ឧបសម្ព័ន្ធ ខ៖ ទិន្នន័យកម្ពុជា¶
ឧបសម្ព័ន្ធនេះមានពីរផ្នែក។ ផ្នែក ក ពិពណ៌នាសំណុំទិន្នន័យ Cambodia ដែលប្រើក្នុងសៀវភៅអនុវត្ត។ ផ្នែក ខ ណែនាំប្រភពទិន្នន័យបើកចំហផ្សេងទៀត សម្រាប់គម្រោងផ្ទាល់ខ្លួន។
ផ្នែក ក៖ សំណុំទិន្នន័យវគ្គសិក្សា¶
ក.១ ទិដ្ឋភាពរួម¶
| លក្ខណៈ | ព័ត៌មាន |
|---|---|
| ឈ្មោះឯកសារ | Cambodia.zip (ប្រហែល ១៤៥ MB, ពន្លាចេញប្រហែល ៣០០ MB) |
| ទម្រង់ | Shapefile (.shp និងឯកសារអមដំណើរ) |
| ចំនួនស្រទាប់ | ៤៣ ស្រទាប់ ក្នុង ៩ ថតប្រធានបទ |
| CRS | WGS 84 / UTM zone 48N · EPSG:32648 · ឯកតាជាម៉ែត្រ |
| ការអ៊ិនកូដអក្សរ | UTF-8 (អក្សរខ្មែរបង្ហាញបានត្រឹមត្រូវ) |
| វិសាលភាព | ទូទាំងប្រទេស លើកលែងស្រទាប់តំបន់សិក្សាមួយចំនួន (មើល ក.៣) |
របៀបទាញយក
ឬមើលកំណែទាំងអស់នៅទំព័រ Releases។
ពន្លាឯកសារទៅក្នុងថតដែលផ្លូវ (path) គ្មានដកឃ្លា និងគ្មានអក្សរខ្មែរ ឧទាហរណ៍ D:\GIS\Cambodia។ ផ្លូវដែលមានដកឃ្លា ឬអក្សរខ្មែរ អាចធ្វើឱ្យឧបករណ៍ Processing មួយចំនួនក្នុង QGIS ដំណើរការមិនបាន។
Cambodia/
├── Admin/ ព្រំដែន និងទីតាំងរដ្ឋបាល
├── Census_2008/ ជំរឿនប្រជាជនឆ្នាំ ២០០៨
├── Health/ មូលដ្ឋានសុខាភិបាល
├── Infrastructure/ ផ្លូវថ្នល់ និងផ្លូវដែក
├── Landuse/ ការប្រើប្រាស់ដី និងក្រប់ដី
├── Pagoda/ វត្តអារាម
├── Protected_Area/ តំបន់ការពារធម្មជាតិ
├── School/ សាលារៀន
└── Water/ ទឹក ជំនន់ និងជលសាស្ត្រ
Shapefile មួយ គឺឯកសារច្រើន
ស្រទាប់ Kh_School មួយ មានឯកសារ .shp .shx .dbf .prj .cpg ជាដើម។ ពេលចម្លង ឬផ្លាស់ទី ត្រូវយកឯកសារទាំងអស់ដែលមានឈ្មោះដូចគ្នាទៅជាមួយ។ បើខ្វះ .dbf តារាងគុណលក្ខណៈនឹងបាត់ ហើយបើខ្វះ .prj QGIS នឹងមិនស្គាល់ CRS។
ក.២ បញ្ជីស្រទាប់តាមប្រធានបទ¶
ធរណីមាត្រ៖ ចំណុច (Point) · ខ្សែ (Line) · ពហុកោណ (Polygon)
រដ្ឋបាល (Admin/)¶
| ស្រទាប់ | ធរណីមាត្រ | ចំនួន | ខ្លឹមសារ | វាលសំខាន់ៗ |
|---|---|---|---|---|
Kh_Country_area |
ពហុកោណ | ១ | ព្រំដែនប្រទេសកម្ពុជា | |
Kh_Province_Boundary |
ពហុកោណ | ២៥ | ខេត្ត និងរាជធានី | Name_KH Name_EN ProvGis POP2017 Area_Km2 Density Zone_Sch |
Kh_Province_Center |
ចំណុច | ២៥ | ទីរួមខេត្ត | Name_KH Name_EN ProvGis |
Kh_District_area |
ពហុកោណ | ១៩៧ | ស្រុក ខណ្ឌ ក្រុង | DIS_NAME DistGis ProvGis |
Kh_District_area_May2020 |
ពហុកោណ | ១៩៩ | ស្រុក ខណ្ឌ ក្រុង (កំណែ ឧសភា ២០២០) | DIS_NAME DistGis NewDistGis Area_ha |
Kh_District_point |
ចំណុច | ១៩៣ | ទីតាំងស្រុក | DistGis DIS_NAME |
Kh_Commune_area |
ពហុកោណ | ១ ៦៣៣ | ឃុំ សង្កាត់ | COM_NAME COMNAME_KH DISNAME_KH PRONAME_KH CommGis |
