Skip to content

លំហាត់ទី២៖ កូអរដោនេ ដាទុម និង CRS ក្នុង QGIS

ព័ត៌មានលំហាត់

មេរៀនពាក់ព័ន្ធ៖ មេរៀនទី២៖ រាងផែនដី ដាទុម និងប្រព័ន្ធកូអរដោនេ ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១០០ នាទី

ស្ថានភាព

ការិយាល័យមួយផ្ញើកូអរដោនេទីរួមខេត្តមកជាពីរទម្រង់៖ ដឺក្រេ នាទី វិនាទីពីផែនទីចាស់ និងម៉ែត្រក្នុង Indian 1960។ អ្នកត្រូវនាំវាចូល QGIS ឱ្យត្រូវនឹងទិន្នន័យវគ្គសិក្សា (WGS 84 / UTM zone 48N) ហើយវាស់ថាដាទុមខុស ធ្វើឱ្យរំកិលប៉ុណ្ណា។

គោលបំណង

  • អាន CRS របស់ស្រទាប់ និងគម្រោង ហើយស្គាល់លេខ EPSG។
  • អាន និងបម្លែងកូអរដោនេរវាង UTM ដឺក្រេទសភាគ និង DMS។
  • បែងចែក Set Layer CRS និង Reproject Layer ដោយការសាកល្បង។
  • វាស់ផលប៉ះពាល់នៃដាទុមខុស និងជ្រើសការបំប្លែងដាទុម។

ឯកសារដែលប្រើ

ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។

ស្រទាប់ ថត
Kh_Province_Center Admin/
Kh_Province_Boundary Admin/
Kh_Main_Roads_MPWT2014 Infrastructure/

ពិសោធន៍មុនចាប់ផ្ដើម · ១០ នាទី

សកម្មភាពទី១៖ ពិនិត្យ CRS · ១៥ នាទី

  1. បង្កើតគម្រោងថ្មី lab02.qgz ហើយបន្ថែមស្រទាប់ទាំងបី។
  2. Layer Properties → Information នៃស្រទាប់នីមួយៗ៖ កត់ត្រា CRS ឈ្មោះ លេខ EPSG និងឯកតា។
  3. ចុចលើប៊ូតុង CRS នៅជ្រុងខាងក្រោមស្ដាំ។ កត់ត្រា CRS គម្រោង។
  4. រំកិលកណ្ដុរលើទីក្រុងភ្នំពេញ ហើយមើលកូអរដោនេនៅរបារខាងក្រោម (Coordinate)។

សំណួរ៖ ឯកតានៃកូអរដោនេនៅរបារខាងក្រោមជាអ្វី? តើវាប្ដូរ ពេលអ្នកប្ដូរ CRS គម្រោងទៅ EPSG:4326?

សកម្មភាពទី២៖ អាន និងបម្លែងកូអរដោនេ · ២០ នាទី

  1. ប្រើ Identify Features ចុចលើចំណុចភ្នំពេញក្នុង Kh_Province_Center។ ក្នុងផ្ទាំងលទ្ធផល មើល (Derived)៖ X Y ក្នុង CRS ស្រទាប់។
  2. Field Calculator លើ Kh_Province_Center (បើក Toggle editing ក៏បាន ឬបង្កើតវាលបណ្ដោះអាសន្ន)៖

    វាល កន្សោម
    E $x
    N $y
    lon x(transform($geometry, 'EPSG:32648', 'EPSG:4326'))
    lat y(transform($geometry, 'EPSG:32648', 'EPSG:4326'))
    lat_dms to_dms(y(transform($geometry,'EPSG:32648','EPSG:4326')),'y',1)
  3. ពិនិត្យលទ្ធផលសម្រាប់ភ្នំពេញ ហើយបម្លែង lat ទៅ DMS ដោយដៃ។ ប្រៀបធៀបជាមួយ lat_dms។

សកម្មភាពទី៣៖ Set CRS ឬ Reproject? · ២០ នាទី

  1. ចម្លងស្រទាប់ Kh_Province_Center → Duplicate Layer → ប្ដូរឈ្មោះ wrong_label។
  2. ចុចស្ដាំ wrong_label → Layer CRS → Set Layer CRS → ជ្រើស EPSG:3148 (Indian 1960 / UTM zone 48N)។
  3. សង្កេតលើផែនទី។ ចំណុចរំកិលទៅណា ធៀបនឹងស្រទាប់ដើម?
  4. ម្ដងទៀតពីស្រទាប់ដើម៖ Vector → Data Management Tools → Reproject Layer → Target CRS EPSG:3148 → reprojected។ ពេល QGIS បើកប្រអប់ Select Transformation ជ្រើសការបំប្លែងដែល Area of use មាន Cambodia។
  5. សង្កេត៖ ស្រទាប់ reprojected ត្រួតនឹងស្រទាប់ដើមលើផែនទីឬទេ? ប្រៀបធៀបលេខ $x $y នៃភ្នំពេញក្នុងស្រទាប់ទាំងពីរ។

