លំហាត់ទី៦៖ ពីតារាង Excel ទៅជាផែនទី និងទម្រង់ប្រមូលទិន្នន័យ¶
ព័ត៌មានលំហាត់
មេរៀនពាក់ព័ន្ធ៖ មេរៀនទី៦៖ ប្រភព និងការប្រមូលទិន្នន័យ ការអនុវត្តដោយខ្លួនឯង · QGIS 3.34 LTR · ប្រហែល ៩០ នាទី
ស្ថានភាព¶
មន្ត្រីអប់រំម្នាក់ផ្ញើតារាងសាលារៀនដែលមានកូអរដោនេ រយៈទទឹង រយៈបណ្ដោយ ពីទូរស័ព្ទ។ អ្នកត្រូវនាំតារាងនោះចូល QGIS បម្លែង CRS ឱ្យត្រូវនឹងទិន្នន័យវគ្គសិក្សា ហើយរៀបចំទម្រង់សម្រាប់ប្រមូលទិន្នន័យថ្មីនៅទីវាល។
គោលបំណង¶
- នាំចូលតារាង CSV ដែលមានកូអរដោនេ (Delimited Text)។
- បែងចែក CRS ភូមិសាស្ត្រ (EPSG:4326) និង CRS ចំណោល (EPSG:32648) ហើយបម្លែងស្រទាប់។
- រៀបចំ GeoPackage និងទម្រង់បញ្ចូលទិន្នន័យ (Attributes Form)។
- វាយតម្លៃប្រភពទិន្នន័យ៖ អ្នកផលិត ឆ្នាំ ភាពត្រឹមត្រូវ អាជ្ញាបណ្ណ។
ឯកសារដែលប្រើ¶
ប្រើសំណុំទិន្នន័យ Cambodia (ឧបសម្ព័ន្ធ ខ)។ ស្រទាប់ទាំងអស់ប្រើ EPSG:32648។
| ស្រទាប់ | ថត | ខ្លឹមសារ |
|---|---|---|
Kh_School |
School/ |
សាលារៀន (ប្រើបង្កើតតារាង CSV គំរូ) |
Kh_Province_Boundary |
Admin/ |
ព្រំខេត្ត |
ពិសោធន៍មុនចាប់ផ្ដើម · ១០ នាទី¶
សកម្មភាពទី១៖ បង្កើតតារាង CSV ដូចពីទូរស័ព្ទ · ១៥ នាទី¶
ដើម្បីក្លែងធ្វើតារាងពីទីវាល យើងនាំសាលាខេត្តកំពង់ឆ្នាំងចេញជា CSV ដែលមានរយៈទទឹង រយៈបណ្ដោយ។
- ជ្រើស
Kh_Schoolដោយ"PROVINCE" = 'Kampong Chhnang' AND "SCHOOL_TYP" = 'Lycee G7-12' -
ចុចស្ដាំ → Export → Save Selected Features As៖
ប៉ារ៉ាម៉ែត្រ តម្លៃ Format Comma Separated Value [CSV] File name kc_lycee.csvCRS EPSG:4326 - WGS 84 Layer Options → GEOMETRY AS_XY -
បើក
kc_lycee.csvក្នុង Notepad។ វាលថ្មីXនិងYជា ដឺក្រេ។ តើមួយណាជារយៈបណ្ដោយ (longitude)?
សកម្មភាពទី២៖ នាំចូល CSV និងបម្លែង CRS · ២០ នាទី¶
- Layer → Add Layer → Add Delimited Text Layer៖ File
kc_lycee.csv· Point coordinates · X fieldX· Y fieldY· Geometry CRS EPSG:4326។ - ពិនិត្យថាចំណុចធ្លាក់ត្រូវទីតាំងលើផែនទី។ បើចំណុចធ្លាក់ក្នុងសមុទ្រនៅអាហ្វ្រិក ជាធម្មតាអ្នកប្ដូរ X និង Y ឬកំណត់ CRS ខុស។
- Vector → Data Management Tools → Reproject Layer៖ Target CRS EPSG:32648 →
kc_lycee_utm.gpkg - បើក Field Calculator លើ
kc_lycee_utmបង្កើតវាលE = $xនិងN = $y។ ប្រៀបធៀបកូអរដោនេពីរប្រព័ន្ធ។
កុំប្ដូរ CRS ដោយ Set CRS
Set Layer CRS គ្រាន់តែប្ដូរស្លាក CRS ដោយមិនគណនាកូអរដោនេឡើងវិញ។ ដើម្បីបម្លែងពិតប្រាកដ ត្រូវប្រើ Reproject Layer ឬ Export ជាមួយ CRS ថ្មី។ ទ្រឹស្ដី CRS យោងទៅសៀវភៅទី១។
សំណួរ៖ ហេតុអ្វីមិនអាចវាស់ចម្ងាយជាម៉ែត្រដោយផ្ទាល់លើស្រទាប់ EPSG:4326?