Kh_Commune_area_May2020 |
ពហុកោណ | ១ ៦៣៣ | ឃុំ សង្កាត់ (កំណែ ឧសភា ២០២០) | COM_NAME CommGis NewCommGis |
Kh_Commune_point |
ចំណុច | ១ ៦៣៣ | ទីតាំងឃុំ | CommGis Com_Name |
Kh_Village_point |
ចំណុច | ១៤ ០៧៣ | ទីតាំងភូមិ | VillGis Vil_Name |
Int_Outside_Cambodia_DIVA |
ពហុកោណ | ៤៦ | ប្រទេសជិតខាង (សម្រាប់ផែនទីទីតាំង) | ISO3 COUNTRY |
Zone_Sch បែងចែកខេត្តជា ៥ តំបន់៖ រាជធានី · ទន្លេសាប · មេគង្គក្រោម · មេគង្គលើ · តំបន់ឆ្នេរ។
ជំរឿនប្រជាជនឆ្នាំ ២០០៨ (Census_2008/)¶
| ស្រទាប់ | ធរណីមាត្រ | ចំនួន | លេខកូដ |
|---|---|---|---|
Census_Provinces |
ពហុកោណ | ២៤ | PROV_CODE |
Census_Prov_point |
ចំណុច | ២៥ | ProvGis |
Census_District |
ពហុកោណ | ១៩៣ | DIST_CODE |
Census_Commune |
ពហុកោណ | ១ ៦២១ | COMM_CODE |
Census_Comm_point |
ចំណុច | ១ ៦២១ | COMM_CODE |
Census_Village |
ចំណុច | ១៤ ០៧៣ | VILL_CODE |
ស្រទាប់ជំរឿនមានវាលប្រហែល ១៤០ ដែលរៀបជាក្រុមតាមបុព្វបទ៖
| ក្រុម | ឧទាហរណ៍វាល | អត្ថន័យ |
|---|---|---|
| ប្រជាជន និងគ្រួសារ | TOTPOP MALES FEMALES HH_TOT AVG_HS SEXRATIO |
ប្រជាជនសរុប ប្រុស ស្រី ចំនួនគ្រួសារ ទំហំគ្រួសារមធ្យម អត្រាភេទ |
| អាយុ | POPBL15 POP1564 POP65OV DEPENDENCY |
ក្រោម ១៥ ឆ្នាំ · ១៥–៦៤ ឆ្នាំ · ៦៥ ឆ្នាំឡើង · អត្រាពឹងផ្អែក |
| សាសនា | BUDDHIST MUSLIM CHRISTIAN OTH_REL |
ចំនួនអ្នកកាន់សាសនានីមួយៗ |
| ស្ថានភាពអាពាហ៍ពិពាហ៍ | T_ M_ F_ + NEVMAR MARRIED WIDOW DIVSEP |
T = សរុប · M = ប្រុស · F = ស្រី |
| អក្ខរកម្ម និងការសិក្សា | T_LIT15 T_ATTEND M_PRIM F_HIGH |
អត្រាចេះអក្សរ ១៥ ឆ្នាំឡើង · ការចូលរៀន · កម្រិតសិក្សា |
| ពិការភាព | M_SEE F_HEAR M_MOVE |
ពិការភ្នែក ត្រចៀក ចលនា តាមភេទ |
| ការងារ | T_ACTIVE T_PRIMSEC T_SECSEC T_TERSEC T_UER |
សកម្មសេដ្ឋកិច្ច · វិស័យ ១ ២ ៣ · អត្រាអត់ការងារ |
| លំនៅដ្ឋាន | D_OWN D_RENT |
ផ្ទះផ្ទាល់ខ្លួន · ជួល |
| ពន្លឺ | L_CITY L_GEN L_KERO L_BATT |
ភ្លើងរដ្ឋ · ម៉ាស៊ីនភ្លើង · ប្រេងកាត · អាគុយ |
| ឥន្ធនៈដាំស្ល | F_FIRE F_CHAR F_LPG F_ELEC |
អុស · ធ្យូង · ហ្គាស · អគ្គិសនី |
| អនាម័យ | T_NOT T_SEW T_SEP T_PIT |
គ្មានបង្គន់ · លូ · ស្ដុក · រណ្ដៅ |
| ប្រភពទឹក | W_PIPED W_TUBED W_UNPROT W_RAIN WL_WITHIN |
ទឹកម៉ាស៊ីន · អណ្ដូងស្នប់ · ប្រភពមិនការពារ · ទឹកភ្លៀង · ទឹកនៅក្នុងបរិវេណ |
| ផ្ទៃ និងដង់ស៊ីតេ | AREA DENSITY URBAN |
ផ្ទៃ (គម²) · នាក់/គម² · ទីក្រុង (១០០) ឬជនបទ (០) |
ចំនួន ឬ ភាគរយ?
