លំហាត់ទី១៖ ផែនទីដំបូងរបស់ខ្ញុំ៖ ផែនទីយោង និងផែនទីប្រធានបទនៃកម្ពុជា¶
ព័ត៌មានលំហាត់
មេរៀនពាក់ព័ន្ធ៖ មេរៀនទី១៖ ផែនទី និងដំណើរការធ្វើផែនទី ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១១៥ នាទី
ស្ថានភាព¶
សាលារៀនមួយសុំផែនទីពីរសម្រាប់ដាក់ក្នុងថ្នាក់៖ ផែនទីយោង ដែលសិស្សប្រើរកខេត្ត ទន្លេ និងផ្លូវជាតិ និង ផែនទីប្រធានបទ ដែលបង្ហាញតំបន់ភូមិសាស្ត្រទាំងប្រាំរបស់កម្ពុជា។ ទិន្នន័យដូចគ្នា ប៉ុន្តែគោលបំណងខុសគ្នា ដូច្នេះការសម្រេចចិត្តផែនទីវិទ្យាក៏ខុសគ្នាដែរ។
គោលបំណង¶
- វាយតម្លៃផែនទីដោយប្រើបញ្ជីត្រួតពិនិត្យធាតុផែនទី។
- បន្ថែមស្រទាប់ តម្រៀបលំដាប់ និងកំណត់និមិត្តសញ្ញាមូលដ្ឋានក្នុង QGIS។
- រៀបចំប្លង់ផែនទី (Print Layout) ដែលមានធាតុសំខាន់ៗ ហើយនាំចេញជា PDF។
- ប្រៀបធៀបការសម្រេចចិត្តរវាងផែនទីយោង និងផែនទីប្រធានបទ។
ឯកសារដែលប្រើ¶
ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។
| ស្រទាប់ | ថត | ប្រើសម្រាប់ |
|---|---|---|
Kh_Province_Boundary |
Admin/ |
ព្រំខេត្ត · វាល Name_KH Zone_Sch Density |
Kh_Province_Center |
Admin/ |
ទីរួមខេត្ត |
Kh_Lake_n_Mekong |
Water/ |
បឹងទន្លេសាប និងទន្លេធំៗ |
Kh_Main_Roads_MPWT2014 |
Infrastructure/ |
ផ្លូវជាតិ |
Kh_Country_area |
Admin/ |
ព្រំប្រទេសកម្ពុជា (ផែនទីទីតាំង) |
Int_Outside_Cambodia_DIVA |
Admin/ |
ប្រទេសជិតខាង (បរិបទ និងផែនទីទីតាំង) |
Int_Sea |
Water/ |
សមុទ្រ (ផែនទីទីតាំង) |
ពិសោធន៍មុនចាប់ផ្ដើម · ១០ នាទី¶
បើកធាតុផែនទីម្ដងមួយៗ។ សរសេរធាតុដែលអ្នកគិតថា ចាំបាច់ សម្រាប់ផែនទីដាក់ក្នុងថ្នាក់ និងធាតុដែល អាចលុបបាន។
សកម្មភាពទី១៖ រៀបចំគម្រោង · ១០ នាទី¶
- បង្កើតថត
D:\GIS\carto_lab01\ហើយរក្សាទុកគម្រោងថ្មីជាlab01.qgz។ - កំណត់ CRS គម្រោងជា EPSG:32648 (WGS 84 / UTM zone 48N) នៅជ្រុងខាងក្រោមស្ដាំ។ ហេតុផលនឹងសិក្សាក្នុងមេរៀនទី២ និងទី៣។
- Project → Properties → General → Save paths → Relative។
សកម្មភាពទី២៖ ផែនទីយោង · ២៥ នាទី¶
-
បន្ថែមស្រទាប់ទាំងប្រាំ ហើយតម្រៀបពីលើចុះក្រោម៖ ទីរួមខេត្ត · ផ្លូវជាតិ · ទឹក · ខេត្ត · ប្រទេសជិតខាង។
ក្បួនលំដាប់ស្រទាប់
ចំណុចនៅលើ · បន្ទាត់នៅកណ្ដាល · ពហុកោណនៅក្រោម។ បើពហុកោណនៅលើ វានឹងលាក់ចំណុច និងបន្ទាត់។
-
កំណត់និមិត្តសញ្ញា (Layer Properties → Symbology → Single Symbol)៖
ស្រទាប់ ពណ៌ផ្ទៃ ពណ៌ព្រំ / បន្ទាត់ ទំហំ ប្រទេសជិតខាង #eeeeee#bdbdbd០,២ មម ខេត្ត #fafaf5#9e9e9e០,៣ មម ទឹក #9ecae1#6baed6០,២ មម ផ្លូវជាតិ #d84315០,៦ មម ទីរួមខេត្ត #212121ពណ៌ស ២ មម -
ដាក់ស្លាកឈ្មោះខេត្ត៖ Layer Properties → Labels → Single Labels · Value
Name_KH· Font Battambang ឬ Khmer OS Siemreap · ទំហំ ៨ pt · Buffer ពណ៌ស ០,៨ មម។ - ពង្រីកមើលឈ្មោះខេត្ត។ បើអក្សរខ្មែរបែក (ស្រៈ ឬជើងមិនត្រូវកន្លែង) ត្រូវប្ដូរពុម្ពអក្សរ។
សំណួរ៖ ហេតុអ្វីផ្ទៃខេត្តប្រើពណ៌ស្រាល ឯផ្លូវជាតិប្រើពណ៌ដិត? ធាតុណាដែលអ្នកចង់ឱ្យភ្នែកឃើញមុនគេ?
