លំហាត់ទី៧៖ ចាត់ថ្នាក់ទិន្នន័យ និងប្រៀបធៀបផែនទី¶
ព័ត៌មានលំហាត់
មេរៀនពាក់ព័ន្ធ៖ មេរៀនទី៧៖ ការចាត់ថ្នាក់ទិន្នន័យសម្រាប់ផែនទី ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១០០ នាទី
ស្ថានភាព¶
អ្នកត្រូវធ្វើផែនទីដង់ស៊ីតេប្រជាជនតាមខេត្ត សម្រាប់របាយការណ៍មួយ។ មុនជ្រើសវិធីចាត់ថ្នាក់ អ្នកនឹងសាកល្បងវិធីបួន ហើយប្រៀបធៀបលទ្ធផលដោយផ្អែកលើទិន្នន័យពិត។
គោលបំណង¶
- អានស្ថិតិ និងក្រាបចែកចាយក្នុង QGIS។
- ប្រើ Graduated symbology ជាមួយវិធីចាត់ថ្នាក់ផ្សេងៗ។
- កំណត់ព្រំថ្នាក់ដោយដៃ ហើយរក្សាវាថេររវាងផែនទី។
- ប្រៀបធៀបផែនទី និងសរសេរហេតុផលនៃការជ្រើស។
ឯកសារដែលប្រើ¶
ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។
| ស្រទាប់ | ថត | វាល |
|---|---|---|
Kh_Province_Boundary |
Admin/ |
Density POP2017 Area_Km2 |
Kh_Commune_area |
Admin/ |
ProvGis |
Census_Commune |
Census_2008/ |
COMM_CODE TOTPOP |
ពិសោធន៍មុនចាប់ផ្ដើម · ១០ នាទី¶
សកម្មភាពទី១៖ មើលទិន្នន័យ · ២០ នាទី¶
- បន្ថែម
Kh_Province_Boundaryហើយបើក Attribute Table។ តម្រៀបតាមDensity។ - Processing → Basic statistics for fields លើ
Density៖ កត់ត្រា count min max mean median និង standard deviation។ - Layer Properties → Histogram (ក្នុងផ្ទាំង Symbology ជ្រើស Graduated រួចចុច Histogram) → ចុច Load values។
- ឆ្លើយ៖ ការចែកចាយស៊ីមេទ្រី ឬលម្អៀង? តើមានតម្លៃខ្លាំង (outlier) ឬទេ?
សកម្មភាពទី២៖ វិធីចាត់ថ្នាក់បួន · ៣០ នាទី¶
សម្រាប់វិធីនីមួយៗ៖ Symbology → Graduated · Value Density · Color ramp ពណ៌តែមួយ (ឧ. Reds) · Classes 5 · Mode តាមតារាង រួច Classify។
| Mode ក្នុង QGIS | វិធី | កត់ត្រា |
|---|---|---|
| Equal Interval | ចន្លោះស្មើ | ព្រំថ្នាក់ និងចំនួនខេត្តក្នុងថ្នាក់ទាបបំផុត |
| Quantile (Equal Count) | ចំនួនស្មើ | ព្រំថ្នាក់ |
| Natural Breaks (Jenks) | ចន្លោះធម្មជាតិ | ព្រំថ្នាក់ |
| Standard Deviation | គម្លាតគំរូ | មានថ្នាក់ទទេឬទេ? |
បន្ទាប់មក ថតរូបអេក្រង់ផែនទីនីមួយៗ (Project → Import/Export → Export Map to Image) ហើយដាក់ជាប់គ្នាក្នុងឯកសារមួយ។
រាប់ខេត្តក្នុងថ្នាក់
ចុចស្ដាំលើស្រទាប់ → Show Feature Count បន្ទាប់ពី Classify។ ចំនួនក្នុងថ្នាក់នីមួយៗនឹងបង្ហាញក្នុងផ្ទាំង Layers។
សកម្មភាពទី៣៖ ព្រំថ្នាក់ដោយដៃ · ២០ នាទី¶
- ក្នុងផ្ទាំង Graduated ចុចទ្វេដងលើតម្លៃព្រំ ដើម្បីកែ។ កំណត់ព្រំ៖
0–49·50–99·100–199·200–499·500+។ - កែស្លាកថ្នាក់ឱ្យមានឯកតា ឧទាហរណ៍ «០–៤៩ នាក់/គម²»។
- រក្សាទុករចនាប័ទ្មជា
density_manual.qml(ចុចស្ដាំលើស្រទាប់ → Export → Save as QGIS Layer Style File)។
សំណួរ៖ ហេតុអ្វីព្រំកំណត់ដោយដៃមានប្រយោជន៍ ពេលអ្នកត្រូវធ្វើផែនទីច្រើនឆ្នាំ?