វាលខ្លះជាចំនួនមនុស្ស ឬគ្រួសារ ឯវាលខ្លះទៀតជាភាគរយ (ឧទាហរណ៍ T_LIT15 ជាអត្រាភាគរយ)។ មុនធ្វើផែនទី ឬគណនា ត្រូវពិនិត្យតម្លៃក្នុងតារាង ហើយប្រៀបធៀបជាមួយ TOTPOP ឬ HH_TOT ជានិច្ច។ ផែនទីប្រភេទពណ៌តាមតំបន់ (choropleth) មិនគួរប្រើតម្លៃចំនួនដុល ដោយមិនបែងចែកនឹងផ្ទៃ ឬប្រជាជនឡើយ។
សុខាភិបាល (Health/)¶
| ស្រទាប់ | ធរណីមាត្រ | ចំនួន | ខ្លឹមសារ |
|---|---|---|---|
Kh_Health_Center |
ចំណុច | ៩៥៦ | មណ្ឌលសុខភាព (HC) |
Kh_Health_Post |
ចំណុច | ៨៩ | ប៉ុស្តិ៍សុខភាព (HP) |
Kh_OD_Hospital |
ចំណុច | ៧៧ | មន្ទីរពេទ្យស្រុកប្រតិបត្តិ (OD) |
Kh_Referal_Hospital |
ចំណុច | ៧៦ | មន្ទីរពេទ្យបង្អែក (RH) |
វាលរួម៖ PNAME DNAME CNAME VNAME (ឈ្មោះខេត្ត ស្រុក ឃុំ ភូមិ) · ODNAME (ស្រុកប្រតិបត្តិ) · FACILITNAM · FACILITTYP
សាលារៀន (School/)¶
| ស្រទាប់ | ធរណីមាត្រ | ចំនួន | វាលសំខាន់ៗ |
|---|---|---|---|
Kh_School |
ចំណុច | ១០ ៩៩០ | SCHOOL_NAM SCHOOL_TYP Location PROVINCE DISTRICT COMMUNE |
SCHOOL_TYP៖ Primary (៦ ៨១៥) · Pre school (២ ៥៦០) · College (១ ១៩១) · Lycee G7-12 (៣៩៧) · Lycee G10-12 (២៧)
Location៖ Rural ឬ Urban
ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure/)¶
| ស្រទាប់ | ធរណីមាត្រ | ចំនួន | ខ្លឹមសារ | វាលសំខាន់ៗ |
|---|---|---|---|---|
Kh_All_Roads_MPWT2014 |
ខ្សែ | ៤៧ ៤៨០ | ផ្លូវគ្រប់ប្រភេទ | ROAD_TYPE Type ROAD_COND_ Name |
Kh_Main_Roads_MPWT2014 |
ខ្សែ | ៥៣ | ផ្លូវជាតិ (មានរចនាប័ទ្ម .qml) |
name type_en type_kh cond_en |
Road_Network |
ខ្សែ | ២៤ | ផ្លូវខេត្ត តំបន់បាត់ដំបង | ROAD_TYPE Name |
GMS_Railway |
ខ្សែ | ៧៥២ | ផ្លូវដែកក្នុងតំបន់មហាអនុតំបន់មេគង្គ | TYPE STATUS |
ROAD_COND_ (ស្ថានភាពផ្ទៃផ្លូវ)៖ Footpath · Carttrack · Road · Pave Road · Laterite Road · Street · New Road · Ferry
ការប្រើប្រាស់ដី (Landuse/)¶
| ស្រទាប់ | ធរណីមាត្រ | ចំនួន | ខ្លឹមសារ |
|---|---|---|---|
Kh_Landuse2003 |
ពហុកោណ | ៥៨ ៩៧៤ | ការប្រើប្រាស់ដីទូទាំងប្រទេស ២០០៣ · ៧ ក្រុម ៤០ ថ្នាក់ |
KKG_LC1997 |
ពហុកោណ | ៥ | ក្រប់ដីខេត្តកោះកុង ១៩៩៧ |
KKG_LC2003 |
ពហុកោណ | ៥ | ក្រប់ដីខេត្តកោះកុង ២០០៣ |
KKG_LC2015 |
ពហុកោណ | ៥ | ក្រប់ដីខេត្តកោះកុង ២០១៥ |