សកម្មភាពទី៣៖ រៀបចំទម្រង់ប្រមូលទិន្នន័យ · ២៥ នាទី¶
- Layer → Create Layer → New GeoPackage Layer៖ File
field_survey.gpkg· Layerwells· Geometry Point · CRS EPSG:32648 -
បន្ថែមវាល៖
វាល ប្រភេទ គោលបំណង well_typeText ប្រភេទអណ្ដូង depth_mDecimal ជម្រៅ (ម) workingBoolean ដំណើរការឬទេ survey_dateDate ថ្ងៃស្ទង់ surveyorText អ្នកស្ទង់ -
Layer Properties → Attributes Form៖
well_type→ Widget Value Map៖ អណ្ដូងស្នប់ · អណ្ដូងជីក · អណ្ដូងស្នប់អគ្គិសនីdepth_m→ Range ពី ០ ដល់ ២០០survey_date→ Default valuenow()well_type→ Constraints → Not null
- បើក Toggle editing ហើយបន្ថែមចំណុចសាកល្បង ៣ ដោយចុចលើផែនទី។ សាកល្បងបញ្ចូលជម្រៅ ៥០០ ហើយសង្កេតថាទម្រង់បដិសេធ។
ពីកុំព្យូទ័រទៅទូរស័ព្ទ
គម្រោងនេះអាចបើកក្នុងកម្មវិធី QField (ឥតគិតថ្លៃ) លើទូរស័ព្ទ Android ដើម្បីប្រមូលទិន្នន័យដោយប្រើ GPS ពិតប្រាកដ។ ទម្រង់ដែលអ្នករៀបចំនៅទីនេះ នឹងបង្ហាញដូចគ្នានៅលើទូរស័ព្ទ។
សកម្មភាពទី៤៖ វាយតម្លៃប្រភពទិន្នន័យ · ២០ នាទី¶
ប្រើ ឧបសម្ព័ន្ធ ខ បំពេញតារាងសម្រាប់ស្រទាប់បីនៃការជ្រើសរើសរបស់អ្នក៖
| ស្រទាប់ | អ្នកផលិត | ឆ្នាំ | បឋម/បន្ទាប់បន្សំ | មាត្រដ្ឋាន/ភាពត្រឹមត្រូវ | អាជ្ញាបណ្ណ | ស័ក្ដិសមសម្រាប់អ្វី |
|---|---|---|---|---|---|---|
លទ្ធផលត្រូវប្រគល់¶
kc_lycee.csvនិងkc_lycee_utm.gpkgជាមួយវាលEN។field_survey.gpkgជាមួយទម្រង់ និងចំណុចសាកល្បង ៣។- តារាងវាយតម្លៃប្រភពទិន្នន័យ។
ពិនិត្យលទ្ធផលដោយខ្លួនឯង¶
អាចវាយលេខខ្មែរ ឬលេខអារ៉ាប់ ហើយមិនចាំបាច់ដាក់សញ្ញាក្បៀស។ ផ្នែកនេះសម្រាប់ពិនិត្យខ្លួនឯងប៉ុណ្ណោះ។
១. តារាង kc_lycee.csv មានប៉ុន្មានជួរ (មិនរាប់ចំណងជើង)?
២. សាលា Baribo Tbaung មានរយៈទទឹង (Y) ប៉ុន្មាន? (ទសភាគ ៣ ខ្ទង់)
៣. សាលាដដែល មាន Easting (E) ក្នុង EPSG:32648 ប្រហែលប៉ុន្មានម៉ែត្រ?