដាប់ការងារនៃលំហាត់ទី២ និងពេលវេលាប្រហាក់ប្រហែល។

ឯកសារដែលប្រើ

  • Sentinel-2 L1C និង L2A នៃ tile និងថ្ងៃដូចគ្នា (ឧបសម្ព័ន្ធ ខ)
  • ស្រទាប់វ៉ិចទ័រតំបន់សិក្សារបស់អ្នក

ពិសោធន៍មុនចាប់ផ្ដើម · ១៥ នាទី

សកម្មភាពទី១៖ ទាញយករូបភាពពីរកម្រិត · ២៥ នាទី

  1. ក្នុង Copernicus Browser រកថ្ងៃតែមួយលើតំបន់របស់អ្នក ដែលមានពពកតិច។
  2. ទាញយក L1C និង L2A សម្រាប់ថ្ងៃ និង tile ដដែល។ (បើទំហំធំពេក ទាញយកតែ B2 B4 B8 B11 និងឯកសារ SCL របស់ L2A។)
  3. កត់ត្រាទំហំឯកសារ និងកាលបរិច្ឆេទផលិត (processing baseline) របស់នីមួយៗ។

តម្លៃខ្ទង់

ទិន្នន័យ Sentinel-2 ផ្ទុកជាចំនួនគត់។ ការចាំងផ្លាត = DN ÷ ១០ ០០០។ ចាប់ពី baseline 04.00 មានតម្លៃ offset (−១ ០០០) ដែលត្រូវដកចេញ។ ពិនិត្យមេតាទិន្នន័យ រួចប្រើរូបមន្តត្រឹមត្រូវក្នុង Raster Calculator៖ (band - 1000) / 10000 ឬ band / 10000។

សកម្មភាពទី២៖ ប្រៀបធៀបដោយភ្នែក · ២០ នាទី

  1. បើកបន្សំពណ៌ពិត (B4-B3-B2) សម្រាប់ទាំង L1C និង L2A ដោយប្រើ ការ stretch ដូចគ្នា (Min 0 · Max 3000 ក្នុងតម្លៃ DN)។
  2. ប្រៀបធៀបផ្ទាល់៖ តើមួយណាមានទឹកខ្មៅជាង? តើមួយណាមានកម្រិតពណ៌ខ្លាំងជាង?
  3. ធ្វើដូចគ្នាជាមួយបន្សំ SWIR (B12-B8-B4)។ តើភាពខុសគ្នារវាង L1C និង L2A ធំជាង ឬតូចជាងក្នុងបន្សំនេះ?

សកម្មភាពទី៣៖ ប្រៀបធៀបដោយលេខ · ៣០ នាទី

  1. បង្កើតចំណុចគំរូ ១០ (Random points ក្នុងតំបន់សិក្សា) ដែលគ្របដណ្ដប់ទឹក ព្រៃ ស្រែ និងតំបន់សាងសង់។
  2. Processing → Raster analysis → Sample raster values ដើម្បីទាញតម្លៃពី L1C និង L2A។
  3. បំពេញតារាង (បម្លែងទៅការចាំងផ្លាតជាភាគរយ)៖

    ចំណុច គម្របដី B2 L1C B2 L2A ភាពខុស B11 L1C B11 L2A ភាពខុស
    ១
  4. គណនាមធ្យមនៃភាពខុសគ្នាសម្រាប់ B2 និង B11។

សំណួរ៖ ក្រុមរលកណាដែលមានភាពខុសគ្នាធំជាង? តើវាស្របនឹងទ្រឹស្ដីការខ្ចាត់ខ្ចាយឬទេ?

សកម្មភាពទី៤៖ របាំងពពក · ២០ នាទី

  1. បន្ថែមស្រទាប់ SCL (Scene Classification Layer · ២០ ម) របស់ L2A។
  2. តម្លៃសំខាន់៖ ៣ = ស្រមោលពពក · ៨ = ពពកប្រូបាប៊ីលីតេមធ្យម · ៩ = ពពកប្រូបាប៊ីលីតេខ្ពស់ · ១០ = cirrus · ១១ = ព្រិល/ទឹកកក។
  3. Raster Calculator បង្កើតរបាំង៖

    ("SCL@1" != 3) AND ("SCL@1" != 8) AND ("SCL@1" != 9) AND ("SCL@1" != 10)
    
  4. គុណរបាំងនឹងក្រុមរលកនីមួយៗ ឬប្រើវាជា NoData mask។ គណនាភាគរយក្រឡាដែលនៅសល់។

សកម្មភាពទី៥៖ ការសន្និដ្ឋាន · ១៥ នាទី

សរសេរ ៥ ប្រយោគ៖ អ្វីដែលបរិយាកាសបន្ថែម · ក្រុមរលកណារងផលច្រើនបំផុត · និងហេតុអ្វីអ្នកនឹងប្រើ L2A សម្រាប់ការវិភាគទាំងអស់។