KKG_LC97_03 |
ពហុកោណ | ៣២ | ការផ្លាស់ប្ដូរក្រប់ដី ១៩៩៧–២០០៣ (វាល LC97 LC03 AreaHA) |
ក្រុម CATEGORY ក្នុង Kh_Landuse2003៖ Forest covers · Agricultural lands · Shrublands · Grasslands · Water Features · Soils and Rocks · Urban, Built-up Areas។ ថ្នាក់លម្អិតស្ថិតក្នុងវាល NAME និងលេខកូដ LU_CODE។
ស្រទាប់កោះកុងទាំងបីមាន ៥ ថ្នាក់៖ ព្រៃឈើ · ដីកសិកម្ម · តំបន់ទីក្រុង · ទឹក · ដីទំនេរ។ ស្រទាប់ទាំងនេះមកពី ប្រភពបីផ្សេងគ្នា (មើល ក.៥)។
ទឹក និងជលសាស្ត្រ (Water/)¶
| ស្រទាប់ | ធរណីមាត្រ | ចំនួន | ខ្លឹមសារ | វាលសំខាន់ៗ |
|---|---|---|---|---|
Kh_Lake_n_Mekong |
ពហុកោណ | ២០ | បឹងទន្លេសាប និងទន្លេធំៗ | NAME |
Kh_Stream |
ខ្សែ | ៥៣ ២៤៣ | បណ្ដាញស្ទឹង និងព្រែក | CODE |
Kh_Canal |
ខ្សែ | ១៣ ៦៦៧ | ប្រឡាយ (តូច ធំ បោះបង់) | Describe |
Kh_Dam |
ខ្សែ | ៣ ៧៩៤ | ទំនប់ និងភ្លឺ | Describe Name_KH |
Kh_Waterbody |
ពហុកោណ | ១១ ៣៤៩ | ផ្ទៃទឹក (បឹង ស្រះ អាងទឹក) | natural name name_km |
Flood2011 |
ពហុកោណ | ១ ៥១៣ | វិសាលភាពទឹកជំនន់ឆ្នាំ ២០១១ | Water_Clas |
KPT_LU03_Flood2011 |
ពហុកោណ | ១ ៥៨២ | ការប្រើប្រាស់ដី ២០០៣ ក្នុងតំបន់ជំនន់ ២០១១ ខេត្តកំពង់ធំ | CATEGORY NAME Water_Clas |
Int_Sea |
ពហុកោណ | ១ | សមុទ្រ (សម្រាប់ផែនទីទីតាំង) |
ស្រទាប់ផ្សេងៗ¶
| ស្រទាប់ | ធរណីមាត្រ | ចំនួន | ខ្លឹមសារ | វាលសំខាន់ៗ |
|---|---|---|---|---|
Pagoda/Kh_Pagoda |
ចំណុច | ៣ ០២៥ | ទីតាំងវត្ត | ID តែប៉ុណ្ណោះ |
Protected_Area/Kh_PA_MOE2018 |
ពហុកោណ | ៥០ | តំបន់ការពារធម្មជាតិ | Name_E PA_TYPE Decree_ha |
PA_TYPE៖ Wildlife Sanctuary (១៧) · National Park (១២) · Multiple Use Area (១០) · Protected Landscape (៨) · Natural Heritage Park (២) · Ramsar (១)
ក.៣ ស្រទាប់តំបន់សិក្សា¶
ស្រទាប់ភាគច្រើនគ្របដណ្ដប់ទូទាំងប្រទេស។ ស្រទាប់ខាងក្រោមគ្របតែតំបន់មួយ ដែលស័ក្ដិសមសម្រាប់លំហាត់ខ្នាតតូច៖
| តំបន់ | ស្រទាប់ | ប្រធានបទដែលស័ក្ដិសម |
|---|---|---|
| ខេត្តកោះកុង | KKG_LC1997 KKG_LC2003 KKG_LC2015 KKG_LC97_03 |
ការត្រួតស្រទាប់ និងការគណនាការផ្លាស់ប្ដូរក្រប់ដី |
| ខេត្តកំពង់ធំ | KPT_LU03_Flood2011 |
ការប្រើប្រាស់ដីដែលរងជំនន់ |
| ខេត្តបាត់ដំបង | Road_Network |