សកម្មភាពទី៣៖ ប្លង់ផែនទី ផែនទីទីតាំង និងការនាំចេញ · ៣៥ នាទី¶
- Project → New Print Layout · ឈ្មោះ
reference_map· ទំហំ A4 Landscape (ចុចស្ដាំលើផ្ទៃក្រដាស → Page Properties)។ - Add Map៖ គូសប្រអប់ផែនទីធំ។ ក្នុង Item Properties កំណត់ Scale ប្រហែល
1:3000000។ -
បន្ថែមធាតុ៖
ធាតុ ឧបករណ៍ ការកំណត់ ចំណងជើង Add Label «ផែនទីរដ្ឋបាលកម្ពុជា» · Battambang ២០ pt សញ្ញាសម្គាល់ផែនទី Add Legend បិទ Auto update · លុបស្រទាប់ប្រទេសជិតខាង · ប្ដូរឈ្មោះជាខ្មែរ របារមាត្រដ្ឋាន Add Scale Bar Units Kilometers · Fixed width 50· Segments ២ ស្ដាំ ០ ឆ្វេងសញ្ញាព្រួញទិស Add North Arrow ទំហំតូច នៅជ្រុង ប្រភព Add Label «ប្រភព៖ Kh_Province_Boundary · MPWT 2014 · EPSG:32648 · ឈ្មោះអ្នកធ្វើ · ២០២៦» -
បន្ថែមផែនទីទីតាំង (Overview map)៖
- ជ្រើសផែនទីធំក្នុង Layout ហើយធីក Lock layers និង Lock styles for layers ជាមុនសិន ដើម្បីកុំឱ្យវាប្ដូរនៅជំហានបន្ទាប់។
- ក្នុងផ្ទាំងផែនទី QGIS បើកស្រទាប់
Kh_Country_areaInt_SeaនិងInt_Outside_Cambodia_DIVAហើយបិទស្រទាប់ផ្សេងៗ។ និមិត្តសញ្ញា៖Int_Seaពណ៌ខៀវ ·Int_Outside_Cambodia_DIVAពណ៌ប្រផេះ ·Kh_Country_areaពណ៌ក្រហម។ - ក្នុង Layout ចុច Add Item → Add Map ហើយគូសប្រអប់តូចមួយនៅជ្រុងមួយនៃផែនទីធំ។
- ក្នុង Item Properties នៃផែនទីទីតាំង កំណត់ Scale ប្រហែល
1:50000000ដើម្បីឃើញប្រទេសជិតខាង។ - ធីក Lock layers និង Lock styles for layers លើផែនទីទីតាំងផងដែរ ដើម្បីកុំឱ្យវាប្ដូរ ពេលអ្នកបើកស្រទាប់ផ្សេងវិញ។
- ត្រឡប់ទៅផ្ទាំងផែនទី QGIS បើកស្រទាប់ផែនទីយោងវិញ រួចចុច Refresh ក្នុង Layout។
ចំណាំ
បើផែនទីធំ ឬផែនទីទីតាំងប្ដូរភ្លាមៗ ពេលអ្នកបិទបើកស្រទាប់ មានន័យថាអ្នកមិនទាន់ធីក Lock layers ។ ស្រទាប់
Int_SeaនិងInt_Outside_Cambodia_DIVAលាតហួសតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះត្រូវកំណត់មាត្រដ្ឋានឱ្យឃើញតែតំបន់ជិតខាង។ -
Layout → Export as PDF · Resolution 300 dpi →
reference_map.pdf។ នាំចេញជា PNG ផងដែរ។ - បើក PDF ហើយពិនិត្យថា អក្សរខ្មែរត្រឹមត្រូវ និងរបារមាត្រដ្ឋានអានបាន។