សកម្មភាពទី៤៖ ចាត់ថ្នាក់ទិន្នន័យកម្រិតឃុំ · ២០ នាទី¶
- Extract by expression លើ
Kh_Commune_area៖"ProvGis" = 'KH04'→kc_communes - ភ្ជាប់
Census_Communeតាមវិធីក្នុងលំហាត់ទី៥ សៀវភៅទី២ (វាល'KH' || "COMM_CODE")។ - Field Calculator៖
dens = "TOTPOP" / ($area / 1000000) - ធ្វើផែនទី Graduated ៥ ថ្នាក់ ជាមួយ Natural Breaks រួចម្ដងទៀតជាមួយ Quantile។ ប្រៀបធៀបលំនាំ។
សំណួរ៖ ការចាត់ថ្នាក់កម្រិតឃុំ បង្ហាញលំនាំដែលកម្រិតខេត្តលាក់ឬទេ? សរសេរ ២ ទៅ ៣ ប្រយោគ។
សកម្មភាពទី៥៖ ជ្រើស និងពន្យល់ · ១០ នាទី¶
ជ្រើសផែនទីមួយសម្រាប់របាយការណ៍ ហើយសរសេរកថាខណ្ឌមួយ៖ វិធីចាត់ថ្នាក់ ចំនួនថ្នាក់ ហេតុផល និងអ្វីដែលអ្នកអានគួរប្រុងប្រយ័ត្ន។
លទ្ធផលត្រូវប្រគល់¶
- តារាងស្ថិតិ និងរូបភាពក្រាបចែកចាយ។
- រូបភាពផែនទី ៤ ជាមួយព្រំថ្នាក់។
density_manual.qmlនិងផែនទីកម្រិតឃុំ។- កថាខណ្ឌពន្យល់ការជ្រើស។
ពិនិត្យលទ្ធផលដោយខ្លួនឯង¶
អាចវាយលេខខ្មែរ ឬលេខអារ៉ាប់។
១. ដង់ស៊ីតេអតិបរមាក្នុងចំណោមខេត្ត (នាក់/គម²)?
២. ដង់ស៊ីតេអប្បបរមា?
៣. មធ្យមភាគ (median) នៃដង់ស៊ីតេ?
៤. ជាមួយ Equal Interval ៥ ថ្នាក់ តើខេត្តប៉ុន្មានធ្លាក់ក្នុងថ្នាក់ទាបបំផុត?
៥. ជាមួយ Quantile ៥ ថ្នាក់ តើខេត្តប៉ុន្មានក្នុងមួយថ្នាក់?
ជម្រើសអនុវត្តជាមួយទិន្នន័យក្នុង ZIP¶
Layer Properties → Symbology → Graduated។ ប្រើវាលដង់ស៊ីតេដដែល និងពណ៌ដដែល សម្រាប់ Equal Interval, Equal Count និង Natural Breaks។ រក្សាទុក Style បី ហើយកត់ព្រំថ្នាក់មុនប្ដូរ។
បើគ្មាន Cambodia.zip ពេញលេញ ប្រើទិន្នន័យសាកល្បងក្នុង កញ្ចប់អនុវត្ត offline។ តម្លៃសំយោគមានចម្លើយផ្សេងពីទិន្នន័យដើម៖ កុំប្រើវាដើម្បីឆ្លើយប្រអប់លេខថេរខាងលើ។ ត្រឡប់ទៅ មេរៀន 7 ដើម្បីធ្វើពិសោធន៍ និងសំណួរថ្មី។