លំហាត់ទី២៖ ប្រៀបធៀបគំរូវ៉ិចទ័រ និងរ៉ាស្ទ័រ¶
ព័ត៌មានលំហាត់
មេរៀនពាក់ព័ន្ធ៖ មេរៀនទី២៖ គំរូទិន្នន័យវ៉ិចទ័រ និងរ៉ាស្ទ័រ ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR
គោលបំណង¶
- ពិនិត្យធរណីមាត្រ និងតារាងគុណលក្ខណៈរបស់ស្រទាប់វ៉ិចទ័រ។
- រកកំហុសធរណីមាត្រ និងកែវា។
- ពិនិត្យរចនាសម្ព័ន្ធ និងគុណភាពបង្ហាញរបស់រ៉ាស្ទ័រ។
- ប្រៀបធៀបផ្ទៃដែលគណនាបានពីទាំងពីរ រួចពន្យល់ភាពខុសគ្នា។
ឯកសារដែលប្រើ¶
| ស្រទាប់ | ប្រភេទ | ខ្លឹមសារ |
|---|---|---|
parcels |
វ៉ិចទ័រ ពហុកោណ | ក្បាលដីស្រែសន្មត ១២ |
parcels_errors |
វ៉ិចទ័រ ពហុកោណ | ដូចខាងលើ តែមានកំហុសបញ្ចូលដោយចេតនា |
roads |
វ៉ិចទ័រ បន្ទាត់ | បណ្ដាញផ្លូវសន្មត មានលើសចុង និងខ្វះចុង |
landuse_10m |
រ៉ាស្ទ័រ | ផែនទីប្រើប្រាស់ដីសន្មត ១០ ម៉ែត្រ |
ផ្ដើម៖ ជ្រើសរើសគំរូទិន្នន័យ · ៥ នាទី¶
វត្ថុដូចគ្នាអាចតំណាងបានច្រើនរបៀប អាស្រ័យលើមាត្រដ្ឋាន និងគោលបំណង។ សាកល្បងផ្គូផ្គងខាងក្រោម រួចពិភាក្សាថា៖ នៅមាត្រដ្ឋានភូមិ តើមណ្ឌលសុខភាពគួរនៅតែជាចំណុចឬទេ?
សកម្មភាពទី១៖ ពិនិត្យធរណីមាត្រវ៉ិចទ័រ · ១៥ នាទី¶
- បន្ថែមស្រទាប់
parcelsហើយបើក Attribute Table។ - បើក Field Calculator រួចបង្កើតវាលថ្មី
area_m2ជាប្រភេទ Decimal៖$area - កត់ត្រាផ្ទៃរបស់ក្បាលដីដែលមានលេខសម្គាល់
P01។ - ប្ដូរ CRS បង្ហាញទៅ EPSG:4326 រួចគណនា
$areaម្ដងទៀតក្នុងវាលថ្មី។
សំណួរ៖ តើតម្លៃទាំងពីរខុសគ្នាដែរឬទេ? ហេតុអ្វី? តើមួយណាអាចប្រើសម្រាប់រាយការណ៍ជាហិកតា?
អន្ទាក់ធម្មតាបំផុត
$area គណនាក្នុងឯកតារបស់ CRS។ ក្នុង EPSG:4326 ឯកតាជា អង្សា មិនមែនម៉ែត្រទេ។ លទ្ធផលនឹងជាលេខតូចឥតន័យ។ ត្រូវប្រើ CRS ព្យាករដូចជា EPSG:32648។
សកម្មភាពទី២៖ រក និងកែកំហុសធរណីមាត្រ · ២០ នាទី¶
- បន្ថែម
parcels_errorsនិងroads។ - រត់ Vector → Geometry Tools → Check Validity លើ
parcels_errors។ - កត់ត្រាចំនួន និងប្រភេទកំហុសដែលរកឃើញ។
- រត់ Processing → Fix Geometries រួចប្រៀបធៀបផ្ទៃសរុបមុន និងក្រោយ។
- ពង្រីកមើលចំណុចប្រសព្វផ្លូវ រកលើសចុង និងខ្វះចុងដោយភ្នែក។
សំណួរ៖ តើផ្ទៃសរុបប្រែប្រួលប៉ុន្មានភាគរយក្រោយការកែ? តើកំហុសខ្វះចុងនឹងប៉ះពាល់ដល់ការវិភាគផ្លូវយ៉ាងដូចម្ដេច?
សកម្មភាពទី៣៖ ពិនិត្យរ៉ាស្ទ័រ · ១៥ នាទី¶
- បន្ថែម
landuse_10mហើយបើក Properties → Information។ - កត់ត្រា៖ ទំហំក្រឡា · ចំនួនជួរដេក និងជួរឈរ · CRS · តម្លៃ NoData។
- ប្រើឧបករណ៍ Identify ចុចលើក្រឡាមួយចំនួន រួចកត់ត្រាតម្លៃ។
- ពង្រីករហូតឃើញក្រឡាដាច់ៗពីគ្នា រួចសង្កេតព្រំដែនជាជណ្ដើរ។
សំណួរ៖ តើក្រឡាមួយគ្របផ្ទៃប៉ុន្មានម៉ែត្រការ៉េ? តើផ្លូវទទឹង ៦ ម៉ែត្រមើលឃើញទេ? ហេតុអ្វី?
