លំហាត់ទី៩៖ បង្កើតកំណែពណ៌ច្រើនបែបសម្រាប់របាយការណ៍¶
ព័ត៌មានលំហាត់
មេរៀនពាក់ព័ន្ធ៖ មេរៀនទី៩៖ ការបង្ហាញរូបភាព និងបន្សំក្រុមរលក ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១០០ នាទី
ស្ថានភាព¶
របាយការណ៍របស់អ្នកត្រូវការរូបភាពបួនបែប៖ មួយសម្រាប់សាធារណជនទូទៅ និងបីសម្រាប់ការវិភាគជំនាញ។ លំហាត់នេះឱ្យអ្នកបង្កើត និងកំណត់រចនាប័ទ្មរូបភាពទាំងអស់នោះ ព្រមទាំងរក្សាទុកជា .qml សម្រាប់ប្រើឡើងវិញ។
គោលបំណង¶
- កំណត់ Contrast enhancement ត្រឹមត្រូវសម្រាប់បន្សំនីមួយៗ។
- បង្កើត និងប្រៀបធៀបបន្សំក្រុមរលកយ៉ាងតិចប្រាំ។
- រក្សាទុក និងអនុវត្តរចនាប័ទ្មឡើងវិញ (.qml)។
- ធ្វើផ្ទាំងប្រៀបធៀប (Print Layout) បង្ហាញបន្សំច្រើន។
ឯកសារដែលប្រើ¶
- ទិន្នន័យវគ្គ (ណែនាំ)៖ Landsat 8 ភ្នំពេញ ជាការចាំងផ្លាត TOA ពីលំហាត់ទី៧ ·
RS_Data.zip→L8_PhnomPenh_2019(ឧបសម្ព័ន្ធ ខ) - ឬរូបភាព Sentinel-2 L2A ពីលំហាត់មុន
ឈ្មោះក្រុមរលកតាមឧបករណ៍
| តួនាទី | Sentinel-2 | Landsat 8/9 |
|---|---|---|
| ខៀវ · បៃតង · ក្រហម | B2 · B3 · B4 | B2 · B3 · B4 |
| NIR | B8 | B5 |
| SWIR1 · SWIR2 | B11 · B12 | B6 · B7 |
បើប្រើទិន្នន័យ Landsat 8 ភ្នំពេញ សូមប្ដូរលេខក្រុមរលកក្នុងរូបមន្ត និងបន្សំពណ៌តាមតារាងនេះ (ឧ. NDVI = (B5 − B4) / (B5 + B4))។
ពិសោធន៍មុនចាប់ផ្ដើម · ១៥ នាទី¶
សកម្មភាពទី១៖ បង្កើតបន្សំប្រាំ · ៤០ នាទី¶
សម្រាប់បន្សំនីមួយៗ បន្ថែមរូបភាពជាស្រទាប់ថ្មី កំណត់ Symbology → Multiband color និង Contrast enhancement (Cumulative ២–៩៨%)៖
| # | បន្សំ (R-G-B) | ឈ្មោះស្រទាប់ |
|---|---|---|
| ១ | B4-B3-B2 | true_colour |
| ២ | B8-B4-B3 | false_nir |
| ៣ | B11-B8-B2 | agriculture |
| ៤ | B12-B11-B4 | urban |
| ៥ | B4-B3-B1 | bathymetric |
សម្រាប់នីមួយៗ ចុចស្ដាំលើស្រទាប់ → Export → Save as QGIS Layer Style File (.qml)។
សកម្មភាពទី២៖ ប្រៀបធៀប stretch · ២០ នាទី¶
- លើបន្សំ true_colour សាកល្បង stretch បួនវិធី (គ្មាន · Min-Max · Cumulative ២–៩៨% · Standard Deviation)។
- ថតរូបអេក្រង់នីមួយៗ។ កត់ត្រាដែន Min/Max ដែល QGIS គណនា។
- ជ្រើសវិធីមួយសម្រាប់ប្រើក្នុងរបាយការណ៍ចុងក្រោយ ព្រមហេតុផល។
សកម្មភាពទី៣៖ ប្រៀបធៀបស៊ីគ្នារវាងស្រទាប់ · ១៥ នាទី¶
- ជ្រើសពីរស្រទាប់ណាមួយ (ឧ. true_colour ថតឆ្នាំនេះ និងឆ្នាំមុន បើអាចរក)។
- កំណត់ Min/Max ដូចគ្នាដោយដៃលើទាំងពីរ (មិនប្រើ stretch ស្វ័យប្រវត្តិ)។
- ពន្យល់ថាហេតុអ្វីជំហាននេះចាំបាច់សម្រាប់ការប្រៀបធៀបត្រឹមត្រូវ។
សកម្មភាពទី៤៖ ផ្ទាំងប្រៀបធៀប · ២០ នាទី¶