ចំណុចសំខាន់

Set Layer CRS មិនប្ដូរលេខ ប៉ុន្តែប្ដូរទីតាំងលើផែនទី (ព្រោះ QGIS យល់លេខដដែលក្នុងប្រព័ន្ធថ្មី)។ Reproject ប្ដូរលេខ ប៉ុន្តែទីតាំងលើផែនទីនៅដដែល។

សកម្មភាពទី៤៖ វាស់ការរំកិលនៃដាទុម · ២០ នាទី

  1. ប្រើ Measure Line វាស់ចម្ងាយពីចំណុចភ្នំពេញក្នុងស្រទាប់ដើម ទៅចំណុចភ្នំពេញក្នុង wrong_label។
  2. ធ្វើម្ដងទៀតសម្រាប់ទីរួមខេត្តពីរផ្សេងទៀត (ឧ. រតនគិរី និងកោះកុង)។ ការរំកិលស្មើគ្នាឬទេ?
  3. បំពេញតារាង៖

    ទីរួមខេត្ត E ដើម N ដើម ចម្ងាយរំកិល (ម) ទិស
    ភ្នំពេញ

សំណួរ៖ បើអ្នកទទួលទិន្នន័យរំកិលស្ទើរស្មើៗគ្នា ៥០០ ម ទៅទិសដូចគ្នា តើអ្នកនឹងសង្ស័យអ្វីមុនគេ?

សកម្មភាពទី៥៖ នាំចូលកូអរដោនេ DMS · ១៥ នាទី

  1. បង្កើតឯកសារ points.csv ក្នុង Notepad៖

    name,lat_dms,lon_dms
    Independence Monument,11°33'23"N,104°55'42"E
    
  2. Add Delimited Text Layer ជាមួយ DMS coordinates ធីក · X lon_dms · Y lat_dms · CRS EPSG:4326។

  3. ពិនិត្យថាចំណុចធ្លាក់ត្រូវវិមានឯករាជ្យ។ វាស់ចម្ងាយពីចំណុចនេះ ទៅចំណុចភ្នំពេញក្នុង Kh_Province_Center។

លទ្ធផលត្រូវប្រគល់

  • តារាង CRS នៃស្រទាប់ទាំងបី។
  • Kh_Province_Center ជាមួយវាល E N lon lat lat_dms។
  • តារាងការរំកិលដាទុម និងចម្លើយសំណួរ។

ពិនិត្យលទ្ធផលដោយខ្លួនឯង

អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។

១. លេខ EPSG នៃ Kh_Province_Center?

២. កូអរដោនេ E នៃចំណុចភ្នំពេញ (ម · គ្មានទសភាគ)?

៣. រយៈទទឹង (lat) នៃចំណុចភ្នំពេញ (ទសភាគ ៣ ខ្ទង់)?

៤. ក្រោយ Set CRS ទៅ EPSG:3148 ចំណុចភ្នំពេញរំកិលប្រហែលប៉ុន្មានម៉ែត្រ?

៥. ឧបករណ៍ណាប្ដូរលេខកូអរដោនេ ដោយរក្សាទីតាំងលើផែនទី?

ជម្រើសអនុវត្តជាមួយទិន្នន័យក្នុង ZIP

នាំចូល CSV ជា Delimited Text ដោយកំណត់ X/Y និង EPSG:4326។ Export → Save Features As ទៅ EPSG:32648។ ពិនិត្យ Layer Properties → Information មុន និងក្រោយ ហើយប្រៀបធៀបកូអរដោនេ។

បើគ្មាន Cambodia.zip ពេញលេញ ប្រើទិន្នន័យសាកល្បងក្នុង កញ្ចប់អនុវត្ត offline។ តម្លៃសំយោគមានចម្លើយផ្សេងពីទិន្នន័យដើម៖ កុំប្រើវាដើម្បីឆ្លើយប្រអប់លេខថេរខាងលើ។ ត្រឡប់ទៅ មេរៀន 2 ដើម្បីធ្វើពិសោធន៍ និងសំណួរថ្មី។