Skip to content

លំហាត់ទី១៤៖ ជ្រើសទីតាំងសាលាបឋមសិក្សាថ្មី

ព័ត៌មានលំហាត់

មេរៀនពាក់ព័ន្ធ៖ មេរៀនទី១៤៖ ការវិភាគសមស្របភាពពហុលក្ខខណ្ឌ ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ១១០ នាទី

ស្ថានភាព

មន្ទីរអប់រំខេត្តកំពង់ឆ្នាំងមានថវិកាសាងសង់សាលាបឋមសិក្សាថ្មី។ ទីតាំងល្អត្រូវ៖ នៅជិតផ្លូវជាតិ (ងាយធ្វើដំណើរ) · នៅឆ្ងាយពីសាលាបឋមសិក្សាដែលមានស្រាប់ (បម្រើតំបន់ខ្វះសាលា) · មិនលិចទឹក និង មិនមែនជាផ្ទៃទឹក។ អ្នកត្រូវរកតំបន់ដែលសមស្របបំផុត ហើយពិនិត្យថាលទ្ធផលប្រែប្រួលប៉ុណ្ណា ពេលប្ដូរទម្ងន់។

គោលបំណង

  • បែងចែករវាងលក្ខខណ្ឌ (constraint) និងកត្តា (factor)។
  • បម្លែងកត្តាឱ្យមានមាត្រដ្ឋានដូចគ្នា ០ ដល់ ១ (standardisation)។
  • គណនាផលបូកមានទម្ងន់ (weighted linear combination)។
  • ធ្វើការវិភាគភាពរសើប (sensitivity) ចំពោះទម្ងន់។

ឯកសារដែលប្រើ

ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។ ស្រទាប់ទាំងអស់ប្រើ EPSG:32648។

ស្រទាប់ ថត
Kh_Province_Boundary Admin/
Kh_Main_Roads_MPWT2014 Infrastructure/
Kh_School School/
Kh_Landuse2003 Flood2011 Landuse/ Water/

ពិសោធន៍មុនចាប់ផ្ដើម · ១០ នាទី

សកម្មភាពទី១៖ រៀបចំស្រទាប់ · ១៥ នាទី

  1. kc_province.gpkg ("ProvGis" = 'KH04')។ Vector → Geoprocessing Tools → Buffer ១០ គម → kc_buf10.gpkg (តំបន់ពង្រីក ដើម្បីរាប់បញ្ចូលមណ្ឌលសុខភាពខេត្តជិតខាង)។
  2. kc_landuse.gpkg ពី លំហាត់ទី៣ (ឬ Clip Kh_Landuse2003 ជាមួយ kc_province ម្ដងទៀត)។
  3. flood2011_fixed.gpkg ពី លំហាត់ទី៨ → Clip ជាមួយ kc_province → kc_flood.gpkg
  4. kc_water.gpkg៖ kc_landuse ដែល "CATEGORY" = 'Water Features'
  5. primary.gpkg៖ Kh_School ដែល "SCHOOL_TYP" = 'Primary' (ទូទាំងប្រទេស ដើម្បីរាប់សាលាខេត្តជិតខាង)

សកម្មភាពទី២៖ រ៉ាស្ទ័រមូលដ្ឋាន · ២០ នាទី

ក្បួនសំខាន់៖ រ៉ាស្ទ័រទាំងអស់ត្រូវតម្រឹមគ្នា

Raster Calculator គណនាក្រឡាទល់ក្រឡា។ រ៉ាស្ទ័រគ្រប់ស្រទាប់ត្រូវមាន CRS ដូចគ្នា ទំហំក្រឡាដូចគ្នា និងវិសាលភាពដូចគ្នា។ ក្នុងលំហាត់នេះ ពេល Rasterize ត្រូវកំណត់ Output extent = kc_buf10 និងទំហំក្រឡា 100 ជានិច្ច។ ក្រឡា ១០០ × ១០០ ម = ១ ហិកតា ដូច្នេះចំនួនក្រឡា = ផ្ទៃជាហិកតា។

  1. Raster → Conversion → Rasterize៖ Input kc_province · A fixed value to burn 1 · Output raster size units Georeferenced units · Width/Height 100 · Output extent Calculate from layer → kc_buf10 · Pre-initialize the output image with value 0 · Output data type Byte → prov.tif
  2. Raster → Conversion → Rasterize៖ Input kc_flood · A fixed value to burn 1 · Output raster size units Georeferenced units · Width/Height 100 · Output extent Calculate from layer → kc_buf10 · Pre-initialize the output image with value 0 · Output data type Byte → flood.tif
  3. Raster → Conversion → Rasterize៖ Input kc_water · A fixed value to burn 1 · Output raster size units Georeferenced units · Width/Height 100 · Output extent Calculate from layer → kc_buf10 · Pre-initialize the output image with value 0 · Output data type Byte → water.tif
  4. Raster → Conversion → Rasterize៖ Input Kh_Main_Roads_MPWT2014 · A fixed value to burn 1 · Output raster size units Georeferenced units · Width/Height 100 · Output extent Calculate from layer → kc_buf10 · Pre-initialize the output image with value 0 · Output data type Byte → road.tif · ធីក Burn all pixels touched ផង
  5. Raster → Conversion → Rasterize៖ Input primary · A fixed value to burn 1 · Output raster size units Georeferenced units · Width/Height 100 · Output extent Calculate from layer → kc_buf10 · Pre-initialize the output image with value 0 · Output data type Byte → school.tif
  6. Proximity លើ road.tif → road_dist.tif និងលើ school.tif → school_dist.tif (Georeferenced coordinates · Float32)