ពិសោធន៍អន្តរកម្ម៖ បម្លែងវ៉ិចទ័រទៅជារ៉ាស្ទ័រ · ១៥ នាទី¶
ពហុកោណពណ៌ទឹកក្រូចខាងក្រោម គឺជាផ្ទៃទឹកពិតប្រាកដមួយនៅខេត្តកំពង់ឆ្នាំង (ពីស្រទាប់ Kh_Waterbody ផ្ទៃ ៧៤,៣ ហិកតា)។ ក្រឡាពណ៌ខៀវ គឺរ៉ាស្ទ័រដែលបង្កើតចេញពីពហុកោណនោះ។
- រំកិល ទំហំក្រឡា ពី ១០ ម ដល់ ២០០ ម។
- ប្ដូរ ក្បួន រវាង «ចំណុចកណ្ដាលក្រឡានៅក្នុងពហុកោណ» និង «ក្រឡាប៉ះពហុកោណ»។
- សង្កេតផ្ទៃរ៉ាស្ទ័រ និងភាគរយខុសគ្នា។
បំពេញតារាងនេះ៖
| ទំហំក្រឡា | ក្បួនចំណុចកណ្ដាល (%) | ក្បួនប៉ះ (%) |
|---|---|---|
| ១០ ម | ||
| ៣០ ម | ||
| ១០០ ម |
សំណួរ៖ ហេតុអ្វីក្បួនប៉ះ ផ្ដល់ផ្ទៃធំជាងពិតជានិច្ច? · ហេតុអ្វីក្បួនចំណុចកណ្ដាលនៅតែជិតផ្ទៃពិត ទោះក្រឡាធំ? (ជំនួយ៖ ក្រឡាដែលបាត់ និងក្រឡាដែលលើស) · ប្រសិនបើវត្ថុជាស្ទឹងវែងស្ដើងទទឹង ២០ ម តើក្បួនចំណុចកណ្ដាលជាមួយក្រឡា ៣០ ម នឹងមានបញ្ហាអ្វី?
ពិនិត្យ៖ ជាមួយក្រឡា ៥០ ម និងក្បួនប៉ះ ផ្ទៃរ៉ាស្ទ័រធំជាងផ្ទៃវ៉ិចទ័រប៉ុន្មានភាគរយ?
សកម្មភាពទី៤៖ ប្រៀបធៀប និងសរសេរ · ១០ នាទី¶
- រាប់ក្រឡាថ្នាក់ស្រែក្នុងតំបន់ក្បាលដី
P01(ប្រើ Identify ឬ Zonal Histogram)។ - គុណនឹង ១០០ ម៉ែត្រការ៉េ ដើម្បីបានផ្ទៃប៉ាន់ស្មាន។
- ប្រៀបធៀបនឹងផ្ទៃវ៉ិចទ័រពីសកម្មភាពទី១។
- សរសេរ ៤ ទៅ ៦ ប្រយោគ៖ តួលេខទាំងពីរ · ភាពខុសគ្នាជាភាគរយ · មូលហេតុ · មួយណាដែលអ្នកនឹងរាយការណ៍ និងហេតុអ្វី។
លទ្ធផលត្រូវប្រគល់¶
- គម្រោង QGIS រក្សាទុកជា
lesson-02.qgz។ - តារាងប្រៀបធៀបផ្ទៃវ៉ិចទ័រ និងរ៉ាស្ទ័រ។
- បញ្ជីកំហុសធរណីមាត្រដែលរកឃើញ និងលទ្ធផលក្រោយការកែ។
- សេចក្ដីសន្និដ្ឋានខ្លី។
ជម្រើសសម្រាប់ថ្នាក់គ្មានកុំព្យូទ័រ
ផ្ដល់រូបទី២.៤ និងរូបទី២.៥ ជាក្រដាសក្រឡាចត្រង្គ។ ឱ្យនិស្សិតគូសពហុកោណមួយលើក្រឡាចត្រង្គ រួចរាប់ក្រឡាដោយដៃតាមក្បួនពីរ៖ (ក) រាប់ក្រឡាដែលមានចំណុចកណ្ដាលក្នុងពហុកោណ (ខ) រាប់ក្រឡាដែលប៉ះពហុកោណ។ ប្រៀបធៀបលទ្ធផលទាំងពីរ។ នេះបង្ហាញឥទ្ធិពលក្បួនចាត់ថ្នាក់ដោយគ្មានកុំព្យូទ័រ។