បណ្ដាញផ្លូវ និងការវាស់ប្រវែង |
ក.៤ ប្រព័ន្ធលេខកូដរដ្ឋបាល¶
លេខកូដរដ្ឋបាលមានលក្ខណៈឋានានុក្រម។ លេខកូដកម្រិតក្រោម ចាប់ផ្ដើមដោយលេខកូដកម្រិតលើ ជានិច្ច៖
| កម្រិត | វាល (ស្រទាប់ Admin) |
ឧទាហរណ៍ | វាល (ស្រទាប់ជំរឿន) | ឧទាហរណ៍ |
|---|---|---|---|---|
| ខេត្ត | ProvGis |
KH01 |
PROV_CODE |
01 |
| ស្រុក | DistGis |
KH0102 |
DIST_CODE |
0102 |
| ឃុំ | CommGis |
KH010201 |
COMM_CODE |
010201 |
| ភូមិ | VillGis |
KH01020101 |
VILL_CODE |
01020101 |
KH01020101 អានថា៖ ខេត្ត 01 (បន្ទាយមានជ័យ) → ស្រុក 02 (មង្គលបូរី) → ឃុំ 01 → ភូមិ 01។
ស្រទាប់ Admin មានបុព្វបទ KH ឯស្រទាប់ជំរឿនគ្មាន។ ដូច្នេះ មុនភ្ជាប់តារាងទាំងពីរ ត្រូវបង្កើតវាលថ្មីដែលមានទម្រង់ដូចគ្នាសិន ឧទាហរណ៍ក្នុង Field Calculator៖
ក.៥ កំណែ និងកាលបរិច្ឆេទ¶
ព្រំដែនរដ្ឋបាលកម្ពុជាផ្លាស់ប្ដូរជាញឹកញាប់។ សំណុំទិន្នន័យនេះមានកំណែច្រើន៖
| កំណែ | ខេត្ត | ស្រុក | ឃុំ | ស្រទាប់ |
|---|---|---|---|---|
| ជំរឿន ២០០៨ | ២៤ | ១៩៣ | ១ ៦២១ | Census_* |
| ២០១៩ | ២៥ | ១៩៧ | ១ ៦៣៣ | Kh_District_area Kh_Commune_area |
| ឧសភា ២០២០ | ២៥ | ១៩៩ | ១ ៦៣៣ | *_May2020 |
ខេត្តត្បូងឃ្មុំត្រូវបានបំបែកចេញពីខេត្តកំពង់ចាមក្នុងឆ្នាំ ២០១៣។ ដូច្នេះ ក្នុងទិន្នន័យជំរឿន ២០០៨ ខេត្តកំពង់ចាមរួមបញ្ចូលទាំងផ្ទៃដីត្បូងឃ្មុំបច្ចុប្បន្ន។
ផ្គូផ្គងឆ្នាំមុនភ្ជាប់
ការភ្ជាប់ទិន្នន័យពីឆ្នាំខុសគ្នា (ឧទាហរណ៍ ជំរឿន ២០០៨ ទៅនឹងព្រំដែនឃុំ ២០១៩) អាចធ្វើឱ្យកំណត់ត្រាមួយចំនួន មិនត្រូវគ្នា។ ក្រោយភ្ជាប់ ត្រូវរាប់ចំនួនកំណត់ត្រាដែលគ្មានដៃគូជានិច្ច ហើយពន្យល់មូលហេតុក្នុងរបាយការណ៍។
| ស្រទាប់ | ឆ្នាំទិន្នន័យ |
|---|---|
| ជំរឿនប្រជាជន | ២០០៨ |
ប្រជាជនក្នុង Kh_Province_Boundary |
២០១៧ (POP2017) |
| ការប្រើប្រាស់ដីទូទាំងប្រទេស | ២០០៣ |
| ក្រប់ដីកោះកុង | ១៩៩៧ · ២០០៣ · ២០១៥ |
| ផ្លូវថ្នល់ | ២០១៤ |
| ជំនន់ | ២០១១ |
| តំបន់ការពារ | ២០១៨ |
ក.៦ ប្រភព និងការដកស្រង់¶
| ស្រទាប់ | ប្រភព |
|---|---|
Census_2008/* |
វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ (NIS) · ជំរឿនប្រជាជនទូទៅ ២០០៨ |
Kh_All_Roads_MPWT2014 Kh_Main_Roads_MPWT2014 |
ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) · ២០១៤ |