លទ្ធផលដែលរំពឹងទុក

ប្រៀបធៀបលទ្ធផលរបស់អ្នកជាមួយរូបខាងក្រោម ដែលបង្កើតពីទិន្នន័យវគ្គ (Landsat 8 ភ្នំពេញ ឬ Sentinel-2 ក្រុងព្រះសីហនុ)។ លទ្ធផលរបស់អ្នកមិនចាំបាច់ដូចបេះបិទទេ ប៉ុន្តែលំនាំគួរតែស្រដៀងគ្នា។

សញ្ញាណដើមឈើ មុន និងក្រោយកែតម្រូវLandsat 8 · មធ្យមក្រឡាដើមឈើ០.៥១.០១.៥២.០០០.១០.២០.៣០.៤TOA (គ្មានមុំព្រះអាទិត្យ)TOA + មុំព្រះអាទិត្យក្រោយ DOSរលកចម្ងាយ (µm)ការចាំងផ្លាត

លទ្ធផលគំរូ ១៖ ការកែតម្រូវនីមួយៗប្ដូរតម្លៃ។

អ្វីដែលត្រូវពិនិត្យ

  • ចែកដោយ sin(មុំព្រះអាទិត្យ) បង្កើនតម្លៃទាំងអស់ ~២៧% (មុំ ៥១,៦°)។
  • DOS ដកផ្លូវពន្លឺបរិយាកាស៖ ប្រែប្រួលច្រើនក្នុងខៀវ តិចក្នុង SWIR។
  • រូបរាងសញ្ញាណកាន់តែជិតនឹងការចាំងផ្លាតផ្ទៃពិត។

ការខ្ចាត់ Rayleigh ∝ 1/λ⁴០.៤០.៥០.៦០.៧០.៨០.៩១.០០០.៥១១.៥រលកចម្ងាយ (µm)ការខ្ចាត់ (ធៀបនឹង ០,៤៥ µm)B2០.១០៥B3០.០៨៨B4០.០៦៣B5០.០៣៤ភាគរយ ២% ងងឹតបំផុត (ផ្លូវពន្លឺ)

លទ្ធផលគំរូ ២៖ ភាពស្រអាប់ដោយបរិយាកាស។

អ្វីដែលត្រូវពិនិត្យ

  • ពន្លឺខៀវខ្ចាត់ខ្លាំងជាង NIR ប្រហែល ១០ ដង ដែលធ្វើឱ្យមេឃពណ៌ខៀវ។
  • ក្នុងរូបភាពពិត តម្លៃ «ងងឹតបំផុត» នៃ B2 ខ្ពស់ជាង B5 ច្រើន៖ នេះជាផ្លូវពន្លឺបរិយាកាស។
  • វិធី DOS (មេរៀនទី៧) ដកតម្លៃនេះចេញ។

កំហុសទូទៅ និងដំណោះស្រាយ

បញ្ហាដែលឃើញ មូលហេតុទូទៅ ដំណោះស្រាយ
L2A ងងឹតជាង L1C ការកែតម្រូវបរិយាកាសដកផ្លូវពន្លឺ ធម្មតា៖ ជាពិសេសក្នុង B2
តម្លៃ > ១០ ០០០ មិនទាន់ចែកដោយ scale factor ចែក ១០ ០០០ (និងដក offset ១ ០០០ សម្រាប់ baseline ≥ ០៤.០០)
របាំងពពកខកខាន ពពកស្ដើង និងស្រមោល ប្រើ SCL ថ្នាក់ ៣ ៨ ៩ ១០
ស្ថិតិខុសគ្នាខ្លាំងតាមតំបន់ យកគំរូលើពពក យកគំរូតែលើផ្ទៃស្អាត

លទ្ធផលត្រូវប្រគល់

  • តារាងប្រៀបធៀបតម្លៃ និងមធ្យមនៃភាពខុសគ្នា។
  • រូបភាពប្រៀបធៀបពណ៌ពិត L1C និង L2A។
  • របាំងពពក និងភាគរយក្រឡាប្រើការបាន។

ពិនិត្យលទ្ធផលដោយខ្លួនឯង

អាចវាយលេខខ្មែរ ឬលេខអារ៉ាប់។

១. ដើម្បីបម្លែង DN ទៅការចាំងផ្លាត ត្រូវចែកនឹងប៉ុន្មាន?

២. តម្លៃ SCL ណាដែលមានន័យថា «ពពកប្រូបាប៊ីលីតេខ្ពស់»?

៣. ជាទូទៅ ក្រុមរលកណាដែលភាពខុសគ្នា L1C−L2A ធំជាង៖ B2 ឬ B11? (វាយ B2 ឬ B11)

៤. កម្រិតផលិតផលណាដែលជាការចាំងផ្លាតផ្ទៃដី?

៥. ក្រុមរលក Sentinel-2 ណាដែលរចនាឡើងដើម្បីរកពពក cirrus?