សកម្មភាពទី៤៖ ផែនទីប្រធានបទ · ២០ នាទី¶
- ចម្លងស្រទាប់
Kh_Province_Boundary(Duplicate Layer) ហើយប្ដូរឈ្មោះជាតំបន់ភូមិសាស្ត្រ។ - Symbology → Categorized · Value
Zone_Sch· ចុច Classify · ជ្រើសពណ៌ផ្សេងៗគ្នាដែលមិនដិតពេក។ - បិទស្រទាប់ផ្លូវជាតិ និងទីរួមខេត្ត។ ផែនទីប្រធានបទត្រូវការតែអ្វីដែលជួយប្រធានបទ។
- ក្នុង Layout Manager ចម្លង
reference_mapជាzones_map។ ក្នុងប្រអប់ផែនទី ធីក Lock layers បន្ទាប់ពីកំណត់ស្រទាប់ ដើម្បីកុំឱ្យប្លង់ទីមួយប្ដូរ។ - ប្ដូរចំណងជើងជា «តំបន់ភូមិសាស្ត្រទាំងប្រាំនៃកម្ពុជា» និងធ្វើបច្ចុប្បន្នភាពសញ្ញាសម្គាល់ផែនទី → នាំចេញ
zones_map.pdf។
សកម្មភាពទី៥៖ ប្រៀបធៀប និងឆ្លុះបញ្ចាំង · ១៥ នាទី¶
បំពេញតារាងនេះ៖
| ការសម្រេចចិត្ត | ផែនទីយោង | ផែនទីប្រធានបទ |
|---|---|---|
| គោលបំណង | ||
| ស្រទាប់ដែលបង្ហាញ | ||
| និមិត្តសញ្ញា និងពណ៌ | ||
| ធាតុផែនទីចាំបាច់ | ||
| អ្វីដែលអ្នកអានគួរឃើញមុនគេ |
សរសេរ ៣ ទៅ ៥ ប្រយោគ៖ ហេតុអ្វីទិន្នន័យដូចគ្នា បង្កើតផែនទីខុសគ្នា?
លទ្ធផលត្រូវប្រគល់¶
reference_map.pdfនិងzones_map.pdf(៣០០ dpi)។- គម្រោង
lab01.qgz(ផ្លូវ relative)។ - តារាងប្រៀបធៀប និងការឆ្លុះបញ្ចាំង។
ពិនិត្យលទ្ធផលដោយខ្លួនឯង¶
១. Kh_Province_Boundary មានខេត្ត និងរាជធានីប៉ុន្មាន?
២. វាល Zone_Sch មានតំបន់ប៉ុន្មាន?
៣. តំបន់ទន្លេសាប មានខេត្តប៉ុន្មាន?
៤. ស្រទាប់ Kh_Main_Roads_MPWT2014 មានវត្ថុប៉ុន្មាន?
៥. ខេត្ត ឬរាជធានីណាមានដង់ស៊ីតេប្រជាជន (Density) ខ្ពស់ជាងគេ?
ជម្រើសអនុវត្តជាមួយទិន្នន័យក្នុង ZIP¶
បើក schools.geojson និង roads.geojson ក្នុង assets/data/lab-01។ ប្រើ Categorized សម្រាប់ប្រភេទសាលា។ ដាក់ឈ្មោះស្រទាប់ដែលអ្នកអានយល់ ហើយបង្កើត Print Layout ពីរដែលមានអ្នកអានខុសគ្នា។
បើគ្មាន Cambodia.zip ពេញលេញ ប្រើទិន្នន័យសាកល្បងក្នុង កញ្ចប់អនុវត្ត offline។ តម្លៃសំយោគមានចម្លើយផ្សេងពីទិន្នន័យដើម៖ កុំប្រើវាដើម្បីឆ្លើយប្រអប់លេខថេរខាងលើ។ ត្រឡប់ទៅ មេរៀន 1 ដើម្បីធ្វើពិសោធន៍ និងសំណួរថ្មី។