Kh_PA_MOE2018 |
ក្រសួងបរិស្ថាន (MoE) · ២០១៨ |
KKG_LC1997 |
គណៈកម្មការទន្លេមេគង្គ (MRC) |
KKG_LC2003 |
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) |
KKG_LC2015 |
ក្រសួងបរិស្ថាន (MoE) |
Kh_Waterbody |
© អ្នករួមចំណែក OpenStreetMap · អាជ្ញាបណ្ណ ODbL |
Int_Outside_Cambodia_DIVA |
DIVA-GIS |
GMS_Railway |
VMAP0 |
គោលការណ៍ដកស្រង់
សំណុំទិន្នន័យនេះផ្ដល់ជូនសម្រាប់តែការសិក្សាក្នុងវគ្គនេះប៉ុណ្ណោះ។ អាជ្ញាបណ្ណ CC BY-SA 4.0 របស់សៀវភៅ មិនអនុវត្តលើទិន្នន័យដើមទេ។ រាល់ផែនទី តារាង ឬរបាយការណ៍ដែលប្រើទិន្នន័យនេះ ត្រូវសរសេរប្រភពនៅក្រោមផែនទី ឧទាហរណ៍៖
ប្រភពទិន្នន័យ៖ NIS (ជំរឿន ២០០៨), MPWT (២០១៤)។ ផែនទីរៀបចំដោយ [ឈ្មោះនិស្សិត], ២០២៦។
ក.៧ ចំណុចត្រូវប្រុងប្រយ័ត្ន¶
សំណុំទិន្នន័យនេះជាទិន្នន័យពិត មិនមែនទិន្នន័យសម្អាតរួចសម្រាប់មេរៀនទេ។ វាអាចមាន៖
- ឈ្មោះ ឬលេខកូដដែលមិនស៊ីគ្នារវាងស្រទាប់
- ធរណីមាត្រមិនត្រឹមត្រូវ ដែលធ្វើឱ្យឧបករណ៍វិភាគបរាជ័យ
- ឈ្មោះថ្នាក់ដែលសរសេរខុសគ្នា ទោះមានអត្ថន័យដូចគ្នា
- វាលដែលទទេ ឬមានព័ត៌មានតិចតួច
ការស្វែងរក និងកត់ត្រាបញ្ហាទាំងនេះ គឺជាផ្នែកមួយនៃ មេរៀនទី៨៖ គុណភាពទិន្នន័យ កំហុស និងមេតាទិន្នន័យ។ ពេលរកឃើញបញ្ហា កុំលុប ឬកែទិន្នន័យដើម។ ត្រូវរក្សាទុកច្បាប់ចម្លងថ្មី ហើយកត់ត្រាអ្វីដែលបានកែ។
ក.៨ ស្រទាប់សម្រាប់លំហាត់នីមួយៗ¶
| លំហាត់ | ស្រទាប់សំខាន់ៗ |
|---|---|
| ២៖ វ៉ិចទ័រ និងឋានលេខា | Kh_Province_Boundary Kh_Commune_area Flood2011 |
| ៤៖ គុណលក្ខណៈ និងតារាង | Kh_School Kh_Health_Center |
| ៥៖ ការភ្ជាប់តារាង | Kh_Commune_area + Census_Commune |
| ៨៖ គុណភាពទិន្នន័យ | Census_Prov_point Kh_Health_Center Flood2011 KKG_LC* |
| ៩៖ សំណួរតាមលំហ | Kh_School Kh_Pagoda Kh_PA_MOE2018 |
| ១០៖ បាហ្វ័រ និងភាពជិត | Kh_Health_Center Kh_Referal_Hospital Census_Village Kh_Main_Roads_MPWT2014 |
| ១១៖ ការត្រួតស្រទាប់ និង Spatial join | KKG_LC1997 KKG_LC2015 Flood2011 Kh_Landuse2003 |
| ១៤៖ សមស្របភាពពហុលក្ខខណ្ឌ | Kh_Landuse2003 Kh_All_Roads_MPWT2014 Kh_PA_MOE2018 Census_Village |
តារាងនេះអាចកែប្រែ ពេលលំហាត់នីមួយៗសរសេររួច។
ផ្នែក ខ៖ ប្រភពទិន្នន័យបើកចំហផ្សេងទៀត¶
