លំហាត់ទី៥៖ ភ្ជាប់ជំរឿនប្រជាជនទៅព្រំឃុំ¶
ព័ត៌មានលំហាត់
មេរៀនពាក់ព័ន្ធ៖ មេរៀនទី៥៖ មូលទិន្នន័យ ការភ្ជាប់តារាង និង Field Calculator ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ៩០ នាទី
ស្ថានភាព¶
ព្រំឃុំ Kh_Commune_area មានឈ្មោះ និងលេខកូដ ប៉ុន្តែគ្មានប្រជាជន។ ជំរឿនឆ្នាំ ២០០៨ មានប្រជាជន និងអក្ខរកម្ម ប៉ុន្តែលេខកូដមានទម្រង់ខុសគ្នា។ អ្នកត្រូវភ្ជាប់ពួកវា ហើយធ្វើផែនទីដង់ស៊ីតេប្រជាជនខេត្តកំពង់ឆ្នាំង។
គោលបំណង¶
- ពិនិត្យវាលភ្ជាប់ និងកែទម្រង់លេខកូដឱ្យដូចគ្នា។
- ភ្ជាប់តារាងតាមគុណលក្ខណៈ (Join) និងពិនិត្យកំណត់ត្រាដែលគ្មានដៃគូ។
- គណនាដង់ស៊ីតេ ដោយប្រើផ្ទៃពីធរណីមាត្រ។
- ជៀសវាងផែនទី choropleth ពីចំនួនដុល។
ឯកសារដែលប្រើ¶
ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។ ស្រទាប់ទាំងអស់ប្រើ EPSG:32648។
| ស្រទាប់ | ថត | វាលសំខាន់ៗ |
|---|---|---|
Kh_Commune_area |
Admin/ |
CommGis (ឧ. KH040301) COM_NAME ProvGis |
Census_Commune |
Census_2008/ |
COMM_CODE (ឧ. 040301) TOTPOP T_LIT15 |
ពិសោធន៍មុនចាប់ផ្ដើម · ៥ នាទី¶
សកម្មភាពទី១៖ រៀបចំស្រទាប់ · ១៥ នាទី¶
- Extract by expression លើ
Kh_Commune_area៖"ProvGis" = 'KH04'→kc_communes.gpkg· កត់ត្រាចំនួនឃុំ។ - បើក Attribute Table នៃ
kc_communesនិងCensus_Commune។ ប្រៀបធៀបតម្លៃCommGisនិងCOMM_CODE។ តើខុសគ្នាត្រង់ណា? -
ក្នុង
Census_Commune(បើក Toggle editing) បង្កើតវាលអក្សរjoin_codeប្រវែង ៨៖រក្សាទុកការកែ។
សកម្មភាពទី២៖ ភ្ជាប់តារាង · ២០ នាទី¶
- Layer Properties នៃ
kc_communes→ Joins → ចុច +។ -
កំណត់៖
ប៉ារ៉ាម៉ែត្រ តម្លៃ Join layer Census_CommuneJoin field join_codeTarget field CommGisJoined fields TOTPOPT_LIT15Custom field name prefix c08_ -
បើក Attribute Table នៃ
kc_communes។ ប្រើ Select by expression៖"c08_TOTPOP" IS NULLដើម្បីរាប់ឃុំដែលគ្មានដៃគូ។ - Join ក្នុង Layer Properties ជាការភ្ជាប់ បណ្ដោះអាសន្ន។ ដើម្បីរក្សាទុកជាអចិន្ត្រៃយ៍ ចុចស្ដាំ → Export → Save Features As →
kc_communes_pop.gpkg
ពេលភ្ជាប់មិនបាន
ពិនិត្យ៖ ប្រភេទវាលដូចគ្នាឬទេ (អក្សរ និងលេខ) · មានដកឃ្លានៅខាងមុខ ឬខាងក្រោយឬទេ · លេខ ០ ខាងមុខបាត់ឬទេ · ឆ្នាំនៃព្រំដែន និងឆ្នាំនៃតារាងដូចគ្នាឬទេ។
សកម្មភាពទី៣៖ Field Calculator · ២០ នាទី¶
នៅក្នុង kc_communes_pop បង្កើតវាលទាំងនេះ៖
| វាល | ប្រភេទ | កន្សោម |
|---|---|---|
area_km2 |
Decimal | $area / 1000000 |
dens |
Decimal | "c08_TOTPOP" / "area_km2" |
dens_class |
Text | CASE WHEN "dens" < 100 THEN 'ទាប' WHEN "dens" < 500 THEN 'មធ្យម' ELSE 'ខ្ពស់' END |
សំណួរ៖ ហេតុអ្វីមិនប្រើផ្ទៃពីវាល AREA ក្នុងតារាងជំរឿន? · ឃុំណាមានដង់ស៊ីតេខ្ពស់ជាងគេ?
សកម្មភាពទី៤៖ ផែនទីពីរ ប្រៀបធៀប · ២០ នាទី¶
- ចម្លងស្រទាប់
kc_communes_pop(Duplicate Layer)។ - ស្រទាប់ទី១៖ Graduated លើ
c08_TOTPOP(ចំនួនដុល)។ ស្រទាប់ទី២៖ Graduated លើdens។ ប្រើ ៥ ថ្នាក់ Quantile ទាំងពីរ។ - បិទ/បើកស្រទាប់ទាំងពីរ ហើយប្រៀបធៀប។
សំណួរ៖ ឃុំណាដែលមើលទៅ «សំខាន់» ក្នុងផែនទីចំនួនដុល ដោយសារតែមានផ្ទៃធំ? · ផែនទីមួយណាឆ្លើយសំណួរ «តើមនុស្សរស់នៅក្រាស់នៅឯណា?» បានត្រឹមត្រូវ?
លទ្ធផលត្រូវប្រគល់¶
kc_communes_pop.gpkgជាមួយវាលc08_TOTPOPT_LIT15area_km2densdens_class។- ផែនទីពីរ (ចំនួនដុល និងដង់ស៊ីតេ) និងការពន្យល់ ៣ ទៅ ៥ ប្រយោគ។
ពិនិត្យលទ្ធផលដោយខ្លួនឯង¶
អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។
១. ខេត្តកំពង់ឆ្នាំងមានឃុំ សង្កាត់ប៉ុន្មានក្នុង Kh_Commune_area?
២. បើភ្ជាប់ CommGis = COMM_CODE ដោយផ្ទាល់ (គ្មាន 'KH') តើត្រូវគ្នាប៉ុន្មាន?
៣. ក្រោយប្រើ join_code តើមានឃុំប៉ុន្មានដែលគ្មានដៃគូ?
៤. ឃុំណាមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ (ឈ្មោះឡាតាំង)?
៥. ឃុំណាមានអត្រាអក្ខរកម្មទាបជាងគេ?