Skip to content

លំហាត់ទី៣៖ បម្លែងការប្រើប្រាស់ដីទៅជារ៉ាស្ទ័រ តើអ្វីបាត់?

ព័ត៌មានលំហាត់

មេរៀនពាក់ព័ន្ធ៖ មេរៀនទី៣៖ គំរូទិន្នន័យរ៉ាស្ទ័រ និងការជ្រើសរើសគំរូ ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ៩០ នាទី

ស្ថានភាព

ក្រុមការងារមួយត្រូវការផែនទីការប្រើប្រាស់ដីខេត្តកំពង់ឆ្នាំងជា រ៉ាស្ទ័រ ដើម្បីប្រើក្នុងគំរូកសិកម្ម។ តើត្រូវជ្រើសទំហំក្រឡាប៉ុន្មាន? ក្រឡាតូច ត្រឹមត្រូវជាង ប៉ុន្តែឯកសារធំ។ ក្រឡាធំ លឿន ប៉ុន្តែព័ត៌មានអ្វីខ្លះបាត់?

គោលបំណង

  • បម្លែងពហុកោណទៅជារ៉ាស្ទ័រ (Rasterize) ដោយប្រើវាលលេខ។
  • ប្រៀបធៀបផ្ទៃពីវ៉ិចទ័រ និងពីរ៉ាស្ទ័រនៅទំហំក្រឡាខុសគ្នា។
  • ពន្យល់ទំនាក់ទំនងរវាងទំហំក្រឡា ចំនួនក្រឡា និងទំហំឯកសារ។
  • សម្រេចថាគំរូណាស័ក្ដិសមសម្រាប់ការងារណា។

ឯកសារដែលប្រើ

ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។ ស្រទាប់ទាំងអស់ប្រើ EPSG:32648។

ស្រទាប់ ថត ខ្លឹមសារ
Kh_Province_Boundary Admin/ ព្រំខេត្ត
Kh_Landuse2003 Landuse/ ការប្រើប្រាស់ដី ២០០៣ · វាល CATEGORY (៧ ក្រុម)

ពិសោធន៍មុនចាប់ផ្ដើម · ៥ នាទី

សកម្មភាពទី១៖ រៀបចំស្រទាប់វ៉ិចទ័រ · ២០ នាទី

  1. ទាញខេត្តកំពង់ឆ្នាំង៖ Extract by expression "ProvGis" = 'KH04' → kc_province.gpkg
  2. Clip Kh_Landuse2003 ជាមួយ kc_province → kc_landuse.gpkg (អាចចំណាយពេល ១ ទៅ ២ នាទី)
  3. Rasterize ត្រូវការ វាលលេខ មិនមែនអក្សរទេ។ បង្កើតវាល Integer cat_id ដោយ Field Calculator៖

    CASE
      WHEN "CATEGORY" = 'Agricultural lands'    THEN 1
      WHEN "CATEGORY" = 'Forest covers'         THEN 2
      WHEN "CATEGORY" = 'Grasslands'            THEN 3
      WHEN "CATEGORY" = 'Shrublands'            THEN 4
      WHEN "CATEGORY" = 'Water Features'        THEN 5
      WHEN "CATEGORY" = 'Urban, Built-up Areas' THEN 6
      WHEN "CATEGORY" = 'Soils and Rocks'       THEN 7
    END
    
  4. បង្កើតវាល area_ha = $area / 10000 ហើយប្រើ Statistics by categories (area_ha តាម CATEGORY) ដើម្បីបានផ្ទៃវ៉ិចទ័រនៃក្រុមនីមួយៗ។ កត់ត្រាក្នុងតារាងខាងក្រោម។

សកម្មភាពទី២៖ Rasterize នៅ ៣០ ម និង ២៥០ ម · ២០ នាទី

  1. ចូល Raster → Conversion → Rasterize (Vector to Raster)។
  2. កំណត់៖

    ប៉ារ៉ាម៉ែត្រ តម្លៃ
    Input layer kc_landuse
    Field to use for a burn-in value cat_id
    Output raster size units Georeferenced units
    Width / Horizontal resolution 30
    Height / Vertical resolution 30
    Output extent Calculate from layer → kc_landuse
    Assign a specified NoData value 0
    Output data type Byte
  3. រក្សាទុកជា kc_lu_30m.tif។ ធ្វើម្ដងទៀតជាមួយ 250 → kc_lu_250m.tif។