ទិន្នន័យទាំងអស់ខាងក្រោមជាទិន្នន័យ បើកចំហ ឬអាចទាញយកដោយឥតគិតថ្លៃ។ សូមអានលក្ខខណ្ឌអាជ្ញាបណ្ណមុនប្រើក្នុងការបោះពុម្ព។
១. ព្រំដែនរដ្ឋបាល¶
| ប្រភព | ខ្លឹមសារ | តំណ |
|---|---|---|
| GADM | ព្រំដែនប្រទេស/ខេត្ត/ស្រុក/ឃុំ (កម្រិត ០–៣) | https://gadm.org/download_country.html |
| Humanitarian Data Exchange (HDX) | COD-AB, ព្រំដែនផ្លូវការសម្រាប់មនុស្សធម៌ | https://data.humdata.org/group/khm |
| Open Development Cambodia (ODC) | ព្រំដែន និងស្រទាប់ប្រធានបទច្រើន | https://opendevelopmentcambodia.net/ |
ការណែនាំ
សម្រាប់ការបង្រៀន សូមប្រើ HDX COD-AB ព្រោះវាមានលេខកូដរដ្ឋបាល (PCODE) ដែលងាយស្រួលភ្ជាប់ជាមួយស្ថិតិ។
២. ប្រជាជន និងសង្គមកិច្ច¶
| ប្រភព | ខ្លឹមសារ | តំណ |
|---|---|---|
| វិទ្យាស្ថានជាតិស្ថិតិ (NIS) | ជំរឿនប្រជាជន ទិន្នន័យតាមឃុំ | https://nis.gov.kh/ |
| WorldPop | ដង់ស៊ីតេប្រជាជនជារ៉ាស្ទ័រ ១០០ម | https://hub.worldpop.org/ |
| Meta/CIESIN HRSL | ប្រជាជនគុណភាពខ្ពស់ ៣០ម | https://data.humdata.org/ |
៣. រូបភាពផ្កាយរណប¶
| ប្រព័ន្ធ | គុណភាព | ប្រេកង់ | តំណ |
|---|---|---|---|
| Sentinel-2 (អុបទិក) | ១០–២០ ម | ~៥ ថ្ងៃ | https://browser.dataspace.copernicus.eu/ |
| Sentinel-1 (SAR) | ១០ ម | ~១២ ថ្ងៃ | ដូចខាងលើ |
| Landsat 8/9 | ៣០ ម | ~១៦ ថ្ងៃ | https://earthexplorer.usgs.gov/ |
| MODIS | ២៥០–១០០០ ម | ប្រចាំថ្ងៃ | https://ladsweb.modaps.eosdis.nasa.gov/ |
ហេតុអ្វី Sentinel-1 សំខាន់សម្រាប់កម្ពុជា
រដូវវស្សាកម្ពុជាមានពពកច្រើន ដែលធ្វើឱ្យរូបភាពអុបទិកមិនអាចប្រើបាន។ រ៉ាដា SAR របស់ Sentinel-1 មើលទម្លុះពពក ដូច្នេះវាជាឧបករណ៍ចម្បងសម្រាប់ការគូសផែនទីជំនន់ទឹកភ្លៀង។
៤. កម្ពស់ និងទីសណ្ឋាន¶
| ប្រភព | គុណភាព | កំណត់សម្គាល់ |
|---|---|---|
| SRTM 30m | ~៣០ ម | គ្របដណ្ដប់ពេញ ប្រើទូទៅបំផុត |
| Copernicus DEM (GLO-30) | ~៣០ ម | គុណភាពល្អជាង SRTM ជាទូទៅ |
| ALOS PALSAR RTC | ១២.៥ ម | តាមរយៈ ASF, https://search.asf.alaska.edu/ |
| FABDEM | ~៣០ ម | ដក់ព្រៃឈើ និងអគារចេញ, ល្អសម្រាប់គំរូជំនន់ |
ដែនកំណត់នៅតំបន់រាបស្មើ
ទំនាបទន្លេសាប និងតំបន់ដីសណ្ដមេគង្គមានភាពរាបស្មើខ្លាំង។ កំហុសបញ្ឈរ ±៥–១០ ម នៃ SRTM អាចធំជាងភាពខុសគ្នាកម្ពស់ពិតប្រាកដ ដែលធ្វើឱ្យការវិភាគលំហូរទឹកមិនអាចទុកចិត្តបាន។ សូមប្រុងប្រយ័ត្នពេលបង្រៀនជំពូក ១២។