- បង្កើត Print Layout ជាមួយក្រឡាចត្រង្គ ២ × ២ ឬ ២ × ៣ បង្ហាញបន្សំផ្សេងៗលើតំបន់ដូចគ្នា។
- បន្ថែមចំណងជើងរងសម្រាប់ផែនទីនីមួយៗ (ឈ្មោះបន្សំ)។
- បន្ថែមកំណត់សម្គាល់ពន្យល់ន័យបន្សំ NIR (ក្រហមភ្លឺ = រុក្ខជាតិ)។
សកម្មភាពទី៥៖ ការសន្និដ្ឋាន · ១០ នាទី¶
សរសេរ ៤ ប្រយោគ៖ បន្សំណាបង្ហាញព័ត៌មានច្រើនបំផុតសម្រាប់តំបន់របស់អ្នក ជាក់លាក់ និងហេតុអ្វី។
សកម្មភាពបន្ថែម៖ ការបកស្រាយដោយភ្នែក · ២០ នាទី¶
លើរូបភាព Landsat 8 ភ្នំពេញ (ពណ៌ពិត និងពណ៌សន្មត) ជ្រើសវត្ថុ ៥ ហើយបំពេញតារាងដោយប្រើធាតុនៃការបកស្រាយ (មេរៀនទី៩)៖
| វត្ថុ | ពណ៌/ភាពភ្លឺ | ទំហំ | រូបរាង | វាយនភាព | លំនាំ | ទីតាំង/ទំនាក់ទំនង | ការសន្និដ្ឋាន |
|---|---|---|---|---|---|---|---|
| ឧ. ចំណុចប្រសព្វទន្លេចតុមុខ | ខៀវបៃតងល្អក់ | ធំ | កោង | រលោង | — | ជួបគ្នាទន្លេបួន | ទឹក (ទន្លេ) |
ផ្ទៀងផ្ទាត់ការសន្និដ្ឋានរបស់អ្នកជាមួយផែនទីមូលដ្ឋាន OpenStreetMap ឬ Google Satellite។
លទ្ធផលដែលរំពឹងទុក¶
ប្រៀបធៀបលទ្ធផលរបស់អ្នកជាមួយរូបខាងក្រោម ដែលបង្កើតពីទិន្នន័យវគ្គ (Landsat 8 ភ្នំពេញ ឬ Sentinel-2 ក្រុងព្រះសីហនុ)។ លទ្ធផលរបស់អ្នកមិនចាំបាច់ដូចបេះបិទទេ ប៉ុន្តែលំនាំគួរតែស្រដៀងគ្នា។
អ្វីដែលត្រូវពិនិត្យ
- B5-B4-B3៖ សុខភាពរុក្ខជាតិ (ក្រហមដិត = ព្រៃ)។
- B7-B6-B4៖ សំណង់ និងដីទទេ លេចធ្លោ ពណ៌ស្វាយ-ផ្កាឈូក។
- B5-B6-B2៖ ដំណាំ (បៃតងភ្លឺ) ធៀបនឹងព្រៃ (បៃតងចាស់)។
អ្វីដែលត្រូវពិនិត្យ
- គ្មាន stretch៖ ងងឹត ព្រោះតម្លៃប្រមូលផ្ដុំ ០,០៥–០,២។
- Min–Max រងឥទ្ធិពលពីក្រឡាខុសប្រក្រតី (ពពក ដំបូលភ្លឺ)។
- ២–៩៨% ជាជម្រើសលំនាំដើមល្អបំផុតសម្រាប់ការមើល។
កំហុសទូទៅ និងដំណោះស្រាយ¶
| បញ្ហាដែលឃើញ | មូលហេតុទូទៅ | ដំណោះស្រាយ |
|---|---|---|
| ពណ៌ខុសពីរូបក្នុងមេរៀន | Stretch ខុសគ្នា | Cumulative count cut ២–៩៨% |
| ស្រទាប់ពីរពណ៌ខុសគ្នា | Stretch តាមការមើល (extent) | កំណត់ Min/Max ដូចគ្នាដោយដៃ |
| Pan-sharpening មានពណ៌ខូច | ក្រុមរលកមិនត្រួតគ្នា | ពិនិត្យការត្រួតគ្នា និង CRS |
| ផ្ទាំងប្រៀបធៀបមិនមានចំណងជើង | ភ្លេចដាក់បន្សំក្រុមរលក | សរសេរ B5-B4-B3 លើរូបនីមួយៗ |
លទ្ធផលត្រូវប្រគល់¶
- ឯកសារ
.qmlប្រាំសម្រាប់បន្សំនីមួយៗ។ - រូបថតអេក្រង់ប្រៀបធៀបវិធី stretch បួន។
- ផ្ទាំងប្រៀបធៀបបន្សំ (Print Layout PDF)។
ពិនិត្យលទ្ធផលដោយខ្លួនឯង¶
អាចវាយលេខខ្មែរ ឬលេខអារ៉ាប់។
១. ភាគរយកាត់ដែលណែនាំសម្រាប់ Cumulative Count Cut?
២. ក្រុមរលកណាដាក់ក្នុងឆានែលក្រហម សម្រាប់បន្សំពណ៌សន្មត NIR?
៣. ប្រភេទឯកសាររចនាប័ទ្មរបស់ QGIS?
៤. បន្សំណាសមស្របសម្រាប់ជម្រៅទឹករាក់?
៥. តើត្រូវកំណត់ Min/Max ស្វ័យប្រវត្តិ ឬដោយដៃ ពេលប្រៀបធៀបរូបភាពពីរកាលបរិច្ឆេទ?