សកម្មភាពទី៣៖ បម្លែងកត្តាទៅ ០–១ · ២០ នាទី

Raster Calculator៖

លទ្ធផល កន្សោម ន័យ
road_s.tif max(0, 1 - "road_dist@1" / 5000) ១ នៅលើផ្លូវ ថយចុះដល់ ០ នៅចម្ងាយ ៥ គម
school_s.tif min(1, "school_dist@1" / 3000) ០ នៅសាលាស្រាប់ កើនដល់ ១ នៅចម្ងាយ ៣ គមឡើង
ok.tif ("prov@1" = 1) AND ("flood@1" = 0) AND ("water@1" = 0) ១ = អាចសាងសង់ · ០ = ហាមឃាត់

សំណួរ៖ ហេតុអ្វីកត្តាទាំងពីរត្រូវបម្លែងមក ០–១ មុនបូក? (ជំនួយ៖ ចម្ងាយផ្លូវជាម៉ែត្រ អាចដល់ ២០ ០០០ ឯពិន្ទុគ្មានឯកតា) · តើ ៥ គម និង ៣ គម ជាការសម្រេចចិត្តរបស់នរណា?

សកម្មភាពទី៤៖ ផលបូកមានទម្ងន់ · ២០ នាទី

  1. Raster Calculator៖

    (0.4 * "road_s@1" + 0.6 * "school_s@1") * "ok@1"
    

    → suit_40_60.tif

  2. ដាក់និមិត្តសញ្ញា Singleband pseudocolor (ក្រហម → បៃតង) ០ ដល់ ១។

  3. Raster Calculator៖ "suit_40_60@1" >= 0.8 → best_40_60.tif ហើយប្រើ Raster layer unique values report ដើម្បីរាប់ផ្ទៃ។
  4. Raster → Conversion → Polygonize លើ best_40_60 → ពហុកោណ → រកតំបន់ធំៗបី ហើយដាក់ចំណុចបេក្ខភាព ៣ ក្នុងស្រទាប់ candidates.gpkg (វាល rank reason)។

សកម្មភាពទី៥៖ ភាពរសើបនៃទម្ងន់ · ២០ នាទី

  1. ធ្វើម្ដងទៀតជាមួយទម្ងន់ ០,៧ (ផ្លូវ) និង ០,៣ (សាលា) → suit_70_30.tif និង best_70_30.tif
  2. Raster Calculator៖ ("best_40_60@1" = 1) AND ("best_70_30@1" = 1) → best_both.tif
  3. រាប់ផ្ទៃ best_both ។ ភាគរយនៃ best_40_60 ដែលនៅតែល្អ ពេលប្ដូរទម្ងន់?

សំណួរ៖ ចំណុចបេក្ខភាពរបស់អ្នក នៅតែល្អទាំងពីរសេណារីយ៉ូឬទេ? · បើតំបន់ «ល្អបំផុត» ប្រែប្រួលខ្លាំងតាមទម្ងន់ តើអ្នកត្រូវរាយការណ៍ទៅអ្នកសម្រេចចិត្តដូចម្ដេច?

សកម្មភាពទី៦៖ ផែនទី និងអនុសាសន៍ · ៥ នាទី

ផែនទី A4 ដែលមាន suit_40_60 · ចំណុចបេក្ខភាព ៣ · សាលាស្រាប់ · ផ្លូវជាតិ · តារាងទម្ងន់ និងលក្ខខណ្ឌ។ សរសេរអនុសាសន៍ ១ កថាខណ្ឌ ព្រមទាំងកត្តាដែលមិនបានរាប់បញ្ចូល (ដង់ស៊ីតេកុមារ ម្ចាស់ដី ថវិកា)។

លទ្ធផលត្រូវប្រគល់

  • រ៉ាស្ទ័រ road_s school_s ok suit_40_60 suit_70_30 best_both។
  • candidates.gpkg ជាមួយ ៣ ចំណុច។
  • តារាងផ្ទៃ ផែនទី និងអនុសាសន៍។

ពិនិត្យលទ្ធផលដោយខ្លួនឯង

អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។

១. ភាគរយនៃខេត្តដែលត្រូវហាមឃាត់ (ok = 0 ក្នុងខេត្ត)?

២. ផ្ទៃ best_40_60 (ពិន្ទុ ≥ ០,៨) ប្រហែលប៉ុន្មានហិកតា?

៣. ផ្ទៃ best_70_30 ប្រហែលប៉ុន្មានហិកតា?

៤. ទម្ងន់ទាំងអស់ត្រូវបូកបានប៉ុន្មាន?