៥. ព្រៃឈើ និងការប្រើប្រាស់ដី¶
| ប្រភព | ខ្លឹមសារ | តំណ |
|---|---|---|
| Global Forest Change (Hansen) | ការបាត់បង់ព្រៃឈើប្រចាំឆ្នាំ ២០០០– | https://glad.earthengine.app/view/global-forest-change |
| ESA WorldCover | ក្រប់ដី ១០ ម (២០២០, ២០២១) | https://esa-worldcover.org/ |
| Dynamic World | ក្រប់ដីជិតពេលវេលាពិត ១០ ម | តាមរយៈ Google Earth Engine |
| Global Mangrove Watch | ព្រៃកោងកាង | https://www.globalmangrovewatch.org/ |
៦. ហេដ្ឋារចនាសម្ព័ន្ធ¶
| ប្រភព | ខ្លឹមសារ | តំណ |
|---|---|---|
| OpenStreetMap | ផ្លូវ អគារ ទឹក ចំណុចសេវា | https://www.openstreetmap.org/ |
| Geofabrik | ការទាញយក OSM ជាប្រទេស (cambodia-latest.osm.pbf) |
https://download.geofabrik.de/asia/cambodia.html |
| HOT Export Tool | ការទាញយក OSM តាមតំបន់ជាក់លាក់ | https://export.hotosm.org/ |
សម្រាប់លំហាត់ ៧
ប្រើកម្មវិធីបន្ថែម QuickOSM ក្នុង QGIS ដើម្បីទាញទិន្នន័យ OSM ដោយផ្ទាល់ ដោយមិនចាំបាច់ទាញឯកសារធំ។
៧. ទឹក និងជលសាស្ត្រ¶
| ប្រភព | ខ្លឹមសារ | តំណ |
|---|---|---|
| HydroSHEDS | បណ្ដាញទន្លេ និងអាងទឹក | https://www.hydrosheds.org/ |
| Global Surface Water (JRC) | ការផ្លាស់ប្ដូរផ្ទៃទឹក ១៩៨៤– | https://global-surface-water.appspot.com/ |
| Mekong River Commission | ទិន្នន័យអាងទន្លេមេគង្គ | https://www.mrcmekong.org/ |
៨. អាកាសធាតុ¶
| ប្រភព | ខ្លឹមសារ | តំណ |
|---|---|---|
| CHIRPS | ទឹកភ្លៀងប្រចាំថ្ងៃ ~៥ គម | https://www.chc.ucsb.edu/data/chirps |
| ERA5 | ការវិភាគឡើងវិញអាកាសធាតុ | តាមរយៈ Copernicus CDS |
| WorldClim | អាកាសធាតុមធ្យមរយៈពេលវែង | https://www.worldclim.org/ |
បញ្ជីត្រួតពិនិត្យមុនប្រើទិន្នន័យ¶
មុននឹងយកទិន្នន័យណាមួយមកប្រើ សូមឆ្លើយសំណួរទាំង ៦ នេះ៖
- CRS អ្វី? ត្រូវការបំប្លែងចំណោលទេ?
- កាលបរិច្ឆេទ ណា? នៅទាន់សម័យសម្រាប់សំណួររបស់ខ្ញុំទេ?
- គុណភាពបង្ហាញ ប៉ុន្មាន? សមនឹងមាត្រដ្ឋានផែនទីរបស់ខ្ញុំទេ?
- ភាពត្រឹមត្រូវ ប៉ុន្មាន? មានរបាយការណ៍វាយតម្លៃទេ?
- អាជ្ញាបណ្ណ អ្វី? ខ្ញុំត្រូវដកស្រង់ដូចម្ដេច?
- ទិន្នន័យមេតា មានគ្រប់គ្រាន់ទេ ដើម្បីឱ្យអ្នកដទៃធ្វើម្ដងទៀតបាន?