  4. ពិនិត្យ Layer Properties → Information៖ កត់ត្រាចំនួនជួរឈរ (Width) ជួរដេក (Height) និងទំហំឯកសារក្នុង File Explorer។

សកម្មភាពទី៣៖ វាស់ផ្ទៃពីរ៉ាស្ទ័រ · ២០ នាទី

  1. Processing Toolbox → Raster layer unique values report៖ Input kc_lu_30m → បើកតារាងលទ្ធផល។
  2. តារាងមាន value count និង m2។ ផ្ទៃ (ហ.ត) = m2 / 10000។
  3. ធ្វើដូចគ្នាសម្រាប់ kc_lu_250m។
  4. បំពេញតារាង៖

    ក្រុម វ៉ិចទ័រ (ហ.ត) ៣០ ម (ហ.ត) ២៥០ ម (ហ.ត) ខុសគ្នា ២៥០ ម (%)
    Agricultural lands
    Forest covers
    Grasslands
    Shrublands
    Water Features
    Urban, Built-up Areas
    Soils and Rocks
  5. ពង្រីកផែនទីទៅក្រុងកំពង់ឆ្នាំង ហើយប្រៀបធៀបរ៉ាស្ទ័រទាំងពីរជាមួយព្រំវ៉ិចទ័រ។ តើតំបន់ទីក្រុងតូចៗ និងស្ទឹងស្ដើងៗ មើលទៅដូចម្ដេចនៅ ២៥០ ម?

សំណួរ៖ ហេតុអ្វីផ្ទៃសរុបនៃក្រុមធំៗ នៅជិតផ្ទៃវ៉ិចទ័រ ទោះក្រឡា ២៥០ ម ក៏ដោយ? · ក្រុមណាខុសភាគរយច្រើនជាងគេ ហើយហេតុអ្វី? · ផ្ទៃសរុបត្រឹមត្រូវ មានន័យថាទីតាំងក្រឡានីមួយៗត្រឹមត្រូវឬទេ?

សកម្មភាពទី៤៖ ជ្រើសរើសគំរូ · ១៥ នាទី

សម្រាប់ការងារនីមួយៗ ជ្រើស «វ៉ិចទ័រ» ឬ «រ៉ាស្ទ័រ» ហើយសរសេរហេតុផលមួយប្រយោគ៖

ការងារ គំរូ ហេតុផល
ចុះបញ្ជីក្បាលដីស្រែ ដើម្បីចេញប្លង់
គណនាជម្រាលពី DEM
ផែនទីសីតុណ្ហភាពផ្ទៃដីពីផ្កាយរណប
បណ្ដាញផ្លូវសម្រាប់រកផ្លូវខ្លីបំផុត
គំរូហានិភ័យទឹកជំនន់ដែលបូកស្រទាប់ ៥

លទ្ធផលត្រូវប្រគល់

  • រ៉ាស្ទ័រ kc_lu_30m.tif និង kc_lu_250m.tif។
  • តារាងប្រៀបធៀបផ្ទៃ និងព័ត៌មានទំហំឯកសារ។
  • ចម្លើយសំណួរ និងតារាងជ្រើសរើសគំរូ។

ពិនិត្យលទ្ធផលដោយខ្លួនឯង

អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។

១. ផ្ទៃ Agricultural lands ពីវ៉ិចទ័រក្នុងខេត្តកំពង់ឆ្នាំង (ហ.ត)?

២. រ៉ាស្ទ័រ ៣០ ម មានចំនួនជួរឈរ (Width) ប្រហែលប៉ុន្មាន?

៣. ផ្ទៃ Water Features ពីរ៉ាស្ទ័រ ២៥០ ម (ហ.ត)?

៤. បើកាត់ទំហំក្រឡាពី ៣០ ម មក ១៥ ម ចំនួនក្រឡាកើនប៉ុន្មានដង?